Skip to content
MT-G
ស៊េរី MTG-B3000

MTG-B3000BD-1A2

G-SHOCK របស់ខ្ញុំ

ស្វែងយល់ពីទម្រង់បែបច្នៃប្រឌិតនៃសោភ័ណភាពរចនាសម្ព័ន្ធដ៏អស្ចារ្យ ដែលជានាឡិកាដៃ MT-G កើតចេញពីគំនិតរចនាថ្មីទាំងស្រុង រួមបញ្ចូលគ្នារវាងជ័រដែលប្រើក្នុងម៉ូដែល G-SHOCK ដំបូងរួម​ជាមួយនឹងលោហធាតុ។ សូមស្វាគមន៍មកកាន់កម្រិតថ្មីនៃការរចនារចនាសម្ព័ន្ធដ៏ទំនើប។ ជាមួយនឹងរចនាសម្ព័ន្ធការពារស្នូលពីរ ដែលកាន់តែទំនើបជាងមុនរបស់វា MTG-B3000 ការពារម៉ូឌុលនៅក្នុងប្រអប់​ជ័រដែលពង្រឹងដោយកាបូន និងរុំព័ទ្ធផ្នែកខាងក្រៅដោយ​សមាសធាតុលោហៈ។ ការសង្កត់ ការកាត់ និងការប៉ូលាម្តងហើយម្តងទៀត បង្កើតបានជា​ខ្នង​ប្រអប់ដែកអ៊ីណុក​ផុសឡើងលើបង្កើតបានជាទម្រង់ 3D ដ៏ប្រណិត។ ខ្នងប្រអប់​ក៏​មាន​តួនាទី​ជា​ក្បាលឡោស៊ី ​ដើម្បី​ទប់​ខ្សែ និង​ជា​គ្រឿងការពារក្បាលរុយ និង​ប៊ូតុង សម្រាប់​រចនាសម្ព័ន្ធ​ថ្មី​ទាំងស្រុង​។ ដោយប្រើបច្ចេកវិទ្យាភ្ជាប់​មានដង់ស៊ីតេខ្ពស់ យើងបានបង្កើតម៉ូឌុលពហុមុខងារកាន់តែ​ស្តើងជាងមុន។ ការរចនា និងបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិតទាំងអស់នេះបានបង្កើតជានាឡិកាដែលស្តើងជាងមុន ដោយមានរង្វាស់​ត្រឹមតែ 12.1 mm ពីកងទៅខ្នងប្រអប់។ ការច្នៃប្រឌិត MT-G ធ្វើឡើងសូម្បីតែនៅលើខ្សែ។ រចនាសម្ព័ន្ធផ្លាស់ប្តូរត្រឹមប៉ះតែមួយដងថ្មីទាំងស្រុងលុបបំបាត់តម្រូវការឧបករណ៍ពិសេសៗ។ គ្រីស្តាល់ត្បូងកណ្តៀងដែលមានភាពថ្លា ផ្គូផ្គងជាមួយនឹងការចាក់ពុម្ពយ៉ាងល្អិតល្អន់ និងការបញ្ចេញ​ចំហាយនៃបច្ចេកវិទ្យាដំណើរការបែបណាណូរបស់ Yamagata Casio បន្ថែមដោយភាពទំនើប និងគុណភាពកម្រិតចុងក្រោយ។ MTG-B3000BD ខ្សែនាឡិកាផ្សំឡើងពីសមាសធាតុជាស្រទាប់ ដែល​ធ្វើ​ពី​ផ្នែក​ដែក​អ៊ីណុក​ប្រហោង​ដែលរុំព័ទ្ធដោយ​ជ័រ​​ដ៏ល្អ​ដើម្បីទទួលបានខ្សែដែលមានទម្ងន់កាន់តែ​​ស្រាល។ សមាសធាតុលោហធាតុដែលស្រោបដោយអ៊ីយ៉ុងនាំមកនូវពណ៌ស្រស់ឆើតឆាយដល់ការរចនាពណ៌ខ្មៅដ៏ឡូយ។ រចនាប័ទ្ម​ថ្មីដ៏រឹងមាំនេះផ្តល់នូវមុខងារពេញលេញផងដែរ។ ទាញយកកម្មវិធី CASIO WATCHES ដើម្បីផ្គូផ្គងនាឡិកានេះជាមួយទូរសព្ទឆ្លាតវៃ​របស់អ្នកតាមរយៈ Bluetooth® ។ ជាមួយ Multi Band 6 ប្រព័ន្ធសាកថាមពល Tough Solar និងអំពូល LED ដែលមានពន្លឺភ្លឺខ្លាំង នាឡិកាទាំងនេះធ្វើឱ្យអ្នកបំពេញសកម្មភាពប្រកបដោយប្រសិទ្ធភាពបំផុត ទោះជាដំណើរផ្សងព្រេងរបស់អ្នកនឹងទៅបែបណាក៏ដោយ។

