MASTER OF G - LAND
MUDMASTER

GWG-1000-1A

G-SHOCK របស់ខ្ញុំ

ភាពធធន់នឹងភក់ថ្មី + សិនស័របីគ្រាប់ ម៉ូដែលថ្មី MUDMASTER បង្កើតឡើងជាពិសេសសម្រាប់អ្នកដែលធ្វើការក្នុងតំបន់គំនរបាក់បែក ដីកខ្វក់ និងកម្ទេចកម្ទី។ សំណង់ដែលធន់នឹងរំញ័រពិសេសអាចទប់ទល់នឹងសំណឹក នៅពេលកំពុងដំណើរការម៉ាស៊ីនខួង​ ម៉ាស៊ីនកម្ទេច ម៉ាស៊ីនស្វាន និងម៉ាស៊ីនធុនធ្ងន់​ផ្សេងទៀតដើម្បីសម្អាត​ឧបសគ្គធំៗ។ ម៉ូដែលនេះគឺជានាឡិកាអាណាឡុកដំបូងបង្អស់របស់ CASIO ដែលភ្ជាប់មកជាមួយសំណង់ធន់នឹងភក់ ដែលជួយធានាថាគ្មានអ្វីចូលក្នុងនាឡិកា នៅពេលធ្លាក់ចុះ ហើយការងារនៅកន្លែងកខ្វក់នឹងនាំឱ្យអ្នកប៉ះពាល់នឹងវត្ថុ​កខ្វក់ និងកាកសំណល់សំរាម។ ទ្រនាប់ជាច្រើនត្រូវបានប្រើនៅលើបំពង់តម្រង់​ប៊ូតុង និង អ័ក្សដែលរារាំងភក់មិនឱ្យជ្រាបចូល។ បំពង់ទាំងនេះមិនត្រឹមតែមានប្រសិទ្ធភាពក្នុងការការពារប៊ូតុងពីការប៉ះទង្គិចនោះទេ តែថែមទាំងជួយឱ្យ​ដំណើរការប៊ូតុងប្រសើរផងដែរ។ កម្លាំងរុញវីសចូលក្នុងនៃកងមុខ​ចាក់សោវីសនៅលើទ្រនាប់ខាងក្នុង បង្កើនភាពធន់នឹងភក់បន្ថែមទៀត។ រចនាសម្ព័ន្ធកងមុខថ្មីអាចឱ្យអ្នកមើលយ៉ាងច្បាស់ថាតើ កងមុខត្រូវបានមួលវីសតឹងតឹងល្អឬទេ។ បន្ថែម​ពីនេះ សមត្ថភាព Triple Sensor Version 3 អាចឱ្យអ្នកចូលមើលព័ត៌មានទិសដៅ ទិសដៅ សម្ពាធបរិយាកាស និងព័ត៌មានសីតុណ្ហភាពភ្លាមៗ ​នៅពេលត្រូវការក្រោមស្ថានភាពដែលពិបាក។ មុខនាឡិកាត្រូវបានសម្គាល់ដោយលេខអារ៉ាប់ធំៗ ដូចជាម៉ោង 12, 3, 6, និងម៉ោង 9 ដើម្បីងាយស្រួលអាន។ មុខត្រូវបានបំភ្លឺដោយអំពូល LED ភ្លោះ និងការពារដោយគ្រីស្តាល់ត្បូងកណ្តៀង ដើម្បីធានាថាមើលឃើញច្បាស់​ក្រោមស្ថានភាពដែលពិបាកមើលឃើញ។ ផ្ទៃខ្សែត្រូវបានកែច្នៃឱ្យមានលក្ខណៈប្រហាក់ប្រហែលនឹងវាយនភាពខ្សែ​ក្រណាត់ ហើយទ្រនិចម៉ោង និងនាទីត្រូវបានរចនាឱ្យមាន រូបរាងប្រហាក់ប្រហែលនឹងគ្រឿងសម្គាល់​ព្រមាន។ ប៊ូតុងទាំងអស់មានផ្ទៃក្រឡា​សម្រាប់ដំណើរការកាន់តែមានទំនុកចិត្ត ហើយការរចនាទាំងមូលមានភាពធន់រឹងមាំ។ • រចនាសម្ព័ន្ធធន់នឹងនឹងរំញ័រ •​ ត្រីវិស័យឌីជីថល • សម្ពាធអាកាសធាតុ /រយៈកម្ពស់ • អំណានសីតុណ្ហភាព • ពន្លឺ LED ភ្លោះបំភ្លឺមុខ និងអេក្រង់​បង្ហាញឌីជីថល ដើម្បីងាយស្រួលមើល។ • ក្បាលរុយមួលវីសចូល • Multiband 6 (កែសម្រួល​ការកំណត់ពេលវេលាដោយស្វ័យប្រវត្តិ ផ្អែកលើការទទួលសញ្ញាក្រិតពេលវេលាមួយក្នុងចំណោម​ប្រាំមួយនៅជុំវិញពិភពលោក៖ ជប៉ុន (2) ចិន អាមេរិក អង់គ្លេស អាល្លឺ​ម៉ង់) • Tough Solar

