*លក្ខណៈពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។
MTG-B2000XMG-1A
-
-
-
អំពូល LED -
កញ្ចប់
សូមណែនាំអំពីរចនាប័ទ្មភ្នំអាថ៌កំបាំងចម្រុះពណ៌ — ភាពធន់រឹងមាំដែលផលិតឡើងពីការរួមបញ្ចូលគ្នារវាងលោហៈ កាបូន និងជ័រ។ បំផុសគំនិតដោយលំនាំពហុស្រទាប់ដ៏អស្ចារ្យនៃភ្នំឥន្ទធនូ ម៉ូដែល MTG-B2000 ពិសេសនេះត្រូវបានរចនាឡើង ដើម្បីការពារការប៉ះទង្គិចក្នុងកម្រិតអតិបរមា។ កងមុខនាឡិកាពហុពណ៌ត្រូវបានផលិតចេញពីជ័រដែលស្រោបដោយកាបូន ដែលត្រូវបានបង្កើតឡើងពីសន្លឹកកាបូន និងសរសៃកញ្ចក់។ ភាពធន់រឹងមាំនៃកាបូន និងសរសៃកញ្ចក់ និងលំនាំមិនច្បាស់លាស់ដែលបានបង្កើតឡើង នៅពេលគេកាត់បន្ថយទំហំកងមុខនាឡិកា ប៉ុន្តែផ្ដល់ភាពរឹងមាំ និងមានទម្ងន់ស្រាលលើនាឡិកាដ៏ស្រស់ស្អាត ដែលមានលំនាំពណ៌ប្លែកពីគេ។ កងមុខនាឡិកាធ្វើពីកាបូនចម្រុះពណ៌ កងដែលស្រោបដោយអ៊ីយ៉ុងឥន្ទធនូ បន្ទះអ៊ីយ៉ុងពណ៌មាសផ្កាឈូក និងប្រអប់នាឡិកាពណ៌ខៀវព្រាលមកជាមួយគ្នា ដើម្បីបង្កើតអុកស៊ីតកម្មនៃសារធាតុរ៉ែដែលបន្សល់ទុកដោយសកម្មភាពភ្នំភ្លើង និងការផ្លាស់ប្តូរផ្ទៃផែនដីបែបជាសិល្បៈផែនដីដ៏គួរឱ្យភ្ញាក់ផ្អើលទាំងអស់។
-
-
-
អំពូល LED
-
កញ្ចប់
-
ធន់នឹងការប៉ះទង្គិច
-
ភាពធន់នឹងជម្រាបទឹកជម្រៅ 20 បារ
-
គ្រប់គ្រងពេលវេលារបស់អ្នកបានល្អ
-
ថាមពលពន្លឺព្រះអាទិត្យមានស្ថិរភាព
-
ងាយស្រួលប្រតិបត្តិការតាមរយៈទូរសព្ទឆ្លាតវៃ
លក្ខណៈបច្ចេកទេស
កងមុខនាឡិកាកាបូនចម្រុះពណ៌រំលឹកដល់ភ្នំឥន្ទធនូ
រចនាឡើងពីស្រទាប់កាបូន និងសរសៃកញ្ចក់ពណ៌ ការរចនាកងមុខនាឡិកាបង្ហាញពីការប្រើពណ៌អាថ៌កំបាំង និងការរៀបចំលំនាំស្រទាប់ចម្រុះនៃភ្នំឥន្ទធនូដ៏អស្ចារ្យ។ មិនមាននាឡិកាពីរដែលលក្ខណៈពណ៌ដូចគ្នាទេ។ នាឡិកានីមួយៗបញ្ចេញពន្លឺរស្មីរៀងៗខ្លួន។ ស្រទាប់នោះផ្ដល់ភាពរឹងមាំលើសពីនេះទៅទៀត ដែលស្រទាប់ផលិតពីជាតិសរសៃកាបូនសុទ្ធនៅលើកងមុខនាឡិកាខាងក្នុង។
ការរចនាពណ៌ស្រស់ស្អាតបានធ្វើឱ្យកាន់តែមានភាពរស់រវើកជាមួយនឹង IP និងផ្ទៃចម្រុះពណ៌
ការស្រោបបន្ទះអ៊ីយ៉ុងតុបតែងលម្អធាតុផ្សំលោហៈរបស់នាឡិកា ចាប់ពី IP ពណ៍ឥន្ទធនូនៃកងមុខនាឡិកា ទៅ IP ចម្រុះពណ៌ដែលត្រូវបានបំពាក់ទៅលើវីសខាងមុខ ប៊ូតុង និងក្បាលរុយ។ នាឡិកានេះក៏មានការរចនាផ្ទៃចម្រុះពណ៌ផងដែរ ជាមួយនឹងពណ៌ដ៏ស្រស់បំព្រង និងរស់រវើកដែលបំពេញបន្ថែមនូវពណ៌របស់កងមុខនាឡិកា។
*ពណ៌របស់ IP ដ៏ច្បាស់នឹងប្រែប្រួលពីនាឡិកាមួយទៅនាឡិកាមួយទៀតដោយសារភាពលម្អិតនៃដំណើរការផលិត។
ជ័រព្រាលពណ៌ខ្មៅភ្លឺរលោង បន្ថែមភាពខុសប្លែកគ្នាទៅលើសណ្ឋាន និងទឹកពណ៌ ដោយដើរតួជាការរំលេចវត្តមានរបស់នាឡិកា។ រចនាសម្ព័ន្ធរបាររំកិលចំនួនពីរធ្វើឱ្យការភ្ជាប់ និងការដកខ្សែនាឡិកាមានភាពងាយស្រួល។