  • LED light
  • Buckle

លក្ខណៈបច្ចេកទេស

លក្ខណៈពិសេសរបស់ MTG-B3000 Series

ភាពយន្តផ្សព្វផ្សាយ

លក្ខណៈពិសេស

រួមបញ្ចូលគ្នានូវភាពរឹង ទម្រង់តុច និងស្រាល៖
រចនាសម្ព័ន្ធ​ការពារ​ស្នូលពីរកាន់តែទំនើបជាងមុន

យើងបន្តកែលម្អ​រចនាសម្ព័ន្ធ​ការពារ​ស្នូលពីរ MT-G ដើមរបស់យើង ដែលឥឡូវនេះការពារម៉ូឌុលជាមួយនឹងប្រអប់ជ័រសរសៃកាបូន និងស្រោបផ្នែកខាងក្រៅជាមួយនឹងសមាសធាតុលោហៈ។ ចំណុចស្នូលនៃរចនាសម្ព័ន្ធថ្មីគឺខ្នងប្រអប់នាឡិកាតែមួយគត់ ដែលជាផ្នែករឹងមាំនៃដែកអ៊ីណុកដែលមានរាងដ៏ស្មុគស្មាញ។ យើងផ្តល់ជូនភាពរឹងមាំខ្ពស់ដោយប្រើការចាក់ពុម្ពបញ្ចូលគ្នា ​ដើម្បីបង្កើតទម្រង់តែមួយដោយមានចំហៀងផុសឡើងលើ ដែលអាចប្រើបាន​ជាក្បាលឡោស៊ី ដើម្បីចងភ្ជាប់ខ្សែ​នាឡិកា និងដើរតួជាគ្រឿងការពារក្បាលរុយ ព្រមទាំង​ប៊ូតុង។

ផ្នែកខាងក្រៅលោហៈដ៏ប្រណិត
ដើម្បីទទួលភាពស្រស់ស្អាតលើទម្រង់ល្អដាច់គេ

យើងអនុវត្តដំណើរការនៃការសង្កត់ពុម្ព ការកាត់ និងការប៉ូលាម្តងហើយម្តងទៀត ដើម្បីបង្កើតខ្នងប្រអប់ដែកអ៊ីណុកដែលងាយស្រួលពាក់​នៅលើកដៃ ប៉ុន្តែលយចេញក្រៅឡើងលើក្នុងទម្រង់ 3D ដ៏ប្រណិត។
ការ​កំណត់​រចនាសម្ព័ន្ធ​របស់វាប្រទាក់ក្រឡា​នឹង​កងខាងលើ ដោយ​មាន​វីស​រាងប្លែកពី​​គេ​ភ្ជាប់គ្រឿងទាំងពីរ។
ជាមួយនឹងផ្ទៃដុសខាត់ដោយ Sallaz ដ៏អស្ចារ្យ និងភាពស្រស់ស្អាត​នៃទម្រង់ដ៏ប្រណិត នាឡិកានេះបង្អួត​ពីរូបរាងលេចធ្លោលើវត្ថុធាតុលោហៈដោយខ្លួនឯង ហើយក៏មានទម្រង់រាងស្តើងផងដែរ។

មុខងារកម្រិតខ្ពស់ក្នុងទម្រង់កាត់បន្ថយទំហំ៖
ម៉ូឌុលស្ដើង និងធន់នឹងការប៉ះទង្គិច

ទន្ទឹមនឹង​រក្សាបានភាពធន់នឹងការប៉ះទង្គិច យើងបានធ្វើឱ្យប្លង់បន្ទះសៀគ្វីប្រសើរឡើងដោយប្រើប្រាស់គ្រឿងតូចៗ និងស្តើងជាងមុន ហើយការរួមបញ្ចូលធាតុផ្សំអេឡិចត្រូនិកជាមួយនឹងបច្ចេកវិទ្យាម៉ោនដង់ស៊ីតេខ្ពស់។
នាឡិកាកំណត់ពេលមានទ្រនិច​ច្រើននេះត្រូវបានបំពាក់ដោយមុខងារ Smartphone Link និងការគ្រប់គ្រងវិទ្យុដោយថាមពលពន្លឺព្រះអាទិត្យ ប៉ុន្តែមានម៉ូឌុលទំហំ 1.45 mm ដែលស្តើងជាងម៉ូដែល MTG-B1000។
បែបនោះនឹង​ធ្វើ​ឱ្យ​នាឡិកា​មាន​រាង​ស្តើង​ជាង 2 mm គឺ​ត្រឹមតែ 12.1 mm ប៉ុណ្ណោះ។

