Skip to content
G-SQUAD
ស៊េរី GBA-950

GBA-950-1A

G-SHOCK របស់ខ្ញុំ

ជំរុញការហ្វឹកហាត់ប្រចាំថ្ងៃរបស់អ្នកថែមមួយកម្រិតទៀត ទាំងរចនាបថ និងផាសុកភាព ដោយពាក់នាឡិកា G-SHOCK ដែលផលិតឡើងជាពិសេសសម្រាប់កីឡានៅក្នុងទីក្រុង។ ស្វែងរកភាពរីករាយបន្ថែមទៀតក្នុងលំហាត់ប្រាណរបស់អ្នកជាមួយ GBA-950 ដែលបំពាក់មកមុខងារពិសេស ដើម្បីបង្កលក្ខណៈងាយស្រួលដល់កិច្ចការហ្វឹកហាត់របស់អ្នក។ ប្រើមុខងារ GPS ក្នុងទូរសព្ទឆ្លាតវៃរបស់អ្នក ដើម្បីលៃតម្រូវការវាស់ចម្ងាយ ក្រៅពីនោះ នាឡិកានេះអាចតាមដានល្បឿនបោះជំហានរបស់អ្នក ទោះបីជាគ្មានការតភ្ជាប់ទៅទូរសព្ទឆ្លាតវៃក៏ដោយ។ ប្រើមុខងារ Auto Lap ដើម្បីតាមដានរយៈពេលជុំដោយស្វ័យប្រវត្តិលើចម្ងាយដែលបានកំណត់ រួចចូលប្រើកម្មវិធីដែលមានស្រាប់ ដើម្បីងាយស្រួលគ្រប់គ្រងទិន្នន័យកំណត់ហេតុជីវិត ពិនិត្យមើលប្រវត្តិសកម្មភាព និងធ្វើអ្វីៗជាច្រើនទៀត។ កងមុខនាឡិកា និងខ្សែនាឡិកា ត្រូវបានចាក់ពុម្ពយ៉ាងរលូនចេញជាគ្រឿងផ្នែកខាងក្រៅតែមួយ ដែលផ្ដល់ការការពារដ៏រឹងមាំសម្រាប់តួនាឡិកាស្រោបដោយជ័រធ្វើពីសរសៃកាបូន។ គ្រោងខ្សែនាឡិកា ដែលរចនាឡើង ដើម្បីភាពបត់បែនគ្រប់កាលៈទេសៈ និងកាន់តែងាយស្រួលពាក់នៅលើកដៃ។ លើសពីនេះ ខ្សែនាឡិកាកញ្ចក់ស្អិតធ្វើឱ្យក្បាលឡោស៊ីមានលក្ខណៈកាន់តែតូចដែលធ្វើឱ្យទម្រង់រូបរាងកាន់តែច្បាស់ចាប់ពីកងមុខនាឡិការហូតដល់ខ្សែនាឡិកា។ ការរចនាខ្សែនាឡិកាថ្មី ត្រូវបានបង្កើតឡើងដោយសហការជាមួយ OUTSENSE Inc. ដែលជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យ "វិស្វកម្មបត់ក្រដាសតែងលម្អ"។ ការយល់ដឹងរបស់គាត់ដែលសិក្សាពីសិល្បៈបត់ក្រដាស អាចផ្ដល់ជូនខ្សែនាឡិកាដែលមានជម្រៅ និងវិមាត្រ ព្រមទាំងងាយស្រួលពាក់ថែមទៀតផង។ មុំបត់ក្រដាសជារូបភ្នំ និងជ្រលងភ្នំដែលបានក្រិតយ៉ាងជាក់លាក់នៅក្នុងផ្នែកគោលរបស់ខ្សែនាឡិកា លាតចេញទៅឆ្វេង និងស្ដាំ ដែលធ្វើឱ្យតួនាឡិកាងាយស្រួលពាក់នៅកដៃ ដោយសារការរចនារូបរាងខ្សែដូចរលកនៅផ្នែកខាងក្រោម។ សមាសធាតុជ័រសំខាន់ៗដែលប្រើសម្រាប់កងមុខនាឡិកា និងខ្សែនាឡិកា ក៏ត្រូវបានផលិតពីជ័របែបជីវសាស្រ្ត ជាវត្ថុធាតុដើមដែលរំពឹងថា នឹងជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។ ធ្វើសមកាលកម្មជាមួយទូរសព្ទឆ្លាតវៃរបស់អ្នកតាមរយៈ Bluetooth® ដើម្បីទទួលបានការកំណត់ពេលវេលាច្បាស់លាស់ ការជូនដំណឹងធម្មតា (ការជូនដំណឹងជាសំឡេង) ការរាប់ជំហាន និងអ្វីៗជាច្រើនទៀត។ តាមរយៈការផ្ដល់ថាមពលថ្មរយៈពេល 2 ឆ្នាំ នាឡិកានេះអាចជួយអ្នកគ្រប់បែបយ៉ាង ចាប់ពីការគ្រប់គ្រងសុខភាពប្រចាំថ្ងៃ ដល់ការបង្កើនសមត្ថភាពរត់របស់អ្នក — ជាមួយនឹងរូបរាងបែបកីឡាទាន់សម័យ។ អំពីវិស្វកម្មបត់ក្រដាសតែងលម្អ វិស្វកម្មបត់ក្រដាសតែងលម្អ គឺជាការសិក្សាបែបវិទ្យាសាស្ត្រ និងវិស្វកម្ម និងការអនុវត្តបច្ចេកទេសបត់ក្រដាសបែបប្រពៃណីរបស់ជប៉ុន។ ការបត់ក្រដាសតែងលម្អ គឺជាសិល្បៈបត់ក្រដាស ដើម្បីបង្កើតជារូបរាងផ្សេងៗ ចំណែកឯវិស្វកម្មបត់ក្រដាសតែងលម្អ អនុវត្តបច្ចេកទេសទាំងនេះក្នុងវិស័យផ្សេងគ្នាជាច្រើន។

