Skip to content
ANALOG-DIGITAL
ស្រ្តី

GM-S110PG-4A

G-SHOCK របស់ខ្ញុំ

ភ្លឺ និងចែងចាំងជាមួយនឹងពណ៌មាសបែក​ផ្កាឈូកនៅលើពណ៌ត្នោតខ្ចីបែក​ផ្កាឈូក​នៃ G-SHOCK កាន់តែតូចជាងមុន។ ផ្ទៃស្រោបអ៊ីយ៉ុងពណ៌មាសបែកផ្កាឈូក កងមុខលោហៈ​បញ្ជាក់ពី​ភាពប្រណិត​ឆើតឆាយគ្រប់បែប​យ៉ាង។ ក្លាស់ក៏ត្រូវបានស្រោបអ៊ីយ៉ូងពណ៌មាសបែកផ្កាឈូក មានភាពផ្ទុយគ្នាយ៉ាងស្រស់ស្អាតជាមួយនឹងខ្សែនាឡិកាត្នោតខ្ចីបែកផ្កាឈូក ដែលធ្វើឱ្យលោហៈធាតុពិតជាស្រស់ស្អាត។ ចាប់ផ្ដើមដកបទពិសោធន៍ពណ៌មាសបែកផ្កាឈូកភ្លឺរួមជាមួយនឹងភាពទំនើបជឿនលឿនប្រកបដោយទំនុកចិត្ត។

  • ការឆ្លាក់ខ្នងខាងក្រោយ
  • អំពូល LED
  • ពីផ្នែកខាងឆ្វេង៖ GM-S110PG-4A, GM-S2100PG-4A

លក្ខណៈបច្ចេកទេស

លក្ខណៈពិសេស 1

ការរចនាដែលស្រោបដោយលោហៈរាងតូច

កងមុខនាឡិកាលោហៈបានផលិតឡើងជាផ្ទៃរចនាម៉ត់ និងបែបកញ្ចក់ដាច់ដោយឡែកពីគ្នា ដើម្បីឱ្យ​នាឡិកាមានរូបរាងល្អជាងមុន។ ម៉ូដែលទំហំតូចងាយស្រួលពាក់ដែលមានផ្ទៃខាងក្រៅលោហៈធន់មិនងាយជ្រាបទឹក។

លក្ខណៈពិសេស 2

IP ពណ៌មាសបែកផ្កាឈូក និងពណ៌ត្នោតបែកផ្កាឈូក

ការរំលេច IP ពណ៌មាសបែកផ្កាឈូកនៅលើកងមុខនាឡិកាលោហៈ និងក្លាស់ ចំណែកឯខ្សែជ័រនាឡិកាប្រើប្រាស់ពណ៌ត្នោតបែកផ្កាឈូក។ មុខនាឡិកាបានបង្កើតផ្ទៃរចនាជាស្រមោលដែលស័ក្ដិសមសម្រាប់នាឡិកាដ៏ស្រស់ឆើតឆាយក្នុងពណ៌តែមួយយ៉ាងទន់ភ្លន់។
*រូបភាពបង្ហាញពី GMA-S2100MD-4A។

លក្ខណៈពិសេស 3

តួចនិងស្ដើង

សម្រាប់រូបរាង និងមុខងារទាំងអស់នៅក្នុងម៉ូដែលដើម ឥឡូវនេះមានជាទំហំកាន់តែតូចជាមួយនឹងរូបរាងដែលងាយស្រួលពាក់ដែលលម្អបន្ថែមលើឈុតសម្លៀកបំពាក់ទាំងឡាយ។

លក្ខណៈពិសេស 4

Super Illuminator (អំពូល LED ដែលមានពន្លឺខ្លាំង) ដើម្បីអាចមើលបាននៅទីងងឹត

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location