Skip to content
MT-G
ស៊េរី MTG-B3000

MTG-B3000PRB-1A

G-SHOCK របស់ខ្ញុំ

ដាក់អារម្មណ៍អ្នកចូលទៅក្នុងភាពស្រស់ស្អាតនៃរចនាសម្ព័ន្ធ និងពន្លឺដ៏ទាក់ទាញ — លោហៈជួបជាមួយនឹងជ័រ​នៅក្នុង​នាឡិកា MT-G សណ្ឋានពិសេស​ដែលត្រូវបាន​បំផុសគំនិត​ដោយពន្លឺអូរ៉ូរ៉ា។ កងមុខនាឡិកាដែកអ៊ីណុកត្រូវបានស្រោបមុនគេដោយប្រើ​ដំណើរការកំណកគ្រីស្តាល់ឡើងវិញ និងការពង្រឹង​ស្រទាប់ជ្រៅ បន្ទាប់មកប្រើ​​ការស្រោប​ដោយអ៊ីយ៉ុង (IP) ពណ៌​ឥន្ទធនូទៅលើកងមុខនាឡិកាដ៏ល្បី​​អស្ចារ្យដែលត្រូវបានបង្កើតដោយប្រើការរចនាបែបនេះចេញពីចិត្តតែប៉ុណ្ណោះ។ នាឡិកានីមួយៗគឺជានាឡិកាពិសេស ដោយសារតែមានភាពខុសប្លែកគេនៃគ្រាប់គ្រីស្តាល់*1 និងពណ៌ IP ឥន្ទធនូ។*2 ផ្ទៃដែលរៀបចំយ៉ាងល្អិតល្អន់​នាំ​នាឡិកា​នេះ​ទៅ​កាន់​កម្រិតផ្សេងទៀតទាំងស្រុង។ ខ្នងប្រអប់នាឡិកាដែលធ្វើឡើងពីដែកអ៊ីណុកស្រោប​ដោយ IP ពណ៌ឥន្ទធនូ បន្ទាប់មកប៉ូលាឡើងវិញដើម្បីយក​ស្រទាប់ដែលស្រោបនោះចេញពីផ្នែកលយចេញនៅ​ខាងខ្នងប្រអប់នាឡិកា។ ពណ៌ពន្លឺអូរ៉ូរ៉ាដ៏ស្រស់ស្អាតយ៉ាងអាថ៌កំបាំងក៏ត្រូវបានចាប់យកជាផ្ទៃ​ពណ៌ស្វាយថ្មីនៅក្នុង​ខ្សែនាឡិកាជ័រអ៊ុយរ៉ែនទន់ថ្លា​ដែលស័ក្ដិសមនឹង​គ្រឿងទប់ខ្សែ​នាឡិកាស្រោបអ៊ីយ៉ុងពណ៌មាស និងក្លាស់​ស្រោបអ៊ីយ៉ុងពណ៌ស្វាយ។ ការរចនា MTG-B3000 ទាក់ទាញអារម្មណ៍​អ្នកឱ្យចូលរួមក្នុងចលនា​ដ៏រស់រវើក​របស់ពន្លឺអូរ៉ូរ៉ា ដូចដែលបានឃើញពីលំហអាកាស។ *1 ដែកអ៊ីណុកត្រូវបានកែច្នៃទៅជាសមាសធាតុ បន្ទាប់​មក​ធ្វើកំណកគ្រីស្តាល់ឡើងវិញ ដែលផ្តល់​នូវ​ភាពខុសប្លែក​គេ​នៅក្នុងគ្រាប់គ្រីស្តាល់ ដែលបង្កើតឱ្យ​មាន​ភាពខុសគ្នា​តិចតួច​នៅក្នុងលំនាំ ទឹកពណ៌ និងភាពចែងចាំង​ពី​ផ្នែក​មួយ​ទៅផ្នែកមួយ។ *2 ទម្រង់ពណ៌ស្រោបអ៊ីយ៉ុង​ពណ៌ឥន្ទធនូ​នឹង​ខុសគ្នា​ពីនាឡិកាមួយទៅនាឡិកាមួយ។

  • កញ្ចប់

លក្ខណៈបច្ចេកទេស

លក្ខណៈពិសេស

លក្ខណៈពិសេស 1

IP ឥន្ធធនូ ប្រើទៅលើកងមុខនាឡិកា បន្ទាប់ពីការបន្សុទ្ធ និងការបង្ហាប់ឱ្យឡើងរឹងនៃស្រទាប់ជ្រៅ

