PRJ-B001EX-1
-
-
ការរចនាខ្សែថ្មីដ៏មានប្រយោជន៍ ដែលអនុញ្ញាតឱ្យទុកដាក់ និងយកសម្ភារៈតូចៗមកប្រើប្រាស់បានយ៉ាងរហ័ស។ -
ប្រើប្រាស់ប្រឡោះផ្ទុកសម្ភារៈនៅលើខ្សែនាឡិកា ដើម្បីដាក់សោ ឬសាច់ប្រាក់។ -
ខ្សែនាឡិកាដែលអាចប្រែខ្នងផ្លាស់ប្ដូរបាននេះ ក៏ដើរតួជាគម្របការពារនាឡិកាផងដែរ។ -
-
-
កងមុខការពារដែលវិលអាចឱ្យអ្នកប្តូរទៅមុខងារផ្សេងៗបាន -
ទីតាំងដែលគ្របប៊ូតុងការពារការចុចប៊ូតុងដោយចៃដន្យពេលចេញដើរ ឬនៅក្នុងទីក្រុង។ -
មុខងារម៉ោង និងទីកន្លែង ផ្ដល់វិធីជាច្រើនដល់អ្នក ដើម្បីរីករាយជាមួយដំណើរផ្សងព្រេងនៅខាងក្រៅ * រូបភាពបង្ហាញពីម៉ូដែល PRJ-B001-1
សូមអញ្ជើញអ្នកដែលស្រឡាញ់ធម្មជាតិទាំងអស់គ្នា! នាឡិកា PRO TREK នេះ ផ្ដល់ការរួមបញ្ចូលគ្នាយ៉ាងឥតខ្ចោះរវាងការប្រើប្រាស់ដែលមានប្រយោជន៍ និងភាពងាយស្រួលក្នុងការយកតាមខ្លួន ដែលជួយឱ្យអ្នកទទួលបានភាពរីករាយឥតឧបរមា អំឡុងពេលផ្សងព្រេងនៅខាងក្រៅ។ ការរចនាម៉ូដែល PRJ-B001EX បំពេញទៅតាមតម្រូវការ និងទម្លាប់របស់អ្នកចូលចិត្តបោះជំរំ ជាមួយការរចនាខ្សែថ្មីដ៏មានប្រយោជន៍ ដែលអនុញ្ញាតឱ្យទុកដាក់ និងយកសម្ភារៈតូចៗមកប្រើប្រាស់បានយ៉ាងរហ័ស។ ប្រើប្រាស់ប្រឡោះផ្ទុកសម្ភារៈនៅលើខ្សែនាឡិកា ដើម្បីដាក់សោ ឬសាច់ប្រាក់ដែលអ្នកត្រូវការសម្រាប់ទិញឧសដុត ឬទិញបន្លែបង្ការនៅផ្សារកសិករ។ អ្នកមានអ្វីៗគ្រប់យ៉ាងដែលអ្នកត្រូវការនៅលើកដៃរបស់អ្នក ដើម្បីឱ្យសកម្មភាពនានានៅកន្លែងបោះជំរំប្រព្រឹត្តទៅបានយ៉ាងរលូន។ លើសពីប្រឡោះសម្រាប់ទុកដាក់សម្ភារៈ ខ្សែនាឡិកាដែលអាចប្រែខ្នងផ្លាស់ប្ដូរបាននេះ ក៏ដើរតួជាគម្របការពារនាឡិកាផងដែរ។ ប្រើប្រាស់គន្លឹះតម្ពក់នៅលើខ្សែ ដើម្បីព្យួរនាឡិកាជាប់នឹងកាតាបស្ពាយក្រោយ ឬព្យួរនៅក្នុងតង់របស់អ្នក។ កងមុខនាឡិកាអាចបង្វិលបាន ដើម្បីគ្របបាំងប៊ូតុងនៅពេលអ្នកចង់ ដើម្បីធ្វើជាគម្របការពារ និងជៀសវាងការច្រឡំចុចប៊ូតុងដោយអចេតនាអំឡុងពេលប្រើប្រាស់ប្រចាំថ្ងៃ។ គ្រាន់តែបង្វិលវាត្រឡប់មកវិញនឹងចូលប្រើប៊ូតុងបានយ៉ាងងាយស្រួល នៅពេលដែលសកម្មភាពរបស់អ្នកទាមទារឱ្យប្រើប្រាស់វា។ សមាសធាតុជ័រសំខាន់ៗ ត្រូវបានផលិតឡើងពីជ័របែបជីវសាស្ត្រ ដែលជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន ដើម្បីបំពេញនូវក្ដីស្រឡាញ់របស់អ្នកចំពោះធម្មជាតិ។ ប្រព័ន្ធសាកថាមពលពន្លឺព្រះអាទិត្យ ជួយឱ្យមុខងារនានាដំណើរការបានយ៉ាងរលូន ដូច្នេះអ្នកអាចផ្ដោតអារម្មណ៍បានពេញលេញលើការធ្វើដំណើរផ្សងព្រេងរយៈពេលយូរនៅខាងក្រៅ។ ភ្ជាប់ជាមួយទូរសព្ទដៃរបស់អ្នកតាមរយៈ Bluetooth® រួចចូលទៅកាន់កម្មវិធី ដើម្បីកត់ត្រារាល់ពេល និងទីកន្លែងដែលអ្នកបានទៅ ជាមួយមុខងារពេលវេលា និងទីកន្លែង។ បំពាក់ដោយពន្លឺភ្លើងច្បាស់ខ្លាំង Super Illuminator ភាពធន់មិនងាយជ្រាបទឹកជម្រៅ 100 ម៉ែត្រ មុខងារកំណត់ម៉ោង មុខងារនាឡិកាកំណត់ពេល ម៉ោងរោទ៍ និងមុខងារជាច្រើនទៀត ដែលផ្ដល់ជូនអ្នកនូវរាល់មុខងារដ៏មានប្រយោជន៍ទាំងអស់ដែលអ្នកត្រូវការ ដើម្បីចេញទៅផ្សងព្រេងនៅខាងក្រៅ។
-
-
ការរចនាខ្សែថ្មីដ៏មានប្រយោជន៍ ដែលអនុញ្ញាតឱ្យទុកដាក់ និងយកសម្ភារៈតូចៗមកប្រើប្រាស់បានយ៉ាងរហ័ស។
-
ប្រើប្រាស់ប្រឡោះផ្ទុកសម្ភារៈនៅលើខ្សែនាឡិកា ដើម្បីដាក់សោ ឬសាច់ប្រាក់។
-
ខ្សែនាឡិកាដែលអាចប្រែខ្នងផ្លាស់ប្ដូរបាននេះ ក៏ដើរតួជាគម្របការពារនាឡិកាផងដែរ។
-
-
-
កងមុខការពារដែលវិលអាចឱ្យអ្នកប្តូរទៅមុខងារផ្សេងៗបាន
-
ទីតាំងដែលគ្របប៊ូតុងការពារការចុចប៊ូតុងដោយចៃដន្យពេលចេញដើរ ឬនៅក្នុងទីក្រុង។
-
មុខងារម៉ោង និងទីកន្លែង ផ្ដល់វិធីជាច្រើនដល់អ្នក ដើម្បីរីករាយជាមួយដំណើរផ្សងព្រេងនៅខាងក្រៅ * រូបភាពបង្ហាញពីម៉ូដែល PRJ-B001-1
-
គ្រប់គ្រងពេលវេលារបស់អ្នកបានល្អ
-
ងាយស្រួលប្រតិបត្តិការតាមរយៈទូរសព្ទឆ្លាតវៃ
-
ភាពធន់នឹងជម្រាបទឹកជម្រៅ 10 បារ
-
ថាមពលពន្លឺព្រះអាទិត្យមានស្ថិរភាព
លក្ខណៈបច្ចេកទេស
*លក្ខណៈពណ៌នៃផលិតផលដែលមានក្នុងបញ្ជីអាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។