Skip to content
MT-G
ស៊េរី MTG-B4000

MTG-B4000D-1A

ថ្មីៗ 01/2026
G-SHOCK របស់ខ្ញុំ

ស្វែងយល់ពីទម្រង់ច្នៃប្រឌិត និងសោភណភាពរចនាសម្ព័ន្ធ — នាឡិកា MT-G ដែលរួមបញ្ចូលវត្ថុធាតុដើមលោហធាតុជាមួយនឹងជ័រដែលប្រើក្នុងម៉ូដែល G-SHOCK ដំបូងគេ។ MTG-B4000D មាន​រចនាសម្ព័ន្ធ​ការពារ​ស្នូល​ពីរ​ដែល​បាន​ធ្វើ​បច្ចុប្បន្នភាព​ជាមួយនឹង​ការ​រចនា​ស៊ុម​ដែល​រួមបញ្ចូល​ជាតិ​សរសៃ​កាបូន និង​ដែក​អ៊ីណុក ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​ជំនួយ​ពី​បញ្ញា​សិប្បនិម្មិត​ដែល​បាន​អភិវឌ្ឍជាមួយ​ទិន្នន័យ​ជាច្រើនទៅលើ​ភាព​ធន់​នឹង​ការ​ប៉ះទង្គិច។ នេះគឺជាការសហការគ្នាយ៉ាងរលូនរវាងសមត្ថភាព AI និងអ្នកអភិវឌ្ឍន៍ដែលជាមនុស្ស ដោយរួមបញ្ចូលគ្នាប្រកបដោយភាពច្នៃប្រឌិតនូវវត្ថុធាតុដើម រចនាសម្ព័ន្ធ និងការរចនាទៅក្នុងភាពស្រស់ស្អាតនៃមុខងារទាំងមូល។ ការរចនាគោលដែលបង្កើតឡើងដោយអ្នករចនាជាមនុស្សត្រូវបានវិភាគ និងក្លែងធ្វើដោយ AI បន្ទាប់មកកែលម្អបន្ថែមទៀតដោយដៃមនុស្ស ដើម្បីទទួលបានទម្រង់តែមួយគត់ដែលសំយោគមុខងារ និងភាពស្រស់ស្អាតតាមលក្ខណៈ​សរីរាង្គ។ ទម្រង់វិមាត្រដ៏ស្មុគស្មាញនៃស៊ុមត្រូវបានកាត់ចេញពីវត្ថុធាតុដើមគោលនៃសន្លឹកកាបូន និងសរសៃកញ្ចក់ ដែលបង្កើតជាលំនាំស្រទាប់យ៉ាងស្រស់ស្អាត។ សមាសធាតុដែកអ៊ីណុកនៃកងមុខនាឡិកា មានរចនាបថ​ពីរ​ស្រទាប់​នៃ​កងមុខខាងក្នុង និង​ខាងក្រៅ ដែលត្រូវបានប៉ូលាឱ្យមានផ្ទៃម៉ត់​ដាច់ដោយឡែក និងផ្ទៃកញ្ចក់រលោង ដើម្បីឱ្យមានរូបរាងវាយនភាពដ៏ទំនើប។ ខ្សែនាឡិកានេះក៏មានលក្ខណៈពិសេសនៃរចនាសម្ព័ន្ធសមាសធាតុជាស្រទាប់ៗ ដែលមានបញ្ចូលដែកអ៊ីណុក និងជ័រធ្វើពីសរសៃកាបូន។ ដោយ​ផ្សំ​ឡើង​ពី​ភាពរឹងមាំ​នៃ​លោហៈ និង​ភាពស្រាល​នៃ​ជ័រ ខ្សែ​នាឡិកានេះ​ផ្ដល់ភាព​រឹងមាំ និង​តម្លៃ ព្រមទាំងផ្ដល់នូវផាសុកភាពក្នុង​ការ​ពាក់ផងដែរ។ នាឡិកានេះប្រើរចនាសម្ព័ន្ធ Triple G Resist ដើម្បីទប់ទល់​នឹងការប៉ះទង្គិច កម្លាំងចាកផ្ចិត និងរំញ័រ។ ប្រអប់នាឡិកាក៏ត្រូវបានការពារដោយទម្រង់វិមាត្រស្មុគស្មាញនៃខ្នងប្រអប់នាឡិកាផងដែរ ដែលត្រូវបានបង្កើតឡើងដោយប្រើដំណើរការចាក់ពុម្ពបញ្ចូលលោហៈធាតុ (MIM) ដែលជាវិធីកែ​ច្នៃ​ដែកដែលម្សៅដែកសុទ្ធត្រូវបានចាក់ចូលទៅក្នុងពុម្ព។ ការយកចិត្តទុកដាក់យ៉ាងល្អិតល្អន់ចំពោះភាពលម្អិតជាចម្បងទាំងគ្រីស្តាល់ត្បូងកណ្តៀង ដែលផ្តល់នូវភាពថ្លាខ្លាំង។ មុខនាឡិកា​មាន​បញ្ចូល​នូវ​គ្រឿង​បង្គុំ​ដ៏​ល្អិតល្អន់​ដែល​មាន​ការ​រចនា​ដ៏​ស្មុគស្មាញ​ដែល​សម្រេច​បាន​ដោយ​បច្ចេកវិទ្យា​ដំណើរការ​ដ៏​ល្អ​ឥត​ខ្ចោះ​ពី Yamagata Casio។ រចនាប័ទ្ម​ថ្មីដ៏រឹងមាំបែបច្នៃប្រឌិតនេះផ្តល់នូវគុណប្រយោជន៍ពេញលេញផងដែរ។ ទាញយកកម្មវិធី CASIO WATCHES ដើម្បីផ្គូផ្គងនាឡិកានេះជាមួយទូរសព្ទឆ្លាតវៃ​របស់អ្នកតាមរយៈ Bluetooth®។ ជាមួយ Multiband 6 ប្រព័ន្ធសាកថាមពល Tough Solar និងអំពូល LED ដែលមានពន្លឺភ្លឺខ្លាំង នាឡិកាទាំងនេះធ្វើឱ្យអ្នកបំពេញសកម្មភាពប្រកប​ដោយប្រសិទ្ធភាពបំផុត មិនថាដំណើរផ្សងព្រេងរបស់អ្នកបែបណានោះទេ។

  • រចនា​សម្ព័ន្ធ​ថ្មី​​ទាំងអស់ដែល​ស៊ុម​ធ្វើ​ឡើង​ចេញពីវត្ថុធាតុចម្រុះ
  • ស៊ុមស្រោបកាបូនច្រើន៖ ស្រទាប់ដែលមានភាពរឹងមាំ និងស្រស់ស្អាត
  • ខ្សែនាឡិកាសមាសធាតុជាស្រទាប់៖ ការបង្កើតភាពស្រស់ស្អាតតាមបែបថ្មី
  • ការចាក់ផ្ទៃយ៉ាងល្អិតល្អន់ដើម្បីបង្កើតភាពរឹងមាំ និងចែងចាំង
  • ការរចនាមុខនាឡិកាដែលមានភាពលម្អិតខ្លាំង និងស៊ីជម្រៅដែលបង្ហាញពីភាពស្មុគស្មាញ
  • មុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យដែលគ្រប់គ្រងដោយវិទ្យុ និងការតភ្ជាប់ Bluetooth®

លក្ខណៈបច្ចេកទេស

លក្ខណៈពិសេស

រូបភាពនៃផ្នែករចនាសម្ព័ន្ធដែលមានកម្មសិទ្ធិ ដែលមានស៊ុមធ្វើឡើងពីវត្ថុធាតុចម្រុះ

រចនា​សម្ព័ន្ធ​ថ្មី​​ទាំងអស់ដែល​ស៊ុម​ធ្វើ​ឡើង​ចេញពីវត្ថុធាតុចម្រុះ

រចនាសម្ព័ន្ធ និងការរចនាផ្ទៃខាងក្រៅត្រូវបានអភិវឌ្ឍរួមគ្នាដោយអ្នករចនាជាមនុស្ស និង AI ដោយបង្កើតបានជាស៊ុមថ្មីដ៏រឹងមាំដែលជាការរួមបញ្ចូលវត្ថុធាតុផ្សេងៗគ្នា។ គួបផ្សំជាមួយនឹងរចនាសម្ព័ន្ធការពារស្នូលពីរ ការបង្កើតថ្មីនេះបាន​ធ្វើឱ្យការរចនាដ៏ទំនើប និងរឹងមាំរបស់ MT-G កាន់តែ​ប្រសើរឡើង។
វិធីសាស្ត្រដ៏ថ្មីនេះរួមបញ្ចូលនូវគ្រឿងតភ្ជាប់ខ្សែដោយផ្ទាល់ទៅនឹងស៊ុមនាឡិកា ដោយធ្វើឱ្យការកាត់បន្ថយការបញ្ជូនរំញ័រលើតួនាឡិកាកាន់តែមានប្រសិទ្ធភាពដោយប្រើកាបូនលាយគ្នា និងរចនាសម្ព័ន្ធដែកអ៊ីណុក។ ដើម្បីកែលម្អភាពធន់នឹងការប៉ះទង្គិចកាន់តែប្រសើរឡើង ការរចនាគ្មានវីសបានភ្ជាប់សមាសភាគក្បាលឡោស៊ីដែកអ៊ីណុកយ៉ាងជាប់នឹងស៊ុមកាបូន ដោយធានាបាននូវភាពរឹងមាំ និងជាប់ធន់។

