*លក្ខណៈពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។
GWR-B1000-1A

GRAVITYMASTER រចនាសម្ព័ន្ធការពារស្នូលកាបូន ពី GRAVITYMASTER នាឡិកាដ៏ធន់រឹងមាំដែលត្រូវបានរចនាឡើងសម្រាប់មជ្ឈដ្ឋានពិបាកដែលអាកាសយានិកជួបប្រទះ ដាក់ចេញនាឡិកាថ្មីមួយ ដែលផ្តល់នូវភាពធន់រឹងមាំក្នុងកម្រិតខ្ពស់ជាងមុនតាមរយៈការប្រើប្រាស់សារធាតុកាបូន និងវត្ថុធាតុទីតានីញ៉ូមដូចគ្នានៅក្នុងយន្តហោះទំនើប។ រចនាសម្ព័ន្ធការពារស្នូលកាបូនធន់នឹងការប៉ះទង្គិចថ្មីនេះរួមបញ្ចូលប្រអប់ និង គម្របខាងក្រោយទៅក្នុងគ្រឿងម៉ូណូខុកកាបូនតែមួយដែលការពារម៉ូឌុលពីការ ប៉ះទង្គិចខាងក្រៅ និងធ្វើឱ្យនាឡិកានេះអាចលុបបំបាត់គ្រឿងការពារកាបូនពីប៊ូតុងនៅចំហៀងនៃប្រអប់។ ការប្រើប្រាស់វត្ថុធាតុកាបូនលើកងមុខនិងខ្សែ និងអាលុយមីញ៉ូម ទីតានីញ៉ូមលើប៊ូតុង បំពង់ប៊ូតុង និងសមាសធាតុធ្វើឱ្យនាឡិកាមាន រចនាសម្ព័ន្ធរឹងមាំ ស្រាល និងធន់នឹងច្រែះ។ ការកែតម្រូវពេលវេលាដោយស្វ័យប្រវត្តិត្រូវបានធ្វើឡើងដោយប្រើ Bluetooth ឬសញ្ញាពេលវេលាដែលជួយធានាដល់ការកំណត់ពេលវេលាត្រឹមត្រូវនៅក្នុងបេសកកម្ម ហោះហើរ។ វត្ថុធាតុ រចនាសម្ព័ន្ធ និងមុខងារ។ អ្វីគ្រប់យ៉ាងអំពីម៉ូដែលនេះគឺជាការរួមចំណែកដល់ការបង្កើតម៉ួដែល GRAVITYMASTER ថ្មីជាមួយនឹងកម្រិតភាពធន់រឹងមាំថ្មីដែលអាច ទប់ទល់នឹងការប្រកួតប្រជែងថ្មីៗ។ រចនាឡើងដើម្បីជាម៉ូដែលធន់រាំងមាំបំផុត ស្រាលបំផុតនៅក្នុងស៊េរី GRAVITYMASTER។ សំណង់ធន់នឹងការប៉ះទង្គិចថ្មី ការការពារស្នូលកាបូន រចនាសម្ព័ន្ធការពារស្នូលកាបូនដែលធន់នឹងការប៉ះទង្គិចថ្មីនេះរួមបញ្ចូលគ្នានូវប្រអប់ និងគម្របខាងក្រោយទៅក្នុងប្រអប់ម៉ូណូខុកដែលការពារម៉ូឌុល។ រចនាសម្ព័ន្ធខាងក្រៅដែលប្រើប្រាស់កម្លាំងខ្លាំង និងលក្ខណៈ ស្រាលនៃវត្ថុធាតុដែលបានប្រើធ្វើឱ្យភាពធន់រឹងមាំប្រសើរឡើង ខណៈដែលមានទម្ងន់ត្រឹមតែ 72 ក្រាម ដែលបង្កើតឱ្យបានជាម៉ូដែលស្រាលបំផុត នៅក្នុងស៊េរី GRAVITYMASTER។ • កងមុខធ្វើពីសរសៃកាបូន • ប្រអប់ម៉ូណូខុកកាបូន • ប៊ូតុងការពារតិច ទម្ងន់ស្រាល ធន់នឹងច្រែះ។ ប៊ូតុងរចនាសម្ព័នដែលធន់នឹងច្រែះ បំពង់ប៉ូតុង កងភ្ជាប់ខាងក្នុង និងគ្រឿងលោហៈផ្សេងទៀតដែលប៉ះនឹងបរិវេណខ្យល់ខាងក្រៅផលិតឡើងពីដែកទីតានីញ៉ូមរឹងមាំ ស្រាល និងធន់នឹងច្រែះខ្ពស់។ ធន់នឹងការប្រើបោះបោក ខ្សែស៊កសរសៃកាបូន សសៃរកាបូនដែលមានភាពរឹងមាំស្វិតពិសេសត្រូវបានចាក់ពុម្ពចូលទៅក្នុងជ័រអ៊ុយរ៉េតានលើខ្សែដែលធន់នឹងការបែកបាក់។ ភាពរឹងមាំ និងភាពត្រឹមត្រូវជាជំនួយដល់បេសកកម្មហោះហើរ។ ថាមពលដែលបង្កើតបានពីពន្លឺតិចតួចនៃបន្ទះស្រូបថាមពលពន្លឺខាងក្នុងមុខនាឡិកា ការចាប់ផ្តើមប្រតិបត្ដិការកំណត់ពេលវេលាថ្មីភ្លាមៗ នាឡិកាកំណត់ពេលដែលមានមុខងារវិលបញ្ច្រាស់ ភាពច្បាស់ខ្លាំង ធន់នឹងការកោសឆ្កូត គ្រីស្តាល់ត្បូងកណ្តៀង ដោយមានការស្រោបផ្ទៃខាងក្នុងមិនចាំង ត្រឹមត្រូវជាងមុន អំណានម៉ោងពិភពលោក ដើរដោយថាមពលពន្លឺព្រះអាទិត្យ នាឡិកាដែលមាន Bluetooth អំណានងាយស្រួលសូម្បីតែនៅក្នុងទីងងឹត Super Illuminator (ពន្លឺ LED ភ្លឺខ្លាំង)
-
ធន់នឹងការប៉ះទង្គិច
-
ធន់មិនងាយជ្រាបទឹកជម្រៅ 20 បារ
-
គ្រប់គ្រងពេលវេលារបស់អ្នកឱ្យបានល្អ
-
ថាមពលពន្លឺព្រះអាទិត្យមានស្ថិរភាព
-
ងាយស្រួលប្រតិបត្តិការតាមរយៈទូរសព្ទឆ្លាតវៃ
-
ខ្សែធន់រឹងមាំខ្លាំង
លក្ខណៈបច្ចេកទេស
វត្ថុធាតុដើមទីបីមាន
ជ័រដែលស្រាលបំផុត និង
រឹងមាំលើសពីលោហៈ។
ចាប់ផ្តើមពីប្រអប់ម៉ូណូខុកកាបូនដែលទើបបង្កើតថ្មី នាឡិកាដៃផលិតឡើងពី
វត្ថុធាតុកាបូនដែលមានដំណើរការខ្ពស់ដែលបង្ហាញពីភាពរឹងមាំ និងពន្លឺនៅក្នុងទីតាំងរាប់មិនអស់។
ការរចនាដែលសម្រេចបាននូវភាពធន់នឹងការប៉ះទង្គិច ជានាឡិកាដែលស័ក្តិសមសម្រាប់អ្នកបើកយន្តហោះ ដោយមានទំងន់ត្រឹមតែ 72 g ប៉ុណ្ណោះ
ជានាឡិកាដៃស្រាលបំផុតនៅក្នុងត្រកូល GRAVITYMASTER ។

