Skip to content
MASTER OF G - SEA
FROGMAN

GWF-D1000BC-1

ថ្មីៗ
G-SHOCK របស់ខ្ញុំ

ឧបករណ៍ជំនាញដែលបង្កើតឡើង ដើម្បីជម្នះដែនកំណត់នៃភាពធន់ នាឡិកា MUDMASTER និង FROGMAN ដែលផ្ដើមចេញពីស្រឡាយ MASTER OF G ទាំងនេះ មានការរំលេចពណ៌ត្នោតស្រាលដែលបំផុសគំនិតចេញពីបរិក្ខារយុទ្ធសាស្ត្រ។ ការកាត់បន្ថយការតុបតែងដែលមិនចាំបាច់ និងការប្រើប្រាស់ពណ៌យ៉ាងប្រុងប្រយ័ត្ន ជួយពង្រឹងការប្ដេជ្ញាចិត្តរបស់ផលិតផលនេះចំពោះប្រយោជន៍នៃការប្រើប្រាស់ពិតប្រាកដ។ នាឡិកាម៉ាក FROGMAN GWF-D1000BC ប្រើប្រាស់ពណ៌រំលេចត្នោតស្រាលដោយបង្កើតបានជាភាពទាក់ទាញនៅលើរចនាបថពណ៌ខ្មៅសុទ្ធដែលបង្ហាញពីសម្រស់ដ៏មានប្រយោជន៍របស់ឧបករណ៍ជំនាញនេះ។ កងនាឡិកាស្រោបដោយ DLC និងខ្ចៅខាងមុខកែច្នៃដោយ IP ពណ៌ខ្មៅ ជួយលើកកម្ពស់សាច់លោហៈខាងក្រៅ ដោយសម្រេចបាននូវតុល្យភាពដ៏ល្អឥតខ្ចោះរវាងគុណភាព និងមុខងារប្រើប្រាស់។ នាឡិកានេះក៏ប្រើប្រាស់ខ្សែសមាសធាតុផ្សំដែលរួមបញ្ចូលគ្នារវាងលោហៈ និងជ័រ ដើម្បីទទួលបានទាំងភាពរឹងមាំ និងទម្ងន់ស្រាលផងដែរ។ ខ្សែនាឡិកានេះអាចពង្រីកបានពីរដំណាក់កាល ដូច្នេះវាថែមទាំងអាចពាក់ពីលើឈុតមុជទឹកបានទៀតផង។ គ្រប់ផ្នែកទាំងអស់ត្រូវបានច្នៃឡើង ដោយផ្តោតលើការយកទៅប្រើប្រាស់ផ្ទាល់នៅការដ្ឋាន។ ចាប់តាំងពីសំណង់ផ្គុំ និងមុខងារប្រើប្រាស់ រហូតដល់ការរចនា ការលាយពណ៌ដែលបំផុសគំនិតចេញពីបរិក្ខារយុទ្ធសាស្ត្រ ជួយពង្រឹងអត្តសញ្ញាណដ៏លេចធ្លោនៃស្រឡាយ MASTER OF G។

  • FROGMAN GWF-D1000BC
  • ភាពធន់មិនងាយជ្រាបទឹកជម្រៅ 200 ម៉ែត្រ តាមស្តង់ដា ISO៖ អាចប្រើប្រាស់ក្នុងការមុជទឹកប្រកបដោយវិជ្ជាជីវៈ * រូបភាពបង្ហាញពី GWF-D1000-1
  • ខ្សែនាឡិកាមានទម្ងន់ស្រាល និងងាយស្រួលពាក់នៅលើកដៃ
  • សិនស័របីគ្រាប់ * រូបភាពបង្ហាញពី GWF-D1000-1
  • អំពូល LED
  • ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត

លក្ខណៈបច្ចេកទេស

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location