*លក្ខណៈពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។
GG-B100-8A
ចាប់ផ្តើមបង្កើតឡើងដោយជាតិសរសៃកាបូនដ៏រឹងមាំ ស្រាល ហើយបន្ទាប់មកបន្ថែមក្បាច់រចនារឹងមាំ ដែលមានផ្ទៃពណ៌ខ្មៅ និងប្រផេះដ៏ស្អាត។ ឥឡូវនេះអ្នកអាចទទួលបានអ្វីគ្រប់យ៉ាងទាំងនេះហើយ។ រចនាឡើងសម្រាប់អ្នកជំនាញដែលធ្វើការនៅក្នុងបរិយាកាសលំបាក នាឡិកាដៃពិសេស MASTER of G ទាញយកអត្ថប្រយោជន៍ពីសមាមាត្រកម្លាំងធៀបទម្ងន់ពិសេសរបស់សរសៃកាបូន ដើម្បីឱ្យការកំណត់ពេលវេលាឈានដល់កម្រិតថ្មីទាំងស្រុង។ កងមុខផលិតពីការបញ្ចូលសរសៃកាបូនសង្កត់ពុម្ពរវាងស្រទាប់ជ័រ ផ្តល់នូវភាពធន់រឹងមាំ និងភាពជាក់ស្តែងដ៏លេចធ្លោ។ ហើយអ្នកអាចពឹងផ្អែកលើមុខងារពិសេសដែលគ្រប់គ្នារំពឹងពីនាឡិកាដៃ G-SHOCK ។ ហោះទៅលើមេឃជាមួយ GRAVITYMASTER GR-B200 ដោយបង្ហាញពីការរចនាប្រកបដោយភាពច្នៃប្រឌិតសម្រាប់អាកាសយានិក ដែលប្រជែងនឹងស្ថានភាពដ៏តឹងតែងនៅលើមេឃ មានពណ៌ចម្រុះ ពណ៌ខ្មៅសុទ្ធ ដែលតំណាងឱ្យភាពរឹងមាំខ្លាំងក្លា។ ឬយក MUDMASTER GG-B100 តាមខ្លួនទៅទីជម្រាលខ្ពស់ដែលមានស្ថានភាពពិបាកបំផុត។ ធ្វើដំណើរលើផ្លូវឡើងចុះទាំងស្រុងជាមួយនាឡិកាដៃថ្មីនេះ ដែលមានពណ៌ពីរ ផ្ទៃពណ៌ប្រផេះ និងខ្មៅ។
-
ធន់នឹងការប៉ះទង្គិច
-
ភាពធន់នឹងជម្រាបទឹកជម្រៅ 20 បារ
-
គ្រប់គ្រងពេលវេលារបស់អ្នកបានល្អ
-
ធន់នឹងភក់
-
ប្រាប់ឱ្យអ្នកដឹងពីសម្ពាធបរិយាកាស និងរយៈកម្ពស់
-
ប្រាប់ឱ្យអ្នកដឹងពីទិសដៅរបស់អ្នក
លក្ខណៈបច្ចេកទេស
រចនាសម្ព័ន្ធការពារស្នូលកាបូន
រចនាសម្ព័ន្ធធន់នឹងការប៉ះទង្គិចថ្មីនេះការពារម៉ូឌុលជាមួយនឹងប្រអប់ជ័រធ្វើពីសរសៃកាបូនរឹង។
រចនាសម្ព័ន្ធធន់នឹងភក់ (ធន់នឹងធូលី និងភក់)
ប្រអប់កាបូនមិនមានខ្យល់ចូលបានល្អ និងតម្រងការពារការជ្រៀតចូលនៃភក់។
ខ្នងប្រអប់មានពីរស្រទាប់
កងមុខមានសរសៃកាបូន
រចនាសម្ព័នបីស្រទាប់ដែលមានសន្លឹកសរសៃកាបូនបញ្ចូលគ្នាជាមួយជ័រល្អ។
សិនស័របួនគ្រាប់
Super Illuminator (LED ដែលភ្លឺខ្លាំង)
ការប្រើប្រាស់
G-SHOCK Connected ឥតគិតថ្លៃ
