EFK-200CD-1A
-
-
-
-
-
ការរចនាតួនាឡិកាដ៏ប្រណីត ជាមួយខ្សែបន្ទាត់កោងតិចៗគួរឱ្យទាក់ទាញ -
ខ្សែដែកអ៊ីណុកដ៏រឹងមាំ -
ការរចនាមុខនាឡិកាប្រកបដោយភាពស៊ីវិល័យ -
ចលនាមេកានិកដែលផលិតនៅក្នុងប្រទេសជប៉ុន៖ អាចមើលឃើញតាមរយៈខ្នងតួដ៏ថ្លា * រូបភាពបង្ហាញពីម៉ូដែល EFK-200XPB-1A -
គ្រីស្តាល់ត្បូងកណ្ដៀង -
បញ្ចូលអារម្មណ៍របស់អ្នកទៅក្នុងទស្សនវិជ្ជារបស់ EDIFICE រួមមានល្បឿន និងបញ្ញា។ រួមជាសាក្សីនៃការវិវត្តន៍របស់នាឡិកាមេកានិក ជាមួយនឹង EDIFICE Automatic EFK-200CD — គ្រឿងលម្អដែលឆ្លុះបញ្ចាំងពីក្ដីរំភើបក្នុងការបើកបរ និងវិស្វកម្មដ៏ច្បាស់លាស់នៃកីឡាប្រណាំងឡាន។ មុខនាឡិកាត្រូវបានកែច្នៃឡើងពីកាបូនលត់ ដែលមានទម្ងន់ស្រាល និងភាពរឹងមាំខ្ពស់បំផុត ដូចដែលគេប្រើប្រាស់ក្នុងរថយន្តស្ព័រទំនើបៗ ព្រមទាំងត្រូវបានរចនាឡើងជាមួយនឹងផ្ទៃថ្មម៉ាប — ដែលផ្ដល់នូវក្រឡាឆ្នូតប្លែកៗពីគ្នា បង្កើតបានជារូបរាងដ៏វិសេសវិសាលតែមួយគត់សម្រាប់តែរូបអ្នក។ ទ្រនិចរាងស្រួចឆ្មារ និងលេខសម្គាល់ម៉ោង បញ្ជាក់ពីភាពស៊ីវិល័យនិងប្រណីតភាព ខណៈពេលដែលតួនាឡិកាធ្វើពីដែកអ៊ីណុក ផ្សារភ្ជាប់គ្នារវាងអារម្មណ៍មាំមួន និងវាយនភាពដ៏ម៉ដ្ឋខាត់ល្អឥតខ្ចោះ។ ខ្សែដែកអ៊ីណុកដ៏រឹងមាំ មកជាមួយកង់តំណរាងមូលនៅចន្លោះទម្រង់អក្សរ H ត្រូវបានខាត់រលោងជាឆ្នូតម៉ដ្ឋបញ្ឈរ និងផ្គូរផ្គងជាមួយគែមខាត់រលោងចែងចាំងដូចកញ្ចក់ ដែលផ្ដើម ជារូបរាងដ៏ប្រណីត និងមានភាពទាក់ទាញខ្លាំងផ្នែកវាយនភាពដ៏សម្បូរបែប។ ចលនាស្វ័យប្រវត្តិដែលផលិតនៅប្រទេសជប៉ុននេះ ផ្ដល់នូវថាមពលបម្រុងប្រហែល 42 ម៉ោង។ ជាមួយនឹងខ្នងតួនាឡិកាដែលមើលធ្លុះទៅខាងក្នុង អ្នកអាចទស្សនាសម្រស់នៃចលនាដ៏រស់រវើក ដែលប្រៀបដូចជាបេះដូងកំពុងលោតញាប់នៃនាឡិកាមេកានិកដ៏វិសេសវិសាលមួយនេះ។ ភាពធន់មិនជ្រាបទឹកជម្រៅរហូតដល់ 100 ម៉ែត្រ និងគ្រីស្តាល់ត្បូងកណ្ដៀង នាឡិកាមួយគ្រឿងនេះនឹងបន្តរួមដំណើរជាមួយអ្នកយ៉ាងងាយស្រួល ចាប់ពីជីវិតរស់នៅប្រចាំថ្ងៃបែបធម្មតា រហូតដល់ទីលាននៃការបើកបរដ៏រំភើបញាប់ញ័រ។ EDIFICE Automatic EFK-200 រចនាឡើងយ៉ាងពិសេស សម្រាប់ក្ដីស្រឡាញ់របស់អ្នកចំពោះល្បឿន។
