Skip to content
MT-G
ស៊េរី MTG-B2000

MTG-B2000BDE-1A

G-SHOCK របស់ខ្ញុំ

នាឡិកានេះបន្ថែមភាពខ្លាំងដល់បច្ចេកវិទ្យានាឡិកាលោហៈទំនើបបំផុតនៃស្រឡាយ MT-G ជាមួយនឹងឈុតខ្សែនាឡិកាដែលអាចផ្លាស់ប្តូរបាន។ តើអ្នកមានអារម្មណ៍យ៉ាងណានៅថ្ងៃនេះ - ខ្សែសមាសធាតុលោហៈជាស្រទាប់របស់ MTG-B2000 ឬខ្សែជ័រក្រហមគួរឱ្យទាក់ទាញ? ភ្ជាប់មកដោយឧបករណ៍​ដើម្បីឱ្យងាយស្រួលប្ដូរការប្រើរវាងដងរុញរំកិលពីរនៅលើប្រអប់លោហៈ។ ការស្រោបអ៊ីយ៉ុងពណ៌ខ្មៅទាំងស្រុងលើប្រអប់ និងកងមុខ ហើយរំលេចចេញជាពណ៌ក្រហមដ៏ទាក់ទាញ។ ផ្គូផ្គងជាមួយទូរសព្ទឆ្លាតវៃតាមរយៈ Bluetooth®។ គ្រាន់តែទាញយក និងចូលទៅក្នុងកម្មវិធី CASIO WATCHES ដើម្បីរក្សាពេលវេលាឱ្យមានបច្ចុប្បន្នភាពជានិច្ច នៅពេលអ្នកឆ្លងកាត់ល្វែងម៉ោង។ សូម្បីតែបិទអ៊ីនធឺណិតក៏ដោយ ក៏នាឡិកានេះក្រិតម៉ោងដោយយសញ្ញាពេលវេលារលកវិទ្យុក្នុងតំបន់ទាំងប្រាំមួយនៅលើពិភពលោក ដើម្បីឱ្យអ្នកគ្រប់គ្រងពេលវេលាបានល្អ។ បច្ចេកវិទ្យា TOUGH SOLAR ពី Casio បង្កើតបានជាថាមពលច្រើនសន្ធឹកសន្ធាប់សម្រាប់ការបំភ្លឺភ្លើង LED ភ្លឺច្បាស់ ម៉ោងពីរ នាឡិកាកំណត់ពេល និងទ្រនិច ក៏ដូចជាមុខងារដែលគួរឱ្យទុកចិត្តផ្សេងទៀត។

លក្ខណៈបច្ចេកទេស

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location