ដំណើរការផលិតដែលមានជំនួយពី AI
យើងបានប្រើ AI ដើម្បីជួយវិភាគ និងធ្វើត្រាប់តាមការរចនាមូលដ្ឋានដែលអ្នករចនាជាមនុស្សបានបង្កើតឡើង។ ដោយប្រើទិន្នន័យដ៏ទូលំទូលាយអំពីរចនាសម្ព័ន្ធធន់នឹងការប៉ះទង្គិចរបស់ G-SHOCK គំរូ 3D ប្រសើរជាងមុនត្រូវបានបង្កើតឡើងដើម្បីបំពេញតាមលក្ខខណ្ឌតម្រូវផ្នែកលក្ខណៈវត្ថុធាតុ និងភាពរឹងមាំជាក់លាក់។ គំរូទាំងនេះត្រូវបានធ្វើឱ្យកាន់តែប្រសើរឡើងតាមរយៈការកែតម្រូវដោយដៃម្ដងហើយម្ដងទៀត ដោយសម្រេចបាននូវទម្រង់ពិសេសដែលផ្ដល់ជូនមុខងារមានប្រយោជន៍ និងភាពស្រស់ស្អាត។

ស៊ុមស្រោបកាបូនច្រើន៖ ស្រទាប់ដែលមានភាពរឹងមាំ និងស្រស់ស្អាត

ស៊ុមត្រូវបានកាត់ចេញពីវត្ថុធាតុបាតដែលមានសន្លឹកកាបូន និងសរសៃកញ្ចក់ ដើម្បីបង្កើតបានជាទម្រង់ប្លែកគេ។ លំនាំ​ជា​ស្រទាប់​ដ៏​ស្រស់​ស្អាត​ដែល​បង្កើត​ឡើង​ដោយ​ការ​កាត់​លើ​វត្ថុធាតុ​ផ្សេងៗ​គ្នា បង្ហាញ​ឱ្យឃើញ​យ៉ាង​ច្បាស់​នៅ​ពេល​មើល​នាឡិកា​ពី​ចំហៀង។ ការចាក់ពុម្ពបញ្ចូលគ្នានៃសរសៃកាបូន និងជ័រត្រូវបានប្រើសម្រាប់ផ្ទៃខាងលើ ដែលបង្ហាញពីលំនាំសរសៃដ៏ប្លែកមួយ ដែលផ្តល់នូវអារម្មណ៍រស់រវើកអំពីភាពរឹងមាំរបស់វត្ថុធាតុ។
លើសពីនេះ ស៊ុមនេះត្រូវបានកំណត់រចនាសម្ព័ន្ធឱ្យភ្ជាប់ជាមួយកងមុខ ប៊ូតុងចំហៀង និងខ្នងប្រអប់ ដែលបង្កើតបានជាផ្នែកខាងក្រៅដ៏ស្រស់ស្អាត ដែលបង្ហាញពីការរួមបញ្ចូលគ្នានៃសរសៃកាបូន ជ័រ និងដែកអ៊ីណុក។

* លំនាំដ៏ជាក់លាក់ដែលបង្ហាញនៅលើផ្ទៃខុសគ្នាទៅតាមនាឡិកា ដោយសារតែលក្ខណៈពិសេសនៃបច្ចេកទេសចាក់ពុម្ព ដែលលាយបញ្ចូលគ្នានូវសរសៃកាបូន ជ័រ និងវត្ថុធាតុផ្សេងទៀត។

