Skip to content
ANALOG-DIGITAL
ស្រ្តី

GMA-S160-7A

ថ្មីៗ
G-SHOCK របស់ខ្ញុំ

បង្កើតភាពទាក់ទាញ និងឆើតឆាយជាមួយនឹងនាឡិការាងតូចស្រឡូនម៉ូដែល GMA-S160។ កង និងខ្សែនាឡិកាដែលមានរាងកោងទន់ បង្ហាញពីទម្រង់ទន់ និងស៊ីគ្នាយ៉ាងល្អ—ដោយផ្ទៃគ្រើមរបស់វាបង្កើតបានជាភាពផ្ទុយគ្នាយ៉ាងស្អាត ជាមួយនឹងពន្លឺចែងចាំងនៃផ្ទៃមុខនាឡិកាដែក។ ពន្លឺចែងចាំងដូចគ្នានេះបង្ហាញឡើងនៅលើចំណុចលេចធ្លោលោហៈត្រង់គន្លឹះ និងខ្សែ ដើម្បីបង្កើតនូវរចនាបថ និងអារម្មណ៍ដែលបង្ហាញពីភាពប្រណីតទាំងស្រុង។ លើសពីសម្រស់ដ៏ស្រស់ស្អាត នាឡិកានេះក៏មានមុខងារប្រើប្រាស់ដ៏មានប្រយោជន៍ផងដែរ ដោយមានរចនាសម្ព័ន្ធធន់នឹងការទង្គិច, ភាពធន់មិនងាយជ្រាបទឹកជម្រៅ 200 ម៉ែត្រ, ពន្លឺ Super Illuminator និងច្រើនទៀត។ ទាន់សម័យបែបសាមញ្ញ ស្រស់ស្អាតស័ក្តិសមគ្រប់កន្លែង មិនថាក្នុងជំនួបការងារ ឬថ្ងៃឈប់សម្រាកនោះទេ។ * សមាសធាតុជ័រសំខាន់ៗដែលប្រើនៅលើកងមុខនាឡិកា និងខ្សែនាឡិកា ត្រូវបានផលិតចេញពីជ័របែបជីវសាស្រ្ដ។ ផលិតដោយប្រើប្រាស់ធនធានសរីរាង្គកកើតឡើងវិញ ដោយរំពឹងថាវត្ថុធាតុដើមនេះនឹងជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។

  • ពីផ្នែកខាងឆ្វេង៖ GMA-S160-1B, GMA-S160-2B, GMA-S160-7A
  • ការរចនារូបរាងទាន់សម័យ និងតូចច្រឡឹង
  • តួចនិងស្ដើង
  • បម្រែបម្រួលពណ៌
  • ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត

លក្ខណៈបច្ចេកទេស

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location