*លក្ខណៈពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។
GR-B200-1B
ចាប់ផ្តើមបង្កើតឡើងដោយជាតិសរសៃកាបូនដ៏រឹងមាំ ស្រាល ហើយបន្ទាប់មកបន្ថែមក្បាច់រចនារឹងមាំ ដែលមានផ្ទៃពណ៌ខ្មៅ និងប្រផេះដ៏ស្អាត។ ឥឡូវនេះអ្នកអាចទទួលបានអ្វីគ្រប់យ៉ាងទាំងនេះហើយ។ រចនាឡើងសម្រាប់អ្នកជំនាញដែលធ្វើការនៅក្នុងបរិយាកាសលំបាក នាឡិកាដៃពិសេស MASTER of G ទាញយកអត្ថប្រយោជន៍ពីសមាមាត្រកម្លាំងធៀបទម្ងន់ពិសេសរបស់សរសៃកាបូន ដើម្បីឱ្យការកំណត់ពេលវេលាឈានដល់កម្រិតថ្មីទាំងស្រុង។ កងមុខផលិតពីការបញ្ចូលសរសៃកាបូនសង្កត់ពុម្ពរវាងស្រទាប់ជ័រ ផ្តល់នូវភាពធន់រឹងមាំ និងភាពជាក់ស្តែងដ៏លេចធ្លោ។ ហើយអ្នកអាចពឹងផ្អែកលើមុខងារពិសេសដែលគ្រប់គ្នារំពឹងពីនាឡិកាដៃ G-SHOCK ។ ហោះទៅលើមេឃជាមួយ GRAVITYMASTER GR-B200 ដោយបង្ហាញពីការរចនាប្រកបដោយភាពច្នៃប្រឌិតសម្រាប់អាកាសយានិក ដែលប្រជែងនឹងស្ថានភាពដ៏តឹងតែងនៅលើមេឃ មានពណ៌ចម្រុះ ពណ៌ខ្មៅសុទ្ធ ដែលតំណាងឱ្យភាពរឹងមាំខ្លាំងក្លា។ ឬយក MUDMASTER GG-B100 តាមខ្លួនទៅទីជម្រាលខ្ពស់ដែលមានស្ថានភាពពិបាកបំផុត។ ធ្វើដំណើរលើផ្លូវឡើងចុះទាំងស្រុងជាមួយនាឡិកាដៃថ្មីនេះ ដែលមានពណ៌ពីរ ផ្ទៃពណ៌ប្រផេះ និងខ្មៅ។
-
ធន់នឹងការប៉ះទង្គិច
-
ភាពធន់នឹងជម្រាបទឹកជម្រៅ 20 បារ
-
គ្រប់គ្រងពេលវេលារបស់អ្នកបានល្អ
-
ងាយស្រួលប្រតិបត្តិការតាមរយៈទូរសព្ទឆ្លាតវៃ
-
ប្រាប់ឱ្យអ្នកដឹងពីសម្ពាធបរិយាកាស និងរយៈកម្ពស់
-
ប្រាប់ឱ្យអ្នកដឹងពីទិសដៅរបស់អ្នក
លក្ខណៈបច្ចេកទេស







ទែម៉ូម៉ែត្រ

មុខងារវាស់រយៈកម្ពស់ / មុខងារវាស់សម្ពាធបរិយាកាស

ត្រីវិស័យឌីជីថល

មុខងាររាប់ជំហាន

Super Illuminator បំភ្លឺអំពូល LED ឱ្យភ្លឺទ្វេរដងដោយស្វ័យប្រវត្តិលើមុខនាឡិកា និងអេក្រង់ឌីជីថល
ការប្រើប្រាស់

* អេក្រង់កម្មវិធីដែលបង្ហាញនៅទីនេះអាចខុសពីអេក្រង់ជាក់ស្តែង
ដោយសារបច្ចុប្បន្នកម្មវិធីនេះស្ថិតនៅក្រោមការអភិវឌ្ឍ។
* ពាក្យសញ្ញា និងនិមិត្តសញ្ញា Bluetooth® គឺជាពាណិជ្ជសញ្ញាដែលបានចុះបញ្ជីរបស់ក្រុមហ៊ុន Bluetooth SIG, Inc. ហើយរាល់ការប្រើសញ្ញាទាំងនេះដោយក្រុមហ៊ុន Casio Computer Co., Ltd. ត្រូវស្ថិតក្រោមអាជ្ញាបណ្ណ។
* Apple, និមិត្តសញ្ញា Apple និង iPhone គឺជាពាណិជ្ជសញ្ញារបស់ក្រុមហ៊ុន Apple Inc. ដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត។ App Store គឺជាសញ្ញាសម្គាល់សេវាកម្មរបស់ Apple Inc.
* IOS គឺជាពាណិជ្ជសញ្ញា ឬពាណិជ្ជសញ្ញាចុះបញ្ជីរបស់ក្រុមហ៊ុន Cisco Systems, Inc. ដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិក។
* Google Play និងGoogle Play logo គឺជាពាណិជ្ជសញ្ញារបស់ក្រុមហ៊ុន Google LLC.
* ឈ្មោះក្រុមហ៊ុន និងផលិតផលផ្សេងទៀតទាំងអស់គឺជាពាណិជ្ជសញ្ញា ឬពាណិជ្ជសញ្ញាចុះបញ្ជីរបស់ម្ចាស់រៀងៗខ្លួន។
* បញ្ជីនៃប្រទេស និងតំបន់ភូមិសាស្ត្រនានាដែលផលិតផលត្រូវនឹងច្បាប់វិទ្យុ ឬត្រូវបានអនុម័ត។.