MASTER OF G - LAND
MUDMASTER

GG-B100-1A9

G-SHOCK របស់ខ្ញុំ

នេះគឺជាម៉ូដែលមកពី G-Shock Mudmaster Series ដែលបានរចនាឡើង ដើម្បីប្រើប្រាស់ក្នុងបរិយាកាសដែលពោរពេញទៅដោយកម្ទេចថ្ម ធូលី និងសំណល់ ហើយប្រើប្រាស់វត្ថុធាតុកាបូន។ ការប្រើប្រាស់កាបូនរឹងមាំខ្លាំង​លើប្រអប់​ការពារនឹងការខូចខាត និងការខូចទ្រង់ទ្រាយ ហើយធានានូវកម្រិតមិនជ្រាបខ្យល់ខ្ពស់ ហើយ​ធន់នឹងការប៉ះទង្គិច។ ម៉ូដែលនេះក៏មានបំពាក់នូវតម្រងដែលការពារប្រឆាំងនឹងការជ្រៀតចូលនៃភក់ ខ្នងបន្ទះដែកអ៊ីណុក និងគម្របខ្នង​ធ្វើពីជ័រល្អដែលធន់នឹងការប៉ះទង្គិច​បង្កប់ដោយសរសៃកញ្ចក់ ដែលធ្វើឱ្យមានកម្រិតធន់ខ្ពស់ទៅនឹងធូលី និងភក់។ កងមុខក៏ប្រើជ័រល្អ​បីស្រទាប់ជាមួយនឹងការបញ្ចូលជាតិសរសៃកាបូន និងត្រូវបានរចនាឡើងស្រដៀងទៅនឹងធុងសាំងចល័តដែលអាចរកបាននៅលើរថយន្តបើកបរផ្លូវឡើងចុះ។ បើនិយាយពីមុខងារវិញ ម៉ូដែលនេះភ្ជាប់មកជាមួយត្រីវិស័យ ឧបករណ៍វាស់រយៈកម្ពស់/​សម្ពាធបរិយាកាស ឧបករណ៍អានសីតុណ្ហភាព និងឧបករណ៍រាប់ជំហាន។ បន្ថែមពីលើភាពងាយស្រួលក្នុងការកែតម្រូវពេលវេលាដោយប្រើកម្មវិធី G-Shock ម៉ូដែលនេះមានមុខងារមានប្រយោជន៍ជាច្រើនទៀតរួមទាំងមុខងារ Mission Log ដែលកត់ត្រាដោយស្វ័យប្រវត្តិនៅក្នុងទិន្នន័យរយៈកម្ពស់ កម្មវិធីដែលទទួលបានពីនាឡិកា និងទិន្នន័យផ្លូវដែលទទួលបានដោយទូរសព្ទឆ្លាតវៃ​របស់អ្នក។ នេះគឺជានាឡិកាដែលមានភាពធន់រឹងមាំ​ដែលគាំទ្រអ្នកក្នុងការសម្រេចចិត្តរហ័ស និងសកម្មភាពត្រឹមត្រូវ។

