*លក្ខណៈពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។
DW-6900SSH-1
-
-
ដោយផលិតនៅប្រទេសជប៉ុនដោយ Yamagata Casio ឈុតផលិតផលនេះផលិតឡើងដើម្បីអបអរសាទរស៊ូស៊ី ដែលជាអាហារដ៏ល្បីល្បាញបំផុតមួយរបស់ជប៉ុន -
ពីផ្នែកខាងឆ្វេង៖ GA-2100SSH-4A, DW-5600SSH-4, DW-6900SSH-1 -
ការឆ្លាក់ខ្នង -
ការវេចខ្ចប់ពិសេស -
-
ផលិតនៅប្រទេសជប៉ុន, ឈុតផលិតផលនេះផលិតឡើងដើម្បីអបអរសាទរស៊ូស៊ី ដែលជាប្រពៃណីអាហារដ៏ល្បីល្បាញបំផុតមួយរបស់ជប៉ុន និងទទួលបានការពេញនិយមជុំវិញពិភពលោក។ បង្កើតឡើងផ្អែកលើម៉ូដែល G-SHOCK ដ៏ល្បីល្បាញចំនួនបី នាឡិកានីមួយៗរំលេចពណ៌ និងចំណុចលម្អិតនៃការរចនាប្លែកពីគេ ដោយទទួលបានគំនិតច្នៃប្រឌិតពីត្រីសាលម៉ុន ត្រីធូណា ឬអ៊ីគ៊ុរ៉ា (ពងត្រីសាលម៉ុន)។ នាឡិកាម៉ូដ DW-6900SSH ត្រូវបានបំផុសគំនិតចេញពីបាយស៊ូស៊ី Ikura Gunkan-Maki ដោយរួមបញ្ចូលគ្នានូវផ្ទៃនាឡិកាថ្លាជាមួយរូបភាពពងត្រីសាលម៉ុងភ្លឺរលោង ព័ទ្ធជុំវិញកងពណ៌ខ្មៅតំណាងឱ្យសារ៉ាយរុំ និងផ្នែកខាងក្រោមនៃខ្សែពណ៌សដែលស្រដៀងនឹងបាយស៊ូស៊ី។ សូម្បីតែខ្នងនាឡិកាក៏បន្តរចនាតាមប្រធានបទនេះដែរ ដោយមានរូបរាងពែងតែ Yunomi ដែលរំលឹកដល់ពែងតែប្រពៃណីសម្រាប់ពិសានៅចុងបញ្ចប់នៃអាហារ។ នាឡិកានីមួយៗមានមកជាមួយប្រអប់វេចខ្ចប់ពិសេស ដែលទទួលបានគំនិតច្នៃប្រឌិតពីប្រអប់បត់សម្រាប់ខ្ចប់ស៊ូស៊ី។ នៅពេលដោះនាឡិកាចេញ នឹងបង្ហាញផ្ទៃរចនាវាសាបី ដែលលាក់ទុកខាងក្រោម ដោយបានតម្រូវទៅតាមមុខស៊ូស៊ីនីមួយៗ៖ តិចសម្រាប់សាលម៉ុន ច្រើនសម្រាប់ធូណា និងគ្មានទាល់តែសោះសម្រាប់អ៊ីគ៊ុរ៉ា។ សូម្បីតែប្រអប់វេចខ្ចប់ក៏ស្ដែងឱ្យឃើញពីចំណុចចលម្អិតតូចៗ ដែលធ្វើឱ្យបទពិសោធនៃការញ៉ាំស៊ូស៊ីមានភាពពិសេសប្លែកពីគេ។ ចាប់តាំងពីតួនាឡិកាផ្ទាល់រហូតដល់ប្រអប់វេចខ្ចប់ ចំណុចលម្អិតដ៏រស់រវើកទាំងអស់បាននាំមកនូវទស្សនវិស័យថ្មី និងសប្បាយរីករាយចំពោះវប្បធម៌នៃការញ៉ាំស៊ូស៊ី។
-
-
ដោយផលិតនៅប្រទេសជប៉ុនដោយ Yamagata Casio ឈុតផលិតផលនេះផលិតឡើងដើម្បីអបអរសាទរស៊ូស៊ី ដែលជាអាហារដ៏ល្បីល្បាញបំផុតមួយរបស់ជប៉ុន
-
ពីផ្នែកខាងឆ្វេង៖ GA-2100SSH-4A, DW-5600SSH-4, DW-6900SSH-1
-
ការឆ្លាក់ខ្នង
-
ការវេចខ្ចប់ពិសេស
-
-
-
ផលិតនៅប្រទេសជប៉ុន
-
ធន់នឹងការប៉ះទង្គិច
-
ភាពធន់នឹងជម្រាបទឹកជម្រៅ 20 បារ
-
ងាយស្រួលមើលក្នុងទីងងឹង