Skip to content
ម៉ូដែល​សហការ​នៃ Matchday ​របស់ FC Barcelona
G-SQUAD
GBD-H1000 SERIES

GBD-H1000BAR-4

G-SHOCK របស់ខ្ញុំ

កិច្ចសហប្រតិបត្តិការជាមួយស៊េរីភាពយន្តឯកសារទូរទស្សន៍ Matchday៖ នៅក្នុងក្លឹប FC Barcelona ដែលផ្តោតលើក្លឹបបាល់ទាត់អេស្ប៉ាញដ៏ល្បីល្បាញ។ មាន​លក្ខណៈ​ចម្រុះ​ពណ៌​ខៀវ និង​ពណ៌​ត្បូងទទឹម ដែល​រំលេច​ពណ៌​ឯកសណ្ឋាន​ប្រវត្តិសាស្ត្រ​របស់​ក្លឹប។

លក្ខណៈបច្ចេកទេស

វីដេអូឯកសារចំនួនប្រាំបីភាគដែលផ្តោតលើរដូវកាលឆ្នាំ 2018-2019 នៃក្លឹបបាល់ទាត់មួយក្នុងចំណោមក្លឹបបាល់ទាត់ដែលគួរឱ្យស្រឡាញ់បំផុតរបស់ពិភពលោក។ មានទាំងភាពរំភើបនៃជ័យជម្នះរហូតដល់ភាពសោកសៅចំពោះភាពបរាជ័យ វីដេអូឯកសារនេះផ្តល់នូវការយល់ដឹងអំពីកីឡាករ ទស្សនវិជ្ជា និងវប្បធម៌របស់ក្លឹប FC Barcelona។

ភាពយន្តផ្សព្វផ្សាយ

ភាពចម្រុះពណ៌ដែលបំផុសគំនិតដោយឯកសណ្ឋានពីអតីតកាល និងបច្ចុប្បន្ន

ភាពចម្រុះពណ៌បង្ហាញពីឯកសណ្ឋានពីអតីតកាល និងបច្ចុប្បន្នរបស់ក្លឹប FC Barcelona ដោយផ្អែកលើពណ៌ blaugrana (ពណ៌ខៀវ និង ពណ៌ត្បូងទទឹម) ដែលជាពណ៌ប្រពៃណីរបស់ក្លឹប។ ការរំលេចពណ៌លឿងត្រូវបានបំផុសគំនិតដោយពណ៌នៃឯកសណ្ឋានក្រៅដីរបស់ក្លឹប។ កងមុខនាឡិការបស់ GBD-H1000BAR ស្រោប​ដោយ IP ពណ៌មាស ដែលបង្ហាញពីពានរង្វាន់មាសដែលប្រគល់ជូនម្ចាស់ជើងឯក។

ការរចនាពិសេស

ខ្សែនាឡិកាត្រូវបានគេបោះត្រា​ជាមួយ​នឹង​បាវចនា​របស់​ក្លឹប​គឺ "MÉS QUE UN CLUB" ("លើសពីក្លឹប")។ ឆ្នូតទាំងបួននៅលើរង្វង់ខ្សែនាឡិកាតំណាងឱ្យ senyera ដែលជាទង់ជាតិរបស់ Catalonia ដែលបង្កើតបានជាផ្នែកនៃស្លាកសញ្ញារបស់ FC Barcelona។

ការឆ្លាក់លើខ្នងប្រអប់នាឡិកា

បានឆ្លាក់​ស្លាក​សញ្ញា FC Barcelona និងនិមិត្តសញ្ញា​ Matchday។
*ការពណ៌នាខាងលើត្រូវបាន​អនុវត្តចំពោះ GBD-100BAR-4។

កញ្ចប់ពិសេស

*រូបភាពបង្ហាញពីកញ្ចប់ GBD-100BAR-4។

G-SHOCK MOVE

មុខងារច្រើន ទាំងអស់ស្ថិត​​នៅចុង​ម្រាម​ដៃរបស់​អ្នក
G-SHOCK MOVE

(កម្មវិធីទូរសព្ទឆ្លាតវៃ)

