*លក្ខណៈពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។
GA-1100-1A3
នេះគឺជាម៉ូដែលមួយពី G-Shock Gravitymaster Series សម្រាប់អ្នកបើកយន្តហោះដែលធ្វើការក្នុងស្ថានភាពលំបាក។ មានភ្ជាប់មកជាមួយនូវមុខងារម៉ោងពិភពលោកទំនើប។ នាឡិកាអាកាសចរណ៍នេះគឺសម្រាប់អ្នកបើកយន្តហោះដែលត្រូវការព័ត៌មានប្រភេទផ្សេងៗគ្នា ហើយតម្រូវឱ្យវាអាចបង្ហាញ និងត្រួតពិនិត្យព័ត៌មានម៉ោងសម្រាប់ល្វែងម៉ោងផ្សេងៗគ្នា។ ភាពមើលឃើញនៃម៉ោងក្នុងតំបន់ត្រូវបានធ្វើឱ្យប្រសើរឡើងតាមរយៈការប្រើទ្រនិចម៉ោង និងនាទីធំទូលាយ រីឯម៉ោងក្នុងស្រុកត្រូវបានបង្ហាញជាទម្រង់ 12 ម៉ោងនៅលើមុខនាឡិកាតូច ដែលអាចឱ្យអ្នកពិនិត្យមើលពេលវេលាបច្ចុប្បន្ននៅក្នុងទីក្រុងពីរក្នុងពេលតែមួយ។ ក៏មានភ្ជាប់មកជាមួយនូវសិនស័រត្រីវិស័យ និងសីតុណ្ហភាព និងអាចឱ្យវាស់ស្ទង់ត្រីវិស័យ និងសីតុណ្ហភាពជាបន្តបន្ទាប់ក្នុងរយៈពេល 60 វិនាទី។ អំពូល LED ដែលមានពន្លឺច្បាស់ក៏អាចឱ្យអ្នកពិនិត្យមើលពេលវេលា និងព័ត៌មានផ្សេងទៀតនៅក្នុងទីងងឹតបានផងដែរ។ ភាពធន់រឹងមាំ និងមុខងារចម្រុះអាចឱ្យ Gravitymaster វិវត្តខ្លួនយ៉ាងឆាប់រហ័សជានាឡិកាអាកាសចរណ៍។
-
ធន់នឹងការប៉ះទង្គិច
-
ភាពធន់នឹងជម្រាបទឹកជម្រៅ 20 បារ
-
ប្រាប់ឱ្យអ្នកដឹងពីទិសដៅរបស់អ្នក
-
ប្រាប់ឱ្យអ្នកដឹងពីសីតុណ្ហភាព
-
ការបង្ហាញដែលងាយស្រួលមើល
-
ផលិតផលលក់់ដាច់ជាងគេ