Skip to content
MT-G
ស៊េរី MTG-B3000

MTG-B3000BDE-1A

G-SHOCK របស់ខ្ញុំ

របកគំហើញកម្រិតថ្មីនៃការរចនារចនាសម្ព័ន្ធដ៏ទំនើប។ ជំរុញអារម្មណ៍របស់អ្នកជាមួយនឹងទម្រង់ច្នៃប្រឌិតនៃភាពស្រស់ស្អាតលើរចនាសម្ព័ន្ធដ៏អស្ចារ្យ — នាឡិកា MT-G ដែលរួមបញ្ចូលគ្នានូវជ័រ G-SHOCK ដើមជាមួយនឹងលោហៈសម្រាប់គំនិតរចនាថ្មីស្រឡាង។ រំលេចដោយពណ៌មាស MTG-B3000BDE ភ្ជាប់មកជាមួយខ្សែនាឡិកាពីរដែលអាចផ្លាស់ប្តូរបាន៖ ទម្ងន់ស្រាលជាង ខ្សែនាឡិកាផ្សំឡើងពីសមាសធាតុជាស្រទាប់ផលិតឡើងពីដែកអ៊ីណុក និងជ័រល្អ និងខ្សែនាឡិកាជ័រអ៊ុយរ៉ែនទន់រួមជាមួយជ័រទប់ខ្សែនាឡិកា និងក្លាសស្រោបដោយបន្ទះអ៊ីយ៉ុងពណ៌មាស។ រចនាសម្ព័ន្ធផ្លាស់ប្តូរត្រឹមប៉ះតែមួយដងថ្មីទាំងស្រុងលុបបំបាត់តម្រូវការឧបករណ៍ពិសេសៗ។ គ្រាន់​តែ​ចុច​ប៊ូតុង​ដែល​មាន​ទីតាំង​នៅ​ផ្នែកសង​​ម្ខាង​នៃក្បាលឡោស៊ី ​ដើម្បី​ដោះ​ដូរ​ខ្សែ​បាន​យ៉ាង​ងាយ​ស្រួល​និង​រហ័ស។ ជាមួយនឹងរចនាសម្ព័ន្ធការពារស្នូលពីរ ដែលកាន់តែទំនើបជាងមុនរបស់វា MTG-B3000 ការពារម៉ូឌុលនៅក្នុងប្រអប់​ជ័រដែលពង្រឹងដោយកាបូន និងរុំព័ទ្ធផ្នែកខាងក្រៅដោយ​សមាសធាតុលោហៈ។ ការសង្កត់ ការកាត់ និងការប៉ូលាម្តងហើយម្តងទៀត បង្កើតបានជា​ខ្នង​ប្រអប់ដែកអ៊ីណុក​ផុសឡើងលើបង្កើតបានជាទម្រង់ 3D ដ៏ប្រណិត។ ខ្នងប្រអប់​ក៏​មាន​តួនាទី​ជា​ក្បាលឡោស៊ី ​ដើម្បី​ទប់​ខ្សែ និង​ជា​គ្រឿងការពារក្បាលរុយ និង​ប៊ូតុង សម្រាប់​រចនាសម្ព័ន្ធ​ថ្មី​ទាំងស្រុង​។ ដោយប្រើបច្ចេកវិទ្យាភ្ជាប់​មានដង់ស៊ីតេខ្ពស់ យើងបានបង្កើតម៉ូឌុលពហុមុខងារកាន់តែ​ស្តើងជាងមុន។ ការរចនា និងបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិតទាំងអស់នេះបានបង្កើតជានាឡិកាដែលស្តើងជាងមុន ដោយមានរង្វាស់​ត្រឹមតែ 12.1 mm ពីកងទៅខ្នងប្រអប់។ រចនាប័ទ្ម​ថ្មីដ៏រឹងមាំនេះផ្តល់នូវមុខងារពេញលេញផងដែរ។ ទាញយកកម្មវិធី CASIO WATCHES ដើម្បីផ្គូផ្គងនាឡិកានេះជាមួយទូរសព្ទឆ្លាតវៃ​របស់អ្នកតាមរយៈ Bluetooth®។ ជាមួយ Multi Band 6 ប្រព័ន្ធសាកថាមពល Tough Solar និងអំពូល LED ដែលមានពន្លឺភ្លឺខ្លាំង នាឡិកាទាំងនេះធ្វើឱ្យអ្នកបំពេញសកម្មភាពប្រកបដោយប្រសិទ្ធភាពបំផុត ទោះជាដំណើរផ្សងព្រេងរបស់អ្នកនឹងទៅបែបណាក៏ដោយ។

  • គ្រឿងបន្ទាប់បន្សំ៖ ខ្សែបន្លាស់
  • កញ្ចប់

លក្ខណៈបច្ចេកទេស

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location