Skip to content

GMD-B800-1 | G-SHOCK G-SQUAD GMD-B800 SERIES | CASIO CAMBODIA

G-SQUAD
GMD-B800 SERIES

GMD-B800-1

G-SHOCK របស់ខ្ញុំ

GMD-B800 ដែលមានរាងតូច និងងាយស្រួលពាក់ ត្រូវបានបំពាក់ដោយមុខងាររាប់ជំហាន និងកម្មវិធីកំណត់ម៉ោងសម្រាប់វាស់ចន្លោះពេល។ ម៉ូដែលនេះមានលក្ខណៈសាមញ្ញ និងតូចស័ក្ដិសមសម្រាប់អ្នកមានប្រអប់ដៃតូច បំពាក់ដោយមុខងារដែលមានប្រយោជន៍សម្រាប់ការគ្រប់គ្រងសុខភាពប្រចាំថ្ងៃ និងការហាត់ប្រាណ។ បើនិយាយពីមុខងារវិញ ឧបករណ៍វាស់​ល្បឿនអ័ក្ស 3 វាស់ចំនួនជំហានក្នុងមួយថ្ងៃ ហើយល្បឿនដើរ/រត់ និងចំនួនជំហានដែលត្រូវបានបង្ហាញនៅលើនាឡិកា។ ការតភ្ជាប់ Bluetooth® ភ្ជាប់នាឡិកាទៅនឹងទូរសព្ទឆ្លាតវៃ​របស់អ្នកដែលអាចឱ្យអ្នកប្រើកម្មវិធី G-SHOCK Connected ដែលមានស្រាប់ ដើម្បីពិនិត្យមើលជំហានប្រចាំថ្ងៃរបស់អ្នក និងចំនួនកាឡូរីដែលអ្នកបានដុត។ លើសពីនេះ ម៉ូដែលនេះជួយដល់ការគ្រប់គ្រងសុខភាពប្រចាំថ្ងៃដោយបែងចែកការធ្វើលំហាត់ប្រាណជាអាំងតង់ស៊ីតេចំនួនប្រាំកម្រិត ដោយផ្អែកលើចំនួនជំហានដែលបានវាស់ និងជំហានដើរ/រត់ ព្រមទាំងបង្ហាញក្រាហ្វនៃចំនួនជំហានដោយអាំងតង់ស៊ីតេលំហាត់ប្រាណ។

លក្ខណៈបច្ចេកទេស

ភាពធន់រឹងមាំ 24 ម៉ោង
បង្ហាញពី MALIA MANUEL

MALIA MANUEL

MALIA MANUEL instagram

ការទទួលបានងារជាស្ត្រីក្មេងបំផុតដំបូងគេបង្អស់ក្នុងការ​​ឈ្នះពានរង្វាន់ US Open of Surfing គឺជារឿងមិនងាយស្រួលទេ។ មានន័យថាអ្នកត្រូវ​លះបង់ជីវិត និងពេលវេលារស់នៅមហាសមុទ្រ វិលវល់រាល់ថ្ងៃជាមួយកម្លាំងធម្មជាតិដែលតែងតែ​ប្រែប្រួល​ឥតឈប់ឈរ។ Malia Manuel ដែលជាវីរៈនារីជិះស្គី​លើផ្ទៃ ទឹកដើមកំណើតហាវ៉ៃដឹងពីរឿងនេះ។ នាងបានកសាងជីវិតរបស់នាងនៅលើជំនោរទឹក ដោយសម្របខ្លួនគ្រប់ពេល ដើម្បីយកស្ថានភាពប្រែប្រួល​គ្រប់បែបយ៉ាង​ទាំងនោះមក​ពង្រឹងជំនាញរបស់នាង។ មិនថាពេលដែលត្រូវជិះលើ​ទឹករលក ធ្វើ​ការហាត់ប្រាណ ឬបំប៉នរាងកាយរបស់នាងដើម្បីរក្សាថាមពលរបស់នាងឱ្យនៅដដែលនោះទេ សកម្មភាព​ទាំងអស់នេះគឺទាក់ទងនឹងការកំណត់ពេលវេលា។ ដរាបណានាឡិកានៅតែបន្តដើរ នាងនឹងមិនឈប់ឡើយ។