GG-B100-1A9
GG-B100-1A9

លក្ខណៈបច្ចេកទេស

ទំហំប្រអប់ (L× W× H)
55.4 × 51.3 × 19.4 mm
ទម្ងន់
92 g
សម្ភារប្រអប់ និងកងមុខ
វត្ថុធាតុ​ប្រអប់ និងកងមុខ៖ កាបូន / ជ័រ 
ខ្សែនាឡិកា
ខ្សែជ័រ
ការផលិត
ធន់នឹងការប៉ះទង្គិច
ធន់នឹងភក់
រចនាសម្ព័ន្ធការពារស្នូលកាបូន
ភាពធន់មិនងាយជ្រាបទឹក
ភាពធន់នឹងជម្រាបទឹកជម្រៅ 200 ម៉ែត្រ
ដុំថាមពល និងអាយុកាលថ្ម
អាយុកាលថ្មប្រហាក់ប្រហែល៖ 2 ឆ្នាំលើ CR2025
មុខងារសិនស័រ
មុខងាររាប់ជំហានដោយប្រើ​សិនស័រ​ចាប់ល្បឿនអ័ក្ស 3៖ ចន្លោះកម្រិតបង្ហាញចំនួនជំហានពី 0 ទៅ 999,999 ម៉ូដសន្សំថាមពល៖ ការបញ្ចូលស្ថានភាពគេងដោយសិនស័រស្វ័យប្រវត្តិបន្ទាប់ពីរយៈពេលមិនមានសកម្មភាពជាក់លាក់មួយ
ឧបករណ៍វាស់រយៈកម្ពស់ ចន្លោះកម្រិតវាស់៖ -700 ទៅ 10,000 m (-2,300 to 32,800 ft.) ឯកតារង្វាស់៖ 1 m (5 ft.) ក្រាហ្វ​ចង្អុលបង្ហាញឌីផែរ៉ង់ស្យែរយៈកម្ពស់ដោយទ្រនិច ការវាស់អង្គចងចាំដោយដៃ (រហូដល់ 14 កំណត់ត្រា កំណត់ត្រានីមួយៗរួមមានរយៈកម្ពស់ កាលបរិច្ឆេទ ពេលវេលា) ទិន្នន័យកំណត់ហេតុដោយស្វ័យប្រវត្តិ (រយៈកម្ពស់ខ្ពស់/ទាប ចម្ងាយឡើង និងចម្ងាយចុះ) ផ្សេងទៀត៖ អំណានរយៈកម្ពស់ប្រៀបធៀប (±100 m /±1000 m) ចន្លោះពេលវាស់ដែលអាចជ្រើសរើសបាន៖ 5 វិនាទី ឬ 2 នាទី (1 វិនាទីក្នុងរយៈពេល 3 នាទីដំបូងតែប៉ុណ្ណោះ) *ការផ្លាស់ប្តូររវាងមែត្រ (m) និងហ្វីត (ft)
ឧបករណ៍វាស់​សម្ពាធបរិយាកាស ចន្លោះកម្រិតវាស់៖ 260 ទៅ 1,100 hPa (7.65 ទៅ 32.45 inHg) ចន្លោះកម្រិតវាស់៖ 1 hPa (0.05 inHg) ការចង្អុលបង្ហាញឌីផែរ៉ង់ស្យែសម្ពាធដោយទ្រនិច (±10 hPa) ក្រាហ្វ​ទំនោរសម្ពាធបរិយាកាស (20 ម៉ោង ឬ 56 ម៉ោងកន្លងមក) ម៉ោងរោទ៍អំពីព័ត៌មានទំនោរសម្ពាធបរិយាកាស (សំឡេងរោទ៍ និងព្រួញបង្ហាញពីបម្រែបម្រួលសម្ពាធគួរឱ្យកត់សម្គាល់) ក្រាហ្វ​ទំនោរសម្ពាធបរិយាកាសអាចបង្ហាញព័ត៌មាន 20 នាទី ឬ 56 នាទីមុននៃការវាស់។ ការចង្អុលបង្ហាញឌីផែរ៉ង់ស្យែសម្ពាធដោយទ្រនិចបង្ហាញតម្លៃជាឯកតានៃ ±1 hPa ។ *ការផ្លាស់ប្តូររវាង hPa និង inHg
ត្រីវិស័យឌីជីថល វាស់ និងបង្ហាញទិសដៅជាចំណុចមួយក្នុងចំណោម 16 ចំណុច ចន្លោះកម្រិតវាស់៖ 0 ដល់ 359° ឯកតារង្វាស់៖ 1° ការវាស់វែងជាបន្តបន្ទាប់ 60 វិនាទី ការចង្អុលបង្ហាញទិសខាងជើងដោយទ្រនិច ការកែតម្រូវទិសដៅធ្លាក់ចុះ​ម៉ាញ៉េទិក ការក្រិត​ទិសដៅ (ការក្រិត 2 ចំណុច ការក្រិតប្រាំបីខ្ទង់ ការក្រិតដោយស្វ័យប្រវត្តិ)
ទែម៉ូម៉ែត្រ ចន្លោះកម្រិតវាស់៖ -10 ទៅ 60℃ (14 to 140℉) ឯកតារង្វាស់៖ 0.1℃ (0.2℉) *ការផ្លាស់ប្តូររវាងអង្សាសេ (℃) និងហ្វា​រិ​ន​ហៃ (℉)

មុខងារ Smartphone Link
Mobile link (ការតភ្ជាប់ឥតខ្សែដោយប្រើ Bluetooth® )
កម្មវិធី
G-SHOCK Connected