-
-
-
-
-
ការរចនាតួនាឡិកាដ៏ប្រណីត ជាមួយខ្សែបន្ទាត់កោងតិចៗគួរឱ្យទាក់ទាញ
-
ខ្សែដែកអ៊ីណុកដ៏រឹងមាំ
-
ការរចនាមុខនាឡិកាប្រកបដោយភាពស៊ីវិល័យ
-
ចលនាមេកានិកដែលផលិតនៅក្នុងប្រទេសជប៉ុន៖ អាចមើលឃើញតាមរយៈខ្នងតួដ៏ថ្លា * រូបភាពបង្ហាញពីម៉ូដែល EFK-200XPB-1A
-
គ្រីស្តាល់ត្បូងកណ្ដៀង
-
-
ស្រាល និងរឹងមាំ
-
ភាពធន់នឹងជម្រាបទឹកជម្រៅ 10 បារ
-
នាឡិកាមេកានិក
-
ខ្នងថ្លាចាក់សោដោយវីស
លក្ខណៈបច្ចេកទេស
លក្ខណៈពិសេស
កាបូនលត់៖ រួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះរវាងមុខងារប្រើប្រាស់ដ៏សម្បូរបែប និងសោភ័ណភាពនៃការរចនាដែលមានរសនិយម
EFK-200XPB
កាបូនលត់ — ដែលជាវត្ថុធាតុដើមដ៏ពេញនិយមក្នុងការផលិតរថយន្តស្ព័រទំនើបៗ — ត្រូវបានយកមកច្នៃធ្វើជាផ្ទៃមុខ និងតួនាឡិកានេះ។ តាមរយៈការបង្ហាញលំនាំម៉ូដប្លែកភ្នែក និងលេចធ្លោផ្ដាច់គេដែលជាអត្តសញ្ញាណនៃវត្ថុធាតុដើមនេះ ការរចនានេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីទស្សនៈពិភពលោកនៃរថយន្តស្ព័រ ដែលតែងតែបង្កើនល្បឿនឆ្ពោះទៅរកសមត្ថភាពកាន់តែខ្ពស់ឥតឈប់ឈរ ហើយត្រូវបានលាតត្រដាងឡើងយ៉ាងមានមហិច្ឆតាតាមរចនាបថដាច់ដោយឡែកតែមួយគត់របស់ EDIFICE។
កាបូនលត់
ដើមឡើយ វាត្រូវបានអភិវឌ្ឍនៅក្នុងវិស័យអវកាស ហើយឥឡូវនេះវាត្រូវបានប្រើប្រាស់កាន់តែខ្លាំងឡើងនៅក្នុងវិស័យឧស្សាហកម្មរថយន្ត កាបូនលត់គឺជាវត្ថុធាតុផ្សំដែលផលិតឡើងដោយការច្របាច់កាបូនសរសៃចូលទៅក្នុងជ័រ ហើយបន្ទាប់មកលត់វានៅក្នុងពុម្ពនៅសីតុណ្ហភាពខ្ពស់ក្រោមសម្ពាធខ្លាំង។ ដោយផ្តល់នូវភាពរឹងខ្ពស់ និងទម្ងន់ស្រាល វត្ថុធាតុដ៏ទំនើបនេះរំលេចនូវលំនាំដ៏ស្រស់ស្អាត និងប្លែកពីគេ ដែលត្រូវបានបង្កើតឡើងនៅក្នុងដំណើរការផលិត។
ការរចនាតួនាឡិកាដ៏ប្រណីត ជាមួយខ្សែបន្ទាត់កោងតិចៗគួរឱ្យទាក់ទាញ