កម្មវិធីទូរសព្ទឆ្លាតវៃ
មុខងារសំខាន់ៗ
- មុខងារកំណត់ហេតុបេសកកម្ម
រយៈកម្ពស់ដែលវាស់ដោយនាឡិកាដៃ និងព័ត៌មានដែលទទួលបានពី GPS របស់ទូរសព្ទឆ្លាតវៃ ត្រូវបានកត់ត្រាដោយស្វ័យប្រវត្តិទៅក្នុងកម្មវិធីមួយ។ ចំណុចរយៈកម្ពស់មួយអាចទទួលបានដោយដៃ ហើយដាក់សម្គាល់នៅលើផែនទី។
- ឧបករណ៍កំណត់ទីតាំង
កត់ត្រាទីតាំងបច្ចុប្បន្នរបស់អ្នកនៅក្នុងកម្មវិធី។ អេក្រង់បង្ហាញពីទិសដៅរបស់អ្នកដោយទ្រនិចវិនាទី និងចម្ងាយនៅលើ LCD ។
- ម៉ាស៊ីនគិតកាឡូរី
- ការប្តូរតាមបំណងនៃម៉ូដ/អេក្រង់
- ការកែតម្រូវពេលវេលាដោយស្វ័យប្រវត្តិ*
- ម៉ោងពិភពលោកជាង 300 ទីក្រុង*
- មុខងារស្វែងរកទូរសព្ទ
* ការធ្វើបច្ចុប្បន្នភាពទិន្នន័យផ្ទៃក្នុងយោងតាមល្វែងម៉ោង/ ព័ត៌មានអំពីម៉ោងសន្សំពន្លឺថ្ងៃចុងក្រោយបង្អស់
* អេក្រង់កម្មវិធីដែលបង្ហាញនៅទីនេះអាចខុសពីអេក្រង់ជាក់ស្តែង
ដោយសារបច្ចុប្បន្នកម្មវិធីនេះស្ថិតនៅក្រោមការអភិវឌ្ឍ។
ម៉ូដែលទូរសព្ទដែលអាចប្រើបាន (គិតត្រឹមខែមករា ឆ្នាំ 2019)
iOS៖ iOS 10 ឬជំនាន់ក្រោយ
Android៖ Android 6.0 ឬជំនាន់ក្រោយ
* ទូរសព្ទឆ្លាតវៃដែលបានដំឡើង Bluetooth តែប៉ុណ្ណោះ។
* ពាក្យសញ្ញា និងនិមិត្តសញ្ញា Bluetooth® គឺជាពាណិជ្ជសញ្ញាដែលបានចុះបញ្ជីរបស់ក្រុមហ៊ុន Bluetooth SIG, Inc. ហើយរាល់ការប្រើសញ្ញាទាំងនេះដោយក្រុមហ៊ុន Casio Computer Co., Ltd. ត្រូវស្ថិតក្រោមអាជ្ញាបណ្ណ។
* Apple, និមិត្តសញ្ញា Apple និង iPhone គឺជាពាណិជ្ជសញ្ញារបស់ក្រុមហ៊ុន Apple Inc. ដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត។ App Store គឺជាសញ្ញាសម្គាល់សេវាកម្មរបស់ Apple Inc.
* IOS គឺជាពាណិជ្ជសញ្ញា ឬពាណិជ្ជសញ្ញាចុះបញ្ជីរបស់ក្រុមហ៊ុន Cisco Systems, Inc. ដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិក។
* Google Play និងGoogle Play logo គឺជាពាណិជ្ជសញ្ញារបស់ក្រុមហ៊ុន Google LLC.
* ឈ្មោះក្រុមហ៊ុន និងផលិតផលផ្សេងទៀតទាំងអស់គឺជាពាណិជ្ជសញ្ញា ឬពាណិជ្ជសញ្ញាចុះបញ្ជីរបស់ម្ចាស់រៀងៗខ្លួន។