Skip to content
ចំនួនមានកំណត់ត្រឹម 800 នាឡិកាទូទាំងពិភពលោក ដែលនាឡិកានីមួយៗមានលេខសៀរៀល
MR-G
FROGMAN

MRG-BF1000EB-1A

ថ្មីៗ 06/2026
G-SHOCK របស់ខ្ញុំ

ចូលរួមអបអរសាទរខួប 30 ឆ្នាំនៃនាឡិកា MR-G ដែលជាកម្រិតកំពូលរបស់ម៉ាក G-SHOCK ជាមួយម៉ូដែល FROGMAN ដែលមានការរចនាពណ៌ត្រជាក់ដូចទឹកកក ដែលបានបំផុសគំនិតពីសមុទ្រប៉ូលទឹកកក។ សូមណែនាំ MRG-BF1000EB ដែលជានាឡិកា MR-G ខួបលើកទី 30 ជាមួយនឹងភាពធន់នឹងទឹក ISO ជម្រៅ 200 ម៉ែត្រ ដែលស័ក្ដិសមជានាឡិកាសម្រាប់អ្នកមុជទឹក។ FROGMAN នេះ​បង្ហាញពីភាពស្រស់ស្អាត និង​ស្ងប់ស្ងាត់​នៃម្រាមដៃទឹកកកក្រោមទឹកសមុទ្រ — ជា​បាតុភូត​ធម្មជាតិ​ដ៏​កម្រ​មួយ​ដែល​ឃើញ​តែ​នៅ​ក្នុង​សមុទ្រ​ប៉ូល និង​មានតែអ្នក​ដែល​ចូលចិត្តផ្សងព្រេង​ដ៏គ្រោះថ្នាក់​បំផុតប៉ុណ្ណោះដែលអាចឃើញវា។ នាឡិកា​មានចំនួន​កំណត់​នេះ​បំពាក់មកនូវកងមុខធ្វើ​ពី COBARION® ដែល​ជា​សំលោហៈដ៏​រឹង​ខ្លាំង​មួយ​ដែល​ផ្សំ​ឡើង​ពី​ភាព​រឹង​របស់​ទីតានីញ៉ូម​សុទ្ធ​ប្រហែល​បួន​ដង ដែលមាន​ពន្លឺ​ចាំង​ដូច​ប្លាទីន។ កងមុខមានរូបរាងដូចត្បូងពេជ្រដែលត្រូវបានធ្វើដោយដៃយ៉ាងប្រុងប្រយ័ត្ន ដោយសិប្បករត្បូង KOMATSU Kazuhito។ នាឡិកានេះស្រោបដោយអ៊ីយ៉ុង (AIP)* ពណ៌ខៀវ ផ្ទៃដ៏អស្ចារ្យផ្លាស់ប្តូរនៅពេលដែលពន្លឺផ្លាស់ប្តូរឆ្លងកាត់ផ្ទៃរបស់វា ដើម្បីទទួលបានរូបរាងប្លែកពីគេ។ ត្បូងកណ្តៀងពណ៌ខៀវពីរគ្រាប់ ដែលបានដាំនៅក្នុងមន្ទីរពិសោធ ដែលត្រូវបានកាត់យ៉ាងល្អឥតខ្ចោះ បញ្ចេញពន្លឺពណ៌ខៀវចាស់ដ៏ភ្លឺចែងចាំងពេលមានពន្លឺខ្លាំង ដែលបង្កើតបានជាលំនាំម្រាមដៃទឹកកក្នុងទឹកសមុទ្រ ដែលធ្វើឱ្យការរចនានេះកាន់តែអស្ចារ្យ។ សមាសធាតុ​សំខាន់ៗ រួមទាំង​ប្រអប់ កងមុខ និង​ខ្នងតួ ក៏ដូចជា​ក្បាលរុយ ប៊ូតុង វីស និង​សមាសធាតុ​តូចៗ​ផ្សេងទៀត ត្រូវបានផលិតពី​សំលោហៈទីតាញ៉ូម Ti64។ គ្រីស្តាល់​ត្បូង​កណ្តៀងពណ៌ខៀវដែលផលិតឡើងដោយប្រើដំណើរការបញ្ចេញចំហាយ​​​ត្រូវ​បាន​ដាក់​ចូល​ទៅ​ក្នុងខ្នងតួ​ភ្ជាប់ដោយ​វីសយ៉ាងតឹង ដែលផ្ទៃស្រោបដោយ​ទីតាញ៉ូម​កាបូអ៊ីដ (TiC)។ តួអង្គកង្កែបមុជទឹក FROGMAN ដ៏ល្បីល្បាញត្រូវបានឆ្លាក់នៅលើខ្នងតួ រួមជាមួយនឹងលេខស៊េរីដែលបញ្ជាក់ថានាឡិកានេះជាកំណែមួយក្នុងការផលិតមានកំណត់ចំនួន 800 គ្រឿងទូទាំងពិភពលោក និង “MR-G 30TH” ដើម្បីរំលឹកខួបពិសេសនេះ។ ក្បាលរុយ​ចាក់សោ​ដោយ​វីស​ធានា​នូវ​ការ​បិទជិតបានយ៉ាងល្អ ហើយរចនាសម្ព័ន្ធ​ការពារស្រោប​ដោយដែក MR-G មានបញ្ចូល​គ្រឿង​ការពារ និង​សមាសធាតុ​ការពារ​ដែលមានគុណភាពខ្ពស់​ទៅក្នុង​ក្បាលរុយ និង​ប៊ូតុង​ ដើម្បី​ការពារការប៉ះពាល់​ដល់ម៉ូឌុល និង​បំពេញតម្រូវការ​របស់​អ្នកមុជទឹក​កម្រិតទំនើប​បំផុត។ នាឡិកានេះមានភ្ជាប់មកជាមួយខ្សែនាឡិកាពីរ៖ ខ្សែមួយដែលធ្វើពី Dura Soft ដែលជាវត្ថុធាតុកៅស៊ូ fluoro ទន់រឹងមាំ និងមានផាសុកភាពបំផុត ជាមួយនឹងក្លាស់ និងគ្រឿងទប់ខ្សែធ្វើពីសំលោហៈទីតានីញ៉ូម Ti64 និងខ្សែដៃដែលអាចផ្លាស់ប្តូរបានធ្វើពីទីតានីញ៉ូមសុទ្ធ ដែលត្រូវបានស្រោបដោយដំណើរការពង្រឹងស្រទាប់ជ្រៅ និងស្រោបទីតានីញ៉ូមកាបូអ៊ីដ (TiC)។ គ្រាន់តែចុចប៊ូតុងនៅខាងក្រោយនៃក្បាលឡោស៊ី ពេលកំពុងដកម្ជុលចំហៀងចេញ ដើម្បីដាក់ ឬផ្ដាច់ខ្សែនាឡិកាបានយ៉ាងងាយស្រួល។ នាឡិកាដ៏អស្ចារ្យនេះមានមុខងារល្អលើសគេទៀតផង។ បំពាក់ដោយ Bluetooth® និងម៉ូទ័ររបុមពីរចំនួនបី សម្រាប់បង្វិលទ្រនិចនីមួយៗបានយ៉ាងលឿន ដើម្បីបង្ហាញពេលវេលាមុជទឹក នាឡិកានេះត្រូវបានរចនាឡើងសម្រាប់ការមុជទឹកដោយគ្មានភាពតានតឹង។ នៅក្នុងម៉ូដមុជទឹក ទ្រនិចម៉ោង និងទ្រនិចនាទីត្រួតលើគ្នាដើម្បីបង្កើតជាទ្រនិចតែមួយ ដែលផ្តល់នូវភាពមើលឃើញច្បាស់ និងធ្វើឱ្យពេលវេលាដែលកន្លងផុតទៅក្រោមទឹកងាយស្រួលមើល និងងាយអាន។ ចូលទៅកាន់កម្មវិធីដើម្បីកំណត់ទិន្នន័យជំនោរសម្រាប់ទីតាំងប្រហែល 3,000 កន្លែងនៅទូទាំងពិភពលោកបានយ៉ាងងាយស្រួល ក៏ដូចជាដើម្បីពិនិត្យ និងទទួលបានការវិភាគលម្អិតនៃកំណត់ហេតុមុជទឹករបស់អ្នកនៅលើទូរសព្ទឆ្លាតវៃរបស់អ្នក។ ម៉ូឌុល MR-G ដ៏ស្រស់ស្អាត​ បំពាក់ដោយបន្ទះស្រោបពណ៌មាស។ ឈុតខួបលើកទី 30 នៃម៉ូដែល MR-G ដ៏ពិសេសនេះភ្ជាប់មកជាមួយនាឡិកា ខ្សែ Dura Soft ខ្សែដៃទីតាញ៉ូម និងឧបករណ៍ដំឡើងខ្សែនាឡិកា ដែលទាំងអស់ស្ថិតនៅក្នុងកញ្ចប់អនុស្សាវរីយ៍ដ៏ស្រស់ស្អាត។ * AIP (arc ion plating) គឺជាពាណិជ្ជសញ្ញារបស់ Kobe Steel, Ltd. KOMATSU Kazuhito ប្រធានរោងចក្រកាត់ Komatsu។ ល្បីល្បាញខាងគុជមុខ​ច្នៃ Hana Shinju របស់​គាត់​ដែល​ផលិតឡើង​ដោយ​ការកាត់​ផ្ទៃ​របស់​គុជធម្មជាតិដោយប្រើ​បច្ចេកទេស​កាត់ត្បូង​ពេជ្យ​បែបបុរាណ។ សិប្បករ​ជន​ជាតិ​ជប៉ុន​ដំបូង​គេ​ដែលបាន​ទទួល​ពានរង្វាន់​​លេខ 1 នៅក្នុង​ពានរង្វាន់ “Gemmy” ដែល​ធ្វើ​ឡើង​នៅសហរដ្ឋអាមេរិកសម្រាប់​ការកាត់ត្បូង​កាលពីឆ្នាំ 2009 ។ ក៏ទទួលបាន​ពានរង្វាន់លេខ 3 ក្នុងកម្មវិធី Monodzukuri Nippon Grand Award របស់​នាយក​រដ្ឋមន្ត្រី​ផងដែរ។ សិប្បករ​ជនជាតិ​ជប៉ុន​ដ៏ល្បីល្បាញ​មួយ​រូប​នៅក្នុង​វិស័យ​នេះ ដែល​ទទួលបាន​ការគោរព​ដ៏ខ្ពង់ខ្ពស់​នៅ​ទូទាំង​ពិភពលោក។

