*លក្ខណៈពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។
GW-B5600SGZ-7
ស៊េរី Savage Fives ជាមួយផ្ទៃរចនាពីសៀវភៅកំណត់ត្រាអាណាចក្របី។ វិចិត្រករគូរគំនូរលោក Jahan Loh បានរចនាម៉ូដែលនេះឡើងដោយផ្អែកលើផ្ទៃរចនា នៃឥស្សរជនល្បីល្បាញទាំងប្រាណ (Five Elite General) ដែលបង្ហាញខ្លួននៅក្នុងប្រវត្តិសាស្ត្រចិន និងធាតុ និងគុណធម៌ទាំងប្រាំនៃទស្សនវិជ្ជាចិន។ ធាតុទាំងប្រាំគឺជាធាតុផ្សំដែលបង្កើតឡើងនូវអ្វីៗគ្រប់យ៉ាង- ទឹក ឈើ លោហៈ ដី និង ភ្លើង ហើយគុណធម៌ទាំងប្រាំគឺជាមាគ៌ាទាំងប្រាំ ដែលមនុស្សគួរតែដើរតាមជានិច្ច គឺសេចក្តីមេត្តា ករុណា សុច្ចរិតភាព ប្រាជ្ញា និងភាពស្មោះត្រង់។ គំនិតទាំងនេះត្រូវបានបង្ហាញក្នុងផ្ទៃរចនាគំរូរួមជាមួយ Five Tiger General៖ Ma Chao, Zhao Yun, Guan Yu, Zhang Fei, និង Huang Zhong។ មានបោះពុម្ពអក្សរចិនដូចជា “ទឹក ឈើ លោហៈ ដី និងភ្លើង” នៅលើខ្សែនាឡិកានេះ។ លើសពីនេះ ក៏មានបោះពុម្ពអក្សរចិនដូចជា “សេចក្តីមេត្តា ករុណា សុច្ចរិតភាព ប្រាជ្ញា និងភាពស្មោះត្រង់” នៅលើគម្របខ្នងផងដែរ។ ម៉ូដែលពិសេសជាមួយនឹងការរចនាឡើងដ៏ពិសេសនៅលើកញ្ចប់។ (GW-B5600SGZ រួមមាន "Zhao Yun" "ដី" និង "សេចក្តីមេត្តា")
-
ធន់នឹងការប៉ះទង្គិច
-
ភាពធន់នឹងជម្រាបទឹកជម្រៅ 20 បារ
-
គ្រប់គ្រងពេលវេលារបស់អ្នកបានល្អ
-
ថាមពលពន្លឺព្រះអាទិត្យមានស្ថិរភាព
-
ងាយស្រួលប្រតិបត្តិការតាមរយៈទូរសព្ទឆ្លាតវៃ
-
ការចនាបែបសាមញ្ញ
លក្ខណៈបច្ចេកទេស

ការរចនាដើមនៃនិមិត្តសញ្ញា
ការរចនាត្រូវបានស្នងតំណែងពីម៉ូដែល G-SHOCK ដំបូង។ ពីរចនាប័ទ្មខាងក្រៅទៅសមាមាត្រ LCD វាមានតុល្យភាពល្អឥតខ្ចោះដែលអាចចាត់ទុកថាជារូបរាងចុងក្រោយក៏ដូចជាប្រភពដើមផងដែរ។

មុខនាឡិកាក្រោមដំណើរការបញ្ចេញចំហាយ
ការដាក់ពណ៌លោហធាតុពណ៌ខៀវត្រូវបានដាក់ដោយដំណើរការនៃការបញ្ចេញចំហាយនៅតាមបរិវេណខាងក្រៅនៃមុខនាឡិកា។ វាបង្ហាញនូវរង្វង់ពណ៌ភ្លឺចែងចាំងប្លែកពីគេដែលឆ្លុះបញ្ចាំងពី LCD បញ្ច្រាស់។

Super Illuminator (ពន្លឺ LED ស្វ័យប្រវត្តិពេញដែលភ្លឺខ្លាំង)
ពន្លឺ LED បំភ្លឺ LCD ជាមួយពន្លឺភ្លឺខ្លាំង។

