Skip to content
ឌីជីថល
ស៊េរី 5600

DW-5600SSH-4

ថ្មីៗ 11/2026
G-SHOCK របស់ខ្ញុំ

ផលិតនៅប្រទេសជប៉ុន, ឈុតផលិតផលនេះផលិតឡើងដើម្បីអបអរសាទរស៊ូស៊ី ដែលជាប្រពៃណីអាហារដ៏ល្បីល្បាញបំផុតមួយរបស់ជប៉ុន និងទទួលបានការពេញនិយមជុំវិញពិភពលោក។ បង្កើតឡើងផ្អែកលើម៉ូដែល G-SHOCK ដ៏ល្បីល្បាញចំនួនបី នាឡិកានីមួយៗរំលេចពណ៌ និងចំណុចលម្អិតនៃការរចនាប្លែកពីគេ ដោយទទួលបានគំនិតច្នៃប្រឌិតពីត្រីសាលម៉ុន ត្រីធូណា ឬអ៊ីគ៊ុរ៉ា (ពងត្រីសាលម៉ុន)។ ទទួលបានការបំផុសគំនិតពីរូបរាងត្រីធូណា ម៉ូដែល DW-5600SSH ផ្គូផ្គងជ័រថ្លាជាមួយផ្ទៃនាឡិកាដែលឆ្លុះបញ្ចាំងពីលំនាំសាច់ត្រីធូណា ព្រមទាំងរំលេចដោយស្រមោលពណ៌បៃតងវាសាប៊ី និងរូបរាងត្រីធូណាយ៉ាងលេចធ្លោ។ សូម្បីតែខ្នងនាឡិកាក៏បន្តរចនាតាមប្រធានបទនេះដែរ ដោយមានរូបរាងពែងតែ Yunomi ដែលរំលឹកដល់ពែងតែប្រពៃណីសម្រាប់ពិសានៅចុងបញ្ចប់នៃអាហារ។ នាឡិកានីមួយៗមានមកជាមួយប្រអប់វេចខ្ចប់ពិសេស ដែលទទួលបានគំនិតច្នៃប្រឌិតពីប្រអប់បត់សម្រាប់ខ្ចប់ស៊ូស៊ី។ នៅពេលដោះនាឡិកាចេញ នឹងបង្ហាញផ្ទៃរចនាវាសាបី ដែលលាក់ទុកខាងក្រោម ដោយបានតម្រូវទៅតាមមុខស៊ូស៊ីនីមួយៗ៖ តិចសម្រាប់សាលម៉ុន ច្រើនសម្រាប់ធូណា និងគ្មានទាល់តែសោះសម្រាប់អ៊ីគ៊ុរ៉ា។ សូម្បីតែប្រអប់វេចខ្ចប់ក៏ស្ដែងឱ្យឃើញពីចំណុចចលម្អិតតូចៗ ដែលធ្វើឱ្យបទពិសោធនៃការញ៉ាំស៊ូស៊ីមានភាពពិសេសប្លែកពីគេ។ ចាប់តាំងពីតួនាឡិកាផ្ទាល់រហូតដល់ប្រអប់វេចខ្ចប់ ចំណុចលម្អិតដ៏រស់រវើកទាំងអស់បាននាំមកនូវទស្សនវិស័យថ្មី និងសប្បាយរីករាយចំពោះវប្បធម៌នៃការញ៉ាំស៊ូស៊ី។

  • ដោយផលិតនៅប្រទេសជប៉ុនដោយ Yamagata Casio ឈុតផលិតផលនេះផលិតឡើងដើម្បីអបអរសាទរស៊ូស៊ី ដែលជាអាហារដ៏ល្បីល្បាញបំផុតមួយរបស់ជប៉ុន
  • ពីផ្នែកខាងឆ្វេង៖ GA-2100SSH-4A, DW-5600SSH-4, DW-6900SSH-1
  • ការឆ្លាក់ខ្នង
  • ការវេចខ្ចប់ពិសេស
  • ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត

លក្ខណៈបច្ចេកទេស

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location