Skip to content
ស៊េរី PRJ-01

PRJ-01-1

ថ្មីៗ
G-SHOCK របស់ខ្ញុំ

ស្វែងរកស្តាយល៍ផ្ទាល់ខ្លួនរបស់អ្នក ជាមួយនាឡិកា PRO TREK PRJ-01 ដែលងាយស្រួលប្រើប្រាស់ និងផ្ដល់នូវទំនុកចិត្តខ្ពស់បំផុត ស័ក្តិសមឥតខ្ចោះសម្រាប់អ្នកដែលចូលចិត្តភាពសប្បាយរីករាយ និងការផ្សងព្រេងបែបធម្មជាតិ។ ការរចនាម៉ូដទ្រនិចបីបែបសាមញ្ញ និងទាន់សម័យ នឹងផ្ដល់ភាពងាយស្រួលក្នុងការផ្លាស់ប្ដូរទម្លាប់របស់អ្នក ចាប់ពីជីវិតរស់នៅប្រចាំថ្ងៃ រហូតដល់ការដើរកម្សាន្ត និងការធ្វើដំណើរផ្សងព្រេង។ តួនាឡិកាមានរាងតូចស្រឡូនស្អាត ដោយមានមុខកាត់ត្រឹមតែ 39.1mm និងកម្រាស់ស្ដើង 11.6mm ផ្សំជាមួយខ្សែនាឡិកាជ័រអ៊ុយរ៉ែនដ៏ស្រទន់ សមល្មមឱ្យលោកអ្នកមានអារម្មណ៍ផាសុកភាព និងសុវត្ថិភាពខ្ពស់នៅពេលពាក់។ ចុងខ្សែនាឡិកាអាចស៊កលាក់ទៅផ្នែកខាងក្រោម ដែលធ្វើឱ្យមើលទៅមានរបៀបរៀបរយល្អ ទោះបីជាអ្នកមានកដៃតូចក៏ដោយ និងជួយកាត់បន្ថយការប្រទាក់ជាមួយដៃអាវផងដែរ។ បង្វិលកងមុខនាឡិកា ដើម្បីលៃតម្រូវតាមក្បលរុយយ៉ាងងាយស្រួល និងរលូន ក្នុងការកែតម្រូវម៉ោង និងកាលបរិច្ឆេទ។ មុខនាឡិកាពណ៌សមានសារធាតុផូស្វ័រ ដែលអាចជះពន្លឺភ្លឺពេញផ្ទៃមុខនាឡិកាទាំងមូល ដែលងាយស្រួលមើលទោះបីស្ថិតក្នុងស្ថានភាពខ្សោយពន្លឺក៏ដោយ។ វាក៏អនុញ្ញាតឱ្យពន្លឺឆ្លងកាត់សម្រាប់សាកថ្មថាមពលពន្លឺព្រះអាទិត្យផងដែរ ដើម្បីបន្តដំណើរការនាឡិការបស់អ្នកជានិច្ច ធ្វើឱ្យអ្នកអាចដឹងម៉ោងយ៉ាងច្បាស់លាស់បានគ្រប់ពេល។ តួនាឡិកា ខ្នងនាឡិកា និងខ្សែនាឡិកាត្រូវបានផលិតឡើងពីជ័រជីវសាស្ត្រ ដែលចូលរួមចំណែកការពារបរិស្ថានប្រកបដោយការទទួលខុសត្រូវ។

  • ពីផ្នែកខាងឆ្វេង៖ PRJ-01-1, PRJ-01AE-8, PRJ-01AE-7
  • មុខនាឡិកាមានសារធាតុផូស្វ័រភ្លឺពេញផ្ទៃនាឡិកា ងាយស្រួលមើលក្នុងទីងងឹត
  • បង្វិលកងមុខការពារដែលវិល 45 ដឺក្រេ
  • ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត
  • ការឆ្លាក់ខ្នង

លក្ខណៈបច្ចេកទេស

លក្ខណៈពិសេស

រូបភាពម៉ូដែល PRJ-01AE-8 ដែលបំពាក់ដោយកងមុខនាឡិកាដែលអាចបង្វិលបាន ដើម្បីងាយស្រួលចាក់សោ ឬដោះសោក្បាលរុយ

