*លក្ខណៈពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។
GG-B100-1A3

នេះគឺជាម៉ូដែលមកពី G-Shock Mudmaster Series ដែលបានរចនាឡើង ដើម្បីប្រើប្រាស់ក្នុងបរិយាកាសដែលពោរពេញទៅដោយកម្ទេចថ្ម ធូលី និងសំណល់ ហើយប្រើប្រាស់វត្ថុធាតុកាបូន។ ការប្រើប្រាស់កាបូនរឹងមាំខ្លាំងលើប្រអប់ការពារនឹងការខូចខាត និងការខូចទ្រង់ទ្រាយ ហើយធានានូវកម្រិតមិនជ្រាបខ្យល់ខ្ពស់ ហើយធន់នឹងការប៉ះទង្គិច។ ម៉ូដែលនេះក៏មានបំពាក់នូវតម្រងដែលការពារប្រឆាំងនឹងការជ្រៀតចូលនៃភក់ ខ្នងបន្ទះដែកអ៊ីណុក និងគម្របខ្នងធ្វើពីជ័រល្អដែលធន់នឹងការប៉ះទង្គិចបង្កប់ដោយសរសៃកញ្ចក់ ដែលធ្វើឱ្យមានកម្រិតធន់ខ្ពស់ទៅនឹងធូលី និងភក់។ កងមុខក៏ប្រើជ័រល្អបីស្រទាប់ជាមួយនឹងការបញ្ចូលជាតិសរសៃកាបូន និងត្រូវបានរចនាឡើងស្រដៀងទៅនឹងធុងសាំងចល័តដែលអាចរកបាននៅលើរថយន្តបើកបរផ្លូវឡើងចុះ។ បើនិយាយពីមុខងារវិញ ម៉ូដែលនេះភ្ជាប់មកជាមួយត្រីវិស័យ ឧបករណ៍វាស់រយៈកម្ពស់/សម្ពាធបរិយាកាស ឧបករណ៍អានសីតុណ្ហភាព និងឧបករណ៍រាប់ជំហាន។ បន្ថែមពីលើភាពងាយស្រួលក្នុងការកែតម្រូវពេលវេលាដោយប្រើកម្មវិធី G-Shock ម៉ូដែលនេះមានមុខងារមានប្រយោជន៍ជាច្រើនទៀតរួមទាំងមុខងារ Mission Log ដែលកត់ត្រាដោយស្វ័យប្រវត្តិនៅក្នុងទិន្នន័យរយៈកម្ពស់ កម្មវិធីដែលទទួលបានពីនាឡិកា និងទិន្នន័យផ្លូវដែលទទួលបានដោយទូរសព្ទឆ្លាតវៃរបស់អ្នក។ នេះគឺជានាឡិកាដែលមានភាពធន់រឹងមាំដែលគាំទ្រអ្នកក្នុងការសម្រេចចិត្តរហ័ស និងសកម្មភាពត្រឹមត្រូវ។
-
ធន់នឹងការប៉ះទង្គិច
-
ធន់មិនងាយជ្រាបទឹកជម្រៅ 20 បារ
-
ធន់នឹងភក់
-
អនុញ្ញាតឱ្យអ្នកដឹងពីទិសដៅរបស់អ្នក
-
អនុញ្ញាតឱ្យអ្នកដឹងពីសីតុណ្ហភាព
-
អនុញ្ញាតឱ្យអ្នកដឹងពីសម្ពាធបរិយាកាស និងរយៈកម្ពស់
លក្ខណៈបច្ចេកទេស

រចនាសម្ព័ន្ធការពារស្នូលកាបូន
រចនាសម្ព័ន្ធធន់នឹងការប៉ះទង្គិចថ្មីនេះការពារម៉ូឌុលជាមួយនឹងប្រអប់ជ័រធ្វើពីសរសៃកាបូនរឹង។

រចនាសម្ព័ន្ធធន់នឹងភក់ (ធន់នឹងធូលី និងភក់)
ប្រអប់កាបូនមិនមានខ្យល់ចូលបានល្អ និងតម្រងការពារការជ្រៀតចូលនៃភក់។