GWG-1000-1A
GWG-1000-1A
GWG-1000-1A
GWG-1000-1A

លក្ខណៈបច្ចេកទេស

ទំហំប្រអប់ (L× W× H)
56.7 × 56.1 × 18 mm
ទម្ងន់
119 g
សម្ភារប្រអប់ និងកងមុខ
វត្ថុធាតុ​ប្រអប់/កងមុខ៖ ជ័រ / ដែកអ៊ីណុក
ខ្សែនាឡិកា
ខ្សែជ័រ
ការផលិត
ធន់នឹងការប៉ះទង្គិច
ធន់នឹងរំញ័រ
ធន់នឹងភក់
ភាពធន់មិនងាយជ្រាបទឹក
ភាពធន់នឹងជម្រាបទឹកជម្រៅ 200 ម៉ែត្រ
ការកែតម្រូវពេលវេលា
នាឡិកាដែលប្រើប្រព័ន្ធគ្រប់គ្រងដោយវិទ្យុ Multi band 6
ដុំថាមពល និងអាយុកាលថ្ម
Tough Solar (ដើរដោយថាមពលពន្លឺព្រះអាទិត្យ)
មុខងារសិនស័រ
ឧបករណ៍វាស់រយៈកម្ពស់ ចន្លោះកម្រិត៖ ពី -700 ទៅ 10,000 m ( ពី -2,300 ទៅ 32,800 ft) ឯកតារង្វាស់៖ 1 m (5 ft.) ការចង្អុលបង្ហាញដោយទ្រនិចនៃរយៈកម្ពស់ផ្សេងៗ ការវាស់ដោយ អង្គចងចាំដោយផ្ទាល់ (រហូតដល់ 30 កំណត់ត្រា ដែលកំណត់ត្រានីមួយៗរួមមាន រយៈកម្ពស់ កាលបរិច្ឆេទ ពេលវេលា) ទិន្នន័យកំណត់ហេតុស្វ័យប្រវត្តិ (រយៈកម្ពស់ខ្ពស់/ទាប រយៈចម្ងាយឡើង និងចុះបង្គរ) ផ្សេងៗ៖ អំណានរយៈកម្ពស់ប្រៀប​ធៀប (±100m /±1000m) ចន្លោះពេលវាស់ ដែលអាចជ្រើសរើសបាន៖ 5 វិនាទី ឬ 2 នាទី *1 វិនាទីក្នុងរយៈពេល 3 នាទីដំបូងតែប៉ុណ្ណោះ *ការផ្លាស់ប្តូររវាងម៉ែត្រ (m) និង ហ្វីត (ft)
ឧបករណ៍វាស់សម្ពាធបរិយាកាស ចន្លោះកម្រិតបង្ហាញ៖ 260 ទៅ 1,100 hPa (7.65 ទៅ 32.45 inHg) ឯកតាបង្ហាញ៖ 1 hPa (0.05 inHg) ការចង្អុលបង្ហាញទ្រនិចនៃសម្ពាធផ្សេងគ្នា ក្រាហ្វទំនោរសម្ពាធបរិយាកាស ម៉ោងរោ៍ព័ត៌មាននៃទំនោរសម្ពាធបរិយាកាស (សំឡេងរោទ៍ និងព្រួញចង្អុលបង្ហាញពីបម្របម្រួល​សម្ពាធយ៉ាងខ្លាំង) *ការផ្លាស់ប្តូររវាង hPa និង inHg
ត្រីវិស័យឌីជីថល វាស់និងបង្ហាញទិសដៅជាចំណុចមួយក្នុងចំណោមចំណុច 16 ចន្លោះកម្រិតរង្វាស់​៖ 0 ទៅ 359° ឯកតារង្វាស់៖ 1° ការវាស់ជាប់ៗគ្នា 60 វិនាទី ទ្រនិចចង្អុលទិសក្រាហ្វិក ការក្រិតទ្វេទិស ការកែតម្រូវកម្រិតធ្លាក់ចុះម៉ាញ៉េទិក
ទែម៉ូម៉ែត្រ ចន្លោះកម្រិតបង្ហាញ៖ -10 ដល់ 60℃ (14 ដល់ 140℉) ឯកតាបង្ហាញ៖ 0.1℃ (0.2℉) *ការផ្លាស់ប្តូររវាងអង្សាសេ (℃) និងហ្វារិនហៃ (℉)