លក្ខណៈពិសេស

ខ្សែនាឡិកាដែលងាយស្រួលពាក់លំដាប់ខ្ពស់

ខ្សែនាឡិកាមានរន្ធ 15 ត្រូវបានរចនាឡើង​ដើម្បីងាយស្រួលកែតម្រូវ​បានល្អ។ ប្រអប់ត្រូវបានបំពាក់ដោយប្រដាប់ការពារខ្នងប្រអប់​ពិសេស ដើម្បីធានាថាអ្នកពាក់មានលក្ខណៈងាយស្រួល។

ខ្សែនាឡិកាដែលងាយស្រួលពាក់លំដាប់ខ្ពស់
មុខងារតាមដានជំហាន

ការគ្រប់គ្រង​សុខភាព និងកាយសម្បទា

មុខងារតាមដានជំហាន

[មុខងាររាប់ជំហាន]

សិនស័របង្កើនល្បឿនអ័ក្ស 3 ដែលបានផលិតមកចាប់ផ្តើមរាប់ជំហាននៅពេលអ្នកចាប់ផ្តើមដើរ។

ក្រាហ្វកម្រិតលេខជំហាននៅម៉ោង 6 បង្ហាញលេខជំហានបច្ចុប្បន្ន និងលេខ 1 ម៉ោងមុន។
និងផ្ទាំងសញ្ញាបញ្ជាក់ស្ថានភាពនៅផ្នែកខាងស្តាំខាងលើនៃមុខនាឡិកាបង្ហាញពីអត្រាសម្រេចគោលដៅ។
ទិន្នន័យនេះអាចជួយជំរុញអ្នកឱ្យបង្កើនចំនួនជំហានរបស់អ្នក។

* រូបភាពបង្ហាញពី GBA-800 ។

[កម្មវិធី] ការផ្ទេរទិន្នន័យវាស់ចំនួនជំហាន

ការផ្ទេរទិន្នន័យវាស់ចំនួនជំហាន 1
ការផ្ទេរទិន្នន័យវាស់ចំនួនជំហាន 2
ការផ្ទេរទិន្នន័យវាស់ចំនួនជំហាន 3
ការផ្ទេរទិន្នន័យវាស់ចំនួនជំហាន 4

ទិន្នន័យវាស់អាចត្រូវបានផ្ទេរទៅកម្មវិធីដែលបានកំណត់សម្រាប់ការប្រើប្រាស់។ បន្ថែមពីលើការផ្ទេរដោយដៃ កម្មវិធីនេះធ្វើការផ្ទេរដោយស្វ័យប្រវត្តិបួនដងក្នុងមួយថ្ងៃ។
ក្រៅពីកត់ត្រាចំនួនជំហានប្រចាំថ្ងៃ និងការប្រើប្រាស់កាឡូរី កម្មវិធីបង្ហាញក្រាហ្វចំំនួនជំហានដែលបង្ហាញពីចំនួនជំហាន កាឡូរី និងអាំងតង់ស៊ីតេលំហាត់ប្រាណ (5 កម្រិត) រៀងរាល់ថ្ងៃ សប្តាហ៍ និងខែ។
នៅពេលមានការបើកដំណើរការដោយទូរសព្ទឆ្លាតវៃ ចំនួនជំហានត្រូវបានបង្ហាញជាក្រាហ្វិកនៅលើផែនទីរៀងរាល់ 30 នាទីម្តង។

