EFK-200XPB-1A
-
-
-
-
កាបូនលត់៖ រចនាបថដែលស៊ីសង្វាក់គ្នាយ៉ាងឥតខ្ចោះ រវាងមុខងារប្រើប្រាស់មានប្រយោជន៍ និងសោភ័ណភាពនៃការរចនា -
ចលនាមេកានិកដែលផលិតនៅក្នុងប្រទេសជប៉ុន៖ អាចមើលឃើញតាមរយៈខ្នងតួនាឡិកា -
គន្លឹះកិបបត់រាងមេអំបៅ -
គ្រីស្តាល់ត្បូងកណ្ដៀង -
-
-
-
បញ្ចូលអារម្មណ៍របស់អ្នកទៅក្នុងទស្សនវិជ្ជារបស់ EDIFICE រួមមានល្បឿន និងបញ្ញា។ រួមជាសាក្សីនៃការវិវត្តន៍របស់នាឡិកាមេកានិក ជាមួយនឹង EDIFICE Automatic EFK-200XPB — គ្រឿងលម្អដែលឆ្លុះបញ្ចាំងពីក្ដីរំភើបក្នុងការបើកបរ និងវិស្វកម្មដ៏ច្បាស់លាស់នៃកីឡាប្រណាំងឡាន។ តួ និងផ្ទៃមុខនាឡិកា ត្រូវបានច្នៃឡើងពីកាបូនលត់ ដែលមានទម្ងន់ស្រាល និងភាពរឹងមាំខ្ពស់បំផុត ជាប្រភេទសម្ភារៈដែលគេប្រើប្រាស់ក្នុងរថយន្តស្ព័រទំនើបៗ — ផ្ទៃនេះត្រូវបានរំលេចដោយផ្ទៃថ្មម៉ាប ដែលផ្ដល់នូវឆ្នូតក្រឡាប្លែកៗពីគ្នាពិតៗ ដោយគ្មាននាឡិកាណាមួយដូចឡើយ គឺពិតជាមានតែមួយគត់សម្រាប់រូបអ្នក។ ទ្រនិច និងលេខម៉ោង ត្រូវបានរចនាឡើងយ៉ាងប្រណីត ជាមួយនឹងស្រទាប់ពណ៌មាសផ្កាឈូកដ៏ទាក់ទាញ។ បន្ថែមពីលើនេះ ជាមួយនឹងតួនាឡិកាដែលមានរាងស្ដើង និងបង្រួមត្រឹមតែ 38mm គួបផ្សំនឹងកងមុខធ្វើពីដែកអ៊ីណុក ស្រោបបន្ទះអ៊ីយ៉ូងពណ៌ខ្មៅរលោង ធ្វើឱ្យនាឡិកានេះមានអត្តសញ្ញាណ និងភាពលេចធ្លោដាច់គេ។ ចលនាស្វ័យប្រវត្តិដែលផលិតនៅប្រទេសជប៉ុននេះ ផ្ដល់នូវថាមពលបម្រុងប្រហែល 42 ម៉ោង។ ជាមួយនឹងខ្នងតួនាឡិកាដែលមើលធ្លុះទៅខាងក្នុង អ្នកអាចទស្សនាសម្រស់នៃចលនាដ៏រស់រវើក ដែលប្រៀបដូចជាបេះដូងកំពុងលោតញាប់នៃនាឡិកាមេកានិកដ៏វិសេសវិសាលមួយនេះ។ កាន់តែអស្ចារ្យ ជាមួយភាពធន់មិនងាយជ្រាបទឹកបានរហូតដល់ទៅ 100 ម៉ែត្រ គ្រីស្តាល់ត្បូងកណ្ដៀង និងខ្សែជ័រអ៊ុយរ៉ែន គុណភាពខ្ពស់ រួមជាមួយនឹងគន្លឹះកិបបត់រាងមេអំបៅ នាឡិកានេះនឹងនាំអ្នកឆ្ពោះទៅមុខយ៉ាងងាយស្រួល មិនថាក្នុងជីវិតរស់នៅប្រចាំថ្ងៃ ឬនៅលើស្ថានភាពកំពុងកាន់ចង្កូតនោះក៏ដោយ។ EDIFICE Automatic EFK-200 រចនាឡើងយ៉ាងពិសេស សម្រាប់ក្ដីស្រឡាញ់របស់អ្នកចំពោះល្បឿន។
-
-
-
-
កាបូនលត់៖ រចនាបថដែលស៊ីសង្វាក់គ្នាយ៉ាងឥតខ្ចោះ រវាងមុខងារប្រើប្រាស់មានប្រយោជន៍ និងសោភ័ណភាពនៃការរចនា
-
ចលនាមេកានិកដែលផលិតនៅក្នុងប្រទេសជប៉ុន៖ អាចមើលឃើញតាមរយៈខ្នងតួនាឡិកា
-
គន្លឹះកិបបត់រាងមេអំបៅ
-
គ្រីស្តាល់ត្បូងកណ្ដៀង
-
-
-
-
-
ស្រាល និងរឹងមាំ
-
ភាពធន់នឹងជម្រាបទឹកជម្រៅ 10 បារ
-
នាឡិកាមេកានិក
-
ខ្នងថ្លាចាក់សោដោយវីស
លក្ខណៈបច្ចេកទេស
លក្ខណៈពិសេស
កាបូនលត់៖ រួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះរវាងមុខងារប្រើប្រាស់ដ៏សម្បូរបែប និងសោភ័ណភាពនៃការរចនាដែលមានរសនិយម
