*លក្ខណៈពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។
GW-B5600BC-1B
ម៉ូដែលនេះត្រូវបានរចនាឡើងជារាងការ៉េដែលមានការវិវត្តឥតឈប់ឈរជាបន្តបន្ទាប់គ្មានការផ្លាស់ប្តូរទ្រង់ទ្រាយតាំងពីការកើតឡើងនៃជំនាន់លើកដំបូងម៉ូដែល DW-5000C។ មានបំពាក់ដោយការតភ្ជាប់ Bluetooth® និង Multi-Band 6។ ទទួលបានព័ត៌មានពេលវេលាត្រឹមត្រូវដោយភ្ជាប់ទៅកម្មវិធី CASIO WATCHES ដែលមានស្រាប់។ ការកែតម្រូវពេលវេលាស្វ័យប្រវត្តិនៅតំបន់ដែលអាចប្រើរលកវិទ្យុស្តង់ដារពីស្ថានីយបញ្ចូលចំនួនប្រាំមួយនៅជុំវិញពិភពលោក។ វាក៏ប្រើ Tough Solar ដើម្បីធានាឱ្យបានប្រតិបត្តិការដែលមានស្ថិរភាព និងរួមបញ្ចូលទាំងមុខងារជាក់ស្ដែងដូចជាពន្លឺភ្លើង LED បញ្ចេញពន្លឺច្បាស់ល្អដោយស្វ័យប្រវត្តិទាំងស្រុង និងម៉ោងពិភពលោក។ លើសពីនេះ ម៉ូដែលនេះអាចបង្ហាញថ្ងៃនៃសប្តាហ៍បានប្រាំមួយភាសា និងថែមទាំងអាចប្រើការបកប្រែបានផងដែរ។ ម៉ូដែលបានសម្រេចភាពជឿនលឿនគួរឱ្យកត់សម្គាល់ក្នុងដំណើរស្វែងរកការកំណត់ពេលវេលាត្រឹមត្រូវទូទាំងពិភពលោក ទៅតាមស្តង់ដារជាសកលលោក។ ផ្នែកខាងក្រៅនៃខ្សែគឺគ្រឿងលោហៈបង្កប់ក្នុងជ័រល្អ ហើយក៏ប្រើជ័រល្អនៅ ក្នុងផ្នែកខាងក្នុងផងដែរ។ ការរចនាឡើងដោយផ្ទៃសណ្ឋានភ្លឺរលាង។
-
ធន់នឹងការប៉ះទង្គិច
-
ភាពធន់នឹងជម្រាបទឹកជម្រៅ 20 បារ
-
គ្រប់គ្រងពេលវេលារបស់អ្នកបានល្អ
-
ថាមពលពន្លឺព្រះអាទិត្យមានស្ថិរភាព
-
ងាយស្រួលប្រតិបត្តិការតាមរយៈទូរសព្ទឆ្លាតវៃ
-
ការចនាបែបសាមញ្ញ
លក្ខណៈបច្ចេកទេស

ការរចនាដើមនៃនិមិត្តសញ្ញា
ការរចនាត្រូវបានស្នងតំណែងពីម៉ូដែល G-SHOCK ដំបូង។ ពីរចនាប័ទ្មខាងក្រៅទៅសមាមាត្រ LCD វាមានតុល្យភាពល្អឥតខ្ចោះដែលអាចចាត់ទុកថាជារូបរាងចុងក្រោយក៏ដូចជាប្រភពដើមផងដែរ។

មុខនាឡិកាក្រោមដំណើរការបញ្ចេញចំហាយ
ការដាក់ពណ៌លោហធាតុពណ៌ខៀវត្រូវបានដាក់ដោយដំណើរការនៃការបញ្ចេញចំហាយនៅតាមបរិវេណខាងក្រៅនៃមុខនាឡិកា។ វាបង្ហាញនូវរង្វង់ពណ៌ភ្លឺចែងចាំងប្លែកពីគេដែលឆ្លុះបញ្ចាំងពី LCD បញ្ច្រាស់។

Super Illuminator (ពន្លឺ LED ស្វ័យប្រវត្តិពេញដែលភ្លឺខ្លាំង)
ពន្លឺ LED បំភ្លឺ LCD ជាមួយពន្លឺភ្លឺខ្លាំង។

