*លក្ខណៈពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។
GW-B5600CT-1

ពី G-SHOCK, នាឡិកាដ៏ធន់រឹងមាំដែលមានការវិវត្តឥតឈប់ឈរក្នុងដំណើរស្វែងរកភាពរឹងមាំគ្មានដែនកំណត់ City Camouflage Series ត្រូវបានរចនាផ្អែកលើផ្ទៃរចនាទីក្រុង/ខាងក្រៅទីក្រុងដែលរួបញ្ចូលវប្បធម៌ទីក្រុងជាមួយវប្បធម៌នៅខាងក្រៅទីក្រុង។ ពណ៌ត្រូវបានរំលេចដោយពណ៌ខ្មៅ លាយពណ៌ទឹកក្រូច និងពណ៌ខៀវ ដើម្បីទទួលបាន ការរចនាពន្លឺណេអុងទីក្រុងចែងចាំង។ ម៉ូដែលមានរាងការ៉េបែបបុរាណដែលរំលេចលំនាំបំពួនខ្លួនពណ៌តែមួយនៅលើបន្ទះស្រូបថាមពលពន្លឺព្រះអាទិត្យ។ ម៉ូដែលធម្មតាដែលស័ក្ដិសមនឹងអ្វីគ្រប់យ៉ាង ហើយល្អបំផុតសម្រាប់ម៉ូតទាន់សម័យតាមដងផ្លូវ។
-
ធន់នឹងការប៉ះទង្គិច
-
ធន់មិនងាយជ្រាបទឹកជម្រៅ 20 បារ
-
គ្រប់គ្រងពេលវេលារបស់អ្នកឱ្យបានល្អ
-
ថាមពលពន្លឺព្រះអាទិត្យមានស្ថិរភាព
-
ងាយស្រួលប្រតិបត្តិការតាមរយៈទូរសព្ទឆ្លាតវៃ
-
ការចនាបែបសាមញ្ញ
លក្ខណៈបច្ចេកទេស

ការរចនាដើមនៃនិមិត្តសញ្ញា
ការរចនាត្រូវបានស្នងតំណែងពីម៉ូដែល G-SHOCK ដំបូង។ ពីរចនាប័ទ្មខាងក្រៅទៅសមាមាត្រ LCD វាមានតុល្យភាពល្អឥតខ្ចោះដែលអាចចាត់ទុកថាជារូបរាងចុងក្រោយក៏ដូចជាប្រភពដើមផងដែរ។

មុខនាឡិកាក្រោមដំណើរការបញ្ចេញចំហាយ
ការដាក់ពណ៌លោហធាតុពណ៌ខៀវត្រូវបានដាក់ដោយដំណើរការនៃការបញ្ចេញចំហាយនៅតាមបរិវេណខាងក្រៅនៃមុខនាឡិកា។ វាបង្ហាញនូវរង្វង់ពណ៌ភ្លឺចែងចាំងប្លែកពីគេដែលឆ្លុះបញ្ចាំងពី LCD បញ្ច្រាស់។

Super Illuminator (ពន្លឺ LED ស្វ័យប្រវត្តិពេញដែលភ្លឺខ្លាំង)
ពន្លឺ LED បំភ្លឺ LCD ជាមួយពន្លឺភ្លឺខ្លាំង។

មុខងារកំណត់ម៉ោងត្រឹមត្រូវជាមួយ Bluetooth® + គ្រប់គ្រងដោយវិទ្យុ
ការកែតម្រូវម៉ោងធ្វើឡើងដោយទំនាក់ទំនង Bluetooth® រួមជាមួយរលកវិទ្យុម៉ោងស្តង់ដារ។ ថាមពល Tough Solar ផ្តល់នូវប្រតិបត្តិការប្រកបដោយស្ថិរភាពនៃមុខងារជាច្រើន។

