Skip to content
MT-G
ស៊េរី MTG-B2000

MTG-B2000YST-1A

G-SHOCK របស់ខ្ញុំ

ដេញចាប់ក្ដីស្រមៃរបស់អ្នក, ពុះពារចូលទៅក្នុងព្យុះភ្លៀង។ ស្វែងយល់ពីទម្រង់ច្នៃប្រឌិត និងសោភ័ណភាពរចនាសម្ព័ន្ធនៃនាឡិកា MT-G ដែលរួមបញ្ចូលគ្នានូវវត្ថុធាតុលោហៈជាមួយនឹងជ័រដែលប្រើក្នុងម៉ូដែល G-SHOCK ដំបូង។ ការរចនា MTG-B2000YS ដ៏ប្លែកពីគេទទួលបានការបំផុសគំនិតពីអ្នកដេញតាមរកព្យុះភ្លៀង — អ្នកស្រាវជ្រាវឧត្តុនិយមដ៏គួឱ្យចាប់អារម្មណ៍ទាំងនោះដែលធ្វើដំណើរឆ្ពោះទៅក្នុងធាតុអាកាសលំបាកដូចជាខ្យល់កួច និងព្យុះកម្រិតខ្លាំង។ ភាពស្រស់ស្អាតដ៏អស្ចារ្យនៃធម្មជាតិត្រូវបានបង្ហាញដោយស៊ុមកាបូនច្រើនស្រទាប់ច្រើនពណ៌ និងការស្រោបបន្ទះអ៊ីយ៉ុងបែបឥន្ធនូ។ ស៊ុមដែលផលិតឡើងពីសន្លឹកកាបូន និងសរសៃកញ្ចក់ច្រើនស្រទាប់ ត្រូវបានចាក់ផ្ទៃដោយផូស្វ័រ ដែលបង្កើតបានជារូបរាងមេឃពណ៌ខ្មៅជាមួយនឹងពពកព្យុះភ្លៀងដែលជិតមកដល់ និងពន្លឺផ្លេកបន្ទរ។ កងមុខធ្វើពីដែកអ៊ីណុកត្រូវបានស្រោបដោយបន្ទះអ៊ីយ៉ុងពីរពណ៌ផ្សេងគ្នា រួចចាក់ផ្ទៃ​ដោយការដាក់កម្រិតពណ៌ដ៏ស្រស់ស្អាត ដើម្បីបង្ហាញភាពមិនអាចរំពឹងទុកបាននៃស្ថានភាពអាកាសធាតុដែលប្រែប្រួល។ សារធាតុជ័រអ៊ុយរ៉ែនទន់ត្រូវបានប្រើប្រាស់សម្រាប់ខ្សែនាឡិកា ដែលនាំមកនូវភាពបត់បែន និងភាពធន់។ ការចាក់ពុម្ពដោយជ័រដែលមានពណ៌ចម្រុះបង្ហាញអំពីរូបរាង និងអាំងតង់ស៊ីតេលក្ខខណ្ឌធាតុអាកាសលំបាកៗ។ រចនាបថឆើតឆាយ គ្រោង​រឹងមាំ និងមុខងារគ្រប់យ៉ាង។ ទាញយកកម្មវិធី CASIO WATCHES ដើម្បីផ្គូផ្គងនាឡិកានេះជាមួយទូរសព្ទឆ្លាតវៃ​របស់អ្នកតាមរយៈ Bluetooth®។ តាមរយៈ Multiband 6 ប្រព័ន្ធសាកថាមពល Tough Solar និងអំពូល LED ដែលមានពន្លឺភ្លឺខ្លាំង នាឡិកានេះធ្វើឱ្យអ្នកបំពេញសកម្មភាពប្រកប​ដោយប្រសិទ្ធភាពបំផុត មិនថាស្ថិតក្រោមធាតុអាកាសបែបណានោះទេ។

  • កងមុខនាឡិកា IP ដែលបានដាក់កម្រិតពណ៌រំលឹកដល់រូបរាងនៃមេឃខណៈដែលព្យុះភ្លៀងជិតមកដល់
  • ការរចនាស៊ុមកាបូនច្រើនស្រទាប់បង្ហាញអំពីផ្លេកបន្ទរនៅចំកណ្ដាលពពកព្យុះភ្លៀងទាបៗ
  • ខ្សែនាឡិកាធ្វើពីសារធាតុជ័រអ៊ុយរ៉ែនដែលបានចាក់ពុម្ពចម្រុះពណ៌រំលឹកដល់ពពកព្យុះភ្លៀងពណ៌ខ្មៅ
  • មុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យបំពាក់ដោយ Bluetooth® និងគ្រប់គ្រងដោយវិទ្យុដើម្បីបង្កើន​ភាពត្រឹមត្រូវ និងភាពជឿជាក់
  • អំពូល LED
  • ការវេចខ្ចប់
  • ប្រអប់ម៉ូណូខុកកាបូនដែលមានរចនាសម្ព័ន្ធការពារស្នូលពីរជាន់

