*លក្ខណៈពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។
GM-5600RH-1
-
-
-
ឡូហ្គោដ៏ល្បីរបស់ Hachimura បង្ហាញពីអត្តសញ្ញាណរបស់គាត់
-
ការរំលេចពណ៌ខ្មៅជាមួយពណ៌ក្រហម៖ បង្ហាញពីភាពខ្លាំង និងទឹកចិត្តស្រឡាញ់ក្នុងការទទួលយកបញ្ហាប្រឈមទាំងឡាយ
-
ការវេចខ្ចប់ពិសេស
-
ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត
-
អំពូល LED
-
-
-
អ្នកលេងបាល់បោះលក្ខណៈវិជ្ជាជីវៈ Rui Hachimura
G-SHOCK និង Rui Hachimura សហការគ្នាម្តងទៀតសម្រាប់នាឡិកានិមិត្តរូបទីប្រាំរបស់គាត់! កំណែនាឡិកាពិសេសដ៏ខ្លាំង និងរឹងមាំនេះយកលំនាំតាម GM-5600 ដែលមានកងមុខលោហៈប្លែកពីគេ។ ពណ៌ខ្មៅសុទ្ធដ៏មានឥទ្ធិពលត្រូវបានរំលេចជាមួយនឹងពណ៌ក្រហមដ៏រស់រវើក — ពណ៌ម៉ាក G-SHOCK ជាពណ៌ដែលបង្ហាញអំពីកម្លាំង និងភាពខ្លាំងរបស់ Hachimura នៅពេលដែលគាត់បន្តឆ្ពោះទៅមុខរហូត។ ឡូហ្គោ "Black Samurai" ដ៏ល្បីរបស់ Hachimura ត្រូវបានដាក់លើផ្ទៃមុខ និងខ្នងតួនាឡិកាយ៉ាងប្រណិត។ ឡូហ្គោនេះរួមបញ្ចូលគ្នានូវតួអក្សរ kanji 八 (hachi ជាភាសាជប៉ុនមានន័យថា "ប្រាំបី") ជាមួយនឹងរូបភាពដាវជប៉ុន ដែលបង្កើតផ្ទៃរចនា "H" សម្រាប់ "Hachimura"។ ហត្ថលេខារបស់គាត់ក៏ត្រូវបានឆ្លាក់នៅក្នុងកងខ្សែនាឡិកាលោហៈផងដែរ។ ការស្រោបដោយបន្ទះអ៊ីយ៉ុងដែលបានប្រើទៅលើកងមុខ និងសមាសធាតុលោហៈផ្សេងទៀត បន្ថែមភាពទាក់ទាញនៃវាយនភាពពិសេស និងភាពល្អប្រណិត។ សមាសធាតុជ័រសំខាន់ៗដែលប្រើសម្រាប់ខ្សែនាឡិកា ត្រូវបានផលិតពីជ័របែបជីវសាស្រ្ត ជាវត្ថុធាតុដើមដែលរំពឹងថា នឹងជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។ ម៉ូដែលពិសេសនេះមានពណ៌ខ្មៅ និងពណ៌ក្រហមចម្រុះដ៏គួរឱ្យចាប់អារម្មណ៍ រួមជាមួយនឹងការវេចខ្ចប់ដើម។ Rui Hachimura កើតនៅថ្ងទី 8 ខែកុម្ភៈ ឆ្នាំ 1998 ខេត្ត Toyama។ Hachimura បានដាក់ចិត្តចាប់ផ្តើមលេងបាល់បោះកាលនៅសាលាមធ្យមសិក្សា។ ពេលនៅវិទ្យាល័យ Meisei ក្នុងខេត្ត Miyagi គាត់បានដឹកនាំក្រុមរបស់គាត់ឱ្យទទួលបានជ័យជម្នះបីដងជាប់ៗគ្នាក្នុងការប្រកួតកម្រិតវិទ្យាល័យជប៉ុន។។ កាលនៅជាសិស្ស គាត់ត្រូវបានជ្រើសរើសជាបេក្ខភាពលេងឱ្យក្រុមជម្រើសជាតិជប៉ុន។ ក្នុងឆ្នាំ 2016, Hachimura បានចូលរៀននៅសកលវិទ្យាល័យ Gonzaga នៅសហរដ្ឋអាមេរិក ដែលជាសាលាដែលមានកម្មវិធីបាល់បោះទទួលបានការគោរពខ្ពស់នៅក្នុងសមាគមអត្តពលិកជាតិ (NCAA)។ នៅក្នុងរដូវកាលទីបីរបស់គាត់ក្នុងនាមជាកីឡាករសំខាន់ម្នាក់, Gonzaga Bulldogs បានក្លាយទៅជា Elite Eight ក្នុងការប្រកួត NCAA ហើយគាត់បានឈ្នះពានរង្វាន់ Julius Erving ក្នុងនាមជាខ្សែប្រយុទ្ធតូចល្អបំផុតនៅរដូវកាលនោះ។ នៅឆ្នាំ 2019, Hachimura បានក្លាយជាជនជាតិជប៉ុនដំបូងគេដែលមិនធ្លាប់មាននៅក្នុងជុំទីមួយនៃការប្រកួតជម្រើស NBA ហើយបានចូលរួមក្រុមជាមួយ Washington Wizards។ គាត់បានលេងក្នុង 48 ហ្គេមក្នុងចំណោមការប្រកួតចំនួន 72 ក្នុងរដូវកាលថ្មីរបស់គាត់ ហើយការលេងដ៏លេចធ្លោររបស់គាត់បានធ្វើឱ្យគាត់ទទួលបានតំណែងនៅក្នុងក្រុមទីពីរគឺ NBA All-Rookie Team។ Hachimura បានចូលរួមជាមួយក្រុម Los Angeles Lakers ក្នុងឆ្នាំ 2023។
-
-
-
ឡូហ្គោដ៏ល្បីរបស់ Hachimura បង្ហាញពីអត្តសញ្ញាណរបស់គាត់
-
ការរំលេចពណ៌ខ្មៅជាមួយពណ៌ក្រហម៖ បង្ហាញពីភាពខ្លាំង និងទឹកចិត្តស្រឡាញ់ក្នុងការទទួលយកបញ្ហាប្រឈមទាំងឡាយ
-
ការវេចខ្ចប់ពិសេស
-
ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត
-
អំពូល LED
-
-
-
អ្នកលេងបាល់បោះលក្ខណៈវិជ្ជាជីវៈ Rui Hachimura
-
ម៉ូដែលកិច្ចសហការ
-
ធន់នឹងការប៉ះទង្គិច
-
ភាពធន់នឹងជម្រាបទឹកជម្រៅ 20 បារ
-
អស្ចារ្យសម្រាប់កីឡាផ្សងគ្រោះថ្នាក់
-
ងាយស្រួលមើលក្នុងទីងងឹង
លក្ខណៈបច្ចេកទេស
លក្ខណៈពិសេស
ឡូហ្គោដ៏ល្បីរបស់ Hachimura បង្ហាញពីអត្តសញ្ញាណរបស់គាត់
ឡូហ្គោ "Black Samurai" ដ៏ល្បីរបស់ Hachimura ត្រូវបានដាក់លើផ្ទៃមុខ និងខ្នងតួនាឡិកាយ៉ាងប្រណិត។ វារួមបញ្ចូលគ្នានូវតួអក្សរ kanji 八 (hachi ជាភាសាជប៉ុនមានន័យថា "ប្រាំបី") ជាមួយនឹងរូបភាពដាវជប៉ុន ដែលបង្កើតផ្ទៃរចនា "H" សម្រាប់ "Hachimura"។ ហត្ថលេខារបស់គាត់ក៏ត្រូវបានឆ្លាក់នៅក្នុងកងខ្សែនាឡិកាលោហៈផងដែរ។