លក្ខណៈបច្ចេកទេស

លក្ខណៈពិសេស

កងមុខនាឡិកា និងខ្សែនាឡិការួមបញ្ចូលគ្នា៖ ការ​រចនា​ដ៏រលោងស្រស់ស្អាត ងាយស្រួលពាក់មិនឈឺដៃ

កងមុខនាឡិកា និងខ្សែនាឡិកា ត្រូវបានចាក់ពុម្ពយ៉ាងរលូនចេញជាគ្រឿងផ្នែកខាងក្រៅតែមួយ ដែលផ្ដល់ការការពារដ៏រឹងមាំសម្រាប់តួនាឡិកាស្រោបដោយជ័រធ្វើពីសរសៃកាបូន។ គ្រោងខ្សែនាឡិកា ដែលរចនាឡើង ដើម្បីភាពបត់បែនគ្រប់កាលៈទេសៈ និងកាន់តែងាយស្រួលពាក់នៅលើកដៃ។ លើសពីនេះ ខ្សែនាឡិកាកញ្ចក់ស្អិតធ្វើឱ្យក្បាលឡោស៊ីមានលក្ខណៈកាន់តែតូចដែលធ្វើឱ្យទម្រង់រូបរាងកាន់តែច្បាស់ចាប់ពីកងមុខនាឡិការហូតដល់ខ្សែនាឡិកា។

កងមុខនាឡិកា និងខ្សែនាឡិការួមបញ្ចូលគ្នា៖ ការ​រចនា​ដ៏រលោងស្រស់ស្អាត ងាយស្រួលពាក់មិនឈឺដៃ

ខ្សែនាឡិកាដែលងាយស្រួលពាក់៖ រចនាជាមួយនឹងបច្ចេកវិទ្យា "វិស្វកម្មបត់ក្រដាសតែងលម្អ"

ការរចនាខ្សែនាឡិកាថ្មី ត្រូវបានបង្កើតឡើងដោយសហការជាមួយ OUTSENSE Inc. ដែលជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យ "វិស្វកម្មបត់ក្រដាសតែងលម្អ"។ ខ្សែនាឡិកានេះប្រើប្រាស់ព័ត៌មានស៊ីជម្រៅពីសិល្បៈបត់ក្រដាស ដើម្បីឱ្យនាឡិកាងាយស្រួលពាក់យ៉ាងខ្លាំង។ ផ្នែកគោលខ្សែនាឡិកា មានការក្រិតយ៉ាងជាក់លាក់សម្រាប់មុំបត់ជារូបភ្នំ និងជ្រលងភ្នំ។ នៅពេលដែលខ្សែនាឡិកា ត្រូវបានរឹតជុំវិញកដៃ ផ្នត់ទាំងនេះអាចលាតចេញទៅខាងឆ្វេង និងស្ដាំ ដែលធ្វើឱ្យតួនាឡិកាងាយស្រួលពាក់នៅកដៃ ដោយសារការរចនារូបរាងខ្សែដូចរលកនៅផ្នែកខាងក្រោម។

ខ្សែនាឡិកាដែលងាយស្រួលពាក់៖ រចនាជាមួយនឹងបច្ចេកវិទ្យា "វិស្វកម្មបត់ក្រដាសតែងលម្អ"

