*លក្ខណៈពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។
GR-B200-1A2
នេះគឺជាម៉ូដែលបំពាក់ដោយសិនស័របួនគ្រាប់នៅក្នុង G-Shock Gravitymaster Series ដែលបានរចនាឡើងសម្រាប់អាកាសយានិកដែលធ្វើការក្នុងស្ថានភាពលំបាក។ រចនាសម្ព័ន្ធរបស់ម៉ូដែលនេះរួមបញ្ចូលគ្នានូវប្រអប់ជ័រដែលធ្វើពីសរសៃកាបូនជាមួយនឹងការការពារស្នូលកាបូនដែលការពារម៉ូឌុល ដោយផ្តល់នូវភាពធន់នឹងការប៉ះទង្គិច និងការពារនាឡិកាប្រឆាំងនឹងរំញ័រ។ ជ័រដែលបង្កើតជាផ្ទៃកងមុខមានរចនាសម្ព័ន្ធ Carbon Fiber Insert បីស្រទាប់ដែលធ្វើឱ្យម៉ូដែលនេះធន់នឹងការពាក់។ ប៊ូតុងទាំងបីនៅទីតាំងម៉ោង 3 ត្រូវបានរចនាឡើងស្រដៀងទៅនឹងដងបញ្ជាឧទ្ធម្ភាគចក្រ ខណៈដែលម៉ូដែលនេះក៏ផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់ផងដែរ។ ពណ៌ខៀវជានិមិត្តសញ្ញាមួយត្រូវបានប្រើនៅលើមុខនាឡិកា និងខ្សែដើម្បីជានិមិត្តរូបនៃភាពរឹងមាំ និងស្មារតីរបស់ក្រុមជួយសង្គ្រោះតាមជើងអាកាស។ បើនិយាយពីមុខងារវិញ ម៉ូដែលលនេះបានបំពាក់ដោយសិនស័របួនគ្រាប់ ដែលមានត្រីវិស័យ ឧបករណ៍វាស់រយៈកម្ពស់/សម្ពាធបរិយាកាស ឧបករណ៍អានសីតុណ្ហភាព និងមុខងាររាប់ជំហាន។ ម៉ូដែលនេះក៏ផ្តល់នូវការកែតម្រូវពេលវេលាដោយភ្ជាប់ទៅកម្មវិធី G-Shock ដែលមានស្រាប់ ហើយមុខងារ Mission Log អាចឱ្យកត់ត្រាទិន្នន័យផ្សេងៗដែលទទួលបានពីនាឡិកាទៅក្នុងកម្មវិធី។ អ្នកក៏អាចប្រើកម្មវិធី ដើម្បីកំណត់បិទ/បើកម៉ូដ និងប្តូរការកំណត់តាមបំណង រួមទាំងការផ្លាស់ប្តូររវាងការបង្ហាញផងដែរ។ នេះគឺជាម៉ូដែល Gravitymaster ដែលបញ្ចូលការចល័តឧទ្ធម្ភាគចក្ររួមជាមួយមុខងារ និងភាពធន់រឹងមាំទាំងអស់ដែលចាំបាច់សម្រាប់បេសកកម្មហោះហើរ។
-
ធន់នឹងការប៉ះទង្គិច
-
ភាពធន់នឹងជម្រាបទឹកជម្រៅ 20 បារ
-
គ្រប់គ្រងពេលវេលារបស់អ្នកបានល្អ
-
ប្រាប់ឱ្យអ្នកដឹងពីទិសដៅរបស់អ្នក
-
ប្រាប់ឱ្យអ្នកដឹងពីសីតុណ្ហភាព
-
ប្រាប់ឱ្យអ្នកដឹងពីសម្ពាធបរិយាកាស និងរយៈកម្ពស់
លក្ខណៈបច្ចេកទេស







ទែម៉ូម៉ែត្រ

មុខងារវាស់រយៈកម្ពស់ / មុខងារវាស់សម្ពាធបរិយាកាស

ត្រីវិស័យឌីជីថល

មុខងាររាប់ជំហាន

Super Illuminator បំភ្លឺអំពូល LED ឱ្យភ្លឺទ្វេរដងដោយស្វ័យប្រវត្តិលើមុខនាឡិកា និងអេក្រង់ឌីជីថល
ការប្រើប្រាស់

* អេក្រង់កម្មវិធីដែលបង្ហាញនៅទីនេះអាចខុសពីអេក្រង់ជាក់ស្តែង
ដោយសារបច្ចុប្បន្នកម្មវិធីនេះស្ថិតនៅក្រោមការអភិវឌ្ឍ។
* ពាក្យសញ្ញា និងនិមិត្តសញ្ញា Bluetooth® គឺជាពាណិជ្ជសញ្ញាដែលបានចុះបញ្ជីរបស់ក្រុមហ៊ុន Bluetooth SIG, Inc. ហើយរាល់ការប្រើសញ្ញាទាំងនេះដោយក្រុមហ៊ុន Casio Computer Co., Ltd. ត្រូវស្ថិតក្រោមអាជ្ញាបណ្ណ។
* Apple, និមិត្តសញ្ញា Apple និង iPhone គឺជាពាណិជ្ជសញ្ញារបស់ក្រុមហ៊ុន Apple Inc. ដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត។ App Store គឺជាសញ្ញាសម្គាល់សេវាកម្មរបស់ Apple Inc.
* IOS គឺជាពាណិជ្ជសញ្ញា ឬពាណិជ្ជសញ្ញាចុះបញ្ជីរបស់ក្រុមហ៊ុន Cisco Systems, Inc. ដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិក។
* Google Play និងGoogle Play logo គឺជាពាណិជ្ជសញ្ញារបស់ក្រុមហ៊ុន Google LLC.
* ឈ្មោះក្រុមហ៊ុន និងផលិតផលផ្សេងទៀតទាំងអស់គឺជាពាណិជ្ជសញ្ញា ឬពាណិជ្ជសញ្ញាចុះបញ្ជីរបស់ម្ចាស់រៀងៗខ្លួន។
* បញ្ជីនៃប្រទេស និងតំបន់ភូមិសាស្ត្រនានាដែលផលិតផលត្រូវនឹងច្បាប់វិទ្យុ ឬត្រូវបានអនុម័ត។.