ប្រអប់ម៉ូណូខុកកាបូន
រចនាសម្ព័ន្ធធន់នឹងការប៉ះទង្គិចថ្មីនេះការពារម៉ូឌុលជាមួយនឹងប្រអប់ជ័រធ្វើពីសរសៃកាបូនរឹង។

កងមុខធ្វើពីជ័រច្រើនស្រទាប់ដែលមានកាបូន 52 ស្រទាប់

ខ្សែមានសរសៃកាបូន
* ផលិតពីសរសៃកាបូនរបស់ Toray’s TORAYCA® ។

រចនាសម្ព័ន្ធការពារស្នូលកាបូន
រចនាសម្ព័ន្ធធន់នឹងការប៉ះទង្គិចថ្មីនេះការពារម៉ូឌុលជាមួយនឹងប្រអប់ជ័រធ្វើពីសរសៃកាបូនរឹង។

កងមុខមាន 52 ស្រទាប់
នៃសន្លឹកកាបូន
កងមុខផលិតចេញពីវត្ថុធាតុដើមកាបូន ព្រមទាំងធ្វើឱ្យវាប្រើបានយូរ និងមានភាពធន់នឹងទង្គិច។ កងមុខមានស្រទាប់កាបូនត្រូវបានរចនាឡើងដើម្បីរក្សាភាពបត់បែន និងទប់ទល់នឹងការប៉ះទង្គិច។ វាបង្ហាញពីភាពស្អាតរវាងប្រអប់ និងកងមុខ។

