Skip to content
ANALOG-DIGITAL
ស្រ្តី

GM-S2110-1A7

ថ្មីៗ
G-SHOCK របស់ខ្ញុំ

រឹងមាំ ទំនើប ទាន់សម័យ — នាឡិកា GM-S2110 រាង​ប្រាំបី​ជ្រុង​ជាមួយ​នឹង​កងមុខនាឡិកាលោហៈ មានការរចនា​ពណ៌​ដ៏​សាមញ្ញ និង​អាច​ប្រើប្រាស់​បាន​គ្រប់​កាលៈទេសៈ។ មុខ​នាឡិកា​ពណ៌​ប្រាក់ ឬ​ខ្មៅ​បែប​បុរាណ ជាមួយ​នឹងផ្ទៃខ្សែអំបោះកាត់គ្នានាំ​មក​នូវ​រូបរាង​ជា​គ្រឿង​លម្អ​ដ៏​ប្រណិត​ដល់​កដៃ​របស់​អ្នក ក្នុង​ការ​រចនា​ដែល​សាមញ្ញ ប៉ុន្តែ​មាន​ភាព​ទាក់ទាញ។ ការ​រចនា​តូច​ល្មម​នេះ​សម​នឹង​កដៃ​ទំហំតូច​ដោយ​មាន​ផាសុកភាព​ទាំងស្រុង។ នាឡិកា​ដៃ​ដែល​អាច​ប្រើប្រាស់​បាន​គ្រប់​កាលៈទេសៈ​ទាំងនេះ នាំ​អ្នក​ទៅ​គ្រប់​ទីកន្លែង​ដែល​អ្នក​ចង់​ទៅ — ចាប់ពី​សកម្មភាព​រីករាយ​ប្រចាំ​ថ្ងៃ​រហូត​ដល់កម្មវិធីដែលតម្រូវឱ្យស្លៀកពាក់​ម៉ូដ​ទាន់សម័យ​ខ្ពស់ មុខ​នាឡិកា​ដ៏​ទាក់ទាញ​បន្ថែម​ភាព​លេចធ្លោ​ទាន់សម័យ​ដល់​គ្រប់សម្លៀកបំពាក់​។ សមាសធាតុជ័រសំខាន់ៗដែលត្រូវបានប្រើនៅក្នុងខ្សែនាឡិកាត្រូវបានផលិតឡើងដោយប្រើជ័របែបជីវសាស្ត្រ។ ផលិតដោយប្រើប្រាស់ធនធានសរីរាង្គកកើតឡើងវិញ ដោយរំពឹងថាវត្ថុធាតុដើមនេះនឹងជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។

  • ស្ដើង តូចច្រឡឹង និងងាយស្រួលពាក់
  • ភាព​ភ្លឺ​រលោង​ទាន់សម័យ​នៃ​លោហៈ ដែល​មាន​ភាព​ស៊ីសង្វាក់​ជាមួយ​នឹង​ពណ៌​តែ​មួយ
  • ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត
  • ពីផ្នែកខាងឆ្វេង៖ GM-S2110-1A7, GM-S2110-1A1

លក្ខណៈបច្ចេកទេស

រូបភាពលោហៈកែច្នៃនៃនាឡិកា GM-S2110

ពន្លឺចាំងបែបទាន់សម័យនៃលោហៈដែលស៊ីគ្នានឹងពណ៌តែមួយ

ផ្នែកខាងលើកងមុខនាឡិការំលេចនូវផ្ទៃម៉ត់រលោងជារង្វង់ ចំណែកឯមុខនាឡិកាមានផ្ទៃម៉ត់រលោងអូសកាត់គ្នា។ សណ្ឋានវាយនភាពដ៏ប្រណិតទាំងនេះរំលេចនូវអារម្មណ៍ប្លែកៗនៃសមាសធាតុលោហៈ។ ជម្រើសពណ៌រួមមាន ពណ៌ខ្មៅ និងពណ៌ប្រាក់ ទទួលបានការបំផុសគំនិតពីរចនាបថដ៏ទំនើបបែបទីក្រុង។ ពណ៌មូលដ្ឋានគ្មានទីបញ្ចប់ទាំងនេះបញ្ចេញភាពភ្លឺរលោងយូរអង្វែងដែលមិនងាយស្លេកពណ៌។

ស្ដើង តូចច្រឡឹង និងងាយស្រួលពាក់

ដោយបំពាក់ជាមួយទម្រង់ប្រាំបីជ្រុងដែលមានកងមុខលោហៈ នាឡិកានេះមានទំហំតូចច្រឡឹងដែលធ្វើឱ្យងាយស្រួលពាក់។ ខ្សែអ៊ុយរ៉ែនសាមញ្ញត្រូវបានរចនាឡើងឱ្យមានតុល្យភាពល្អប្រសើរសម្រាប់ការពាក់លើកដៃធំ និងកដៃតូច ដើម្បីធ្វើឱ្យការពាក់ប្រសើរឡើង។ ទោះបីជាអ្នកមានក៏ដៃតូចច្រឡឹងក៏អាចរីករាយនឹងការពាក់យ៉ាងមានផាសុកភាពផងដែរ។

រូបភាពជ័របែបជីវសាស្រ្តរបស់ GM-S2110-1A1

ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត

សមាសធាតុជ័រសំខាន់ៗដែលប្រើសម្រាប់ខ្សែនាឡិកា ត្រូវបានផលិតពីជ័របែបជីវសាស្រ្ត ជាវត្ថុធាតុដើមដែលរំពឹងថា នឹងជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។

* រូបភាពត្រូវបានរួមបញ្ចូលក្នុងគោលបំណងបង្ហាញជារូបភាពពន្យល់។

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location