ជាដំបូង កងមុខអ៊ីណុកត្រូវបានស្រោប​ដំណើរការបំប្លែងជាគ្រាប់គ្រីស្ដាល់ឡើងវិញ និងដំណើរការបង្ហាប់ឱ្យរឹងស្រទាប់ជ្រៅ ដើម្បីបង្កើតជាស្រទាប់រឹងលើផ្ទៃវត្ថុធាតុ និងបង្កើតបាននូវវាយនភាពភ្លឺចែងចាំងតែមួយគត់។ បន្ទាប់មកប្រើ​ការស្រោប IP ឥន្ទធនូទៅលើផ្ទៃ ដើម្បីបង្ហាញពីរូបរាងនៃភ្លើងពណ៌បែបរលក ដូចដែលបានឃើញពីលំហខាងក្រៅ។ ជាមួយនឹងទម្រង់ភាពស្រស់ស្អាតដ៏គួរឱ្យចាប់អារម្មណ៍របស់វា នាឡិកានេះបង្ហាញពីចំណង់ចំណូលចិត្តតែមួយគត់ចំពោះការរចនាលើវត្ថុធាតុ ពណ៌ និងផ្ទៃរបស់វា។

*ដែកអ៊ីណុកត្រូវបានកែច្នៃទៅជាសមាសធាតុ រួចកែច្នៃឡើងវិញ ដែលផ្តល់នូវភាពខុសគ្នាប្លែកពីគេ​នៅក្នុងគ្រាប់គ្រីស្តាល់។ បែបនេះធ្វើឱ្យលំនាំ ទឹកពណ៌ថ្នាំ និងពន្លឺមានភាពខុសប្លែកគ្នាយ៉ាងប្រសប់ពីគ្រឿងមួយទៅគ្រឿងមួយ។
*រូបរាងពណ៌ IP ឥន្ទធនូនឹងប្រែប្រួលពីនាឡិកាមួយទៅនាឡិកាមួយ។

ដំណើរការបង្ហាប់ឱ្យរឹងនៃស្រទាប់ជ្រៅ (អ៊ីណុក)
បច្ចេកវិទ្យានេះបង្កើតស្រទាប់រឹងដោយបញ្ចូលកាបូនទៅក្នុងផ្ទៃរបស់ដែក។ មិនដូចការស្រោបទេ ដំណើរការនេះផ្តល់នូវភាពរឹងមាំជាងមុន​តាមរយៈការបង្ហាប់ឱ្យវត្ថុធាតុ​រឹងដោយខ្លួនវាផ្ទាល់។

លក្ខណៈពិសេស 2

ខ្នងប្រអប់ត្រូវបានរចនាជារូបរាងទំនើប៖ IP ឥន្ទធនូ + ផ្ទៃប៉ូលាឡើងវិញ

ខ្នងប្រអប់មានរូបរាងទំនើបជាមួយនឹងផ្នែកផុសឡើងត្រូវបានបង្កើតឡើងដើម្បីភ្ជាប់ជាមួយកងមុខខាងលើដើម្បីបង្កើតផ្នែកខាងក្រៅលោហៈលម្អិតជាមួយនឹងរូបរាងដ៏ទាក់ទាញ។ ការចាក់ពុម្ពរួមបញ្ចូលគ្នា​​ត្រូវបានប្រើប្រាស់ដើម្បីទទួលបាននូវភាពរឹងខ្លាំង ដោយប្រើដំណើរការដំ កាត់ និងប៉ូលាម្តងហើយម្តងទៀត។ លើសពីនេះ ផ្ទៃប្លែកគេដ៏ពិសេសត្រូវបានបង្កើតឡើងដោយការស្រោប IP ឥន្ទធនូទៅលើផ្ទៃវត្ថុធាតុ​នោះ និងប្រើប្រាស់ដំណើរការប៉ូលាឡើងវិញ ដើម្បីយកស្រទាប់ស្រោបចេញពីផ្នែកផុសឡើងនៅលើខ្នងប្រអប់។ បច្ចេកវិទ្យារចនាតែមួយគត់នេះបំពេញទៅតាមភាពភ្លឺរលោងដើមនៃលោហៈ ជាមួយនឹងការលាយពណ៌ចម្រុះនៃពណ៌ប្រែប្រួល។

*ពណ៌ IP ឥន្ទធនូជាក់លាក់នឹងប្រែប្រួលពីនាឡិកាមួយទៅនាឡិកាមួយ។

លក្ខណៈពិសេស 3

រចនាសម្ព័ន្ធការពារស្នូលពីរ៖ ផ្តល់ភាពរឹង ទម្រង់តូច និងទម្ងន់ស្រាល​ជាមួយនឹងខ្នងប្រអប់ដែលមានរូបរាងទំនើប

