Skip to content
ANALOG-DIGITAL
ស្រ្តី

GMA-P2110SC-2A

ថ្មីៗ
G-SHOCK របស់ខ្ញុំ

​បំផុសគំនិត​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក​ជាមួយ​នឹង​ពណ៌​ធម្មជាតិ​ដ៏​គួរ​ឱ្យ​ទាក់ទាញ — នាឡិកា G-SHOCK ម៉ូដែល GMA-P2110SC ដែល​រំឭក​ពី​ភាព​ស្រស់​ស្អាត​ជ្រាលជ្រៅ​នៃ​ត្បូងធម្មជាតិ។ ពណ៌របស់នាឡិកាត្រូវបានច្នៃចេញពីត្បូងធម្មជាតិ Lapis Lazuli និង Rose Quartz ដែលបង្ហាញជា ​ពណ៌​ទឹកប៊ិច និង​ពណ៌​ផ្កាឈូក​ស្រាល។ នាឡិកា GMA-P2110SC-2A មាន​ការចាក់ពុម្ព​បែប​រលោង​ដូច​គុជ ដែលបង្ហាញ​រូបរាង​ប្លែក​ពី​គេ​របស់ត្បូង Lapis lazuli ខណៈ​ដែល GMA-P2110SC-4A បង្ហាញពីភាព​ទន់ភ្លន់​នៃត្បូង​ Rose Quartz ជាមួយ​នឹង​ពណ៌ជម្រាលដ៏​ល្អិត។ មុខ​នាឡិកា​ដែល​ធ្វើ​ពី​វត្ថុធាតុ​លោហៈ ធានា​បាន​នូវ​ភាព​ប្រណិត និង​ទាន់សម័យ។ នាឡិកា​ទាំងនេះ​ចាប់​យក​អត្ថន័យ​និមិត្តរូប​នៃ​ត្បូងដែល​វា​តំណាងឱ្យ — សំណាងល្អ​របស់​ត្បូង Lapis lazuli និង​ភាព​ស្រស់​ស្អាត​ព្រមទាំង​សុខភាព​របស់​ត្បូង Rose Quartz។ ​ផ្តល់​អំណោយ​ដល់​មនុស្ស​ពិសេស​នោះ​ដែល​មាន​សារៈសំខាន់​ជ្រាលជ្រៅ ឬ​ប្រើ​វា​ជា​គ្រឿង​លម្អ​ដែល​មាន​ម៉ូដ​ទាន់សម័យ​សម្រាប់​រដូវកាលវិស្សមកាល។ សមាសធាតុជ័រសំខាន់ៗដែលប្រើនៅលើកងមុខនាឡិកា និងខ្សែនាឡិកា ត្រូវបានផលិតចេញពីជ័របែបជីវសាស្រ្ដ។ ផលិតដោយប្រើប្រាស់ធនធានសរីរាង្គកកើតឡើងវិញ ដោយរំពឹងថាវត្ថុធាតុដើមនេះនឹងជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។

  • ការរចនារាតូចច្រឡឹងដែលងាយស្រួលពាក់
  • មុខ​នាឡិកា​មានពណ៌​ដែល​បំផុសគំនិត​ពី​ត្បូងដ៏មាន​អានុភាព
  • ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត
  • កងមុខនាឡិការាង​ប្រាំបី​ជ្រុង​ជាមួយ​នឹង​រង្វង់លោហៈ
  • ពីផ្នែកខាងលើ៖ GMA-P2110SC-4A, GMA-P2110SC-2A

លក្ខណៈបច្ចេកទេស

ពណ៌មុខនាឡិកាទទួលបានការបំផុសគំនិតពីថ្មថាមពល

នៅខាងក្នុងកងមុខរាងប្រាំបីជ្រុង ពណ៌មុខនាឡិកាដ៏រស់រវើកបង្ហាញពីការបំផុសគំនិតដែលទទួលបានពីថ្មថាមពលទាំងពីរ។ ការរចនានីមួយៗផ្ដិតយកអត្ថន័យរបស់ថ្មដែលចាប់យកពន្លឺដ៏ស្រស់ស្អាត ដើម្បីបំផុសគំនិតដល់ជីវិតប្រចាំថ្ងៃរបស់អ្នក។ នាឡិកា GMA-P2110SC-2A រំលឹកឱ្យឃើញពីថ្ម lapis lazuli (អត្ថប្រយោជន៍៖ សំណាងល្អ) ដោយមានអក្សរពុម្ពពណ៌ខៀវចាស់ និងប្រផេះដែលស៊ីគ្នានឹងខ្សែពណ៌ខ្មៅ។ នាឡិកា GMA-P2110SC-4A បង្ហាញពីរស្មីនៃថ្ម rose quartz (អត្ថប្រយោជន៍៖ សម្រស់ និងសុខភាព) នៅលើខ្សែនាឡិកាពណ៌ផ្កាឈូកស្រាលលាយពណ៌ប្រផេះចាស់។

រូបភាពកងមុខរាងប្រាំបីជ្រុងរបស់នាឡិកា GMA-P2110SC-4A ដែលបំពាក់ជាមួយកងលោហៈ

កងមុខរាងប្រាំបីជ្រុងរបស់នាឡិកាដែលមានកងលោហៈ

កងមុខរាងប្រាំបីជ្រុងត្រូវបានបង្កើតឡើងពីសមាសធាតុដាច់ដោយឡែកពីគ្នា ដោយរួមបញ្ចូលផ្ទៃរចនាម៉ាត់នៅលើកងមុខផ្នែកខាងលើជាមួយនឹងផ្ទៃរចនាលោហៈនៅលើកងនៃមុខនាឡិកា។ ពន្លឺភ្លឺចែងចាំងរបស់កងលោហៈហ៊ុមព័ទ្ធជុំវិញកងមុខនាឡិកា ដោយចាប់យកពន្លឺ និងបន្ថែមភាពទាក់ទាញឆើតឆាយទៅលើរូបរាងដ៏សាមញ្ញ និងស្អាត។

ការរចនារាតូចច្រឡឹងដែលងាយស្រួលពាក់

ទម្រង់ G-SHOCK ដ៏ល្បីល្បាញដែលអ្នកស្រឡាញ់ ឥឡូវនេះមានទំហំតូចជាងមុន។ ប្រវែងខ្សែក៏ត្រូវបានកែតម្រូវ និងប្ដូរទំហំយ៉ាងល្អិតល្អន់ដើម្បីឱ្យកាន់តែងាយស្រួលពាក់ទោះជាកដៃស្រឡូនជាងមុនក៏ដោយ។

រូបភាពជ័របែបជីវសាស្រ្តរបស់ GMA-P2110SC-2A

ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត

សមាសធាតុជ័រសំខាន់ៗដែលប្រើលើកងមុខ និងខ្សែនាឡិកា ផលិតចេញពីជ័របែបជីវសាស្រ្ត ដែលជាវត្ថុធាតុជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន។

* រូបភាពត្រូវបានរួមបញ្ចូលក្នុងគោលបំណងបង្ហាញជារូបភាពពន្យល់។

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location