ខ្សែនាឡិកាសមាសធាតុជាស្រទាប់៖ ការបង្កើតភាពស្រស់ស្អាតតាមបែបថ្មី

ទើបតែត្រូវបានអភិវឌ្ឍថ្មីសម្រាប់ខ្សែស្រឡាយនាឡិកា MT-G ខ្សែនាឡិកាសមាសធាតុជាស្រទាប់ត្រូវបានផលិតឡើងពីសមាសធាតុដែកអ៊ីណុក និងជ័រសរសៃកាបូន។ ផ្ទៃ​នៃ​តំណ​​កណ្តាល​ផ្នែកខាងលើត្រូវ​បាន​រំលេចដោយ​ការ​ចាក់ផ្ទៃ​ដោយ​ឡែក​ពី​គ្នា។ រួមជាមួយនឹងទិដ្ឋភាពចំហៀងដ៏រឹងមាំដែលត្រូវបានរំលេចដោយលំនាំកាបូនផ្សេងគ្នា វាបង្កើតបានជារូបរាងដ៏ស្អាតចាប់ពីស៊ុម និងក្បាលឡោស៊ីរហូតដល់ខ្សែនាឡិកា។ នេះបង្កើតបានជារចនាប័ទ្ម MT-G ដ៏ប្លែក ដែលបង្ហាញពីភាពស្រស់ស្អាតទាំងអស់នៃវត្ថុធាតុខុសគ្នា នៅក្នុងការរចនានាឡិកាទាំងមូល។ ភាពរឹងរបស់លោហៈបង្កើតឱ្យមានភាពរឹងមាំខ្លាំង។ ក្នុងពេលជាមួយគ្នានេះ វត្ថុធាតុដែលមានចរន្តកម្ដៅ​ទាបត្រូវបានប្រើ​សម្រាប់ផ្នែកខាងក្រោមនៃខ្សែនាឡិកា ដែលប៉ះនឹងស្បែក ដែលធានាបាននូវភាពស្រួលពាក់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។

* លំនាំដ៏ជាក់លាក់ដែលបង្ហាញនៅលើផ្ទៃខុសគ្នាទៅតាមនាឡិកា ដោយសារតែលក្ខណៈពិសេសនៃបច្ចេកទេសចាក់ពុម្ព ដែលលាយបញ្ចូលគ្នានូវសរសៃកាបូន ជ័រ និងវត្ថុធាតុផ្សេងទៀត។

សូមមើលរូបភាពដែលមើលពីមុំអង្កត់ទ្រូង ហើយរូបភាពខ្នងប្រអប់ដែលបង្ហាញពីការចាក់ផ្ទៃ​យ៉ាងល្អិតល្អន់ ដោយបង្ហាញពីភាពអស្ចារ្យរបស់វា។

ការចាក់ផ្ទៃយ៉ាងល្អិតល្អន់ដើម្បីបង្កើតភាពរឹងមាំ និងចែងចាំង

ការចាក់ផ្ទៃ​ច្រើនខុសៗគ្នា​ត្រូវ​បាន​ប្រើទៅ​លើ​ផ្នែក​នីមួយៗ ដើម្បី​បង្ហាញ​ពី​វាយនភាព​នៃ​ដែក​អ៊ីណុក​យ៉ាង​គួរ​ឱ្យចាប់អារម្មណ៍​បំផុត។ ជាពិសេស ការចាក់ផ្ទៃដោយ​ផ្ទៃរចនាម៉ត់ និង​កញ្ចក់​ដាច់ដោយឡែក​ពីគ្នា ត្រូវបាន​ប្រើទៅលើកងមុខ តួនាឡិកា និង​ខ្សែនាឡិកា — ដែលជា​សមាសធាតុ​ដែលមាន​រចនាសម្ព័ន្ធ​ផ្ទៃ​ដែលមានគែម​​ស្រួច។ នេះបញ្ជាក់ពីភាពស្រស់ស្អាតនៃរចនាសម្ព័ន្ធដែលបង្កើតឡើងដោយទម្រង់ស្មុគស្មាញរបស់វា ក៏ដូចជាភាពចែងចាំងនៃលោហៈផងដែរ។ ផ្នែកខាងក្រៅនាឡិកាផ្ដល់នូវអារម្មណ៍ដ៏មានអានុភាព និងស្រស់ស្អាតចេញពីគ្រប់ជ្រុងរបស់វា។ ហើយការប៉ូលាបែប Sallaz ត្រូវបានប្រើទៅលើផ្នែកជាក់លាក់នៃការចាក់ផ្ទៃកញ្ចក់ ដើម្បីបង្កើតផ្ទៃដ៏ស្រស់ស្អាត និងរលោងល្អឥតខ្ចោះដោយគ្មានការខូចទ្រង់ទ្រាយ។
ការចាក់ពុម្ពលោហៈ (MIM) ដែលជាវិធីកែច្នៃលោហៈដែលក្នុងនោះ​ម្សៅលោហៈម៉ដ្ឋត្រូវបានចាក់ទៅក្នុងពុម្ព ត្រូវបានប្រើដើម្បីបង្កើតជាខ្នងតួនាឡិកាដែលមានវិមាត្រដ៏ស្មុគស្មាញ។ ដំណើរការឆ្លាក់ដោយឡាស៊ែរត្រូវបានប្រើដើម្បីបង្កើតផ្ទៃម៉ាត់ដែលមានវាយនភាពដ៏ល្អ ដែលស្រដៀងនឹងវាយនភាពសំបកផ្លែសារីអាស៊ី នៅលើផ្នែកដែលឆកដើម្បីរំលេចពីនិមិត្តសញ្ញា TRIPLE G RESIST។