មុខងារកំណត់ម៉ោងត្រឹមត្រូវជាមួយ Bluetooth® + គ្រប់គ្រងដោយវិទ្យុ
ការកែតម្រូវម៉ោងធ្វើឡើងដោយទំនាក់ទំនង Bluetooth® រួមជាមួយរលកវិទ្យុម៉ោងស្តង់ដារ។ ថាមពល Tough Solar ផ្តល់នូវប្រតិបត្តិការប្រកបដោយស្ថិរភាពនៃមុខងារជាច្រើន។

ហ្វីមបន្ទះស្រូបពន្លឺព្រះអាទិត្យ
វត្ថុធាតុដែលប្រើលើបន្ទះស្រូបពន្លឺព្រះអាទិត្យត្រូវបានផ្លាស់ប្តូរពីកញ្ចក់ទៅជាហ្វីមដែលងាយស្រួលកែច្នៃ។ ប្រហោងត្រូវបានបើកនៅចំកណ្តាលបន្ទះដើម្បីទប់ការឆ្លុះនៃពន្លឺខាងក្រៅ និងធ្វើឱ្យប្រសើរឡើងនូវភាពមើលឃើញរបស់អេក្រង់ LCD ។


កម្មវិធីទូរសព្ទឆ្លាតវៃ
- មុខងារំលឹក៖
ការជូនដំណឹងដោយនាឡិកាដៃនៃកាលវិភាគដែលបង្កើតដោយកម្មវិធី។
- ការកែតម្រូវពេលវេលាស្វ័យប្រវត្តិ (4 ដង/ថ្ងៃ)
- ការកំណត់ប្រតិទិនក្នុងតំបន់ (ថ្ងៃ/ខែរបស់អង់គ្លេស អេស្ប៉ាញ អាល្លឺម៉ង់ បារាំង អ៊ីតាលី និងរុស្ស៊ី)
- មុខងារស្វែងរកទូរសព្ទ
- ម៉ោង និងទីកន្លែង
ការកំណត់ពេលវេលា និងទីកន្លែងនៅលើផែនទីកម្មវិធីដោយគ្រាន់តែចុចប៊ូតុងនាឡិកាដៃ។
- ការកំណត់ម៉ោងទីក្រុងពិភពលោក (ជាង 300 ទីក្រុង ការចុះឈ្មោះចំណុចដើម)
- ការប្តូររវាងការបង្ហាញម៉ោងក្នុងតំបន់/ម៉ោងពិភពលោក

* អេក្រង់កម្មវិធីដែលបង្ហាញនៅទីនេះអាចខុសពីអេក្រង់ជាក់ស្តែង
ដោយសារបច្ចុប្បន្នកម្មវិធីនេះស្ថិតនៅក្រោមការអភិវឌ្ឍ។
ម៉ូដែលទូរសព្ទដែលអាចប្រើបាន (គិតត្រឹមខែតុលា ឆ្នាំ 2018)
iOS៖ iOS 10 ឬជំនាន់ក្រោយ
Android៖ Android 6.0 ឬជំនាន់ក្រោយ
* ទូរសព្ទឆ្លាតវៃដែលបានដំឡើង Bluetooth តែប៉ុណ្ណោះ។
* ពាក្យសញ្ញា និងនិមិត្តសញ្ញា Bluetooth® គឺជាពាណិជ្ជសញ្ញាដែលបានចុះបញ្ជីរបស់ក្រុមហ៊ុន Bluetooth SIG, Inc. ហើយរាល់ការប្រើសញ្ញាទាំងនេះដោយក្រុមហ៊ុន Casio Computer Co., Ltd. ត្រូវស្ថិតក្រោមអាជ្ញាបណ្ណ។
* Apple, និមិត្តសញ្ញា Apple និង iPhone គឺជាពាណិជ្ជសញ្ញារបស់ក្រុមហ៊ុន Apple Inc. ដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត។ App Store គឺជាសញ្ញាសម្គាល់សេវាកម្មរបស់ Apple Inc.
* IOS គឺជាពាណិជ្ជសញ្ញា ឬពាណិជ្ជសញ្ញាចុះបញ្ជីរបស់ក្រុមហ៊ុន Cisco Systems, Inc. ដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិក។
* Google Play និងGoogle Play logo គឺជាពាណិជ្ជសញ្ញារបស់ក្រុមហ៊ុន Google LLC.
* ឈ្មោះក្រុមហ៊ុន និងផលិតផលផ្សេងទៀតទាំងអស់គឺជាពាណិជ្ជសញ្ញា ឬពាណិជ្ជសញ្ញាចុះបញ្ជីរបស់ម្ចាស់រៀងៗខ្លួន។