Skip to content
ANALOG-DIGITAL
ស្រ្តី

GMA-P2100PC-4A

G-SHOCK របស់ខ្ញុំ

បំភ្លឺរចនាប័ទ្មដ៏ស្រស់ថ្លារបស់អ្នកជាមួយនឹងនាឡិកា GMA-P2100 ដែលមានមុខនាឡិកាពណ៌ចម្រុះ។ នាឡិកាប្រណិតដ៏តូចច្រឡឹងនេះផ្តល់នូវពន្លឺចាំងចម្រុះពណ៌ពីគ្រប់ជ្រុងមើល ហើយគ្រឿងសម្គាល់រលោងចែងចាំងជាមួយនឹងឥទ្ធិពលកាន់តែខ្លាំង។ កងមុខ និងខ្សែនាឡិកាបង្ហាញពីវាយនភាពស្រអាប់ដែលធ្វើឱ្យមានភាពទាក់ទាញ និងមានតុល្យភាពដ៏ប្រណិត ដែលរំលេចនូវការ​រចនាដ៏អស្ចារ្យ។ សមាសធាតុជ័រសំខាន់ៗដែលប្រើលើកងមុខ និងខ្សែនាឡិកា ផលិតចេញពីជ័របែបជីវសាស្រ្ត ដែលជាវត្ថុធាតុជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន។ បន្ថែមរចនាប័ទ្មរដូវក្តៅរបស់អ្នកជាមួយនឹងប្រភេទម៉ូតសម្លៀកបំពាក់ដ៏អង់អាចនេះ។

  • ពីផ្នែកខាងលើ៖ GMA-P2100PC-7A, GMA-P2100PC-1A, GMA-P2100PC-4A
  • មុខនាឡិកាពណ៌ចម្រុះដែលឆ្លុះបញ្ចាំងពីពន្លឺចែងចាំងនៃទឹកសមុទ្រ
  • ការរចនារាតូចច្រឡឹងដែលងាយស្រួលពាក់
  • ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត

លក្ខណៈបច្ចេកទេស

លក្ខណៈពិសេស

មុខនាឡិកាពណ៌ចម្រុះដែលឆ្លុះបញ្ចាំងពីពន្លឺចែងចាំងនៃទឹកសមុទ្រ

មុខនាឡិការំលេចនូវការបញ្ចេញចំហាយពណ៌ចម្រុះដ៏គួរឱ្យចាប់អារម្មណ៍ ដោយធ្វើឱ្យមុខនាឡិកាប្រែពណ៌ និងមានភាពរលើបរលោងនៅគ្រប់ជ្រុងមើល។ ដើម្បីបង្កើនពន្លឺចែងចាំងបន្ថែមទៀត គ្រឿងសម្គាល់ត្រូវបានស្រោបដោយការចាក់​ពុម្ព​ដ៏រលើបរលោង ដែលបន្ថែមភាពភ្លឺចែងចាំងថែមទៀតដល់ការរចនាទាំងមូល។

មុខនាឡិកាពណ៌ចម្រុះដែលឆ្លុះបញ្ចាំងពីពន្លឺចែងចាំងនៃទឹកសមុទ្រ

ការរចនារាតូចច្រឡឹងដែលងាយស្រួលពាក់

ទម្រង់ G-SHOCK ដ៏ល្បីល្បាញដែលអ្នកស្រឡាញ់ ឥឡូវនេះមានទំហំតូចជាងមុន។ ប្រវែងខ្សែក៏ត្រូវបានកែតម្រូវ និងប្ដូរទំហំយ៉ាងល្អិតល្អន់ដើម្បីឱ្យកាន់តែងាយស្រួលពាក់ទោះជាកដៃស្រឡូនជាងមុនក៏ដោយ។

ខ្សែនាឡិកាវែងអាចលៃតម្រូវបាន
GA-2100 145–215 mm
GMA-S2100 140–205 mm
GMA-P2100 145–190 mm


ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត

សមាសធាតុជ័រសំខាន់ៗដែលប្រើលើកងមុខ និងខ្សែនាឡិកា ផលិតចេញពីជ័របែបជីវសាស្រ្ត ដែលជាវត្ថុធាតុជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន។

* រូបភាពត្រូវបានរួមបញ្ចូលក្នុងគោលបំណងបង្ហាញជារូបភាពពន្យល់។

ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location