ត្រូវបានឆ្លាក់ឡើងដោយវណ្ឌវង្កដែលមានលក្ខណៈរស់រវើក ធ្វើឱ្យគែមនៃកងមុខនាឡិកាមានជម្រាលចុះយ៉ាងទន់ភ្លន់ប្រកបដោយរចនាបថច្នៃប្រឌិតខ្ពស់។ ចំណែកឯក្បាលឡោស៊ី បង្ហាញរូបរាងកោងស្រទន់ ដែលភ្ជាប់តួនាឡិកាខ្នាតតូចទំហំ 38 mm (សម្រាប់ម៉ូដែល EFK-200XPB៖ ទំហំ 38.8 mm) ទៅកាន់ខ្សែនាឡិកាយ៉ាងរលូនឥតខ្ចោះ។ ការរួមបញ្ចូលគ្នារវាងផ្ទៃរាបស្មើ និងខ្សែបន្ទាត់កោង បង្កើតបានជាសម្រស់បែបចម្លាក់ដ៏រស់រវើក និងមានសមាមាត្រយ៉ាងស្រស់ស្អាតឥតខ្ចោះ។ ការខាត់ផ្ទៃរចនាយ៉ាងម៉ដ្ឋរលោង និងការខាត់រលោងបែបកញ្ចក់ដាច់ដោយឡែកពីគ្នា ផ្ដល់ឱ្យគ្រឿងបង្គុំលោហៈនូវពន្លឺចែងចាំងត្រចះត្រចង់ រួមជាមួយភាពរឹងមាំគួរឱ្យកោតសរសើរ។
ខ្សែដែកអ៊ីណុកដ៏រឹងមាំ
EFK-200CD, EFK-200D, EFK-200DG
ដែកអ៊ីណុកដ៏រឹងមាំត្រូវបានប្រើជាខ្សែនាឡិកាស៊ីគ្នានឹងតួលោហៈរបស់នាឡិកា។ គន្លាក់ខ្សែរាងអក្សរ H បែបមូលក្រឡំ ត្រូវបានផ្គូផ្គងជាមួយគន្លាក់កណ្ដាលដែលមានគែមខាត់រលោងដូចកញ្ចក់ ដើម្បីបង្កើតបានជាការរចនាឡើងប្រកបដោយភាពផ្ចិតផ្ចង់យ៉ាងពិតប្រាកដ។
ការរចនាមុខនាឡិកាប្រកបដោយភាពស៊ីវិល័យ
មុខនាឡិកាបែបសាមញ្ញដែលមានទ្រនិចបី និងការបង្ហាញកាលបរិច្ឆេទ រំលេចនូវសោភណភាពប្លែកនៃកាបូនលត់ផ្សេងទៀត។ ទ្រនិច និងគ្រឿងសម្គាល់រាងស្រួច ជួយបន្ថែមអារម្មណ៍ស៊ីវិល័យបែបស្ដើងស្អាតទៅលើរូបរាងដ៏ទាន់សម័យ និងស៊ីសង្វាក់គ្នានៃម៉ូដែលមុខនាឡិកាពណ៌ខ្មៅ។
ចំពោះម៉ូដែលមុខនាឡិកាដែលមានពណ៌ វាយនភាពដ៏លម្អិតផ្ចិតផ្ចង់ដែលផលិតឡើងដោយទម្រង់អេឡិចត្រូត ត្រូវបានលម្អបន្ថែមដោយការលាយពណ៌ដេញក្រឡាយ៉ាងភ្លឺរលោង ដែលឆ្លុះបញ្ចាំងពីទិដ្ឋភាពខាងក្នុងដ៏ប្រណីតនៃរថយន្តទំនើបៗ និងទិដ្ឋភាពទីក្រុងដែលជះពន្លឺចាំងលើតួឡានពេលកំពុងបើកបរ។
ចលនាមេកានិក ដែលផលិតនៅក្នុងប្រទេសជប៉ុន អាចមើលឃើញតាមរយៈខ្នងតួនាឡិកា
នាឡិកានេះដំណើរការដោយចលនាស្វ័យប្រវត្តិ ដែលបង្ហាញពីក្ដីប្រាថ្នា និងថាមពលដែលទទួលបានការបំផុសគំនិតពីចលនានៃម៉ាស៊ីនចំហេះក្នុង។ ទ្រនិចវិនាទីរំកិលយ៉ាងឡូយដោយសម្គាល់ពេលវេលាដែលកំពុងកន្លងផុត។ ខ្នងតួនាឡិកាចាក់សោដោយវីសបង្ហាញពីចលនាជាក់ស្ដែង ដែលបង្អួតពីភាពស្រស់ស្អាតនៃមេកានិក។
គ្រីស្តាល់ត្បូងកណ្តៀង
គ្រីស្ដាល់ត្បូងកណ្តៀងថ្លាខ្លាំងដែលធន់នឹងការឆ្កូតធ្វើឱ្យនាឡិកាមានលក្ខណៈច្បាស់ល្អ និងស្រួលមើលខ្លាំង។
រូបភាពប្រកបដោយការរចនា
*លក្ខណៈពណ៌នៃផលិតផលដែលមានក្នុងបញ្ជីអាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។