*លក្ខណៈពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។
GMA-P2100-7A
-
-
-
-
-
អំពូល LED
-
ពីផ្នែកខាងឆ្វេង៖ GMA-P2100-2A, GMA-P2100-4A, GMA-P2100-7A
សូមរីករាយជាមួយរូបរាងអាណាឡុកឌីជីថល G-SHOCK ដ៏ពេញនិយមមិនធ្លាប់មាន ដោយផ្ដល់នូវភាពងាយស្រួលពាក់ជាងពេលណាណាទាំងអស់។ GMA-P2100 យកលំនាំតាមការរចនា GMA-S2100 ដែលមានរូបរាងតូចស្រាប់ទៅហើយនេះ ហើយកែខៃវាឱ្យកាន់តែស្តើង និងតូចជាងមុន ដោយមានប្រវែងខ្សែនាឡិកាខ្លីជាងមុន ដើម្បីឱ្យសមនឹងកដៃកាន់តែតូច ដោយផ្ដល់នូវភាពងាយស្រួលពាក់គ្រប់ជ្រុងជ្រោយ។ ផ្ទៃតែមួយពណ៌ដែលមានពណ៌រស់រវើក — ពណ៌ខៀវបៃតងខៀវ (ពណ៌ថ្មី), ពណ៌ផ្កាឈូកភ្លឺ និងពណ៌សបុរាណ — ដែលជួយលើកស្មារតី ហើយមុខនាឡិកានៅម៉ោង 9 ពី GMA-S2100 ដើម ដើម្បីធ្វើឱ្យមានភាពទាន់សម័យ និងសាមញ្ញបំផុត។ មុខនាឡិកាទាន់សម័យ ប៉ុន្តែមានភពជាក់ស្តែង មានមុខនាឡិកា និមិត្តសញ្ញា គ្រឿងសម្គាល់ទ្រនិច ទ្រនិច និងសមាសធាតុផ្សេងទៀត ដែលត្រូវបានចាក់ផ្ទៃជាស្រមោលផ្សេងៗគ្នានៃពណ៌ដូចគ្នា ដោយបង្ហាញនូវភាពទំនើបក្នុងពេលដំណាលគ្នា និងធានាបាននូវភាពងាយស្រួលក្នុងការមើល។ កង និងខ្សែនៃនាឡិកាទាំងនេះត្រូវបានផលិតឡើងដោយជ័របែបជីវសាស្រ្ដ ដែលផលិតចេញពីធនធានសរីរាង្គកកើតឡើងវិញ ដែលជាវត្ថុធាតុដែលគេរំពឹងថានឹងជួយទប់ស្កាត់ការបំភាយឧស្ម័ន CO2 និងកាត់បន្ថយផលប៉ះពាល់លើបរិស្ថាន។
-
-
-
-
-
អំពូល LED
-
ពីផ្នែកខាងឆ្វេង៖ GMA-P2100-2A, GMA-P2100-4A, GMA-P2100-7A
-
ធន់នឹងការប៉ះទង្គិច
-
ភាពធន់នឹងជម្រាបទឹកជម្រៅ 20 បារ
-
ងាយស្រួលមើលក្នុងទីងងឹង
លក្ខណៈបច្ចេកទេស
ទំហំតូច
GMA-S2100 ដែលជានាឡិកាទម្រង់តូចនៃស៊េរី GA-2100 ស្រាប់ទៅហើយ ឥឡូវនេះគឺកាន់តែតូចជាងមុន។ ប្រវែងនៃខ្សែនាឡិកានេះក៏ត្រូវបានកែសម្រួលផងដែរសម្រាប់ភាពងាយស្រួលពាក់ផងដែរ ដោយផ្លាស់ប្តូរទំហំនាឡិកានេះ ឱ្យស័ក្ដ សមនឹងកដៃកាន់តែតូច។

ផ្ទៃពណ៌តែមួយពណ៌រសើរវើក
ពីប្រអប់ទៅខ្សែនាឡិការហូតដល់មុខនាឡិកា នាឡិកាទាំងមូលត្រូវបានចាក់ផ្ទៃដោយផ្ទៃពណ៌តែមួយពណ៌រស់រវើក។ ស្រមោលស្រាល និងងងឹតនៃពណ៌ដូចគ្នា ត្រូវបានប្រើសម្រាប់ធាតុផ្សំផ្សេងៗគ្នា រួមទាំងមុខនាឡិកា គ្រឿងសម្គាល់ទ្រនិច និងទ្រនិច ដើម្បីផ្តល់ឱ្យផ្ទៃមុខដែលគ្មានមុខខាងក្នុងមានភាពទំនើប នូវរូបរាងដែលបង្ហាញយ៉ាងច្បាស់ និងងាយស្រួលមើល។

ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត
សមាសធាតុជ័រសំខាន់ៗដែលត្រូវបានប្រើនៅក្នុងប្រើកង និងខ្សែនាឡិកាត្រូវបានផលិតឡើងដោយប្រើជ័របែបជីវសាស្រ្ដ។ ផលិតដោយប្រើប្រាស់ធនធានសរីរាង្គកកើតឡើងវិញ ដោយរំពឹងថាវត្ថុធាតុដើមនេះនឹងជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន។
*ក្រាហ្វិកត្រូវបានរួមបញ្ចូលក្នុងគោលបំណងបង្ហាញជារូបភាពពន្យល់។

Super Illuminator (អំពូល LED ពីរដែលមានពន្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់នៅទីងងឹត
*រូបភាពបង្ហាញពី GMA-P2100-7A។