រចនាសម្ព័ន្ធការពារស្នូលពីរការពារម៉ូឌុលនៅក្នុងប្រអប់​ជ័រដែលពង្រឹងដោយសរសៃកាបូន និងស្រោបខ្នងប្រអប់ដោយសមាសធាតុលោហៈ។ ចំហៀងខ្នងប្រអប់ត្រូវ​បាន​រៀបចំឱ្យផុសចេញមកក្រៅ ​​ដើម្បី​ធ្វើជា​ក្បាលឡោស៊ី​​ដែល​ភ្ជាប់​ខ្សែ​នាឡិកាទៅ​ប្រអប់ និង​ជា​គ្រឿង​ការពារ​ក្បាលរុយ និង​ប៊ូតុង។ ស្របពេលដែលផ្តល់នូវភាពរឹងម៉ាំល្អប្រសើរ ការចាក់ពុម្ពរួមបញ្ចូល​គ្នា​ក៏ជួយធ្វើឱ្យនាឡិកាមានរូបរាងតូច និងទម្ងន់ស្រាលផងដែរ។

*រូបភាពបង្ហាញពី MTG-B3000BD-1A។

លក្ខណៈពិសេស 4

ខ្សែនាឡិកាពណ៌ស្វាយខ្ចី៖ ការបំពេញបន្ថែមទៅផ្នែកខាងក្រៅលោហៈ

​ខ្សែនាឡិកាធ្វើឡើងពីជ័រថ្លាព្រាល។ ពណ៌​ស្វាយ​ថ្មី​បង្ហាញ​ពី​ពណ៌​ដ៏​ស្រស់​ស្អាត​ដ៏​អាថ៌កំបាំង​នៃ​ភ្លើងពណ៌បែបរលក។ IP ពណ៌ស្វាយគេប្រើវាទៅលើក្លាស់ ហើយ IP ពណ៌ត្នោតទៅលើគ្រឿងទប់​​ខ្សែនាឡិកា។ គ្រាន់​តែ​ចុច​ប៊ូតុង​ដែល​មាន​ទីតាំង​នៅ​ចំហៀង​ទាំង​សង​ខាង​នៃ​ក្បាលឡោស៊ី ដើម្បី​​ដូរ​ខ្សែនាឡិកា​បាន​យ៉ាង​រហ័ស និង​ងាយ​ស្រួល​ដោយ​មិន​ចាំបាច់​មាន​ឧបករណ៍​ពិសេសឡើយ។

ព័ត៌មានលម្អិត

ព័ត៌មានលម្អិត 1

មុខងារកម្រិតខ្ពស់នៅក្នុងទម្រង់បន្ថយទំហំ៖ ជាម៉ូឌុលធន់នឹងការប៉ះទង្គិច ស្តើង

ទន្ទឹមនឹង​រក្សាបានភាពធន់នឹងការប៉ះទង្គិច យើងបានធ្វើឱ្យប្លង់បន្ទះសៀគ្វីប្រសើរឡើងដោយប្រើប្រាស់គ្រឿងតូចៗ និងស្តើងជាងមុន ហើយការរួមបញ្ចូលធាតុផ្សំអេឡិចត្រូនិកជាមួយនឹងបច្ចេកវិទ្យាម៉ោនដង់ស៊ីតេខ្ពស់។ នាឡិកាកំណត់ពេលដែលមានទ្រនិចច្រើននេះ ផ្តល់នូវទម្រង់ស្តើង តូច ប៉ុន្តែនៅតែដាក់បញ្ចូលនូវមុខងារដូចជា Smartphone Link និងមុខងារគ្រប់គ្រងវិទ្យុដោយថាមពលពន្លឺព្រះអាទិត្យ។

*រូបភាពបង្ហាញពី MTG-B3000BD-1A។

ព័ត៌មានលម្អិត​ 2

មុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យបំពាក់ដោយ Bluetooth® និងគ្រប់គ្រងដោយវិទ្យុដើម្បីបង្កើន​ភាពត្រឹមត្រូវ និងភាពជឿជាក់

ព័ត៌មានលម្អិត 3

Super Illuminator (ពន្លឺ LED ដែលមានពន្លឺខ្លាំង) ដើម្បីឱ្យអាចមើលឃើញច្បាស់ល្អនៅទីងងឹត

ព័ត៌មានលម្អិត 4

គ្រីស្តាល់ត្បូងកណ្តៀងដែលធន់នឹង​ការកោសឆ្កូត និងថ្លាច្បាស់ជាមួយនឹងកញ្ចក់ការពារចំណាំងផ្លាតផ្ទៃខាងក្នុង

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location