ផ្ទៃដ៏ល្បីល្បាញបញ្ចេញពន្លឺនៃលោហៈដ៏ភ្លឺរលោង
ប្រើប្រាស់ផ្ទៃយ៉ាងល្អិតល្អន់គ្រប់ផ្នែក រួមទាំងការប៉ូលាបែបខ្មៅរលោងក្នុងការបង្កើតផ្ទៃកញ្ចក់ជាមួយនឹងកម្រិតរលោងខ្ពស់នៅលើផ្ទៃជ្រុងបញ្ឆិតនៃសមាសធាតុលោហៈ។
រចនាសម្ព័ន្ធការពារស្នូលពីររួមបញ្ចូលគ្នាជាមួយកាបូន និងលោហៈ
យើងបានរួមបញ្ចូលរចនាសម្ព័ន្ធការពារស្នូលពីរ MT-G ដើមជាមួយនឹងការការពារស្នូលកាបូន G-SHOCK ចុងក្រោយបំផុត។ ប្រអប់នាឡិកាម៉ូណូខូកដែលធ្វើពីជ័រពង្រឹងដោយសរសៃកាបូនត្រូវបានដាក់នៅខាងក្នុងគ្រោងលោហៈដែលភ្ជាប់កងមុខនាឡិកា ដែលទទួលបានរួមគ្នាក្នុងពេលតែមួយនូវភាពរឹងមាំដ៏ខ្លាំង ភាពបិទជិតគ្មានខ្យល់ចូល និងមានទម្ងន់ស្រាលជាងមុន។
*រូបភាពបង្ហាញពី MTG-B2000D-1A ។
Super Illuminator (ពន្លឺ LED ដែលមានពន្លឺខ្លាំង) ដើម្បីរក្សាការអានរបស់នាឡិកានៅទីងងឹត។
*រូបភាពបង្ហាញពី MTG-B2000BD-1A4 ។
គ្រីស្តាល់ត្បូងកណ្តៀងដែលធន់នឹងការកោសឆ្កូត និងថ្លាច្បាស់ជាមួយនឹងកញ្ចក់ការពារចំណាំងផ្លាត
មុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យជាមួយ Bluetooth® និងគ្រប់គ្រងដោយវិទ្យុជួយបង្កើនភាពត្រឹមត្រូវ និងភាពជឿជាក់
- បង្ហាញស្ថានភាពនាឡិកាដៃ
ការបង្ហាញក្រាហ្វិកនៃស្ថានភាពទទួលម៉ោង ស្ថានភាពបង្កើតថាមពលដោយពន្លឺព្រះអាទិត្យ ប្រវត្តិបច្ចុប្បន្នភាពទិន្នន័យផ្ទៃក្នុង និងអ្វីៗជាច្រើនទៀត។
- ការពិនិត្យដោយស្វ័យប្រវត្តិ
ការវាយតម្លៃដោយស្វ័យប្រវត្តិលើស្ថានភាពប្រតិបត្តិការរបស់មុខងារនាឡិកាដៃ។ បង្ហាញការជូនដំណឹងលើអេក្រង់ក្នុងករណីដំណើរការខុសប្រក្រតី។
- ការកែតម្រូវពេលវេលាដោយស្វ័យប្រវត្តិ
- ម៉ោងពិភពលោកជាង 300 ទីក្រុង
- ការប្តូរម៉ោងក្នុងតំបន់/ម៉ោងពិភពលោក
- ការកំណត់ម៉ោងរាប់ថយក្រោយ/ការកំណត់ម៉ោងរោទ៍
- មុខងារស្វែងរកទូរសព្ទ
លក្ខណៈបច្ចេកទេស
- រចនាសម្ព័ន្ធភាពធន់នឹងការប៉ះទង្គិច / ភាពធន់នឹងកម្លាំងរុញរំកិលចេញពីចំណុចកណ្ដាល / រចនាសម្ព័ន្ធភាពធន់នឹងរំញ័រ
(Triple G Resist) - ភាពធន់មិនងាយជ្រាបទឹកជម្រៅ 20 បារ
- Tough Solar (ដើរដោយថាមពលពន្លឺព្រះអាទិត្យ)
- Smartphone Link (ការតភ្ជាប់ស្វ័យប្រវត្តិ)
- គ្រប់គ្រងដោយវិទ្យុ (Multi Band 6)
- ការកែតម្រូវទីតាំងដើមទ្រនិចស្វ័យប្រវត្តិ
- ម៉ោងពីរ
- នាឡិកាកំណត់ពេល
- កម្មវិធីកំណត់ម៉ោងរាប់ថយក្រោយ
- ម៉ោងរោទ៍
- ពន្លឺ LED (Super Illuminator)
ចំណាំ៖ Bluetooth® គឺជាពាណិជ្ជសញ្ញាដែលបានចុះបញ្ជី ឬពាណិជ្ជសញ្ញារបស់ក្រុមហ៊ុន Bluetooth SIG, Inc.