មុខនាឡិកាដែលរួមបញ្ចូលគ្នាបំពាក់ដោយគ្រឿងសម្គាល់ផូស្វ័រ

ការបង្ហាញពេលវេលា និងរង្វាស់ផ្សេងៗ មុខនាឡិកា រួមបញ្ចូលគ្នារវាងអាណាឡុក-ឌីជីថលបំពាក់គ្រឿងសម្គាល់ផូស្វ័រ។ ជ័របំពេញដោយវត្ថុធាតុផូស្វ័រ និងការបោះពុម្ពផូស្វ័រត្រូវបានប្រើបន្ថែមទៅលើ​ផ្ទៃខាងលើ ធ្វើឱ្យគ្រឿងសម្គាល់វិមាត្រទាំងអស់បញ្ចេញពន្លឺដ៏រស់រវើកនៅក្នុងទីងងឹត។ មានការប្រើផូស្វ័ររំលេចលើទ្រនិចម៉ោង និងនាទី ដើម្បីងាយស្រួលអាននៅក្នុងទីងងឹតសម្រាប់សកម្មភាព ដូចជាការរត់នៅពេលយប់។

មុខនាឡិកាដែលរួមបញ្ចូលគ្នាបំពាក់ដោយគ្រឿងសម្គាល់ផូស្វ័រ

ការវាស់ចម្ងាយរត់ ដើម្បីគាំទ្រសកម្មភាពហ្វឹកហាត់

នាឡិកានេះផ្ដល់មុខងារវាស់ពេលវេលា ចម្ងាយ ល្បឿនបោះជំហានជាមធ្យម និងចំនួនកាឡូរីដែលបានដុត។ សូចនាករនៅទីតាំងម៉ោង 3 បង្ហាញពីអាំងតង់ស៊ីតេលំហាត់ប្រាណជាប្រាំដំណាក់កាល។ មុខងារ Auto Lap ដែលបំពាក់មកជាមួយតាមដានពេលវេលាដោយស្វ័យប្រវត្តិលើចម្ងាយដែលបានកំណត់។

* ប្រើមុខងារ GPS ក្នុងទូរសព្ទឆ្លាតវៃដែលបានភ្ជាប់ជាមួយ ដើម្បីកែតម្រូវ​ការវាស់ចម្ងាយ។ បន្ទាប់ពីធ្វើការកែតម្រូវរួច នាឡិកាដៃអាចវាស់ចម្ងាយរត់បានត្រឹមត្រូវជាងមុន ទោះបីមិនភ្ជាប់ជាមួយទូរសព្ទឆ្លាតវៃក៏ដោយ។

ការវាស់ចម្ងាយរត់ ដើម្បីគាំទ្រសកម្មភាពហ្វឹកហាត់

មុខងារតាមដានជំហាន៖ មានអត្ថប្រយោជន៍ក្នុងការបង្កើតទម្លាប់ហាត់ប្រាណប្រចាំថ្ងៃ

រាប់​ចំនួន​ជំហាន​ដោយស្វ័យ​ប្រវត្តិនៅពេល​អ្នក​ចាប់​ផ្ដើមដើរ។ អេក្រង់ LCD បង្ហាញជំហានប្រចាំថ្ងៃសរុប ហើយសូចនាករនៅទីតាំងម៉ោង 12 បង្ហាញពីវឌ្ឍនភាពឆ្ពោះទៅរកគោលដៅ។ ទិន្នន័យលំហាត់ប្រាណអាចត្រូវបានផ្ញើទៅកាន់ទូរសព្ទឆ្លាតវៃដែលបានភ្ជាប់ ដែលកម្មវិធីជួយគ្រប់គ្រងកំណត់ហេតុលំហាត់ប្រចាំថ្ងៃ។

មុខងារតាមដានជំហាន៖ មានអត្ថប្រយោជន៍ក្នុងការបង្កើតទម្លាប់ហាត់ប្រាណប្រចាំថ្ងៃ

ព័ត៌មានលម្អិត

Smartphone Link ដើម្បីប្រើ​មុខងារពេញលេញ​នៅចុងម្រាមដៃរបស់អ្នក

ប្រើ Bluetooth® ដើម្បីភ្ជាប់ទូរសព្ទឆ្លាតវៃ។ កម្មវិធីធ្វើឱ្យងាយស្រួលក្នុងការកំណត់់រចនាសម្ព័ន្ធមុខងារនាឡិកាផ្សេងៗ មើលប្រវត្តិសកម្មភាព គ្របគ្រងទិន្នន័យកំណត់ហេតុជីវិត និងច្រើនទៀត។

Smartphone Link ដើម្បីប្រើ​មុខងារពេញលេញ​នៅចុងម្រាមដៃរបស់អ្នក

ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត

សមាសធាតុជ័រសំខាន់ៗដែលប្រើក្នុងកងមុខ និងខ្សែនាឡិកា ត្រូវបានផលិតពីជ័របែបជីវសាស្រ្ត ដែលជាវត្ថុធាតុរំពឹងថាជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន។

* រូបភាពត្រូវបានរួមបញ្ចូលក្នុងគោលបំណងបង្ហាញជារូបភាពពន្យល់។

ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location