Skip to content
MASTER OF G - LAND
MUDMASTER

GWG-B1000-1A3

ថ្មីៗ
G-SHOCK របស់ខ្ញុំ

ឧបករណ៍ជំនាញដែលបង្កើតឡើង ដើម្បីជម្នះដែនកំណត់នៃភាពធន់ នាឡិកា MUDMASTER និង FROGMAN ដែលផ្ដើមចេញពីស្រឡាយ MASTER OF G ទាំងនេះ មានការរំលេចពណ៌ត្នោតស្រាលដែលបំផុសគំនិតចេញពីបរិក្ខារយុទ្ធសាស្ត្រ។ ការកាត់បន្ថយការតុបតែងដែលមិនចាំបាច់ និងការប្រើប្រាស់ពណ៌យ៉ាងប្រុងប្រយ័ត្ន ជួយពង្រឹងការប្ដេជ្ញាចិត្តរបស់ផលិតផលនេះចំពោះប្រយោជន៍នៃការប្រើប្រាស់ពិតប្រាកដ។ MUDMASTER GWG-B1000 រំលេចដោយពណ៌ត្នោតស្រាលនៅលើផ្នែកមុខនាឡិកា និងសូចនាករមុខងារផ្សេងៗ ដែលឆ្លុះបញ្ចាំងពីប្រយោជន៍នៃការប្រើប្រាស់ជាក់ស្ដែងក្នុងកន្លែងទីវាល។ ផ្នែកខាងក្រៅដែលផ្គុំឡើងពីសមាសភាគច្រើនយ៉ាង ត្រូវបានច្នៃឡើងដោយសាច់លោហៈពណ៌ខ្មៅចម្រុះ និងស័ក្ដិសមជាមួយខ្សែអ៊ុយរ៉េតានពណ៌បៃតងអូលីវរលោងដែលបង្ហាញពីភាពក្លាហាន និងរឹងមាំយ៉ាងស្ងប់ស្ងាត់។ គ្រប់ផ្នែកទាំងអស់ត្រូវបានច្នៃឡើង ដោយផ្តោតលើការយកទៅប្រើប្រាស់ផ្ទាល់នៅការដ្ឋាន។ ចាប់តាំងពីសំណង់ផ្គុំ និងមុខងារប្រើប្រាស់ រហូតដល់ការរចនា ការលាយពណ៌ដែលបំផុសគំនិតចេញពីបរិក្ខារយុទ្ធសាស្ត្រ ជួយពង្រឹងអត្តសញ្ញាណដ៏លេចធ្លោនៃស្រឡាយ MASTER OF G។

  • MUDMASTER GWG-B1000
  • ធន់នឹងការប៉ះទង្គិច ធូលីដី ភក់ និងរំញ័រ៖ រចនាសម្ព័ន្ធរឹងមាំឥតខ្ចោះ ត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រងរាល់ស្ថានភាពក្នុងទីវាល
  • សិនស័របីគ្រាប់
  • មុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យដែលគ្រប់គ្រងដោយវិទ្យុ និងការតភ្ជាប់ Bluetooth®
  • អំពូល LED
  • ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត

លក្ខណៈបច្ចេកទេស

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location