កម្មវិធីកំណត់ម៉ោង

ការហាត់ប្រាណមានចន្លោះពេលសម្រាក

កម្មវិធីកំណត់ម៉ោង

មុខងារពហុកំណត់ពេលដែលមានប្រយោជន៍សម្រាប់ការហាត់ប្រាណមានចន្លោះពេលសម្រាក​អាចត្រូវបានកំណត់រហូតដល់ប្រាំដងផ្សេងៗគ្នា។
ពេលវេលាដែលនៅសល់នៅលើកម្មវិធីកំណត់ម៉ោង (%) ត្រូវបានចង្អុលបង្ហាញនៅក្នុងផ្ទាំងចង្អុលបង្ហាញ​ស្ថានភាពទៅខាងស្តាំផ្នែក​ខាងលើនៅលើមុខនាឡិកា។
ការធ្វើឡើងវិញដោយស្វ័យប្រវត្តិ (អតិបរមា 20 ដង) និងការចាប់ផ្តើមស្វ័យប្រវត្តិអាចប្រើបានរួមជាមួយមុខងារជូនដំណឹងអំពីការប្រកាស។

* រូបភាពបង្ហាញពី GBA-800 ។

[កម្មវិធី] បង្កើតម៉ឺនុយកម្មវិធី​កំណត់ម៉ោង

បង្កើតម៉ឺនុយកម្មវិធី​កំណត់ម៉ោង 1
បង្កើតម៉ឺនុយកម្មវិធី​កំណត់ម៉ោង 2
បង្កើតម៉ឺនុយកម្មវិធី​កំណត់ម៉ោង 3

បានរហូតដល់ 20 សំណុំនៃកម្មវិធី​កំណ​ត់ម៉ោង​ចំនួន 5 អាចត្រូវបានរៀបចំនៅលើកម្មវិធីដែលបានកំណត់។ វាបង្កលក្ខណៈងាយស្រួលក្នុងការបង្កើតម៉ឺនុយនៃការហាត់ប្រាណ និងចន្លោះពេលសម្រាក​ដែលជាសំណុំនៃការហាត់ប្រាណ និងពេលវេលាសម្រាកដែលធ្វើឡើងវិញក្នុងរយៈពេលជាក់លាក់ណាមួយ។ អ្នកអាចរក្សាទុកម៉ឺនុយដែលអ្នកបង្កើតក្រោមចំណងជើងនីមួយៗបាន។ បន្ទាប់មកអ្នកអាចបង្ហាញវាបាន​ភ្លាមៗទៅតាមថ្ងៃនៃការហាត់ប្រាណ ហើយបញ្ជូនការកំណត់ទៅនាឡិកា។

នាឡិកាកំណត់ពេល

ការកំណត់ម៉ោង និង 

ការគ្រប់គ្រងល្បឿនបោះជំហាន

នាឡិកាកំណត់ពេល

នាឡិកាកំណត់ពេល 1/100 វិនាទីដែលមានសមត្ថភាពរក្សាទុកការចងចាំរហូតដល់ 200 ជុំត្រូវបានដំឡើង។ សមត្ថភាព​កំណត់ពេលវេលាគោលដៅបានរហូតដល់ 10 គឺជា​សារៈប្រយោជន៍ក្នុង​ការបញ្ជាក់ពីល្បឿនបោះជំហានរបស់អ្នក។

* រូបភាពបង្ហាញពី GBA-800 ។

[កម្មវិធី] ការផ្ទេរ​ទិន្នន័យវាស់នាឡិកាកំណត់ពេល

ការផ្ទេរទិន្នន័យវាស់របស់នាឡិកាកំណត់ពេល 1
ការផ្ទេរទិន្នន័យវាស់របស់នាឡិកាកំណត់ពេល 2
ការផ្ទេរទិន្នន័យវាស់របស់នាឡិកាកំណត់ពេល 3
ការផ្ទេរទិន្នន័យវាស់របស់នាឡិកាកំណត់ពេល 4