  • កងមុខដូចត្បូងពេជ្រ​ដែល​បំផុសគំនិត​ដោយ "ម្រាមដៃទឹកកកក្រោមទឹកសមុទ្រ" នៅ​ក្រោម​សមុទ្រ​ប៉ូល​ដ៏​ត្រជាក់៖ វត្ថុអនុស្សាវរីយ៍​ពិសេស MR-G FROGMAN ដើម្បីអបអរសាទរខួបលើកទី 30 នៃ MR-G
  • សិប្បកម្មធ្វើដោយដៃជាមួយនឹងអារម្មណ៍សិល្បៈ ដែលឆ្លុះបញ្ចាំងពីកម្រិតខ្ពស់បំផុត​នៃភាពស្រស់ស្អាត
  • លក្ខណៈនៃការតុបតែងពិសេស៖ ពន្លឺចែងចាំងនៃត្បូងកណ្តៀង
  • ការឆ្លាក់ខ្នងតួនាឡិកា៖ ការបង្ហាញនិមិត្តរូបនៃអត្តសញ្ញាណ FROGMAN
  • កាន់តែរឹងមាំ កាន់តែជ្រៅ៖ រចនាសម្ព័ន្ធធន់នឹងការប៉ះទង្គិចដែលផលិតឡើងជាពិសេសសម្រាប់ការមុជទឹក
  • ជម្រើសរចនាបថដែលអាចផ្លាស់ប្តូរបានផ្ដល់នូវនាឡិកាទម្ងន់ស្រាល និងពាក់មិនឈឺដ
  • ខ្សែដៃដែលអាចផ្លាស់ប្តូរបាន​ធ្វើពីទីតានីញ៉ូមសុទ្ធ
  • ការរចនាមុខនាឡិកាដែលផ្តោតលើភាពងាយស្រួលអាន
  • ការរចនាពិសេសដើម្បីអបអរសាទរខួបលើកទី 30 នៃ MR-G
  • តួនាឡិកា​ដែល​ត្រូវ​បាន​បង្កើត​ឡើងសហការ​ជាមួយ "Proteca" ​ជា​ម៉ាក​កាបូប​ដែល​មាន​ប្រភព​មក​ពី​ប្រទេស​ជប៉ុន។
  • លក្ខណៈបច្ចេកទេសសម្រាប់ការមុជទឹក
  • មុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យដែលគ្រប់គ្រងដោយវិទ្យុ និងការតភ្ជាប់ Bluetooth®
  • អំពូល LED
  • មាន​ភ្ជាប់មកជាមួយខ្សែដៃទីតានីញ៉ូមសុទ្ធដែលអាចផ្លាស់ប្តូរបាន

លក្ខណៈបច្ចេកទេស

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location