GSG-100-1A | G-SHOCK MASTER OF G - LAND MUDMASTER | CASIO CAMBODIA

MASTER OF G - LAND
MUDMASTER

GSG-100-1A

G-SHOCK របស់ខ្ញុំ

MUDMASTER ជាម៉ូដែលដែលបំពាក់ទៅដោយរចនាសម្ព័ន្ធការពារធូលី និងភក់ពីស៊េរី Master of G MUDMASTER ដែលស័ក្ដិសមនឹងការប្រើប្រាស់លើដីពិបាកៗដែលពោរពេញទៅដោយថ្ម ខ្សាច់ និងសំណល់។ ដើម្បីគាំទ្រដល់ការប្រើប្រាស់ក្នុងមជ្ឈដ្ឋានពិបាកៗ​ប៊ូតុងមានរចនាសម្ព័ន្ធការពារប៊ូតុងរាងស៊ីឡាំងដែលធ្វើឱ្យធូលី និងភក់មិនងាយជ្រាបចូល។ បំពង់ស៊ីឡាំងការពារប៊ូតុង ហើយប្រដាប់ការពារនៅខាងក្នុងប៊ូតុងការពារខ្សាច់ និងភក់បានល្អ។ លើសពីនេះទៀត បំពង់ស៊ីឡាំងដើរតួក្នុងការកាត់បន្ថយការប៉ះពាល់លើប៊ូតុង និងធ្វើឱ្យប្រតិបត្តិការប្រសើរឡើង ​និងត្រូវ​បានរចនាឡើងដើម្បីទប់ទល់នឹងការប្រើប្រាស់ដែលធន់រឹងមាំ។ ការរចនាបង្ហាញពីរូបភាពធន់រឹងមាំ​ដែលទាក់ទងនឹងយានជំនិះ និងបរិក្ខារពិសេសដែលប្រើក្នុងការជួយសង្គ្រោះគ្រោះមហន្តរាយ។ លើសពីនេះទៅទៀតទ្រនិចម៉ោង និងនាទីធំ ព្រមទាំងគ្រឿងសម្គាល់​លេខអារ៉ាប់ធំៗ ត្រូវបានប្រើដើម្បីកែលម្អភាពមើលឃើញច្បាស់ ទោះបីស្ថិតក្នុងស្ថានភាពមិនល្អ​ក៏ដោយ។ ខ្សែនេះមានវាយនភាពមិនរអិល និងត្រូវបានរចនាឡើងដោយមានរូបរាងរឹងមាំបែបយោធាទាំងស្រុង។

លក្ខណៈបច្ចេកទេស

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location