ការរំលេចពណ៌ពណ៌ខ្មៅជាមួយពណ៌ក្រហម៖ បង្ហាញពីភាពខ្លាំង និងទឹកចិត្តស្រឡាញ់ក្នុងការទទួលយកបញ្ហាប្រឈមទាំងឡាយ
ការរំលេចដ៏ទាក់ទាញរវាងពណ៌ក្រហមរស់រវើកមានភាពលេចធ្លោទៅលើការរចនាពណ៌ខ្មៅសុទ្ធ។ ពណ៌ម៉ាក G-SHOCK តំណាងឱ្យភាពរឹងមាំ និងទឹកចិត្តស្រឡាញ់ដែល Hachimura បង្ហាញនៅក្នុងការខិតខំប្រឹងប្រែងសម្រេចកម្រិតកាន់តែខ្ពស់មិនធ្លាប់មានពីមុន។ ការស្រោបដោយបន្ទះអ៊ីយ៉ុង (IP) ត្រូវបានដាក់ទៅលើសមាសភាគលោហៈរួមទាំងកងមុខ ដែលធ្វើឱ្យវាយនភាពប្រសើរឡើង និងបន្ថែមលក្ខណៈល្អប្រណិត។

ការវេចខ្ចប់ពិសេស
នាឡិកានេះត្រូវបានបង្ហាញនៅក្នុងកញ្ចប់វេចខ្ចប់ដែលបានរចនាយ៉ាងពិសេស ស័ក្ដិសមយ៉ាងល្អសម្រាប់ម៉ូដែលសហការ។

ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត
សមាសធាតុជ័រសំខាន់ៗដែលប្រើសម្រាប់ខ្សែនាឡិកា ត្រូវបានផលិតពីជ័របែបជីវសាស្រ្ត ជាវត្ថុធាតុដើមដែលរំពឹងថា នឹងជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។
* រូបភាពត្រូវបានរួមបញ្ចូលក្នុងគោលបំណងបង្ហាញជារូបភាពពន្យល់។

Super Illuminator (ពន្លឺខាងក្រោយ LED ដែលមានពន្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់នៅទីងងឹត