កញ្ចក់
គ្រីស្តាល់ត្បូងកណ្តៀងជាមួយថ្នាំកូតដែលធន់នឹងពន្លឺ
ក្បាលរុយ
ក្បាលរុយចាក់សោវីស
ផ្សេងទៀត
Neobrite

ម៉ោងពិភពលោក
ល្វែងម៉ោង 29 នៃម៉ោងពិភពលោក (ទីក្រុងចំនួន 29 + ម៉ោងសកលដែលមានកូអរដោនេ) ការបិទ/បើកម៉ូដសន្សំពន្លឺថ្ងៃ ការផ្លាស់ប្តូរទីក្រុងក្នុងស្រុក​/ទីក្រុងម៉ោងពិភពលោក
នាឡិកាកំណត់ពេល
នាឡិកាកំណត់ពេល 1/100 វិនាទី សមត្ថភាពវាស់៖ 23:59'59.99'' ម៉ូដវាស់៖ រយៈពេលកន្លេងផុត រយៈពេលកំណាត់ ពេលវេលាកន្លែងទី 1-2
រាប់ថយក្រោយ
ក​ម្មវិធីកំណត់ម៉ោងរាប់ថយក្រោយ ឯកតារង្វាស់៖ 1 វិនាទី ចន្លោះកម្រិតរាប់ថយក្រោយ៖ 60 នាទី ចន្លោះកម្រិត​កំណត់ម៉ោងចាប់ផ្តើមរាប់ថយក្រោយ៖ 1 វិនាទីទៅ 60 នាទី (រយៈពេលបង្គរ 1 នាទី)
សញ្ញាម៉ោងរោទិ៍/សញ្ញាតាម​ម៉ោង
ម៉ោងរោទ៍ប្រចាំថ្ងៃ 5
សញ្ញាពេលវេលារាល់ម៉ោង
ពន្លឺ
ពន្លឺ LED ពីរ ពន្លឺ LED នៅលើមុខ (ពន្លឺ LED ស្វ័យប្រវត្តិពេញលេញ រយៈពេលបញ្ចេញពន្លឺដែលអាចជ្រើសរើសបាន) ពន្លឺភ្លើង LED សម្រាប់ការបង្ហាញឌីជីថល ពន្លឺ LED ស្វ័យប្រវត្តិពេញលេញ រយៈពេលបញ្ចេញពន្លឺដែលអាចជ្រើសរើសបាន ពន្លឺសន្ធៅ)
ពណ៌ស្រាល
LED៖ពណ៌ស
ប្រតិទិន
ប្រតិទិនស្វ័យប្រវត្តិពេញ (រហូតដល់ឆ្នាំ 2099)
មុខងារបិទសំឡេង
បើក/បិទសំឡេងប្រតិបត្តិការប៊ូតុង
មុខងារកែតម្រូវទីតាំងដើមទ្រនិចនាឡិកា
ការកែតម្រូវទីតាំងដើមនៃទ្រនិច​ដោយស្វ័យប្រវត្តិ
មុខងារសន្សំសំចៃថាមពល
ម៉ូដសន្សំថាមពល (អេក្រង់បង្ហាញនឹងទទេ ហើយទ្រនិច​ឈប់ ដើម្បីសន្សំថាមពលនៅពេលទុកនាឡិកាក្នុងទីងងឹត)
ការបង្ហាញ/ការជូនដំណឹងអំពីថ្ម
ទ្រនិចបង្ហាញ​​កម្រិតថ្ម
ម៉ោងរត់
រយៈពេលប្រតិបត្តិការថ្មប្រហាក់ប្រហែល៖ 6 ខែលើថ្មដែលអាចសាកឡើងវិញបាន (រយៈពេលប្រតិបត្តិការប្រើប្រាស់​ធម្មតាដោយមិនប៉ះពាល់នឹងពន្លឺ បន្ទាប់ពីសាកថ្ម) 25 ខែលើថ្មដែលអាច សាកឡើងវិញបាន (រយៈពេលប្រតិបត្តិការនៅពេលរក្សាទុក​ថ្មក្នុងទី​ងងឹតដោយបើកមុខងារសន្សំថាមពល បន្ទាប់ពីសាកថ្មពេញ)
ភាពត្រឹមត្រូវ
ភាពត្រឹមត្រូវ៖ ±15 វិនាទីក្នុងមួយខែ (ដោយគ្មានការក្រិតតាមសញ្ញា)
មុខងារផ្សេងទៀត
ទម្រង់ 12/24 ម៉ោង
មុខងារផ្លាស់​ប្ដូរ​ទ្រនិចចុច (ដោយដៃ ឬស្វ័​យប្រត្តិ (ក្នុងអំឡុងពេលវាស់រយៈកម្ពស់ សម្ពាធបរិយាកាស និងសីតុណ្ហភាព))
មុខងារកំណត់ម៉ោងជាប្រចាំ៖ អាណាឡុក៖ ទ្រនិច 3 (ម៉ោង នាទី (ទ្រនិចរំកិលរៀងរាល់ 10 វិនាទី) វិនាទី) ឌីជីថល៖ ម៉ោង នាទី វិនាទី ព្រឹក/ល្ងាច ខែ កាលបរិច្ឆេទ ថ្ងៃ
លម្អិតអំពីការកែតម្រូវពេលវេលា
ឈ្មោះស្ថានីយសញ្ញាក្រិតម៉ោង៖ DCF77 (Mainflingen អាល្លីម៉ង់) ប្រេកង់៖ 77.5 kHz ឈ្មោះស្ថានីយ៖ MSF (Anthorn អង់គ្លេស) ប្រេកង់៖ 60.0 kHz ឈ្មោះស្ថានីយ៖ WWVB (Fort Collins សហរដ្ឋអាមេរិក) ប្រេកង់៖ 60.0 kHz ឈ្មោះស្ថានីយ៖ JJY (Fukushima Fukuoka/Saga ជប៉ុន) ប្រេកង់៖ 40.0 kHz (Fukushima) / 60.0 kHz (Fukuoka/Saga) ឈ្មោះស្ថានីយ៖ BPC (ទីក្រុង Shangqiu ខេត្ត Henan ចិន) ប្រេកង់៖ 68.5 kHz
ការទទួលសញ្ញាក្រិតម៉ោងទទួលបានដោយស្វ័យប្រវត្តិរហូតដល់ប្រាំមួយ*ដងក្នុងមួយថ្ងៃ (ការទទួលស្វ័យប្រវត្តិដែលនៅសល់ត្រូវបានលុបចោលនៅពេលដែលទទួលបានជោគជ័យ) *5 ដងក្នុងមួយថ្ងៃសម្រាប់សញ្ញាក្រិតតាមខ្នាតចិន ការទទួលដោយដៃ លទ្ធផលទទួលសញ្ញាក្រិតចុងក្រោយបំផុត

