Skip to content
ANALOG-DIGITAL
ស្រ្តី

GMA-P2100ST-4A

G-SHOCK របស់ខ្ញុំ

រលោងដូចក្រណាត់សូត្រដែលមានពន្លឺពណ៌គុជ — នាឡិកាប្លែកទាន់សម័យ។ ការស្រោបចាក់ពណ៌គុជជាមួយនឹងផ្ទៃរចនាម៉ាត់ត្រូវបានប្រើនៅលើកងមុខ និងខ្សែនាឡិកា។ ពណ៌លោហៈម៉ាត់របស់មុខនាឡិកាបន្ថែមនូវពន្លឺដ៏ស្រស់ស្អាតសម្រាប់ការរចនាដ៏តូចច្រឡឹងដោយមានផ្ទៃរលោងបន្ថែម។ សមាសធាតុជ័រសំខាន់ៗដែលប្រើនៅក្នុងកងមុខ និងខ្សែនាឡិកាត្រូវបានផលិតចេញពីជ័របែបជីវសាស្រ្ដ។ ផលិតដោយប្រើប្រាស់ធនធានសរីរាង្គកកើតឡើងវិញ ដោយរំពឹងថាវត្ថុធាតុដើមនេះនឹងជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។

  • ទំហំតូចច្រឡឹងដែលងាយស្រួលពាក់
  • ផ្ទៃរចនាចាក់ពណ៌គុជដែលបង្ហាញពីវាយនភាពនៃក្រណាត់សូត្រ
  • ការរចនាមុខបែបប្រណិតមានពន្លឺ
  • ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត
  • ពីផ្នែកខាងឆ្វេង៖ GMA-P2100ST-9A, GMA-P2100ST-4A, GMA-P2100ST-7A
  • From left: GMA-P2100ST-9A, GMA-P2100ST-4A, GMA-P2100ST-7A

លក្ខណៈបច្ចេកទេស

លក្ខណៈពិសេស

ផ្ទៃរចនារាងគុជខ្យងបែកជាពីរបង្ហាញពីសណ្ឋាន​សូត្រ

កងមុខនាឡិកា​ និងខ្សែនាឡិកាត្រូវបានផលិតឡើងដោយ​ប្រើថ្នាំកូតរាងគុជខ្យងបែកជាពីរដែលផ្លាស់ប្តូររូបរាងអាស្រ័យលើមុំមើលដែលផ្តល់នូវភាពទន់ភ្លន់ និងឆើតឆាយមើលទៅរលោងដូចសូត្រ។ ផ្ទៃរចនាគ្រើមដែលបង្កើនពន្លឺចែងចាំងផ្តល់ផ្ទៃរចនាដែលពោរពេញទៅដោយរសជាតិធម្មជាតិ។ ជម្រើសពណ៌ដែលងាយស៊ីនឹងពណ៌ផ្សេងទៀតចំនួនបីត្រូវបានផ្តល់ជូន៖ ពណ៌ផ្កាឈូក ពណ៌ស និងពណ៌ត្នោតខ្ចី។

ផ្ទៃរចនារាងគុជខ្យងបែកជាពីរបង្ហាញពីសណ្ឋាន​សូត្រ
ផ្ទៃរចនារាងគុជខ្យងបែកជាពីរបង្ហាញពីសណ្ឋាន​សូត្រ

ការរចនាមុខដ៏ភ្លឺចែងចាំង

ការរចនាមុខដ៏ភ្លឺចែងចាំង

ពណ៌​លោហធាតុ​ដែល​ភ្លឺ​ចែងចាំង​ត្រូវ​បាន​ប្រើ​សម្រាប់​មុខនាឡិកា។ ផ្ទៃរចនាគ្រើមពាក់កណ្ដាលត្រូវបានរចនាទៅលើគ្រឿងសម្គាល់ និងមុខនាឡិកាដោយប្រើដំណើរបញ្ចេញចំហាយទឹក បន្សល់នូវពន្លឺចែងចាំង បន្ថែមលក្ខណៈភ្លឺដល់រូបរាងសាមញ្ញនៃការរចនាទំហំតូចបំផុត។

ការរចនាមុខដ៏ភ្លឺចែងចាំង

ទំហំតូចច្រឡឹងដែលងាយស្រួលក្នុងការពាក់

GMA-S2100 ដែលជានាឡិកា​ទម្រង់កាន់តែតូចនៃស៊េរី GA-2100 ស្រាប់ទៅហើយ ​ឥឡូវនេះគឺកាន់តែតូចជាងមុន។ ប្រវែងខ្សែនាឡិកានេះក៏ត្រូវបានកែសម្រួលផងដែរសម្រាប់ភាពងាយស្រួលពាក់ ដោយផ្លាស់ប្តូរទំហំនាឡិកានេះ ឱ្យស័ក្ដិសមនឹងកដៃរឹតតែតូច។


ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត

ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត

សមាសធាតុជ័រសំខាន់ៗដែលប្រើទៅលើកងមុខ និងខ្សែនាឡិកាត្រូវបានផលិតឡើងដោយប្រើជ័របែបជីវសាស្រ្ដ។ ផលិតដោយប្រើប្រាស់ធនធានសរីរាង្គកកើតឡើងវិញ ដោយរំពឹងថាវត្ថុធាតុដើមនោះនឹងជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន។

*រូបភាពត្រូវបានរួមបញ្ចូលក្នុងគោលបំណងបង្ហាញជារូបភាពពន្យល់តែប៉ុណ្ណោះ។

ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត

Super Illuminator (អំពូល LED ពីរដែលមានពន្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់​នៅទីងងឹត

*រូបភាពបង្ហាញពី GMA-P2100-7A។

Super Illuminator (ពន្លឺ LED ពីរដែលមានពន្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់​នៅទីងងឹត
Super Illuminator (ពន្លឺ LED ពីរដែលមានពន្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់​នៅទីងងឹត

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location