Skip to content
ស៊េរីប៉ារ៉ាដ៏អង់អាច ពណ៌ប៉ារ៉ា
ANALOG-DIGITAL
ស៊េរី GA-V01

GA-V01CMG-4A

ថ្មីៗ
G-SHOCK របស់ខ្ញុំ

ហេតុអ្វីត្រូវប្រើពណ៌ប៉ារ៉ាដែលសាមញ្ញពេក ស្របពេលដែល អ្នកអាចប្រើពណ៌ឆើតឆាយបាន? ប្រភេទប៉ារ៉ាដ៏អង់អាចនាំយកនាឡិកា G-SHOCK ពណ៌ប៉ារ៉ា​ដែលមានរចនាបថបែបទីក្រុងកាន់តែទាក់ទាញ​មកកាន់សម័យថ្មីទាំងស្រុង។ យើងចាប់ផ្តើមជាមួយម៉ូដែល GA-V01 ដែលមានតួនាឡិកាធំដ៏ពិសេសរបស់វា ដែលស័ក្ដិសមបំផុតសម្រាប់រចនាបថទីក្រុងច្រើនប្រភេទ។ កងមុខ និងខ្សែនាឡិកាត្រូវបានចាក់ពុម្ពយ៉ាងពិសេសដែលមានពណ៌ប៉ារ៉ា G-SHOCK ប្លែកពីគេ ដែលលាក់និមិត្តសញ្ញា G ដ៏ល្បីល្បាញនៅក្នុងការរចនានេះផងដែរ។ ជ្រើសរើសពណ៌ដែលទាក់ទាញពីរដែលអ្នកចូលចិត្ត៖ ពណ៌ស្វាយភ្លឺ និងពណ៌ផ្កាឈូកខ្ចី។ ការរចនាដ៏ពិសេសនេះ បង្កប់នូវខ្លឹមសារយ៉ាងល្អឥតខ្ចោះនៃម៉ូតបែបទីក្រុងដែល​មានពណ៌ប៉ារ៉ាដើម និងពណ៌ដ៏ទាក់ទាញ។ ធ្វើឱ្យរចនាបថផ្ទាល់ខ្លួនរបស់អ្នកមានលក្ខណៈពិសេសទាក់ទាញខ្លាំង។

  • ពណ៌ប៉ារ៉ាដ៏ស្រស់ស្អាត
  • ពណ៌ប៉ារ៉ា G-SHOCK ដ៏ប្លែកពីគេ * រូបភាពបង្ហាញពី DW-6900CMG-3។
  • នាឡិកាប្រើប្រាស់បានយូរដែលមានថាមពលថ្មប្រហែល 10 ឆ្នាំ
  • ពីផ្នែកខាងឆ្វេង៖ GA-V01CMG-4A, GA-V01CMG-3A, GA-V01CMG-6A

លក្ខណៈបច្ចេកទេស

លក្ខណៈពិសេស

មានបីពណ៌ផ្សេងគ្នា៖ បៃតង ផ្កាឈូក និងស្វាយ

ពណ៌ប៉ារ៉ាដ៏ស្រស់ស្អាត

រូបរាងធំអង់អាចរបស់នាឡិកានេះ មានលំនាំពណ៌ប៉ារ៉ា ដោយការរួមបញ្ចូលគ្នានៃពណ៌ប្រកបដោយភាពច្នៃប្រឌិត។ លក្ខណៈពណ៌ប៉ារ៉ាចម្រុះ ដែលត្រូវបានរចនាឡើងដើម្បីរំលេចនូវរាងបែបធម្មជាតិ ត្រូវបានបង្ហាញជាការប្រែប្រួលពណ៌ពេលមើលពីមុំផ្សេងៗគ្នា។
ម៉ូដែលពណ៌បៃតងគឺជាការបំពេញបន្ថែមបែបធម្មជាតិដល់ម៉ូដសម្លៀកបំពាក់ក្នុងទីក្រុង ដោយរំលេចនូវពណ៌មាសបញ្ជាក់ពីបុគ្គលិកលក្ខណៈដ៏សម្បូរបែប។ ម៉ូដែលពណ៌ផ្កាឈូក និងពណ៌ស្វាយដ៏រស់រវើក ស័ក្ដិសមឥតខ្ចោះជាមួយនឹងម៉ូដ Y2K។ ដោយមានភាពទាក់ទាញទាំងរូបរាង និងពណ៌ នាឡិកាទាំងនេះបន្ថែមភាពទាន់សម័យដល់កដៃរបស់អ្នក។

ពណ៌ប៉ារ៉ា G-SHOCK ដ៏ប្លែកពីគេ

យើងជ្រើសរើសម៉ូដពណ៌ប៉ារ៉ាដែល​ស័ក្តិសម​នឹង​ម៉ូដ​ក្នុងទីក្រុង ហើយ​ធ្វើ​ឱ្យ​វា​ក្លាយជា​នាឡិកា​ផ្តាច់មុខ​គេរបស់ G-SHOCK ដោយ​លាក់​សញ្ញា G ដ៏​ល្បីល្បាញ​របស់​ម៉ាក​នេះ​យ៉ាង​ល្អ។

*រូបភាពបង្ហាញពី DW-6900CMG-3។

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location