រចនាសម្ព័ន្ធធន់នឹងការប៉ះទង្គិច
+

រចនាសម្ព័ន្ធធន់នឹងភក់

ផលិតឡើងដើម្បីការពារពីការប៉ះទង្គិចដោយខ្សាច់។
ភក់ ឬធូលី និងដើម្បីធានាបាននូវប្រតិបត្តិការ​ដែលអាចទុកចិត្តបាននៅក្នុងបរិយាកាសពិបាកបំផុត
រចនាសម្ព័ន្ធធន់រឹងមាំនេះត្រូវបានរៀបចំឡើងដើម្បីគាំទ្រដល់ការហ្វឹកហាត់
និងបេសកកម្មជាក់ស្តែងនៅក្នុងបរិស្ថានដូចជាព្រៃ និងវាលខ្សាច់។
វាជាឧបករណ៍ដ៏ល្អសម្រាប់មន្ត្រីអនុរក្សល្បាតព្រៃឈើ និងក្រុមជួយសង្គ្រោះ។

លក្ខណៈពិសេស

រចនាសម្ព័ន្ធ​ធន់នឹងភក់ថ្មី

រចនាសម្ព័ន្ធការពារដោយស៊ីឡាំងត្រូវបានគេយកទៅប្រើសម្រាប់ប៊ូតុងទាំងអស់ ហើយទ្រនាប់ប៊ូតុងស៊ីឡាំងត្រូវបានបំពាក់ដោយទ្រនាប់កៅស៊ូ។ រចនាសម្ព័ន្ធនេះមិនត្រឹមតែការពារប៊ូតុងពីការជ្រៀតចូលដោយធូលីដី និងភក់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយកាត់បន្ថយការប៉ះទង្គិចផងដែរ។ ក្បាលរុយក៏ត្រូវបានការពារដោយរចនាសម្ព័ន្ធចាក់សោដោយវីសកម្រិតខ្ពស់ដែលមិនអាចឱ្យខ្យល់ចូលបាន។ ទ្រនាប់កៅស៊ូត្រូវបានដំឡើងនៅចំណុចដែលក្បាលរុយប្រសព្វនឹងផ្ទៃនៃប្រអប់ដើម្បីធានាបាននូវភាពធន់ខ្ពស់ចំពោះធូលី និងភក់។