ខ្នងប្រអប់មានពីរស្រទាប់

កងមុខមានសរសៃកាបូន
រចនាសម្ព័នបីស្រទាប់ដែលមានសន្លឹកសរសៃកាបូនបញ្ចូលគ្នាជាមួយជ័រល្អ។


សិនស័របួនគ្រាប់

Super Illuminator (LED ដែលភ្លឺខ្លាំង)
ការប្រើប្រាស់

G-SHOCK Connected ឥតគិតថ្លៃ
កម្មវិធីទូរសព្ទឆ្លាតវៃ
មុខងារសំខាន់ៗ
- មុខងារកំណត់ហេតុបេសកកម្ម
រយៈកម្ពស់ដែលវាស់ដោយនាឡិកាដៃ និងព័ត៌មានដែលទទួលបានពី GPS របស់ទូរសព្ទឆ្លាតវៃ ត្រូវបានកត់ត្រាដោយស្វ័យប្រវត្តិទៅក្នុងកម្មវិធីមួយ។ ចំណុចរយៈកម្ពស់មួយអាចទទួលបានដោយដៃ ហើយដាក់សម្គាល់នៅលើផែនទី។
- ឧបករណ៍កំណត់ទីតាំង
កត់ត្រាទីតាំងបច្ចុប្បន្នរបស់អ្នកនៅក្នុងកម្មវិធី។ អេក្រង់បង្ហាញពីទិសដៅរបស់អ្នកដោយទ្រនិចវិនាទី និងចម្ងាយនៅលើ LCD ។
- ម៉ាស៊ីនគិតកាឡូរី
- ការប្តូរតាមបំណងនៃម៉ូដ/អេក្រង់
- ការកែតម្រូវពេលវេលាដោយស្វ័យប្រវត្តិ*
- ម៉ោងពិភពលោកជាង 300 ទីក្រុង*
- មុខងារស្វែងរកទូរសព្ទ
* ការធ្វើបច្ចុប្បន្នភាពទិន្នន័យផ្ទៃក្នុងយោងតាមល្វែងម៉ោង/ ព័ត៌មានអំពីម៉ោងសន្សំពន្លឺថ្ងៃចុងក្រោយបង្អស់

* អេក្រង់កម្មវិធីដែលបង្ហាញនៅទីនេះអាចខុសពីអេក្រង់ជាក់ស្តែង
ដោយសារបច្ចុប្បន្នកម្មវិធីនេះស្ថិតនៅក្រោមការអភិវឌ្ឍ។
ម៉ូដែលទូរសព្ទដែលអាចប្រើបាន (គិតត្រឹមខែមករា ឆ្នាំ 2019)
iOS៖ iOS 10 ឬជំនាន់ក្រោយ
Android៖ Android 6.0 ឬជំនាន់ក្រោយ
* ទូរសព្ទឆ្លាតវៃដែលបានដំឡើង Bluetooth តែប៉ុណ្ណោះ។
* ពាក្យសញ្ញា និងនិមិត្តសញ្ញា Bluetooth® គឺជាពាណិជ្ជសញ្ញាដែលបានចុះបញ្ជីរបស់ក្រុមហ៊ុន Bluetooth SIG, Inc. ហើយរាល់ការប្រើសញ្ញាទាំងនេះដោយក្រុមហ៊ុន Casio Computer Co., Ltd. ត្រូវស្ថិតក្រោមអាជ្ញាបណ្ណ។
* Apple, និមិត្តសញ្ញា Apple និង iPhone គឺជាពាណិជ្ជសញ្ញារបស់ក្រុមហ៊ុន Apple Inc. ដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត។ App Store គឺជាសញ្ញាសម្គាល់សេវាកម្មរបស់ Apple Inc.
* IOS គឺជាពាណិជ្ជសញ្ញា ឬពាណិជ្ជសញ្ញាចុះបញ្ជីរបស់ក្រុមហ៊ុន Cisco Systems, Inc. ដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិក។
* Google Play និងGoogle Play logo គឺជាពាណិជ្ជសញ្ញារបស់ក្រុមហ៊ុន Google LLC.
* ឈ្មោះក្រុមហ៊ុន និងផលិតផលផ្សេងទៀតទាំងអស់គឺជាពាណិជ្ជសញ្ញា ឬពាណិជ្ជសញ្ញាចុះបញ្ជីរបស់ម្ចាស់រៀងៗខ្លួន។