*លក្ខណៈពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។
Personal Menu
Personal Menu
សំណព្វចិត្ត
ASTER OF G MUDMASTER ម៉ូដែលសូឡាវិទ្យុនេះពីស៊េរី G-SHOCK MUDMASTER ត្រូវបានរចនាឡើងក្នុងគោលបំណងប្រើប្រាស់នៅលើដីពិបាកក្នុងលក្ខណៈភូមិសាស្រ្តដី ពោរពេញដោយថ្ម ខ្សាច់ និងកម្ទេចកម្ទី។ បំពាក់ដោយរចនាសម្ព័ន្ធការពារធូលី និងភក់ ដែលត្រូវការសម្រាប់បេសកកម្មនៅក្នុងធូលី ខ្សាច់ និងភក់។ ទ្រនាប់មួយចំនួនធំត្រូវបានដាក់បញ្ចូលនៅក្នុងប៊ូតុង និងអ័ក្សការពារការជ្រៀតចូលភក់។ រចនាសម្ព័ន្ធធន់នឹងរំញ័រអាចឱ្យនាឡិកាធន់នឹងការប្រើប្រាស់បរិក្ខារខ្នាតធំ ដូចជាម៉ាស៊ីនកាត់ ឬម៉ាស៊ីនកម្ទេចអគ្គិសនីជាដើម។ ក៏មានបំពាក់ដោយសិនស័របីគ្រាប់ ដែលបង្ហាញព័ត៌មានអំពីការតម្រង់ទិស សម្ពាធបរិយាកាស/រយៈកម្ពស់ និងសីតុណ្ហភាព។ គ៏មានការធានាពីភាពមើលឃើញច្បាស់ដោយប្រើគ្រឿងសម្គាល់ធំៗដែលមានលេខអារ៉ាប់ ពន្លឺ LED ពីរ និង កញ្ចក់គ្រីស្តាល់ត្បូងកណ្តៀងការពារជម្រាបខ្យល់។ ខ្សែនេះមានរូបសណ្ឋានប្រហាក់ប្រហែលនឹងដៃកាន់មិនរអិលនៃម៉ាស៊ីនគ្រឿងចក្រធុនធ្ងន់ ហើយទ្រនិចម៉ោង និងនាទីក្រាស់មានផ្ទៃរចនាដូចស្លាបព្រួញ។ ផ្ទៃក្រលាត្រូវបានរចនាលើប៊ូតុងទាំងអស់ ដើម្បីឱ្យងាយស្រួលប្រតិបត្តិការ និងបង្ហាញរូបរាងបែបយោធា។ G-SHOCK ដែលស័ក្តិសមនឹងបុរសរឹងមាំក្នុងបេសកកម្មលើដីពិបាកៗ។
រចនាសម្ព័ន្ធការពារដោយស៊ីឡាំងត្រូវបានគេយកទៅប្រើសម្រាប់ប៊ូតុងទាំងអស់ ហើយទ្រនាប់ប៊ូតុងស៊ីឡាំងត្រូវបានបំពាក់ដោយទ្រនាប់កៅស៊ូ។ រចនាសម្ព័ន្ធនេះមិនត្រឹមតែការពារប៊ូតុងពីការជ្រៀតចូលដោយធូលីដី និងភក់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយកាត់បន្ថយការប៉ះទង្គិចផងដែរ។ ក្បាលរុយក៏ត្រូវបានការពារដោយរចនាសម្ព័ន្ធចាក់សោដោយវីសកម្រិតខ្ពស់ដែលមិនអាចឱ្យខ្យល់ចូលបាន។ ទ្រនាប់កៅស៊ូត្រូវបានដំឡើងនៅចំណុចដែលក្បាលរុយប្រសព្វនឹងផ្ទៃនៃប្រអប់ដើម្បីធានាបាននូវភាពធន់ខ្ពស់ចំពោះធូលី និងភក់។
មានសិនស័រដែលវាស់ទិសដៅ
សម្ពាធបរិយាកាស/សីតុណ្ហភាព និងរយៈទទឹងយ៉ាងឆាប់រហ័ស
និងទទួលបានដំណើរការត្រឹមត្រូវក្រោមលក្ខខណ្ឌដ៏លំបាកបំផុត។
*លក្ខណៈពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។