*លក្ខណៈពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។
GWG-B1000-3A
-
-
-
-
-
-
Back engraving
-
-
LED light
-
Digital compass display
-
Altimeter display
-
Barometer display
-
Thermometer display
-
From left: GWG-B1000-1A4, GWG-B1000-3A, GWG-B1000-1A
សូមរីករាយទាំងការផ្សងព្រេងដែលមិនមានភាពភ័យខ្លាច និងភាពងាយស្រួលពាក់ជាមួយនឹងនាឡិកាល្បីម៉ាក Master of G Mudmaster ដ៏ជាប់ធន់ និងរឹងមាំមួយនេះ។ នាឡិកាដែលរួមបញ្ចូលគ្នារវាងអាណាឡុក-ឌីជីថលនេះផ្តល់ភាពងាយស្រួលពាក់ និងភាពធន់ល្អនៅផ្នែកខាងក្រៅដ៏រឹងមាំ ដែលរួមបញ្ចូលរចនាសម្ព័ន្ធការពារដែលបង្កើតឡើងពីសមាសធាតុដែក។ នាឡិកាស្រឡាយ G-SHOCK Master of G ដែលបង្កើតឡើងសម្រាប់អ្នកជំនាញដែលធ្វើការក្នុងមជ្ឈដ្ឋានដ៏ពិបាកបំផុតបំពាក់មកជាមួយមុខងារកាន់តែរឹងមាំថែមទៀត។ ចំណែកឯ MUDMASTER បានកែលម្អបន្ថែមទៀតនូវសមត្ថភាពក្នុងការគ្រប់គ្រងស្ថានភាពនៅលើដីដ៏លំបាកបំផុត ដោយទទួលបានការកោតសរសើរ និងការជឿទុកចិត្តពីមន្ត្រីអនុរក្ស និងក្រុមសង្គ្រោះដែលកំពុងប្រតិបត្តិការក្នុងមជ្ឈដ្ឋានកម្រិតពិបាកខ្លាំង។ GWG-B1000 ដែលមានទំហំងាយស្រួលពាក់ មានផ្នែកខាងក្រៅធ្វើពីលោហធាតុដែលផលិតដោយបច្ចេកវិទ្យាលុតដំជាក់លាក់ខ្លាំង និងស្រោបដោយជ័រធ្វើពីសរសៃកាបូន ដើម្បីឱ្យមានភាពរឹងមាំ និងភាពធន់ដ៏អស្ចារ្យ។ នាឡិកាដែលគ្រប់គ្រងដោយវិទ្យុ និងដើរដោយថាមពលពន្លឺព្រះអាទិត្យ ត្រូវបានបំពាក់ដោយសិនស័របីគ្រាប់ដែលធ្វើឱ្យអ្នកទទួលបានព័ត៌មានថ្មីៗអំពីទិសដៅ រយៈកម្ពស់ សម្ពាធបរិយាកាស និងសីតុណ្ហភាព។ អំពូលភ្លើង LED ពីរ និងគ្រីស្តាល់ត្បូងកណ្តៀង ធានាថាងាយស្រួលមើល ដូច្នេះអ្នកអាចមើលម៉ោង និងព័ត៌មានផ្សេងទៀតជានិច្ច មិនថាក្នុងស្ថានភាពបែបណាក៏ដោយ។ បញ្ចូលទីតាំងជាក់លាក់មួយនៅក្នុងកម្មវិធី ហើយមុខងារកំណត់ទីតាំងរំកិលទ្រនិចសូចនាករនៅទីតាំងម៉ោង 3 ដើម្បីចង្អុលទៅទិសដៅនោះ ដូច្នេះអ្នកអាចតាមដានផ្លូវបានគ្រប់ពេល — ទោះបីជានៅពេលពិបាកមើលទីតាំងដោយស្ថានភាពពិបាកខ្លាំងដូចជា ព្យុះខ្សាច់ក៏ដោយ។ ការប្រើប្រាស់ជ័របែបជីវសាស្រ្តនៅលើប្រអប់នាឡិកា សមាសធាតុកងមុខនាឡិកា និងខ្សែនាឡិកាមួយចំនួនផលិតឡើងសម្រាប់នាឡិកាដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ MUDMASTER ចំពោះបរិស្ថាន។ *ដោយសារតែលក្ខណៈនៃជ័រធ្វើពីសរសៃកាបូន លំនាំ និងពណ៌ដែលបង្ហាញលើផ្ទៃនាឡិកានឹងប្រែប្រួលទៅតាមម៉ូដែលមួយទៅម៉ូដែលមួយ។
-
-
-
-
-
-
Back engraving
-
-
LED light
-
Digital compass display
-
Altimeter display
-
Barometer display
-
Thermometer display
-
From left: GWG-B1000-1A4, GWG-B1000-3A, GWG-B1000-1A
-
ធន់នឹងការប៉ះទង្គិច
-
ធន់នឹងភក់
-
ភាពធន់នឹងជម្រាបទឹកជម្រៅ 20 បារ
-
គ្រប់គ្រងពេលវេលារបស់អ្នកបានល្អ
-
ថាមពលពន្លឺព្រះអាទិត្យមានស្ថិរភាព
-
ងាយស្រួលប្រតិបត្តិការតាមរយៈទូរសព្ទឆ្លាតវៃ
លក្ខណៈបច្ចេកទេស
ភាពយន្តផ្សព្វផ្សាយ
ភាពយន្តផ្សាយផលិតផល
លក្ខណៈពិសេស
ការរចនាធន់រឹងមាំយកលំនាំតាមឧបករណ៍ប្រើប្រាស់លក្ខណៈអាជីព
ដោយយកលំនាំតាមស្មារតីផ្សងព្រេងដែលបង្ហាញជាគំរូដោយការបើកបរឆ្លងកាត់វាលរហោស្ថានតាមស្ដាយល៍ "បើកបរផ្សងព្រេង" ការរចនានេះរួមបញ្ចូលរូបរាងដ៏រឹងមាំ រថយន្តប្រភេទបើកបរលើស្ថានដីលំបាក និងឧបករណ៍សង្គ្រោះដ៏ធន់។ តាមរយៈទម្រង់ពហុវិមាត្រនៃគ្រោងពហុសមាសភាគ មុខនាឡិកាដែលមានអង្កត់ផ្ចិត និងប៊ូតុងធំ នាឡិកាកំណត់ពេលនេះមានភាពធន់ ងាយស្រួលប្រើប្រាស់ និងមើលបានច្បាស់ ជាមួយនឹងការរចនាផ្នែកខាងក្រៅរួមបញ្ចូលគ្នារវាងមុខងារមានប្រយោជន៍ជាមួយនឹងសោភ័ណភាពដ៏ទាក់ទាញ។
រចនាសម្ព័ន្ធការពារដែលរួមបញ្ចូលគ្នានូវសមាសធាតុដែលផលិតដោយវត្ថុធាតុផ្សេងៗគ្នា