ប្រអប់ម៉ូណូខុកកាបូន
ប្រអប់ និងគម្របក្រោយគឺជាផ្នែកមួយនៃការផលិតជាប់គ្នាដែលធានាថានាឡិកាដៃមានភាពរឹងមាំ និងមិនមានខ្យល់ចូល។ លើសពីនេះការប្រើប្រាស់វត្ថុធាតុដើមកាបូនផ្តល់នូវសេរីភាពក្នុងការរចនាកាន់តែខ្លាំងឡើងក្នុងការបង្កើនភាពធន់នឹងការប៉ះទង្គិច។

ប៊ូតុងធន់នឹងការប៉ះទង្គិច
ការរចនាស្អាតជាងមុនដែលមិនត្រូវការប៊ូតុងការពារទាមទារឱ្យមានការកែលម្អភាពរឹងមាំរបស់ប្រអប់ និងរចនាសម្ព័ន្ធដែលបានអភិវឌ្ឍថ្មី។

ធន់នឹងច្រែះ
វត្ថុធាតុដើមទីតានីញ៉ូមត្រូវបានប្រើសម្រាប់ផ្នែកលោហៈដែលប៉ះនឹងខ្យល់ខាងក្រៅ ដោយផលិតជាទម្ងន់ស្រាល រឹងមាំ ហើយធន់នឹងច្រែះ។

TRIPLE G RESIST
រចនាសម្ព័ន្ធធន់នឹងការប៉ះទង្គិច កម្លាំងចេញពីចំណុចកណ្ដាល ហើយធន់នឹងរំញ័រ។
* រូបភាពបង្ហាញពី GPW-2000-1A ។

ប៊ូតុងមុខធំ
ប៊ូតុងធំមួយដែលដាក់នៅទីតាំងម៉ោង 6 នៅលើប្រអប់ ធ្វើឱ្យពន្លឺភ្លឺ និងផ្តោតលើការរចនារឹងមាំ។

Super Illuminator (LED ដែលភ្លឺខ្លាំង)
LED បំភ្លឺមុខនាឡិកាដើម្បីឱ្យអាចអានបាននៅទីងងឹត។

បន្ទះសូឡាក្នុងមុខនាឡិកា
ការធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនៅក្នុងបន្ទះសូឡាដែលបែកខ្ញែកស្រមោល ដោយធ្វើឱ្យប្រសើរឡើងនូវរាងបន្ទះសូឡាដើម្បីបង្កើនប្រសិទ្ធភាពផលិតថាមពល និងធ្វើឱ្យវាអាចបង្កើតថាមពលបានគ្រប់គ្រាន់ដោយប្រើតែពន្លឺដែលទទួលបានពីតំបន់នៃមុខនាឡិកាប៉ុណ្ណោះ។ ការធ្វើបែបនេះលុបបំបាត់តម្រូវការក្នុងការដាក់កំណត់លើការបញ្ជូននៃមុខនាឡិកា ដែលជួយបង្កើនលទ្ធភាពរចនាមុខល្អប្រសើរ។

នាឡិកាកំណត់ពេលដែលមានមុខងារវិលបញ្ច្រាស់
ប៊ូតុងនៅម៉ោង 2 ត្រូវបានប្រើ ដើម្បីចាប់ផ្តើមប្រតិបត្តិការនាឡិកាកំណត់ពេលស្របពេលដែលនៅក្នុងម៉ូដនាឡិកាកំណត់ពេល។ ក្នុងអំឡុងពេលប្រតិបត្តិការនាឡិកាកំណត់ពេល ការចុចប៊ូតុងតែមួយដងនៅម៉ោង 4 ភ្លាមៗ ដើម្បីបញ្ឈប់ប្រតិបត្តិការបច្ចុប្បន្ន កំណត់នាឡិកាកំណត់ពេលឡើងវិញ និងចាប់ផ្តើមកំណត់ពេលជាថ្មី។ មុខងារចុចប៊ូតុងតែមួយដងនេះដើម្បីជៀសវាងការបាត់បង់ពេលវេលាដោយសារតែចុចប៊ូតុងច្រើនដង។