លក្ខណៈបច្ចេកទេស

លក្ខណៈពិសេស

កងមុខនាឡិកាកម្រិត IP ​រំលេចពី​ទិដ្ឋភាព​នៃ​ផ្ទៃ​មេឃ​នៅ​ពេល​ដែល​ព្យុះ​ខិត​ជិត​មក​ដល់

កងមុខនាឡិកាដែលមាន​ពណ៌ដ៏គួរឱ្យចាប់អារម្មណ៍ បង្ហាញពីទិដ្ឋភាពផ្ទៃមេឃដែលមាន​លក្ខខណ្ឌអាកាសធាតុផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ពីផ្ទៃមេឃពណ៌ខៀវដ៏ស្ងប់ស្ងាត់ទៅព្យុះដ៏ខ្លាំងដោយមានផ្គររន្ទះ និងខ្យល់ព្យុះកំបុតត្បូង។ ប្រើរបាំងពីលើ​កងមុខនាឡិកាអ៊ីណុកពហុកោណ ដោយប្រើ IP ពណ៌ខៀវទៅពាក់កណ្តាលផ្នែក​ខាងលើ និង IP ពណ៌​ប្រាក់ទៅពាក់កណ្តាលផ្នែក​ខាងក្រោម។ បន្ទាប់​មក​កងមុខនាឡិកាទាំង​មូល រួម​ទាំងក្បាលឡោស៊ី ​ត្រូវ​បាន​ចាក់ផ្ទៃ​ពណ៌​ឥន្ទធនូ ដែល​បង្កើត​ជា​ជម្រាល​ពណ៌​យ៉ាង​ស្រស់​ស្អាត។ ការរំលេចពណ៌ខៀវបានធ្វើឱ្យការរចនាកាន់តែមានភាពទាក់ទាញ រួមទាំងការបញ្ចេញចំហាយទឹកជាពណ៌ស្រគាំ​​ដែលទើបនឹងបង្កើតថ្មី ដែលប្រើ​ទៅលើមុខនាឡិកាខាងក្នុង នៅទីតាំងម៉ោង 8។

* កង​ពណ៌ផូស្វ័រពិតប្រាកដនឹ​ង​ប្រែប្រួលពីនាឡិកាមួយទៅនាឡិកាមួយ ដោយសារតែដំណើរការផលិតយ៉ាងល្អិតល្អន់។

ការរចនាស៊ុមកាបូនច្រើនស្រទាប់ ចាប់យកពន្លឺនៃផ្លេកបន្ទោរ ចំពេលមានពពកខ្មៅ​ធ្លាក់ចុះមកទាប

ស៊ុមកងមុខនាឡិកាត្រូវ​បាន​ផលិត​ឡើងដោយ​ការ​ដាក់​ស្រទាប់​កាបោន និង​សរសៃ​កញ្ចក់​ជា​ច្រើនស្រទាប់ ដែល​បន្ទាប់​មក​ត្រូវ​បាន​កាត់​​ដើម្បី​បង្កើតជា​ទម្រង់​ស្មុគស្មាញ។ ការរចនាពហុស្រទាប់នេះប្រើជម្រើសបាតពណ៌ខ្មៅដោយមាន​បន្ទាត់ច្រើន​ពណ៌ បង្ហាញពីទិដ្ឋភាពផ្ទៃមេឃដែលមាន​ពពកខ្មៅមានព្យុះជិត​​មកជិត។ ផ្ទៃផូស្វ័រត្រូវបានប្រើ​ទៅលើស្រទាប់ពណ៌សបញ្ចេញពន្លឺនៅក្នុងទីងងឹត ដោយបញ្ចេញពន្លឺផ្លេកបន្ទោរ ចាក់ទម្លុះភាពងងឹត។