កងមុខនាឡិកាដែលអាចបង្វិលបាន សម្រាប់សម្រួលដល់ការបញ្ជាក្បាលរុយយ៉ាងងាយស្រួល

នាឡិកានេះប្រើប្រាស់កងមុខនាឡិកាដែលអាចបង្វិលបាន ដែលអនុញ្ញាតឱ្យអ្នកចាក់សោ ឬដោះសោក្បាលរុយ ដោយគ្រាន់តែធ្វើចលនាបង្វិលយ៉ាងសាមញ្ញ។ នៅក្នុងទម្រង់ស្តង់ដា ក្បាលរុយនឹងត្រូវបំពាក់នៅខាងក្នុងកងមុខនាឡិកា ដើម្បីជួយការពារពីការប៉ះទង្គិច ឬការបញ្ជាដោយអចេតនា។ ការបង្វិលកងមុខនាឡិកាក្នុងកម្រិត 45 ដឺក្រេ នឹងធ្វើឱ្យក្បាលរុយលេចចេញមកនៅផ្នែកខាងក្រោមខាងស្ដាំ ដែលអនុញ្ញាតឱ្យអ្នកកំណត់ម៉ោង និងកាលបរិច្ឆេទបាន។ គ្រឿងសម្គាល់មើលឃើញច្បាស់ដែលភ្ជាប់ជាមួយចលនាបង្វិលនៃកងមុខ នឹងបង្ហាញពីស្ថានភាពចាក់សោ ឬដោះសោភ្លាមៗមួយរំពេច ចំណែកឯទម្រង់ការពារក្បាលរុយត្រូវបានរចនាឡើងយ៉ាងហ្មត់ចត់បំផុត។ ទន្ទឹមនឹងការធានានូវការប្រើប្រាស់ដ៏ងាយស្រួល និងស្រួលប្រើ ការរចនានេះក៏បានបង្កប់នូវអារម្មណ៍បែបសប្បាយបន្តិចបន្តួចផងដែរ។

រូបភាពពន្លឺផូស្វ័ររស្មីចំណាំងពេញផ្ទៃមុខនៃម៉ូដែល PRJ-01AE-8 ងាយស្រួលមើលក្នុងទីងងឹត

មុខនាឡិកាមានពន្លឺផូស្វ័ររស្មីចំណាំងពេញផ្ទៃ ងាយស្រួលមើលទោះបីជាស្ថិតក្នុងលក្ខខណ្ឌខ្សោយពន្លឺ

មុខនាឡិកាមានការរចនាយ៉ាងសាមញ្ញ ដោយមានទ្រនិចបីយ៉ាងច្បាស់លាស់ ងាយស្រួលមើលម៉ោង រួមជាមួយអេក្រង់បង្ហាញកាលបរិច្ឆេទ។ ការប្រើប្រាស់ពណ៌ដែលមានកម្រិតពណ៌ខុសគ្នាខ្លាំង ជួយធ្វើឱ្យទ្រនិច និងគ្រឿងសម្គាល់កាន់តែលេចធ្លោខ្លាំង ដែលបង្កើនលទ្ធភាពមើលឃើញកាន់តែច្បាស់សម្រាប់ការប្រើប្រាស់នៅខាងក្រៅផ្ទះ។ នាឡិកានេះក៏បានប្រើប្រាស់មុខនាឡិកាពណ៌សផូស្វ័រ ដែលមានពន្លឺរស្មីចំណាំងពេញផ្ទៃអេក្រង់ ជួយបង្កើនពន្លឺច្បាស់លាស់ក្នុងទីងងឹត សូម្បីតែអំឡុងពេលដើរកម្សាន្តក្នុងព្រៃនាពេលរាត្រីក៏ដោយ។ ផ្ទៃមុខនាឡិកាទាំងមូលនឹងបញ្ចេញពន្លឺភ្លឺចែងចាំងក្នុងលក្ខខណ្ឌងងឹត ក្រោយពេលស្រូបពន្លឺពីចង្កៀងពាក់ក្បាល ឬប្រភពពន្លឺផ្សេងៗ ដែលមុខងារដ៏អស្ចារ្យនេះអាចធ្វើទៅបានតាមរយៈផ្ទៃមុខសូឡាដែលអាចឱ្យពន្លឺឆ្លងកាត់បាន។

រូបភាពជ័របែបជីវសាស្រ្តរបស់ PRJ-01AE-8

ជ័របែបជីវសាស្រ្ត

សមាសធាតុជ័រសំខាន់ៗដែលប្រើក្នុងប្រអប់ ខ្នងតួនាឡិកា និងខ្សែនាឡិកា ត្រូវបានផលិតដោយជ័របែបជីវសាស្រ្ត ដែលជាវត្ថុធាតុរំពឹងថាជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន។

* រូបភាពត្រូវបានរួមបញ្ចូលក្នុងគោលបំណងបង្ហាញជារូបភាពពន្យល់។

រូបភាពបង្ហាញពីមុខងារថាមពលពន្លឺព្រះអាទិត្យនៃម៉ូដែល PRJ-01AE-8

ដើរដោយថាមពលពន្លឺព្រះអាទិត្យ

វាអាចផលិតថាមពលបាន ទោះបីជាទទួលបានពន្លឺខ្សោយស្រទន់ពីអំពូលណេអុងក៏ដោយ ដែលជួយកាត់បន្ថយការលំបាកក្នុងការផ្លាស់ប្ដូរថ្មញឹកញាប់។

*លក្ខណៈពណ៌នៃផលិតផលដែលមានក្នុងបញ្ជីអាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location