កម្មវិធីពិសេសមួយអាចប្រើបានសម្រាប់កំណត់ពេលវេលាគោលដៅ។ ទិន្នន័យវាស់របស់នាឡិកាកំណត់ពេលអាចត្រូវបានផ្ទេរ ហើយលើសពីនេះទៅទៀតវាក៏មាន​បង្ហាញពី​ភាពខុសគ្នានៃពេលវេលាវាស់/ពេលវេលាគោលដៅល្អ ព្រមទាំងពេលវេលាល្អបំផុត​/អាក្រក់បំផុត/មធ្យមជាមួយគ្នានៅលើកម្មវិធីផងដែរ។ លទ្ធផលអាចត្រូវបានគ្រប់គ្រងជាទិន្នន័យចងចាំកត់ត្រា ហើយបញ្ចូលទៅក្នុងការហាត់ប្រាណ​ប្រចាំថ្ងៃ។

* អេក្រង់កម្មវិធីដែលបង្ហាញនៅទីនេះអាចខុសពីអេក្រង់ជាក់ស្តែងដោយសារបច្ចុប្បន្នកម្មវិធីនេះស្ថិតនៅក្រោមការអភិវឌ្ឍ។
G-SHOCK Connected

G-SHOCK Connected ឥតគិតថ្លៃ

កម្មវិធីទូរសព្ទឆ្លាតវៃ

 

- ការកែតម្រូវពេលវេលាដោយស្វ័យប្រវត្តិ (4 ដងក្នុងមួយថ្ងៃ)
- ការកំណត់ម៉ោងទីក្រុងពិភពលោក (ជាង 300 ទីក្រុង)
- ការប្តូរម៉ោងក្នុងតំបន់ / ម៉ោងពិភពលោក
- ការកំណត់ម៉ោងរោទ៍
- ការធ្វើបច្ចុប្បន្នភាពព័ត៌មានអំពីម៉ោងសន្សំពន្លឺថ្ងៃ / ល្វែងម៉ោងស្វ័យប្រវត្តិ
- ការស្វែងរកទូរសព្ទចល័ត
- ការកែតម្រូវទីតាំង / ទ្រនិចដើមស្វ័យប្រវត្តិ
- ការផ្ទេរទិន្នន័យវាស់ចំនួនជំហាន
- ​មុខងារបង្កើតម៉ឺនុយនៃកម្មវិធី​កំណត់ម៉ោង

ម៉ូដែលទូរសព្ទដែលអាចប្រើបាន (គិតត្រឹមខែធ្នូ ឆ្នាំ 2017)

iOS៖ iOS 10 ឬជំនាន់ក្រោយ
Android៖ Android 6.0 ឬជំនាន់ក្រោយ

* ទូរសព្ទឆ្លាតវៃដែលបានដំឡើង Bluetooth តែប៉ុណ្ណោះ។

* ពាក្យសញ្ញា និងនិមិត្តសញ្ញា Bluetooth® គឺជាពាណិជ្ជ​សញ្ញាដែលបានចុះបញ្ជីរបស់ក្រុមហ៊ុន​ Bluetooth SIG, Inc. ហើយរាល់ការប្រើសញ្ញាទាំងនេះដោយក្រុមហ៊ុន Casio Computer Co., Ltd. ត្រូវស្ថិតក្រោមអាជ្ញាបណ្ណ។
* Apple, និមិត្តសញ្ញា Apple និង iPhone គឺជាពាណិជ្ជសញ្ញារបស់ក្រុមហ៊ុន Apple Inc. ដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត។ App Store គឺជាសញ្ញាសម្គាល់សេវាកម្មរបស់ Apple Inc.
* IOS គឺជាពាណិជ្ជសញ្ញា ឬពាណិជ្ជ​សញ្ញាចុះបញ្ជីរបស់ក្រុមហ៊ុន Cisco Systems, Inc. ដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិក។
* Google Play និងGoogle Play logo គឺជាពាណិជ្ជសញ្ញារបស់ក្រុមហ៊ុន Google Inc.
* ឈ្មោះ​ក្រុមហ៊ុន និងផលិតផលផ្សេងទៀតទាំងអស់គឺជាពាណិជ្ជ​សញ្ញា ឬពាណិជ្ជ​សញ្ញាចុះបញ្ជីរបស់ម្ចាស់រៀងៗខ្លួន។

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location