EFK-200XPB
កាបូនលត់ — ដែលជាវត្ថុធាតុដើមដ៏ពេញនិយមក្នុងការផលិតរថយន្តស្ព័រទំនើបៗ — ត្រូវបានយកមកច្នៃធ្វើជាផ្ទៃមុខ និងតួនាឡិកានេះ។ តាមរយៈការបង្ហាញលំនាំម៉ូដប្លែកភ្នែក និងលេចធ្លោផ្ដាច់គេដែលជាអត្តសញ្ញាណនៃវត្ថុធាតុដើមនេះ ការរចនានេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីទស្សនៈពិភពលោកនៃរថយន្តស្ព័រ ដែលតែងតែបង្កើនល្បឿនឆ្ពោះទៅរកសមត្ថភាពកាន់តែខ្ពស់ឥតឈប់ឈរ ហើយត្រូវបានលាតត្រដាងឡើងយ៉ាងមានមហិច្ឆតាតាមរចនាបថដាច់ដោយឡែកតែមួយគត់របស់ EDIFICE។
កាបូនលត់
ដើមឡើយ វាត្រូវបានអភិវឌ្ឍនៅក្នុងវិស័យអវកាស ហើយឥឡូវនេះវាត្រូវបានប្រើប្រាស់កាន់តែខ្លាំងឡើងនៅក្នុងវិស័យឧស្សាហកម្មរថយន្ត កាបូនលត់គឺជាវត្ថុធាតុផ្សំដែលផលិតឡើងដោយការច្របាច់កាបូនសរសៃចូលទៅក្នុងជ័រ ហើយបន្ទាប់មកលត់វានៅក្នុងពុម្ពនៅសីតុណ្ហភាពខ្ពស់ក្រោមសម្ពាធខ្លាំង។ ដោយផ្តល់នូវភាពរឹងខ្ពស់ និងទម្ងន់ស្រាល វត្ថុធាតុដ៏ទំនើបនេះរំលេចនូវលំនាំដ៏ស្រស់ស្អាត និងប្លែកពីគេ ដែលត្រូវបានបង្កើតឡើងនៅក្នុងដំណើរការផលិត។
ការរចនាមុខនាឡិកាប្រកបដោយភាពស៊ីវិល័យ
មុខនាឡិកាបែបសាមញ្ញដែលមានទ្រនិចបី និងការបង្ហាញកាលបរិច្ឆេទ រំលេចនូវសោភណភាពប្លែកនៃកាបូនលត់ផ្សេងទៀត។ ទ្រនិច និងគ្រឿងសម្គាល់រាងស្រួច ជួយបន្ថែមអារម្មណ៍ស៊ីវិល័យបែបស្ដើងស្អាតទៅលើរូបរាងដ៏ទាន់សម័យ និងស៊ីសង្វាក់គ្នានៃម៉ូដែលមុខនាឡិកាពណ៌ខ្មៅ។
ចលនាមេកានិក ដែលផលិតនៅក្នុងប្រទេសជប៉ុន អាចមើលឃើញតាមរយៈខ្នងតួនាឡិកា
នាឡិកានេះដំណើរការដោយចលនាស្វ័យប្រវត្តិ ដែលបង្ហាញពីក្ដីប្រាថ្នា និងថាមពលដែលទទួលបានការបំផុសគំនិតពីចលនានៃម៉ាស៊ីនចំហេះក្នុង។ ទ្រនិចវិនាទីរំកិលយ៉ាងឡូយដោយសម្គាល់ពេលវេលាដែលកំពុងកន្លងផុត។ ខ្នងតួនាឡិកាចាក់សោដោយវីសបង្ហាញពីចលនាជាក់ស្ដែង ដែលបង្អួតពីភាពស្រស់ស្អាតនៃមេកានិក។
គន្លឹះកិបបត់បែបរចនាបថមេអំបៅ
EFK-200XPB
តាមរយៈការរចនាជាមួយនឹងពណ៌ខ្មៅសុទ្ធ នាឡិកានេះបានផ្គូផ្គងយ៉ាងល្អឥតខ្ចោះរវាងតួនាឡិកាផលិតពីកាបូនលត់ជាមួយខ្សែជ័រអ៊ុយរ៉េ ដែលផ្ដល់ទាំងភាពរឹងមាំ និងទម្ងន់ស្រាលស្រទន់ពេលពាក់។ គន្លឹះកិបបត់រាងមេអំបៅបើកបិទដោយចុចប៊ូតុងបានបង្កលក្ខណៈងាយស្រួលដល់ការពាក់ និងដោះចេញយ៉ាងរហ័ស។
គ្រីស្តាល់ត្បូងកណ្តៀង
គ្រីស្ដាល់ត្បូងកណ្តៀងថ្លាខ្លាំងដែលធន់នឹងការឆ្កូតធ្វើឱ្យនាឡិកាមានលក្ខណៈច្បាស់ល្អ និងស្រួលមើលខ្លាំង។
រូបភាពប្រកបដោយការរចនា
*លក្ខណៈពណ៌នៃផលិតផលដែលមានក្នុងបញ្ជីអាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។