រចនាសម្ព័ន្ធ​ធន់នឹងភក់ថ្មី

រចនាសម្ព័ន្ធ​ធន់នឹងភក់ពីរ​ ដើម្បីបង្កើនភាពរឹងមាំបន្ថែម

រចនាសម្ព័ន្ធចាក់សោដោយវីស​ធន់នឹងភក់

រចនាសម្ព័ន្ធចាក់សោដោយវីស​ធន់នឹងភក់

  • បំពង់ប៊ូតុង៖ បំពង់ការពារនឹងការជ្រៀតចូលដោយភក់ និងកាត់បន្ថយការប៉ះទង្គិចនៅពេលក្រោយ។
  • ទ្រនាប់កៅស៊ូ៖ ទ្រនាប់កៅស៊ូដាក់ក្នុងស៊ីឡាំង និងទ្រនាប់ប៊ូតុងបង្កើនភាពតឹងណែនមិនឱ្យខ្យល់ចូល។
  • រន្ធខ្យល់៖ រន្ធខ្យល់ដែលមានទីតាំងនៅបាតនៃទ្រនាប់ប៊ូតុងការពារដំណើរការខុសប្រក្រតីរបស់ប៊ូតុងដោយសារការផ្លាស់ប្តូរសម្ពាធខ្យល់។
រចនាសម្ព័ន្ធការពារ​ប៊ូតុង​ធន់នឹង​ភក់

រចនាសម្ព័ន្ធការពារ​ប៊ូតុង​ធន់នឹង​ភក់

  • ទ្រនាប់កៅស៊ូ៖ ទ្រនាប់កៅស៊ូត្រូវបានដាក់ចន្លោះក្បាលរុយ និងប្រអប់ ដើម្បីធានាបាននូវភាពតឹងណែន។
  • សញ្ញាចាក់សោ/ដោះ សញ្ញាសម្គាល់ពណ៌ក្រហមអាចឱ្យមានការផ្ទៀងផ្ទាត់មើលឃើញស្ថានភាពនៃការចាក់/ដោះសោក្បាលរុយ។

រចនាសម្ព័ន្ធធន់នឹងរំញ័រ

αGEL® (Alpha Gel) ត្រូវបានដាក់នៅក្រោម
និងនៅជុំវិញ​ម៉ូឌុលដើម្បី
ការពារ​នាឡិកាដៃពីដំណើរការខុសប្រក្រតី
ឬ​ការខូចខាត​ដោយសាររំញ័រ។
ទ្រនាប់កងលោហៈដែលទ្រាប់ក្បាលវីសជួយ
ការពាររំញ័រ​ពីការបន្ធូរខ្សែនាឡិកា។
 

* វត្ថុធាតុជែលទន់ជាមួយស៊ីលីកូន
ជា​សមាសធាតុសំខាន់​ដែលបង្ហាញពី​សមត្ថភាព
ទប់ទល់នឹងរំញ័របានខ្ពស់។
* αGEL® ជាពាណិជ្ជសញ្ញាដែលបានចុះបញ្ជីរបស់ក្រុមហ៊ុន Taica Corporation ។

TRIPLE SENSOR, VER. 3

មានសិនស័រ​ដែលវាស់ទិសដៅ
សម្ពាធបរិយាកាស/សីតុណ្ហភាព និងរយៈទទឹងយ៉ាងឆាប់រហ័ស
និងទទួលបានដំណើរការត្រឹមត្រូវក្រោមលក្ខខណ្ឌដ៏លំបាកបំផុត។

ត្រីវិស័យឌីជីថល

ត្រីវិស័យឌីជីថល

មុខងារវាស់រយៈកម្ពស់

មុខងារវាស់រយៈកម្ពស់

មុខងារវាស់សម្ពាធបរិយាកាស / ទែម៉ូ់ម៉ែត្រ

មុខងារវាស់សម្ពាធបរិយាកាស / ទែម៉ូ់ម៉ែត្រ

*លក្ខណៈ​ពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី ​អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។

Select a location