ព័ត៌មានលម្អិត

ការដោះដូរដោយប៉ះមួយដងសម្រាប់ការផ្លាស់ប្តូរដោយងាយស្រួល

ជម្រើសប្ដូរតាមបំណងដ៏រីករាយត្រូវបានផ្តល់ជូនជាមួយនឹងខ្សែនាឡិកា​ដែលអាចផ្លាស់ប្តូរបានចំនួនពីរ៖ ខ្សែនាឡិកាច្រើនជាន់​ដែលធ្វើពីកំណាត់ដែកប្រហោងដែលរុំព័ទ្ធគ្រៀងជ័រល្អិត និងខ្សែនាឡិកា​អ៊ុយរ៉េតានទន់ដែលងាយស្រួលពាក់ និងស្រាល។

ការរំលេច​ពណ៌ខ្មៅដែលមាន IP ដ៏ប្លែក និងចម្រុះពណ៌

ការស្រោបពណ៌អ៊ីយ៉ុង (IP) ដែលមានជម្រើសពណ៌ក្រហម ឬបៃតងផ្តល់ជូនការរំលេចដ៏រស់រវើកចំពោះពណ៌គោលខ្មៅដិត។ MTG-B3000B មានសណ្ឋានពណ៌ខ្មៅ និងពណ៌ប្រផេះ។

Super Illuminator (ពន្លឺ LED ដែលមានពន្លឺខ្លាំង) ដើម្បីអាចឱ្យមើលឃើញនាឡិកាច្បាស់នៅទីងងឹត។

មុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យជាមួយ Bluetooth® និងគ្រប់គ្រងដោយវិទ្យុជួយបង្កើន​ភាពត្រឹមត្រូវ និងភាពជឿជាក់

គ្រីស្តាល់ត្បូងកណ្តៀងដែលធន់នឹង​ការកោសឆ្កូត និងថ្លាច្បាស់ជាមួយនឹងកញ្ចក់ការពារចំណាំងផ្លាតផ្ទៃខាងក្នុង

MR-G Connected

មុខងារច្រើន ទាំងអស់ស្ថិត​​នៅចុង​ម្រាម​ដៃរបស់​អ្នក
នាឡិកា CASIO

(កម្មវិធីទូរសព្ទឆ្លាតវៃ)

- ការបង្ហាញ​ស្ថានភាព​នាឡិកា៖
ការបង្ហាញក្រាហ្វិកនៃស្ថានភាពផលិតថាមពលពន្លឺព្រះអាទិត្យ និងច្រើនទៀត។

- ពិនិត្យដោយខ្លួនឯង៖
ការវាយតម្លៃដោយស្វ័យប្រវត្តិលើស្ថានភាពប្រតិបត្តិការរបស់មុខងារនាឡិកាដៃ។ បង្ហាញការជូនដំណឹងលើអេក្រង់ក្នុងករណីដំណើរការខុសប្រក្រតី។

- ការកែតម្រូវពេលវេលាដោយស្វ័យប្រវត្តិ (បួនដងក្នុងមួយថ្ងៃ)
- ម៉ោងពិភពលោកជាង 300 ទីក្រុង
- ការប្តូរម៉ោងក្នុងតំបន់/ម៉ោងពិភពលោក
- ការកំណត់កម្មវិធីកំណត់ម៉ោង/ម៉ោងរោទ៍
- មុខងារស្វែងរក​ទូរសព្ទ

លក្ខណៈបច្ចេកទេស

  • រចនាសម្ព័ន្ធធន់នឹង​ការប៉ះទង្គិច / ភាពធន់​នឹង​កម្លាំងរុញរំកិលចេញពីចំណុចកណ្ដាល / រចនាសម្ព័ន្ធធន់នឹងរំញ័រ (Triple G Resist)
  • ភាពធន់មិនងាយជ្រាបទឹកជម្រៅ 20 បារ
  • Tough Solar (ដើរដោយថាមពលពន្លឺព្រះអាទិត្យ)
  • Smartphone Link
  • គ្រប់គ្រងដោយវិទ្យុ (Multi Band 6)
  • ការកែតម្រូវទីតាំង​ដើមទ្រនិច​ស្វ័យប្រវត្តិ
  • ម៉ោងពីរ
  • នាឡិកាកំណត់ពេល
  • កម្មវិធីកំណត់ម៉ោងរាប់ថយក្រោយ
  • ម៉ោងរោទ៍
  • ពន្លឺ LED (Super Illuminator)
  • ការបង្ហាញកាលបរិច្ឆេទ

Bluetooth® គឺជាពាណិជ្ជ​សញ្ញាចុះបញ្ជីរបស់ក្រុមហ៊ុន Bluetooth SIG, Inc.

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location