នាឡិកាកំណត់ពេលដែលមានមុខងារវិលបញ្ច្រាស់
ប៊ូតុងនៅម៉ោង 2 ត្រូវបានប្រើ ដើម្បីចាប់ផ្តើមប្រតិបត្តិការនាឡិកាកំណត់ពេលស្របពេលដែលនៅក្នុងម៉ូដនាឡិកាកំណត់ពេល។ ក្នុងអំឡុងពេលប្រតិបត្តិការនាឡិកាកំណត់ពេល ការចុចប៊ូតុងតែមួយដងនៅម៉ោង 4 ភ្លាមៗ ដើម្បីបញ្ឈប់ប្រតិបត្តិការបច្ចុប្បន្ន កំណត់នាឡិកាកំណត់ពេលឡើងវិញ និងចាប់ផ្តើមកំណត់ពេលជាថ្មី។ មុខងារចុចប៊ូតុងតែមួយដងនេះដើម្បីជៀសវាងការបាត់បង់ពេលវេលាដោយសារតែចុចប៊ូតុងច្រើនដង។

គ្រីស្តាល់ត្បូងកណ្តៀងជាមួយថ្នាំកូតដែលមិនមានចំណាំងផ្លាត
ដើម្បីឱ្យអានច្បាស់ គេប្រើថ្នាំកូតដែលមិនមានចំណាំងផ្លាតលើគ្រីស្តាល់ត្បូងកណ្តៀងដែលធន់នឹងការកោសឆ្កូត។
ការប្រើប្រាស់


កម្មវិធីទូរសព្ទឆ្លាតវៃ
មុខងារសំខាន់ៗ
- មុខងារកំណត់ហេតុហោះហើរ
កត់ត្រាពេលវេលា និងទីតាំងនៅក្នុងកម្មវិធីដោយប្រើប៊ូតុងនៅលើនាឡិកាដៃ។ មើលការបង្ហាញក្រាហ្វិកនៃប្រវត្តិចលនានៅលើផែនទី។
- ការកែតម្រូវពេលវេលាដោយស្វ័យប្រវត្តិ*
- ម៉ោងពិភពលោកជាង 300 ទីក្រុង*
- មុខងារស្វែងរកទូរសព្ទ
* ការធ្វើបច្ចុប្បន្នភាពទិន្នន័យផ្ទៃក្នុងយោងតាមល្វែងម៉ោង/ ព័ត៌មានអំពីម៉ោងសន្សំពន្លឺថ្ងៃចុងក្រោយបង្អស់

* អេក្រង់កម្មវិធីដែលបង្ហាញនៅទីនេះអាចខុសពីអេក្រង់ជាក់ស្តែង
ដោយសារបច្ចុប្បន្នកម្មវិធីនេះស្ថិតនៅក្រោមការអភិវឌ្ឍ។
ម៉ូដែលទូរសព្ទដែលអាចប្រើបាន (គិតត្រឹមខែមករា ឆ្នាំ 2019)
iOS៖ iOS 10 ឬជំនាន់ក្រោយ
Android៖ Android 6.0 ឬជំនាន់ក្រោយ
* ទូរសព្ទឆ្លាតវៃដែលបានដំឡើង Bluetooth តែប៉ុណ្ណោះ។
* ពាក្យសញ្ញា និងនិមិត្តសញ្ញា Bluetooth® គឺជាពាណិជ្ជសញ្ញាដែលបានចុះបញ្ជីរបស់ក្រុមហ៊ុន Bluetooth SIG, Inc. ហើយរាល់ការប្រើសញ្ញាទាំងនេះដោយក្រុមហ៊ុន Casio Computer Co., Ltd. ត្រូវស្ថិតក្រោមអាជ្ញាបណ្ណ។
* Apple, និមិត្តសញ្ញា Apple និង iPhone គឺជាពាណិជ្ជសញ្ញារបស់ក្រុមហ៊ុន Apple Inc. ដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត។ App Store គឺជាសញ្ញាសម្គាល់សេវាកម្មរបស់ Apple Inc.
* IOS គឺជាពាណិជ្ជសញ្ញា ឬពាណិជ្ជសញ្ញាចុះបញ្ជីរបស់ក្រុមហ៊ុន Cisco Systems, Inc. ដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិក។
* Google Play និងGoogle Play logo គឺជាពាណិជ្ជសញ្ញារបស់ក្រុមហ៊ុន Google LLC.
* ឈ្មោះក្រុមហ៊ុន និងផលិតផលផ្សេងទៀតទាំងអស់គឺជាពាណិជ្ជសញ្ញា ឬពាណិជ្ជសញ្ញាចុះបញ្ជីរបស់ម្ចាស់រៀងៗខ្លួន។