កញ្ចក់
កញ្ចក់រ៉ែ
កញ្ចក់រាងស្វ៊ែរ
ផ្សេងទៀត
Neobrite

ម៉ោងពិភពលោក
ល្វែងម៉ោង​ចំនួន 38 នៃម៉ោងពិភពលោក (ទីក្រុងចំនួន 38 + ម៉ោងសកលដែលមានកូអរដោនេ) ការបិទ/បើកម៉ូដសន្សំពន្លឺថ្ងៃ ការផ្លាស់ប្តូរទីក្រុងក្នុងតំបន់​/ទីក្រុងម៉ោងពិភពលោក
ការបង្ហាញថ្ងៃ​រះ/ថ្ងៃលិច
ការបង្ហាញពេលវេលាថ្ងៃរះ ថ្ងៃលិច ពេលវេលាថ្ងៃរះ និងថ្ងៃលិចសម្រាប់កាលបរិច្ឆេទជាក់លាក់
នាឡិកាកំណត់ពេល
នាឡិកាកំណត់ពេល 1/100 វិនាទី 00'00''00~59'59''99 (រយៈពេល 60 នាទីដំបូង) 1:00'00~23:59'59 (បន្ទាប់ពី 60 នាទី) ឯកតារង្វាស់៖ វិនាទី 1/100 (រយៈពេល 60 នាទីដំបូង) 1 វិនាទី (បន្ទាប់ពី 60 នាទី) ម៉ូដវាស់៖ រយៈពេលកន្លងផុត រយៈពេលកំណាត់ ពេលវេលាកន្លែងទី 1-2
រាប់ថយក្រោយ
កម្មវិធីកំណត់ម៉ោងរាប់ថយក្រោយ ឯកតារង្វាស់៖ 1 វិនាទី ចន្លោះកម្រិតរាប់ថយក្រោយ៖ 24 ម៉ោង ចន្លោះកម្រិតកំណត់ពេលចាប់ផ្តើមរាប់ថយក្រោយ៖ 1 វិនាទីទៅ 24 ម៉ោង (រយៈពេលបង្គរ 1 នាទី និងរយៈពេលបង្គរ 1 ម៉ោង)
សញ្ញាម៉ោងរោទិ៍/សញ្ញាតាម​ម៉ោង
ម៉ោងរោទ៍ប្រចាំថ្ងៃ 5
សញ្ញាពេលវេលារាល់ម៉ោង
ពន្លឺ
ពន្លឺ LED ពីរ អំពូល LED សម្រាប់ផ្ទៃមុខ (អំពូល LED ស្វ័យប្រវត្តិ Super illuminator រយៈពេលបញ្ចេញពន្លឺដែលអាចជ្រើសរើសបាន (1.5 វិនាទី ឬ 3 វិនាទី) ពន្លឺសន្ធៅ) ពន្លឺភ្លើង LED សម្រាប់ការបង្ហាញឌីជីថល (អំពូល LED ស្វ័យប្រវត្តិ Super illuminator រយៈពេលបញ្ចេញពន្លឺដែលអាចជ្រើសរើសបាន (1.5 វិនាទី ឬ 3 វិនាទី) ពន្លឺសន្ធៅ)
ពណ៌ស្រាល
LED៖ពណ៌ស
ប្រតិទិន
ប្រតិទិនស្វ័យប្រវត្តិពេញ (រហូតដល់ឆ្នាំ 2099)
មុខងារបិទសំឡេង
បើក/បិទសំឡេងប្រតិបត្តិការប៊ូតុង
ភាពត្រឹមត្រូវ
ភាពត្រឹមត្រូវ៖ ±15 វិនាទី ក្នុងមួយខែ (គ្មានមុខងារ mobile link ទេ)
មុខងារផ្សេងទៀត
ទម្រង់ 12/24 ម៉ោង
មុខងារផ្លាស់ប្តូរទ្រនិច
មុខងារកំណត់ម៉ោងជាប្រចាំ៖ អាណាឡុក៖ ទ្រនិច 3 (ម៉ោង នាទី (ទ្រនិចរំកិលរៀងរាល់ 10 វិនាទី) វិនាទី) ឌីជីថល៖ ម៉ោង នាទី វិនាទី ព្រឹក/ល្ងាច ខែ កាលបរិច្ឆេទ ថ្ងៃ

លក្ខណៈពិសេស

ប៊ូតុងធន់នឹងការប៉ះទង្គិច - ការរចនាស្អាតជាងមុនដែលអាចដកទ្រនាប់ប៊ូតុងចេញបានតាមរយៈការបង្កើនភាពរឹងមាំនៃប្រអប់ និងរចនាសម្ព័ន្ធដែលបានអភិវឌ្ឍថ្មី។

រចនាសម្ព័ន្ធការពារស្នូលកាបូន

រចនាសម្ព័ន្ធធន់នឹងការប៉ះទង្គិចថ្មីនេះការពារម៉ូឌុលជាមួយនឹងប្រអប់ជ័រធ្វើពីសរសៃកាបូនរឹង។

រចនាសម្ព័ន្ធធន់នឹងភក់ (ធន់នឹងធូលី និងភក់)

រចនាសម្ព័ន្ធធន់នឹងភក់ (ធន់នឹងធូលី និងភក់)