កំណែ OS ដែលបានបញ្ជាក់

- ទិន្នន័យវិភាគការហ្វឹកហាត់
ប្រើកម្មវិធីដើម្បីគ្រប់គ្រងទិន្នន័យដែលវិភាគដោយនាឡិកាដៃ។

- ប្រវត្តិនៃការហ្វឹកហាត់
បង្ហាញបញ្ជីទិន្នន័យវាស់សម្រាប់សកម្មភាពនីមួយៗ។

- ផែនការហ្វឹកហាត់
បង្ហាញបញ្ជីលំហាត់ និងលំហាត់ប្រាណដែលរៀបចំដោយគោលបំណងហ្វឹកហាត់។
*ខ្លឹមសារ​នៃការហ្វឹកហាត់​អាស្រ័យលើម៉ូដែល។

- ការកែតម្រូវពេលវេលាដោយស្វ័យប្រវត្តិ
- ម៉ោងពិភពលោកជាង 300 ទីក្រុង
- ការកំណត់កម្មវិធីកំណត់ម៉ោង/ម៉ោងរោទ៍
- ការជូនដំណឹង
(ទូរសព្ទ អ៊ីមែល ប្រព័ន្ធផ្សព្វផ្សាយសង្គម កាលវិភាគ)
- មុខងារស្វែង​រកទូរសព្ទ


លក្ខណៈបច្ចេកទេស

GBD-H1000BAR

  • រចនាសម្ព័ន្ធធន់នឹង​ការប៉ះទង្គិច
  • ភាពធន់មិនងាយជ្រាបទឹកជម្រៅ 20 បារ
  • មុខងារសាកថ្មដោយពន្លឺព្រះអាទិត្យ
  • ការសាកថ្មដោយប្រើខ្សែសាកពិសេស
  • Smartphone Link (ការតភ្ជាប់ស្វ័យប្រវត្តិ)
  • ការទទួលសញ្ញាតាមប្រព័ន្ធ GPS (ទីតាំង ម៉ោង)
  • ការវាស់ចង្វាក់បេះដូង
  • មុខងារវាស់រយៈកម្ពស់
  • មុខងារវាស់​សម្ពាធបរិយាកាស
  • ត្រីវិស័យឌីជីថល
  • ទែម៉ូម៉ែត្រ
  • មុខងាររាប់ជំហាន
  • មុខងារហ្វឹកហាត់
  • ទិន្នន័យកំណត់ហេតុហ្វឹកហាត់
  • រំញ័រ
  • ម៉ោងពិភពលោក (38 ទីក្រុង)
  • នាឡិកាកំណត់ពេល
  • កម្មវិធីកំណត់ម៉ោងរាប់ថយក្រោយ
  • ម៉ោងរោទ៍ប្រចាំថ្ងៃ 4
  • ពន្លឺ LED ស្វ័យប្រវត្តិពេញ
    (Super Illuminator)

GBD-100BAR

  • រចនាសម្ព័ន្ធធន់នឹង​ការប៉ះទង្គិច
  • ភាពធន់មិនងាយជ្រាបទឹកជម្រៅ 20 បារ
  • Smartphone Link
    (ការត​ភ្ជាប់ស្វ័យប្រវត្តិ)
  • មុខងាររាប់ជំហាន
  • មុខងារហ្វឹកហាត់
  • ទិន្នន័យកំណត់ហេតុហ្វឹកហាត់
  • រំញ័រ
  • ម៉ោងពិភពលោក (38 ទីក្រុង)
  • នាឡិកាកំណត់ពេល
  • កម្មវិធីកំណត់ម៉ោងរាប់ថយក្រោយ
  • ម៉ោងរោទ៍ប្រចាំថ្ងៃ 4
  • ពន្លឺ LED ស្វ័យប្រវត្តិ
    (Super Illuminator)

ចំណាំ៖ Bluetooth® គឺជាពាណិជ្ជសញ្ញាដែលបានចុះបញ្ជី ឬពាណិជ្ជសញ្ញារបស់ក្រុមហ៊ុន Bluetooth SIG, Inc.

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location