Skip to content
G-SQUAD
ស្រ្តី

GMD-B300-3

G-SHOCK របស់ខ្ញុំ

ដៃគូដ៏ល្អសម្រាប់សកម្មភាពសកម្មប្រចាំថ្ងៃរបស់អ្នក — G-SHOCK ដែលផ្តោតលើកីឡា​តាមរយៈកម្មវិធីតាមដានជំហានផ្តល់នូវភាពងាយស្រួលសម្រាប់របៀបរស់នៅសកម្ម និងល្អដល់សុខភាព​របស់អ្នក។ ចាប់ផ្តើមដើរ ហើយឧបករណ៍វាស់ល្បឿនវាស់ចាប់សញ្ញាចលនារាប់ជំហានរបស់អ្នកដោយស្វ័យប្រវត្តិ។ នាឡិកាបង្ហាញជំហានសរុបប្រចាំថ្ងៃក៏ដូចជាវឌ្ឍនភាពទៅនឹងគោលដៅ។ ទិន្នន័យដែលបានតាមដានបានផ្ញើទៅកម្មវិធីដាច់ដោយឡែក ជួយអ្នកក្នុងការ​គ្រប់គ្រងទិន្នន័យ​កំណត់ហេតុ​ជីវិតយ៉ាងងាយស្រួល។ រីករាយជាមួយពណ៌លាំៗបែបធម្មជាតិ ដែលបន្ថែមភាពទាក់ទាញដល់ជីវិតប្រចាំថ្ងៃ។ វាយនភាពម៉ាត់បូករួមជាមួយពណ៌ដែលរំលេចស្រាលៗ ដើម្បីបង្កើតការរចនាប្លុកពណ៌ ហើយមុខនាឡិកាមានលំនាំសាច់ក្រណាត់បែបកីឡាដើម្បីរំលេចនូវរចនាប័ទ្មធម្មតារបស់អ្នកយ៉ាងល្អឥតខ្ចោះ។ សមាសធាតុជ័រសំខាន់ៗនៅលើប្រអប់នាឡិកា កងមុខ ខ្សែនាឡិកា និងជាច្រើនទៀត​ត្រូវបានផលិតឡើងដោយប្រើជ័របែបជីវសាស្រ្ដ។ ផលិតដោយប្រើប្រាស់ធនធានសរីរាង្គកកើតឡើងវិញ ដោយរំពឹងថាវត្ថុធាតុដើមនេះនឹងជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន។

  • រចនាប័ទ្មធម្មតាសម្រាប់ភាពងាយស្រួលពាក់
  • ការរចនាស្ដើង តូចដើម្បីឱ្យងាយស្រួលពាក់
  • គាំទ្ររបៀបរស់នៅសកម្ម៖ មុខងារតាមដានជំហាន​
  • ពីផ្នែកខាងឆ្វេង៖ GMD-B300-4, GMD-B300-1, GMD-B300-3
  • From left: GMD-B300-1, GMD-B300-4, GMD-B300-3

លក្ខណៈបច្ចេកទេស

លក្ខណៈពិសេស

រចនាប័ទ្ម​សាមញ្ញងាយស្រួលពាក់

ជម្រើសពណ៌លាំស្លេករួមជាមួយនឹងសណ្ឋានម៉ាត់បំពេញបន្ថែមទៅលើទម្រង់រាងប្រាំបីជ្រុងយ៉ាងសាមញ្ញរបស់នាឡិកា។ គួបផ្សំជាមួយនឹងពណ៌រំលេចស្រាលៗ ពណ៌ទាំងនោះបង្កើតផ្ទៃ​រចនាពណ៌ដុំដ៏ទាក់ទាញ។ មុខនាឡិកាត្រូវបានតុបតែងដោយដំណើការបញ្ចេញចំហាយ និងលំនាំសាច់ក្រណាត់ដែលសមជាមួយនឹងឈុតកីឡា។

រចនាប័ទ្ម​សាមញ្ញងាយស្រួលពាក់
រចនាប័ទ្ម​សាមញ្ញងាយស្រួលពាក់

ការរចនាស្ដើងតូចដើម្បីឱ្យងាយស្រួលពាក់

ការរចនាស្ដើងតូចដើម្បីឱ្យងាយស្រួលពាក់

ការរចនាប្រអប់នាឡិកាតូចដែលមានរូបរាងស្ដើងធ្វើឱ្យនាឡិកាកាន់តែងាយពាក់សមស្របសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ឬអំឡុងពេលហាត់ប្រាណ។ ប្រវែងនៃខ្សែនាឡិកានេះក៏ត្រូវបានកែសម្រួលផងដែរសម្រាប់ភាពងាយស្រួលពាក់ផងដែរ ដោយផ្លាស់ប្តូរទំហំនាឡិកានេះ ឱ្យស័ក្ដិសមនឹងកដៃរឹតតែតូច។

ការរចនាស្ដើងតូចដើម្បីឱ្យងាយស្រួលពាក់

ជួយសម្រួលបែបផែនជីវិតដ៏មមាញឹក៖ មុខងារតាមដានជំហាន

មុខងារតាមដានជំហានផ្ដល់ប្រយោជន៍សម្រាប់ការប្រើប្រាស់យ៉ាងសកម្មប្រចាំថ្ងៃ។ ចាប់ផ្តើមដើរ ហើយឧបករណ៍វាស់ល្បឿនវាស់ចាប់សញ្ញាចលនានឹងរាប់ជំហានរបស់អ្នកដោយស្វ័យប្រវត្តិ។ បង្ហាញជំហានសរុបប្រចាំថ្ងៃក៏ដូចជាវឌ្ឍនភាពឆ្ពោះទៅរក​គោលដៅ។ ក៏អាចផ្ញើទិន្នន័យដែលបានតាមដានទៅកាន់កម្មវិធីដាច់ដោយឡែក ដើម្បីគ្រប់គ្រងក្នុងកំណត់ហេតុប្រចាំថ្ងៃ។

ជួយសម្រួលបែបផែនជីវិតដ៏មមាញឹក៖ មុខងារតាមដានជំហាន
ជួយសម្រួលបែបផែនជីវិតដ៏មមាញឹក៖ មុខងារតាមដានជំហាន

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location