*លក្ខណៈពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។
GMA-S2100NC-4A2
-
-
-
ពីផ្នែកខាងឆ្វេង៖ GMA-S2100NC-4A2, GMD-S5600NC-9, GMD-S5600NC-2, GMA-S2100NC-4A, GMA-S2100NC-8A
ដាក់អារម្មណ៍របស់អ្នកនៅក្នុងមជ្ឈដ្ឋានធម្មជាតិដ៏ស្រស់ថ្លាជាមួយនឹង G-SHOCK ដោយបង្ហាញអត្តសញ្ញាណពិតរបស់អ្នកលើពណ៌ដែលបំផុសគំនិតដោយរុក្ខជាតិ និងការរចនារុក្ខសាស្ត្រ។ សមាសធាតុជ័រសំខាន់ៗត្រូវបានផលិតដោយជ័របែបជីវសាស្រ្តចេញពីធនធានសរីរាង្គកកើតឡើងវិញ។ គេរំពឹងថាវត្ថុធាតុនេះនឹងជួយទប់ស្កាត់ការបំភាយឧស្ម័ន CO2 និងកាត់បន្ថយផលប៉ះពាល់បរិស្ថានផងដែរ។ ជ្រើសរើសម៉ូដែល ដែលអ្នកពេញចិត្ត ការរចនាស្តើងជាងមុន តូចជាងមុន និងពណ៌ចម្រុះស្រទន់ដ៏ស្រស់ស្អាត។ គ្រឿងសម្គាល់ GMD-S5600 មានមុខនាឡិកាដែលបោះពុម្ពជាមួយនឹងការរចនាបែបរុក្ខជាតិ។ GMA-S2100 ប្រាំបីជ្រុងដែលពេញនិយមមិនធ្លាប់មានបង្ហាញសូចនាករជាទម្រង់ផ្ទៃស្លឹកជីនាងវងនៅលើមុខនាឡិកាខាងក្នុងនៃទីតាំងម៉ោង 9។
-
-
-
ពីផ្នែកខាងឆ្វេង៖ GMA-S2100NC-4A2, GMD-S5600NC-9, GMD-S5600NC-2, GMA-S2100NC-4A, GMA-S2100NC-8A
-
ធន់នឹងការប៉ះទង្គិច
-
ភាពធន់នឹងជម្រាបទឹកជម្រៅ 20 បារ
-
ងាយស្រួលមើលក្នុងទីងងឹង
-
ការរចនាធម្មតា
លក្ខណៈបច្ចេកទេស

លក្ខណៈពិសេស 1
ពណ៌ធម្មជាតិ
ក្តារលាយពណ៌រូបភាពដែលយកលំនាំតាមផ្កា ដើមឈើ និងរុក្ខជាតិផ្សេងទៀត ដែលបង្ហាញពីពណ៌បែបស្ងប់ស្ងាត់តាមរយៈកម្រិតពណ៌ទម្លាក់ចុះទាប និងផ្ទៃពណ៌តិចបំផុតដែលអមជាគូយ៉ាងល្អជាមួយសម្លៀកបំពាក់បែបធម្មតា។ តុបតែងកដៃរបស់អ្នកជាមួយនឹងរចនាប័ទ្មទន់ភ្លន់ និងងាយស្រួលពាក់។

លក្ខណៈពិសេស 2
ការរចនារុក្ខសាស្ត្រ
ម៉ូដែលរួមបញ្ចូលគ្នារវាងអាណាឡុក-ឌីជីថលមានទ្រនិចសូចនាកររាងស្លឹកជីនាងរងនៅទីតាំងម៉ោង 9 ខណៈដែលម៉ូដែលឌីជីថលបង្ហាញការរចនាស្លឹករុក្ខជាតិនៅលើមុខនាឡិកា។ ការចាក់ពុម្ពរលោងដែលបានប្រើនឹងធ្វើឱ្យមានពន្លឺចែងចាំងខុសប្លែកពីគេនៅក្នុងពន្លឺ។

លក្ខណៈពិសេស 3
ជ័របែបជីវសាស្រ្ត
កងមុខនាឡិកា និងខ្សែនាឡិកាត្រូវបានផលិតឡើងដោយប្រើជ័របែបជីវសាស្រ្ដ។ ផលិតដោយប្រើប្រាស់ធនធានសរីរាង្គកកើតឡើងវិញ ដោយរំពឹងថាវត្ថុធាតុដើមនេះនឹងជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន។
*ក្រាហ្វិកត្រូវបានរួមបញ្ចូលក្នុងគោលបំណងបង្ហាញជារូបភាពពន្យល់។

លក្ខណៈពិសេស 4
ទំហំតូច
រចនាឡើងជាមួយនឹងទំហំតូចជាងមុនបន្តិច នាឡិកាដៃនេះស័ក្ដិសមយ៉ាងល្អឥតខ្ចោះសម្រាប់អ្នកដែលមានកដៃកាន់តែតូច និងអាចឱ្យមានការសម្របសម្រួលបន្ថែម។

លក្ខណៈពិសេស 5
Super Illuminator (ពន្លឺ LED ដែលមានពន្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់នៅទីងងឹត
GMA-S2100NC៖ មុខនាឡិកា និង LCD