*លក្ខណៈពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។
GR-B300H-5A
-
-
ពីផ្នែកខាងឆ្វេង៖ GR-B300H-5A, GG-B100XMH-5A, GW-9500MH-5 -
មុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យ និងការតភ្ជាប់ Bluetooth® * រូបភាពបង្ហាញពី GR-B300-1A -
រចនាសម្ព័ន្ធការពារស្នូលកាបូនទាំងរឹងមាំ និងស្រាល -
ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត -
-
ការរចនាដ៏ទំនើបបំផុតដែលរួមបញ្ចូលភាពស្រស់ស្អាតដ៏មានប្រយោជន៍ -
ការឆ្លាក់ខ្នង -
-
អំពូល LED * រូបភាពបង្ហាញពី GR-B300-1A
ពង្រីកពិភពលោករបស់អ្នកជាមួយស្រឡាយនាឡិកា MASTER OF G — ដែលត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់អ្នកអាជីពបំពេញការងារក្នុងមជ្ឈដ្ឋានដ៏លំបាកបំផុត។ ចាប់ផ្ដើមបោះជំហានដំបូងនៃដំណើរស្វែងរកដែលគ្មានទីបញ្ចប់ជាមួយម៉ូដែល MASTER IN HORIZON GOLD ដែលទទួលបានការបំផុសគំនិតពីជើងមេឃពណ៌មាស នាខ្សែបន្ទាត់ជួបគ្នារវាងផែនដី និងផ្ទៃមេឃ។ នេះជានាឡិកាដ៏រឹងមាំអស្ចារ្យមួយ ដែលបង្កើតឡើង ដើម្បីផ្ដល់ជូននូវរចនាបថដ៏សម្រិតសម្រាំង និងសមត្ថភាពការងារដ៏ធន់រឹងមាំបំផុត។ ការរចនានេះមានកងមុខលោហៈស្រោបបច្ចេកវិទ្យាអ៊ីយ៉ុងពណ៌មាសលឿងស្រទន់ និងសមាសធាតុលោហៈសំខាន់ៗដែលត្រូវបានលម្អបន្ថែមដោយការស្រោបអ៊ីយ៉ុងពណ៌ត្នោត។ ដោយបំពាក់មកជាមួយខ្សែជ័រពណ៌ត្នោតចាស់ នាឡិកាទាំងនេះបង្ហាញពីអានុភាពដ៏គួរឱ្យស្ងើចសរសើរនៃធម្មជាតិ។ ម៉ូដែល GR-B300H-5A ប្រើប្រាស់រចនាសម្ព័ន្ធការពារស្នូលកាបូន ធន់នឹងការប៉ះទង្គិច ជាមួយតួជ័រពង្រឹងដោយសរសៃកាបូន និងការរចនាកងមុខនាឡិកាគ្មានស្នាមតំណភ្ជាប់ ដែលហូរចេញពីគំនិតច្នៃប្រឌិតនៃយន្តហោះជំនាន់ថ្មី បង្កើតបានជាទម្រង់ដ៏អង់អាច និងមានអានុភាពបំផុត។ មុខងារម៉ោងពីរ អាចផ្លាស់ប្ដូរភ្លាមៗរវាងម៉ោងនៅប្រទេសខ្លួន និងម៉ោងក្នុងតំបន់ផ្ទាល់ ដែលជាមុខងារដ៏មានសារៈប្រយោជន៍ ជួយឱ្យការធ្វើដំណើរទៅក្រៅប្រទេសរបស់អ្នកកាន់តែរលូន និងងាយស្រួល។ កងមុខនាឡិកាធ្វើពីលោហៈ រួមជាមួយគ្រឿងសម្គាល់ម៉ោងទម្រង់ធំ អណ្ដែតឡើងលើ បានជួយលើកសម្រស់មុខនាឡិកាឱ្យកាន់តែធំលេចធ្លោ ព្រមទាំងបង្កើនចក្ខុវិស័យមើលឃើញច្បាស់ និងមុខងារដ៏សំខាន់សម្រាប់អ្នកបើកបរយន្តហោះ ដែលការងាររបស់ពួកគេទាមទារការមើលដឹងម៉ោងភ្លាមៗមួយរំពេច។ សូចនាករព័ត៌មានបែបថាសបង្វិលនៅទីតាំងម៉ោង 9 ត្រូវបានជំរុញដំណើរការដោយបូប៊ីនម៉ូទ័រភ្លោះ ដើម្បីឱ្យការបង្វិលដំណើរការរលូន និងមានសោភ័ណភាពដ៏មានប្រយោជន៍ច្រើន ដោយវាបង្វិលដើម្បីបង្ហាញស្ថានភាពបើក/បិទម៉ោងរោទ៍ ដើរតួជាមុខងារនាឡិកាកំណត់ពេល និងដើរតួជាទ្រនិចបង្ហាញកម្រិតថ្មផងដែរ។
-
-
ពីផ្នែកខាងឆ្វេង៖ GR-B300H-5A, GG-B100XMH-5A, GW-9500MH-5
-
មុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យ និងការតភ្ជាប់ Bluetooth® * រូបភាពបង្ហាញពី GR-B300-1A
-
រចនាសម្ព័ន្ធការពារស្នូលកាបូនទាំងរឹងមាំ និងស្រាល
-
ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត
-
-
ការរចនាដ៏ទំនើបបំផុតដែលរួមបញ្ចូលភាពស្រស់ស្អាតដ៏មានប្រយោជន៍
-
ការឆ្លាក់ខ្នង
-
-
អំពូល LED * រូបភាពបង្ហាញពី GR-B300-1A
-
ធន់នឹងការប៉ះទង្គិច
-
ភាពធន់នឹងជម្រាបទឹកជម្រៅ 20 បារ
-
គ្រប់គ្រងពេលវេលារបស់អ្នកបានល្អ
-
ថាមពលពន្លឺព្រះអាទិត្យមានស្ថិរភាព
-
ងាយស្រួលប្រតិបត្តិការតាមរយៈទូរសព្ទឆ្លាតវៃ
-
ពិនិត្យមើលម៉ោងទីក្រុងពីរតែមួយភ្លែត