Skip to content
G-STEEL
ស៊េរី GST-B1000

GST-B1000BD-2A

ថ្មីៗ
G-SHOCK របស់ខ្ញុំ

ទំនើបទាន់សម័យបែបទីក្រុងរបស់ G-STEEL ដែលបំផុសគំនិតដោយពេលយប់ និងពន្លឺទីក្រុង នៅក្នុងនាឡិកា G-SHOCK ដ៏រឹងមាំ តុបតែងដោយរចនាសម្ព័ន្ធដ៏ស្រស់ស្អាត ម៉ូដែល GST-B1000BD ស្រោបដោយអ៊ីយ៉ុងពណ៌ខ្មៅ។ ផ្ទៃនាឡិកាប្រែប្រួលតាមពន្លឺពីពេលមួយទៅពេលមួយដោយមានពន្លឺឆ្លុះលើវា។ កងមុខដែលគ្មាននិមិត្តសញ្ញា បង្ហាញភាពជ្រាលជ្រៅ និងភាពភ្លឺរលោង ដែលអាចកើតឡើងតែលើការស្រោបដោយអ៊ីយ៉ុងពណ៌ខ្មៅប៉ុណ្ណោះ ដែកអ៊ីណុកពណ៌ខ្មៅបែបសាមញ្ញ និងរចនាបថស្រស់ស្អាត បង្កើតអារម្មណ៍ឆើតឆាយ និងភ្លឺរលោង។ ការរួមបញ្ចូលគ្នាផ្ទៃរចនាម៉ត់ និងផ្ទៃកញ្ចក់ ផ្តល់នូវអារម្មណ៍ស្ងប់ស្ងាត់ ប៉ុន្តែមានអារម្មណ៍ដឹងពីខ្សែនាឡិកាធ្វើពីដែកអ៊ីណុកដ៏រឹងមាំ ជាមួយនឹងគន្លឹះកិបបត់បីជាន់ដ៏ប្រណិត ដែលធានាថាពាក់ទៅកាន់តែមានសុវត្ថិភាព។ ការរចនាលក្ខណៈអង់អាចដ៏រឹងមាំនេះផ្តោតលើពណ៌ខ្មៅគ្រឹម ដោយស្រោបអ៊ីយ៉ុងពណ៌ខ្មៅដែលត្រូវបានប្រើទៅលើសមាសធាតុតូចបំផុត រួមទាំងខ្នងតួ ប៊ូតុងចំហៀង ក្បាលរុយ គន្លឹះកិបបត់បីជាន់ និងវីសផងដែរ។ ការរចនាកងមុខ និងលំនាំឥដ្ឋ ដែលកើតចេញពី G-SHOCK ដំបូងបំផុត បន្ថែមរចនាបថបែបស្ព័រទៅនឹងរូបរាងតូចបំផុតរបស់វា។ ការបិទភ្ជាប់កញ្ចក់ដោយកាវពិសេស និងម៉ូឌុលខាងក្នុងតូច ធ្វើឱ្យនាឡិកាស្តើង និងស្រាលជាងមុន ដោយមិនបាត់បង់រចនាសម្ព័ន្ធធន់នឹងការប៉ះទង្គិចឡើយ ដោយសារកងមុខលោហៈដែលការពារប្រឆាំងនឹងការប៉ះទង្គិច និងតួធ្វើពីជ័រសរសៃកាបូនសម្រាប់ការពារម៉ូឌុល។ លក្ខណៈទាំងអស់នេះរួមបញ្ចូលគ្នាក្នុងបន្សំដ៏ជាក់លាក់នៃផាសុកភាព ភាពធន់ និង​ការប្រើប្រាស់​ប្រចាំថ្ងៃ។ តួ​លោហៈពណ៌​ខ្មៅ​ទាំងអស់​ភ្លឺ​ចែងចាំង​ដោយ​ធម្មជាតិក្នុងស្ថានភាពជាច្រើន មិនថាពេលធ្វើការងារ ពេលសម្រាក ឬសកម្មភាពក្រៅផ្ទះនោះទេ។ ដោយកែលម្អគ្រោងដ៏រឹងមាំ និងភាពស្រស់ស្អាតនៃរចនាសម្ព័ន្ធដ៏ប្រណិតទៅកម្រិតថ្មីសន្លាង ម៉ូដែល GST-B1000BD គឺជាដៃគូដ៏ល្អឥតខ្ចោះត្រៀមជម្នះរាល់ឧបសគ្គដែលអ្នកជួបប្រទហ។

  • ការរចនាបែបតិចនិយមដែលគ្មានព្រំដែន
  • ខ្សែដៃដែកអ៊ីណុក ដែលត្រូវបានបង្កើតឡើងសម្រាប់នាឡិកា GST-B1000 * រូបភាពបង្ហាញពី GST-B1000D។
  • ប្រណិតនិងរឹងមាំ ជាមួយនឹងស្នូលដ៏មាំទាំ * រូបភាពបង្ហាញពី GST-B1000D-1A។
  • ការឆ្លាក់ខ្នង
  • ការសាកថ្មដោយពន្លឺព្រះអាទិត្យ Tough Solar ជាមួយ Bluetooth® * រូបភាពបង្ហាញពី GST-B1000D-1A។
  • ភ្លើង LED * រូបភាពបង្ហាញពី GST-B1000D-1A។
  • ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត

លក្ខណៈបច្ចេកទេស

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location