ហ្វីមបន្ទះស្រូបពន្លឺព្រះអាទិត្យ
វត្ថុធាតុដែលប្រើលើបន្ទះស្រូបពន្លឺព្រះអាទិត្យត្រូវបានផ្លាស់ប្តូរពីកញ្ចក់ទៅជាហ្វីមដែលងាយស្រួលកែច្នៃ។ ប្រហោងត្រូវបានបើកនៅចំកណ្តាលបន្ទះដើម្បីទប់ការឆ្លុះនៃពន្លឺខាងក្រៅ និងធ្វើឱ្យប្រសើរឡើងនូវភាពមើលឃើញរបស់អេក្រង់ LCD ។


កម្មវិធីទូរសព្ទឆ្លាតវៃ
- មុខងារំលឹក៖
ការជូនដំណឹងដោយនាឡិកាដៃនៃកាលវិភាគដែលបង្កើតដោយកម្មវិធី។
- ការកែតម្រូវពេលវេលាស្វ័យប្រវត្តិ (4 ដង/ថ្ងៃ)
- ការកំណត់ប្រតិទិនក្នុងតំបន់ (ថ្ងៃ/ខែរបស់អង់គ្លេស អេស្ប៉ាញ អាល្លឺម៉ង់ បារាំង អ៊ីតាលី និងរុស្ស៊ី)
- មុខងារស្វែងរកទូរសព្ទ
- ម៉ោង និងទីកន្លែង
ការកំណត់ពេលវេលា និងទីកន្លែងនៅលើផែនទីកម្មវិធីដោយគ្រាន់តែចុចប៊ូតុងនាឡិកាដៃ។
- ការកំណត់ម៉ោងទីក្រុងពិភពលោក (ជាង 300 ទីក្រុង ការចុះឈ្មោះចំណុចដើម)
- ការប្តូររវាងការបង្ហាញម៉ោងក្នុងតំបន់/ម៉ោងពិភពលោក

* អេក្រង់កម្មវិធីដែលបង្ហាញនៅទីនេះអាចខុសពីអេក្រង់ជាក់ស្តែង
ដោយសារបច្ចុប្បន្នកម្មវិធីនេះស្ថិតនៅក្រោមការអភិវឌ្ឍ។
ម៉ូដែលទូរសព្ទដែលអាចប្រើបាន (គិតត្រឹមខែតុលា ឆ្នាំ 2018)
iOS៖ iOS 10 ឬជំនាន់ក្រោយ
Android៖ Android 6.0 ឬជំនាន់ក្រោយ
* ទូរសព្ទឆ្លាតវៃដែលបានដំឡើង Bluetooth តែប៉ុណ្ណោះ។
* ពាក្យសញ្ញា និងនិមិត្តសញ្ញា Bluetooth® គឺជាពាណិជ្ជសញ្ញាដែលបានចុះបញ្ជីរបស់ក្រុមហ៊ុន Bluetooth SIG, Inc. ហើយរាល់ការប្រើសញ្ញាទាំងនេះដោយក្រុមហ៊ុន Casio Computer Co., Ltd. ត្រូវស្ថិតក្រោមអាជ្ញាបណ្ណ។
* Apple, និមិត្តសញ្ញា Apple និង iPhone គឺជាពាណិជ្ជសញ្ញារបស់ក្រុមហ៊ុន Apple Inc. ដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត។ App Store គឺជាសញ្ញាសម្គាល់សេវាកម្មរបស់ Apple Inc.
* IOS គឺជាពាណិជ្ជសញ្ញា ឬពាណិជ្ជសញ្ញាចុះបញ្ជីរបស់ក្រុមហ៊ុន Cisco Systems, Inc. ដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិក។
* Google Play និងGoogle Play logo គឺជាពាណិជ្ជសញ្ញារបស់ក្រុមហ៊ុន Google LLC.
* ឈ្មោះក្រុមហ៊ុន និងផលិតផលផ្សេងទៀតទាំងអស់គឺជាពាណិជ្ជសញ្ញា ឬពាណិជ្ជសញ្ញាចុះបញ្ជីរបស់ម្ចាស់រៀងៗខ្លួន។