ការរចនាមុខនាឡិកាដែលមានភាពលម្អិតខ្លាំង និងស៊ីជម្រៅដែលបង្ហាញពីភាពស្មុគស្មាញ

ការរចនាដែលរួមបញ្ចូលការតម្រៀប​សមាសភាគបីវិមាត្រ រួមទាំងកងមុខនាឡិកាទ្រេតដែលបំពាក់ដោយគ្រឿងសម្គាល់ផុសឡើងដ៏ធំ ធ្វើឱ្យមុខនាឡិកាមើលទៅមានលក្ខណៈជ្រៅគួរឱ្យទាក់ទាញ។ ផ្ទៃផូស្វ័រ និងដំណើរបញ្ចេញចំហាយលោហៈត្រូវបានប្រើលើទម្រង់គ្រឿងសម្គាល់ដែលមានមុខច្រើន។ ដោយសម្រេចបានតាមរយៈបច្ចេកវិទ្យាចាក់ផ្ទៃរបស់រោងចក្រ Yamagata Casio ទម្រង់សមាសភាគដ៏ស្មុគស្មាញនេះបានធ្វើឱ្យនាឡិកាមានលក្ខណៈទាក់ទាញលើគ្រឿងល្អិតតូចៗបំផុត។

រូបភាពនៃគោលគំនិតអំពីរចនាសម្ព័ន្ធធន់នឹងការប៉ះទង្គិច

Triple G Resist

រចនាសម្ព័ន្ធការពារស្នូលពីរ MT-G ដែលបានកែលម្អ ដើរតួនាទីសំខាន់ក្នុងការការពារតួនាឡិកាខាងក្នុងដែលធ្វើពីជ័រសរសៃកាបូនរឹងជាមួយនឹងសមាសភាគលោហៈ ដោយផ្ដល់នូវភាពរឹងមាំកាន់តែខ្លាំង និងធ្វើឱ្យនាឡិកាមានទម្ងន់ស្រាលក្នុងពេលដំណាលគ្នា។ រចនាសម្ព័ន្ធថ្មីនេះបំពេញតាមស្តង់ដាដ៏តឹងរ៉ឹងងរបស់ G-SHOCK ដែលផ្ដល់នូវការការពារពីការប៉ះទង្គិច កម្លាំងចាកផ្ចិត និងរំញ័រដោយប្រើបច្ចេកវិទ្យា Triple G Resist។

* រូបភាពត្រូវបានរួមបញ្ចូលក្នុងគោលបំណងបង្ហាញជារូបភាពពន្យល់។

រូបភាពនាឡិកា MTG-B4000D ដែលមានមុខងារ Bluetooth®, ទទួលម៉ោងតាមវិទ្យុ និងថាមពលពន្លឺព្រះអាទិត្យ

មុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យដែលគ្រប់គ្រងដោយវិទ្យុ និងការតភ្ជាប់ Bluetooth®

Smartphone Link និងសេវារលកវិទ្យុតាមពេលវេលាស្តង់ដា​ផ្តល់នូវការកែតម្រូវពេលវេលាដោយស្វ័យប្រវត្តិ។ ប្រព័ន្ធ​សាក​ថ្ម​ដោយ​ថាមពលពន្លឺ​ព្រះអាទិត្យ​ផ្តល់​ថាមពល​ដល់​មុខងារ​ទាំងអស់​ប្រកបដោយ​ភាពជឿជាក់។

រូបថតរបស់ MTG-B4000D នៅពេលដែលបើកភ្លើង

Super Illuminator

ពន្លឺ LED ដែលមានពន្លឺខ្លាំងអាចមើលនាឡិកាច្បាស់​នៅទីងងឹត។

រូបថតបង្ហាញពីកញ្ចក់គ្រីស្តាល់ត្បូងកណ្ដៀងរបស់ MTG-B4000D

គ្រីស្តាល់ត្បូងកណ្តៀង

ការស្រោបដោយថ្នាំកូតប្រឆាំងនឹងចំណាំងពន្លឺត្រូវបានប្រើទៅលើគ្រីស្តាល់ត្បូងកណ្ដឪង ដែលធន់នឹងការឆ្កូត និងមានភាពថ្លាច្បាស់ ដើម្បីធានាបាននូវភាពមើលឃើញច្បាស់លាស់។

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location