ប្រអប់កាបូនមិនមានខ្យល់ចូលបានល្អ និងតម្រងការពារការជ្រៀតចូលនៃភក់។

ខ្នងប្រអប់​មានពីរស្រទាប់

ខ្នងប្រអប់​មានពីរស្រទាប់

កងមុខមានសរសៃកាបូន

កងមុខមានសរសៃកាបូន

រចនាសម្ព័នបីស្រទាប់ដែលមានសន្លឹកសរសៃកាបូនបញ្ចូលគ្នាជាមួយជ័រល្អ។

カーボンファイバーインサートベゼル

បច្ចេកវិទ្យា / ការរចនា

សិនស័របួនគ្រាប់

សិនស័របួនគ្រាប់

Super Illuminator (LED ដែលភ្លឺខ្លាំង)

Super Illuminator (LED ដែលភ្លឺ​ខ្លាំង)

ការប្រើប្រាស់

G-SHOCK Connected

G-SHOCK Connected ឥតគិតថ្លៃ

កម្មវិធីទូរសព្ទឆ្លាតវៃ

មុខងារសំខាន់ៗ

- មុខងារកំណត់ហេតុបេសកកម្ម
រយៈកម្ពស់ដែលវាស់ដោយនាឡិកាដៃ និងព័ត៌មានដែលទទួលបានពី GPS របស់ទូរសព្ទឆ្លាតវៃ ត្រូវបានកត់ត្រាដោយស្វ័យប្រវត្តិទៅក្នុងកម្មវិធីមួយ។ ចំណុចរយៈកម្ពស់មួយអាចទទួលបានដោយដៃ ហើយដាក់សម្គាល់នៅលើផែនទី។

- ឧបករណ៍កំណត់ទីតាំង
កត់ត្រា​ទីតាំងបច្ចុប្បន្នរបស់អ្នកនៅក្នុងកម្មវិធី។ អេក្រង់បង្ហាញពីទិសដៅរបស់អ្នក​ដោយទ្រនិចវិនាទី និងចម្ងាយនៅលើ LCD ។

- ម៉ាស៊ីនគិតកាឡូរី
- ការប្តូរតាមបំណងនៃម៉ូដ/អេក្រង់
- ការកែតម្រូវពេលវេលាដោយស្វ័យប្រវត្តិ*
- ម៉ោងពិភពលោកជាង 300 ទីក្រុង*
- មុខងារស្វែងរកទូរសព្ទ

* ការធ្វើបច្ចុប្បន្នភាពទិន្នន័យផ្ទៃក្នុងយោងតាមល្វែងម៉ោង/ ព័ត៌មានអំពីម៉ោងសន្សំពន្លឺថ្ងៃចុងក្រោយបង្អស់

* អេក្រង់កម្មវិធីដែលបង្ហាញនៅទីនេះអាចខុសពីអេក្រង់ជាក់ស្តែង
ដោយសារបច្ចុប្បន្នកម្មវិធីនេះស្ថិតនៅក្រោមការអភិវឌ្ឍ។

ម៉ូដែលទូរសព្ទដែលអាចប្រើបាន (គិតត្រឹមខែមករា ឆ្នាំ 2019)

iOS៖ iOS 10 ឬជំនាន់ក្រោយ
Android៖ Android 6.0 ឬជំនាន់ក្រោយ

* ទូរសព្ទឆ្លាតវៃដែលបានដំឡើង Bluetooth តែប៉ុណ្ណោះ។

* ពាក្យសញ្ញា និងនិមិត្តសញ្ញា Bluetooth® គឺជាពាណិជ្ជ​សញ្ញាដែលបានចុះបញ្ជីរបស់ក្រុមហ៊ុន​ Bluetooth SIG, Inc. ហើយរាល់ការប្រើសញ្ញាទាំងនេះដោយក្រុមហ៊ុន Casio Computer Co., Ltd. ត្រូវស្ថិតក្រោមអាជ្ញាបណ្ណ។
* Apple, និមិត្តសញ្ញា Apple និង iPhone គឺជាពាណិជ្ជសញ្ញារបស់ក្រុមហ៊ុន Apple Inc. ដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត។ App Store គឺជាសញ្ញាសម្គាល់សេវាកម្មរបស់ Apple Inc.
* IOS គឺជាពាណិជ្ជសញ្ញា ឬពាណិជ្ជ​សញ្ញាចុះបញ្ជីរបស់ក្រុមហ៊ុន Cisco Systems, Inc. ដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិក។
* Google Play និងGoogle Play logo គឺជាពាណិជ្ជសញ្ញារបស់ក្រុមហ៊ុន Google LLC.
* ឈ្មោះ​ក្រុមហ៊ុន និងផលិតផលផ្សេងទៀតទាំងអស់គឺជាពាណិជ្ជ​សញ្ញា ឬពាណិជ្ជ​សញ្ញាចុះបញ្ជីរបស់ម្ចាស់រៀងៗខ្លួន។

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location