*លក្ខណៈពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។
GMA-P2110SC-4A
-
-
ការរចនារាតូចច្រឡឹងដែលងាយស្រួលពាក់ -
មុខនាឡិកាមានពណ៌ដែលបំផុសគំនិតពីត្បូងដ៏មានអានុភាព -
កងមុខនាឡិការាងប្រាំបីជ្រុងជាមួយនឹងរង្វង់លោហៈ -
ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត -
ពីផ្នែកខាងលើ៖ GMA-P2110SC-4A, GMA-P2110SC-2A
បំផុសគំនិតជីវិតប្រចាំថ្ងៃរបស់អ្នកជាមួយនឹងពណ៌ធម្មជាតិដ៏គួរឱ្យទាក់ទាញ — នាឡិកា G-SHOCK ម៉ូដែល GMA-P2110SC ដែលរំឭកពីភាពស្រស់ស្អាតជ្រាលជ្រៅនៃត្បូងធម្មជាតិ។ ពណ៌របស់នាឡិកាត្រូវបានច្នៃចេញពីត្បូងធម្មជាតិ Lapis Lazuli និង Rose Quartz ដែលបង្ហាញជា ពណ៌ទឹកប៊ិច និងពណ៌ផ្កាឈូកស្រាល។ នាឡិកា GMA-P2110SC-2A មានការចាក់ពុម្ពបែបរលោងដូចគុជ ដែលបង្ហាញរូបរាងប្លែកពីគេរបស់ត្បូង Lapis lazuli ខណៈដែល GMA-P2110SC-4A បង្ហាញពីភាពទន់ភ្លន់នៃត្បូង Rose Quartz ជាមួយនឹងពណ៌ជម្រាលដ៏ល្អិត។ មុខនាឡិកាដែលធ្វើពីវត្ថុធាតុលោហៈ ធានាបាននូវភាពប្រណិត និងទាន់សម័យ។ នាឡិកាទាំងនេះចាប់យកអត្ថន័យនិមិត្តរូបនៃត្បូងដែលវាតំណាងឱ្យ — សំណាងល្អរបស់ត្បូង Lapis Lazuli និងភាពស្រស់ស្អាតព្រមទាំងសុខភាពរបស់ត្បូង Rose Quartz។ ផ្តល់អំណោយដល់មនុស្សពិសេសនោះដែលមានសារៈសំខាន់ជ្រាលជ្រៅ ឬប្រើវាជាគ្រឿងលម្អដែលមានម៉ូដទាន់សម័យសម្រាប់រដូវកាលវិស្សមកាល។ សមាសធាតុជ័រសំខាន់ៗដែលប្រើនៅលើកងមុខនាឡិកា និងខ្សែនាឡិកា ត្រូវបានផលិតចេញពីជ័របែបជីវសាស្រ្ដ។ ផលិតដោយប្រើប្រាស់ធនធានសរីរាង្គកកើតឡើងវិញ ដោយរំពឹងថាវត្ថុធាតុដើមនេះនឹងជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។
-
-
ការរចនារាតូចច្រឡឹងដែលងាយស្រួលពាក់
-
មុខនាឡិកាមានពណ៌ដែលបំផុសគំនិតពីត្បូងដ៏មានអានុភាព
-
កងមុខនាឡិការាងប្រាំបីជ្រុងជាមួយនឹងរង្វង់លោហៈ
-
ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត
-
ពីផ្នែកខាងលើ៖ GMA-P2110SC-4A, GMA-P2110SC-2A
-
ធន់នឹងការប៉ះទង្គិច
-
ភាពធន់នឹងជម្រាបទឹកជម្រៅ 20 បារ
-
ងាយស្រួលមើលក្នុងទីងងឹង
-
ពណ៌ម៉ាត់ដ៏ទាក់ទាញ
លក្ខណៈបច្ចេកទេស
ពណ៌មុខនាឡិកាទទួលបានការបំផុសគំនិតពីថ្មថាមពល
នៅខាងក្នុងកងមុខរាងប្រាំបីជ្រុង ពណ៌មុខនាឡិកាដ៏រស់រវើកបង្ហាញពីការបំផុសគំនិតដែលទទួលបានពីថ្មថាមពលទាំងពីរ។ ការរចនានីមួយៗផ្ដិតយកអត្ថន័យរបស់ថ្មដែលចាប់យកពន្លឺដ៏ស្រស់ស្អាត ដើម្បីបំផុសគំនិតដល់ជីវិតប្រចាំថ្ងៃរបស់អ្នក។ នាឡិកា GMA-P2110SC-2A រំលឹកឱ្យឃើញពីថ្ម lapis lazuli (អត្ថប្រយោជន៍៖ សំណាងល្អ) ដោយមានអក្សរពុម្ពពណ៌ខៀវចាស់ និងប្រផេះដែលស៊ីគ្នានឹងខ្សែពណ៌ខ្មៅ។ នាឡិកា GMA-P2110SC-4A បង្ហាញពីរស្មីនៃថ្ម rose quartz (អត្ថប្រយោជន៍៖ សម្រស់ និងសុខភាព) នៅលើខ្សែនាឡិកាពណ៌ផ្កាឈូកស្រាលលាយពណ៌ប្រផេះចាស់។
កងមុខរាងប្រាំបីជ្រុងរបស់នាឡិកាដែលមានកងលោហៈ
កងមុខរាងប្រាំបីជ្រុងត្រូវបានបង្កើតឡើងពីសមាសធាតុដាច់ដោយឡែកពីគ្នា ដោយរួមបញ្ចូលផ្ទៃរចនាម៉ាត់នៅលើកងមុខផ្នែកខាងលើជាមួយនឹងផ្ទៃរចនាលោហៈនៅលើកងនៃមុខនាឡិកា។ ពន្លឺភ្លឺចែងចាំងរបស់កងលោហៈហ៊ុមព័ទ្ធជុំវិញកងមុខនាឡិកា ដោយចាប់យកពន្លឺ និងបន្ថែមភាពទាក់ទាញឆើតឆាយទៅលើរូបរាងដ៏សាមញ្ញ និងស្អាត។
ការរចនារាតូចច្រឡឹងដែលងាយស្រួលពាក់
ទម្រង់ G-SHOCK ដ៏ល្បីល្បាញដែលអ្នកស្រឡាញ់ ឥឡូវនេះមានទំហំតូចជាងមុន។ ប្រវែងខ្សែក៏ត្រូវបានកែតម្រូវ និងប្ដូរទំហំយ៉ាងល្អិតល្អន់ដើម្បីឱ្យកាន់តែងាយស្រួលពាក់ទោះជាកដៃស្រឡូនជាងមុនក៏ដោយ។
ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត
សមាសធាតុជ័រសំខាន់ៗដែលប្រើលើកងមុខ និងខ្សែនាឡិកា ផលិតចេញពីជ័របែបជីវសាស្រ្ត ដែលជាវត្ថុធាតុជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន។
* រូបភាពត្រូវបានរួមបញ្ចូលក្នុងគោលបំណងបង្ហាញជារូបភាពពន្យល់។