Skip to content
ឌីជីថល
ស្រ្តី

GMD-S5600NC-2

G-SHOCK របស់ខ្ញុំ

ដាក់អារម្មណ៍របស់អ្នកនៅក្នុងមជ្ឈដ្ឋានធម្មជាតិដ៏ស្រស់ថ្លាជាមួយនឹង G-SHOCK ដោយបង្ហាញអត្តសញ្ញាណពិតរបស់អ្នកលើពណ៌ដែលបំផុស​គំនិតដោយរុក្ខជាតិ និងការរចនារុក្ខសាស្ត្រ។ សមាសធាតុជ័រសំខាន់ៗ​ត្រូវបានផលិត​ដោយ​ជ័របែបជីវសាស្រ្ត​ចេញពីធន​ធានសរីរាង្គ​កកើតឡើងវិញ។ គេរំពឹងថាវត្ថុធាតុនេះនឹងជួយទប់ស្កាត់ការបំភាយឧស្ម័ន CO2 និងកាត់បន្ថយផលប៉ះពាល់បរិស្ថានផងដែរ។ ជ្រើសរើសម៉ូដែល ដែលអ្នកពេញចិត្ត ការរចនាស្តើងជាងមុន តូចជាងមុន និងពណ៌ចម្រុះស្រទន់​ដ៏ស្រស់ស្អាត។ គ្រឿងសម្គាល់ GMD-S5600 មានមុខនាឡិកាដែលបោះពុម្ពជាមួយ​នឹងការរចនាបែបរុក្ខជាតិ។ GMA-S2100 ប្រាំបីជ្រុងដែលពេញនិយម​មិនធ្លាប់មានបង្ហាញ​សូចនាករជាទម្រង់ផ្ទៃស្លឹកជីនាងវងនៅលើមុខនាឡិកាខាងក្នុងនៃទីតាំងម៉ោង 9។

  • ពីផ្នែកខាងឆ្វេង៖ GMA-S2100NC-4A2, GMD-S5600NC-9, GMD-S5600NC-2, GMA-S2100NC-4A, GMA-S2100NC-8A

លក្ខណៈបច្ចេកទេស

ពណ៌ធម្មជាតិ

លក្ខណៈពិសេស 1

ពណ៌ធម្មជាតិ

ក្តារលាយពណ៌រូបភាពដែលយកលំនាំតាមផ្កា ដើមឈើ និងរុក្ខជាតិផ្សេងទៀត ដែលបង្ហាញពីពណ៌បែបស្ងប់ស្ងាត់​តាមរយៈកម្រិតពណ៌ទម្លាក់ចុះទាប និងផ្ទៃ​ពណ៌តិចបំផុតដែលអមជាគូយ៉ាងល្អជាមួយសម្លៀកបំពាក់បែប​ធម្មតា។ តុបតែងកដៃរបស់អ្នកជាមួយនឹងរចនាប័ទ្មទន់ភ្លន់ និងងាយស្រួលពាក់។

ការរចនារុក្ខសាស្ត្រ

លក្ខណៈពិសេស 2

ការរចនារុក្ខសាស្ត្រ

ម៉ូដែលរួមបញ្ចូលគ្នារវាងអាណាឡុក-ឌីជីថលមានទ្រនិចសូចនាកររាងស្លឹកជីនាងរងនៅទីតាំងម៉ោង 9 ខណៈដែល​ម៉ូដែលឌីជីថលបង្ហាញការរចនាស្លឹករុក្ខជាតិនៅលើមុខនាឡិកា។ ការចាក់ពុម្ពរលោងដែលបានប្រើនឹងធ្វើឱ្យមានពន្លឺចែងចាំងខុសប្លែកពីគេនៅក្នុងពន្លឺ។

ជ័របែបជីវសាស្រ្ត

លក្ខណៈពិសេស 3

ជ័របែបជីវសាស្រ្ត

កងមុខនាឡិកា និងខ្សែនាឡិកាត្រូវបានផលិតឡើងដោយប្រើជ័របែបជីវសាស្រ្ដ។ ផលិតដោយប្រើប្រាស់ធនធានសរីរាង្គកកើតឡើងវិញ ដោយរំពឹងថាវត្ថុធាតុដើមនេះនឹងជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន។

*ក្រាហ្វិកត្រូវបានរួមបញ្ចូលក្នុងគោលបំណងបង្ហាញជារូបភាពពន្យល់។

​ទំហំតូច

លក្ខណៈពិសេស 4

​ទំហំតូច

រចនាឡើងជាមួយនឹងទំហំតូចជាងមុនបន្តិច នាឡិកាដៃ​នេះស័ក្ដិសមយ៉ាងល្អឥតខ្ចោះសម្រាប់អ្នកដែលមានកដៃកាន់តែតូច និងអាចឱ្យមានការ​សម្របសម្រួល​បន្ថែម។

Super Illuminator (ពន្លឺ LED ដែលមានពន្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់នៅទីងងឹត

លក្ខណៈពិសេស 5

Super Illuminator (ពន្លឺ LED ដែលមានពន្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់នៅទីងងឹត

GMD-S5600NC៖ LCD

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location