ខ្សែនាឡិកាជ័រអ៊ុយរ៉ែនទន់ចម្រុះពណ៌ ធ្វើឱ្យនឹងឃើញដល់​ពពកខ្មៅដែលមានព្យុះ

សារធាតុជ័រអ៊ុយរ៉ែនទន់ត្រូវបានប្រើសម្រាប់ខ្សែនាឡិកា ផ្តល់នូវភាពបត់បែន និងភាពធន់។ ការចាក់ពុម្ព​​វាជាមួយនឹងពណ៌ចម្រុះនៃជ័រ ផ្ដិត​យករូបរាងមេឃមានពពកខ្មៅ ដែលមានព្យុះ ខ្យល់កន្ត្រាក់ និងលក្ខខណ្ឌអាកាសធាតុធ្ងន់ធ្ងរផ្សេងទៀតត្រូវបានរកឃើញ រួមទាំងព្យុះផ្គររន្ទះ ខ្យល់បក់បោកខ្លាំង និងព្យុះកំបុតត្បូង។

* ពណ៌ផូស្វ័រពិតប្រាកដនឹ​ង​ប្រែប្រួលពីនាឡិកាមួយទៅនាឡិកាមួយ ដោយសារតែដំណើរការផលិតយ៉ាងល្អិតល្អន់។

ខ្សែនាឡិកាជ័រអ៊ុយរ៉ែនទន់ចម្រុះពណ៌ ធ្វើឱ្យនឹងឃើញដល់​ពពកខ្មៅដែលមានព្យុះ
ខ្សែនាឡិកាជ័រអ៊ុយរ៉ែនទន់ចម្រុះពណ៌ ធ្វើឱ្យនឹងឃើញដល់​ពពកខ្មៅដែលមានព្យុះ

ប្រអប់កាបូនម៉ូណូខុក ជាមួយនឹង​រចនាសម្ព័ន្ធ​ការពារ​ស្នូលពីរ

ប្រអប់កាបូនម៉ូណូខុក ជាមួយនឹង​រចនាសម្ព័ន្ធ​ការពារ​ស្នូលពីរ

​រចនាសម្ព័ន្ធ​ការពារ​ស្នូលពីរ MT-G ដើមការពារម៉ូឌុលពីការប៉ះទង្គិច ​កម្លាំងរុញរំកិលចេញពីចំណុចកណ្ដាល និងរំញ័រជាមួយនឹងបច្ចេកវិទ្យា Triple G Resist។ ប្រអប់​នាឡិកា​ម៉ូណូខូកដែល​ធ្វើ​ពី​ជ័រ​​ពង្រឹងដោយសរសៃកាបូនត្រូវបាន​ដាក់​នៅ​ខាងក្នុង​គ្រោង​លោហៈ​ដែល​ភ្ជាប់​កងមុខនាឡិកា ដែលទទួល​បាន​រួមគ្នាក្នុងពេលតែមួយនូវ​ភាព​រឹង​មាំដ៏ខ្លាំង ភាពបិទ​ជិតគ្មាន​ខ្យល់​ចូល និង​មានទម្ងន់ស្រាលជាងមុន​។

*រូបភាពបង្ហាញពី MTG-B2000D-1A។

ប្រអប់កាបូនម៉ូណូខុក ជាមួយនឹង​រចនាសម្ព័ន្ធ​ការពារ​ស្នូលពីរ

ព័ត៌មានលម្អិត

មុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យបំពាក់ដោយ Bluetooth® និងគ្រប់គ្រងដោយវិទ្យុដើម្បីបង្កើន​ភាពត្រឹមត្រូវ និងភាពជឿជាក់

Super Illuminator (អំពូល LED ដែលមានពន្លឺភ្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់នៅទីងងឹត

Super Illuminator (អំពូល LED ដែលមានពន្លឺភ្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់នៅទីងងឹត

Super Illuminator (អំពូល LED ដែលមានពន្លឺភ្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់នៅទីងងឹត

គ្រីស្តាល់ត្បូងកណ្តៀងដែលធន់នឹង​ការកោសឆ្កូត និងថ្លាច្បាស់ដែលមាន​កញ្ចក់ការពារ​ចំណាំងផ្លាត

គ្រីស្តាល់ត្បូងកណ្តៀងដែលធន់នឹង​ការកោសឆ្កូត និងថ្លាច្បាស់ដែលមាន​កញ្ចក់ការពារ​ចំណាំងផ្លាត
គ្រីស្តាល់ត្បូងកណ្តៀងដែលធន់នឹង​ការកោសឆ្កូត និងថ្លាច្បាស់ដែលមាន​កញ្ចក់ការពារ​ចំណាំងផ្លាត

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location