*លក្ខណៈពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។
GMW-B5000SB-1A2
-
-
ពន្លឺចែងចាំងបែបច្នៃប្រឌិត និងភាពរឹងមាំ៖ នាឡិកា G-SHOCK លោហៈទាំងស្រុង រំលេចដោយការដាំត្បូងកណ្ដៀងពណ៌ខៀវ -
ពន្លឺចែងចាំងនៃត្បូងកណ្ដៀងពណ៌ខៀវ ឆ្លុះបញ្ចាំងពីភាពរឹងមាំឥតខ្ចោះ -
រចនាសម្ព័ន្ធធន់នឹងការទង្គិចធ្វើអំពីលោហៈទាំងស្រុង ដោយមិនប៉ះពាល់ដល់សោភ័ណភាព -
ការរចនាពណ៌ខ្មៅសុទ្ធយ៉ាងប្រណីត រំលេចដោយស្រមោលពណ៌ខៀវយ៉ាងទាក់ទាញ -
មុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យដែលគ្រប់គ្រងដោយវិទ្យុ និងការតភ្ជាប់ Bluetooth® -
ភ្លើង LED * រូបភាពបង្ហាញពី GMW-B5000D-2 -
-
បញ្ជាក់ឱ្យឃើញតាមរយៈការប្ដេជ្ញាចិត្តឥតឈប់ឈរក្នុងការផ្ដល់ជូននូវភាពរឹងមាំឥតខ្ចោះ ជាមួយនឹងគំនិតច្នៃប្រឌិតដ៏ក្លាហាន G-SHOCK សូមណែនាំម៉ូដែល GMW-B5000SB ដែលបំផុសគំនិតដោយ “ការរំលេចពន្លឺត្បូង”។ ពន្លឺចែងចាំងនៃត្បូងកណ្ដៀងពណ៌ខៀវដែលរួមបញ្ចូលជាមួយភាពរឹងមាំរបស់ G-SHOCK ធ្វើឱ្យផ្នែកខាងក្រៅបង្ហាញរូបរាងថ្មីយ៉ាងទាក់ទាញ។ កងមុខនាឡិកាដែលរក្សាទម្រង់ដ៏ល្បីល្បាញពី G-SHOCK ជំនាន់ដំបូង ត្រូវបានដាំដោយត្បូងកណ្ដៀងពណ៌ខៀវកែច្នៃក្នុងមន្ទីរពិសោធន៍ចំនួនបួនគ្រាប់ ដែលមានភាពរឹងមាំបន្ទាប់ពីពេជ្រ។ ការច្នៃម៉ូតមូលចែងចាំងរបស់ត្បូង អាចចាប់យកពន្លឺបានពីគ្រប់ជ្រុង ឯស្រមោលពណ៌ខៀវជុំវិញផ្ទៃនាឡិកា កាន់តែបន្ថែមពន្លឺចែងចាំងយ៉ាងប្រណីត។ កងមុខនាឡិកាពណ៌ខ្មៅ IP, អេក្រង់ LCD ផ្ទុយពណ៌ និងខ្សែអ៊ុយរ៉េតានទន់ពណ៌ខ្មៅ បង្កើតបានជារចនាបថពណ៌ខ្មៅសុទ្ធដ៏មានអំណាច និងធ្វើឱ្យគ្រប់ចំណុចពណ៌ខៀវកាន់តែលេចធ្លោ។ រចនាសម្ព័ន្ធដើមធន់នឹងការទង្គិចធ្វើអំពីលោហៈទាំងស្រុង ត្រូវបានអភិវឌ្ឍបន្ថែម ដើម្បីសម្របទៅនឹងការដាំត្បូងកណ្ដៀងពណ៌ខៀវនេះ។ រន្ធដែលចោះលើកងមុខនាឡិកាត្រូវបានបំពាក់ដោយជើងទម្រដែកថែបមិនច្រែះ និងកៅស៊ូសម្រួលកម្លាំង ដើម្បីទប់ត្បូងនីមួយៗពីខាងក្រោមឱ្យជាប់។ ការរចនានេះជួយរក្សាប្រសិទ្ធភាពធន់នឹងការទង្គិចដ៏រឹងមាំដូចដើម ព្រមទាំងធ្វើឱ្យការរចនាដាំត្បូងកណ្ដៀងពណ៌ខៀវសម្រេចបានយ៉ាងល្អឥតខ្ចោះ។ ការច្នៃម៉ូតផ្ទៃឆ្លុះ និងសាច់ឆូតយ៉ាងផ្ចិតផ្ចង់ ជួយបង្កើនសម្រស់សាច់លោហៈរឹង ដោយបង្ហាញពីសោភ័ណភាពចម្លាក់នៃផ្នែកខាងក្រៅធ្វើអំពីលោហៈទាំងស្រុង។ ពណ៌ខ្មៅដ៏អង់អាចរួមផ្សំជាមួយពណ៌ខៀវបែបស្ងប់ស្ងាត់ ឆ្លុះបញ្ចាំងពីការស្វែងរកភាពរឹងមាំ និងសម្រស់ដ៏យូរអង្វែងរបស់ G-SHOCK។
-
-
ពន្លឺចែងចាំងបែបច្នៃប្រឌិត និងភាពរឹងមាំ៖ នាឡិកា G-SHOCK លោហៈទាំងស្រុង រំលេចដោយការដាំត្បូងកណ្ដៀងពណ៌ខៀវ
-
ពន្លឺចែងចាំងនៃត្បូងកណ្ដៀងពណ៌ខៀវ ឆ្លុះបញ្ចាំងពីភាពរឹងមាំឥតខ្ចោះ
-
រចនាសម្ព័ន្ធធន់នឹងការទង្គិចធ្វើអំពីលោហៈទាំងស្រុង ដោយមិនប៉ះពាល់ដល់សោភ័ណភាព
-
ការរចនាពណ៌ខ្មៅសុទ្ធយ៉ាងប្រណីត រំលេចដោយស្រមោលពណ៌ខៀវយ៉ាងទាក់ទាញ
-
មុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យដែលគ្រប់គ្រងដោយវិទ្យុ និងការតភ្ជាប់ Bluetooth®
-
ភ្លើង LED * រូបភាពបង្ហាញពី GMW-B5000D-2
-
-
-
ផលិតនៅប្រទេសជប៉ុន
-
ធន់នឹងការប៉ះទង្គិច
-
ភាពធន់នឹងជម្រាបទឹកជម្រៅ 20 បារ
-
គ្រប់គ្រងពេលវេលារបស់អ្នកបានល្អ
-
ថាមពលពន្លឺព្រះអាទិត្យមានស្ថិរភាព
-
ងាយស្រួលប្រតិបត្តិការតាមរយៈទូរសព្ទឆ្លាតវៃ