មុខងារកំណត់ម៉ោងត្រឹមត្រូវជាមួយ Bluetooth® + គ្រប់គ្រងដោយវិទ្យុ
ការកែតម្រូវម៉ោងធ្វើឡើងដោយទំនាក់ទំនង Bluetooth® រួមជាមួយរលកវិទ្យុម៉ោងស្តង់ដារ។ ថាមពល Tough Solar ផ្តល់នូវប្រតិបត្តិការប្រកបដោយស្ថិរភាពនៃមុខងារជាច្រើន។

ហ្វីមបន្ទះស្រូបពន្លឺព្រះអាទិត្យ
វត្ថុធាតុដែលប្រើលើបន្ទះស្រូបពន្លឺព្រះអាទិត្យត្រូវបានផ្លាស់ប្តូរពីកញ្ចក់ទៅជាហ្វីមដែលងាយស្រួលកែច្នៃ។ ប្រហោងត្រូវបានបើកនៅចំកណ្តាលបន្ទះដើម្បីទប់ការឆ្លុះនៃពន្លឺខាងក្រៅ និងធ្វើឱ្យប្រសើរឡើងនូវភាពមើលឃើញរបស់អេក្រង់ LCD ។


កម្មវិធីទូរសព្ទឆ្លាតវៃ
- មុខងារំលឹក៖
ការជូនដំណឹងដោយនាឡិកាដៃនៃកាលវិភាគដែលបង្កើតដោយកម្មវិធី។
- ការកែតម្រូវពេលវេលាស្វ័យប្រវត្តិ (4 ដង/ថ្ងៃ)
- ការកំណត់ប្រតិទិនក្នុងតំបន់ (ថ្ងៃ/ខែរបស់អង់គ្លេស អេស្ប៉ាញ អាល្លឺម៉ង់ បារាំង អ៊ីតាលី និងរុស្ស៊ី)
- មុខងារស្វែងរកទូរសព្ទ
- ម៉ោង និងទីកន្លែង
ការកំណត់ពេលវេលា និងទីកន្លែងនៅលើផែនទីកម្មវិធីដោយគ្រាន់តែចុចប៊ូតុងនាឡិកាដៃ។
- ការកំណត់ម៉ោងទីក្រុងពិភពលោក (ជាង 300 ទីក្រុង ការចុះឈ្មោះចំណុចដើម)
- ការប្តូររវាងការបង្ហាញម៉ោងក្នុងតំបន់/ម៉ោងពិភពលោក

* អេក្រង់កម្មវិធីដែលបង្ហាញនៅទីនេះអាចខុសពីអេក្រង់ជាក់ស្តែង
ដោយសារបច្ចុប្បន្នកម្មវិធីនេះស្ថិតនៅក្រោមការអភិវឌ្ឍ។
ម៉ូដែលទូរសព្ទដែលអាចប្រើបាន (គិតត្រឹមខែតុលា ឆ្នាំ 2018)
iOS៖ iOS 10 ឬជំនាន់ក្រោយ
Android៖ Android 6.0 ឬជំនាន់ក្រោយ
* ទូរសព្ទឆ្លាតវៃដែលបានដំឡើង Bluetooth តែប៉ុណ្ណោះ។
* ពាក្យសញ្ញា និងនិមិត្តសញ្ញា Bluetooth® គឺជាពាណិជ្ជសញ្ញាដែលបានចុះបញ្ជីរបស់ក្រុមហ៊ុន Bluetooth SIG, Inc. ហើយរាល់ការប្រើសញ្ញាទាំងនេះដោយក្រុមហ៊ុន Casio Computer Co., Ltd. ត្រូវស្ថិតក្រោមអាជ្ញាបណ្ណ។
* Apple, និមិត្តសញ្ញា Apple និង iPhone គឺជាពាណិជ្ជសញ្ញារបស់ក្រុមហ៊ុន Apple Inc. ដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត។ App Store គឺជាសញ្ញាសម្គាល់សេវាកម្មរបស់ Apple Inc.
* IOS គឺជាពាណិជ្ជសញ្ញា ឬពាណិជ្ជសញ្ញាចុះបញ្ជីរបស់ក្រុមហ៊ុន Cisco Systems, Inc. ដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិក។
* Google Play និងGoogle Play logo គឺជាពាណិជ្ជសញ្ញារបស់ក្រុមហ៊ុន Google LLC.
* ឈ្មោះក្រុមហ៊ុន និងផលិតផលផ្សេងទៀតទាំងអស់គឺជាពាណិជ្ជសញ្ញា ឬពាណិជ្ជសញ្ញាចុះបញ្ជីរបស់ម្ចាស់រៀងៗខ្លួន។