នាឡិកានេះប្រើរចនាសម្ព័ន្ធការពារដែលត្រូវបានបង្កើតឡើងថ្មីដែលរួមបញ្ចូលគ្នានូវសមាសធាតុដែលផលិតដោយវត្ថុធាតុផ្សេងៗគ្នា៖ ដែកអ៊ីណុកប្រើលើកងមុខនាឡិកា គ្រឿងការពារកងមុខផ្នែកខាងលើ និងខាងក្រោម និងគ្រឿងការពារប៊ូតុងខាងមុខ និងជ័រកៅស៊ូធ្វើពីសរសៃកាបូន*សម្រាប់ការពារប៊ូតុងចំហៀងខាងឆ្វេង និងខាងស្តាំ។ ដើម្បីការពារកងមុខ ផ្នែកការពារតែមួយត្រូវបានយកចេញពីសមាសធាតុដែលត្រូវបានលុតដំជាទម្រង់កងមុខ។ ទម្រង់ចាក់ពុម្ពស្មុគ្រស្មាញលើគ្រឿងការពារប៊ូតុងខាងមុខត្រូវបានធ្វើឡើង ក្នុងកម្រិតជាក់លាក់ខ្លាំងដោយប្រើការចាក់ពុម្ពស្រោបលោហៈ (MIM)។ ការស្រោបកាបូនដូចពេជ្រ (DLC) ត្រូវបានប្រើទៅលើផ្ទៃរបស់វត្ថុធាតុ ដើម្បីផ្តល់ភាពធន់នឹងសំណឹកកាន់តែខ្លាំង។
*ដោយសារតែលក្ខណៈនៃជ័រធ្វើពីសរសៃកាបូន លំនាំ និងពណ៌ដែលបង្ហាញលើផ្ទៃនាឡិកានឹងប្រែប្រួលទៅតាមម៉ូដែលមួយទៅម៉ូដែលមួយ។
ភាពធន់នឹងធូលី និងភក់ រួមជាមួយនឹងភាពធន់នឹងរំញ័រ ដើម្បីទប់ទល់នឹងសកម្មភាពប្រើប្រាស់ក្នុងស្ថានភាពពិបាកបំផុត។
ប៊ូតុងត្រូវបានការពារដោយគ្រឿងដែកអ៊ីណុករាងស៊ីឡាំង ហើយដងប៊ូតុងត្រូវបានបំពាក់ដោយកងទ្រនាប់។ ក្បាលរុយរំលេចគ្រោងចាក់សោដោយវីស ដើម្បីការពារការប៉ះនឹងភក់ និងធូលី។ ហើយផ្នែកចំហៀង និងផ្នែកខាងក្រោមនៃម៉ូឌុលមានដាក់ αGEL ដើម្បីធានាថាធន់នឹងរំញ័រ។
*αGEL គឺជាពាណិជ្ជសញ្ញាចុះបញ្ជីរបស់សាជីវកម្ម Taica នៅប្រទេសជប៉ុន និងប្រទេសដទៃទៀត។

សិនស័របីគ្រាប់បន្តទទួលបានព័ត៌មានថ្មីៗអំពីស្ថានភាពប្រែប្រួល
រួមមានទាំងត្រីវិស័យមួយគូ ឧបករណ៍វាស់សម្ពាធបរិយាកាស/ឧបករណ៍វាស់រយៈកម្ពស់ និងទែម៉ូម៉ែត្រ។ ទ្រនិចវិនាទីបង្ហាញពីទិសខាងជើង រីឯទ្រនិចទិសដៅបង្ហាញទិសដៅដែលបានកត់ត្រា (អង្គចងចាំទិសដៅ) និងទិសដៅទៅកាន់ចំណុចដែលបានកត់ត្រានៅក្នុងកម្មវិធីពីនាឡិកា និង/ឬទិសដៅដែលកំណត់ដោយផ្ទាល់ដៃនៅលើផែនទីនៅក្នុងកម្មវិធី (ទ្រនិចទីតាំង)។ មុខងារងាយស្រួលប្រើទាំងនេះជួយឱ្យអ្នកត្រួតពិនិត្យទិសដៅនៃគោលដៅដែលចង់ទៅ។
*នៅប្រទេសចិន អ្នកប្រើប្រាស់មិនអាចកំណត់ចំណុចនៅក្នុងកម្មវិធីដោយផ្ទាល់ដៃបានទេ។
ត្រីវិស័យឌីជីថល
ការវាស់វែងទិសដៅឥតឈប់ 60 វិនាទី។
រួមទាំងការកែតម្រូវកម្រិតស្មើស្វ័យប្រវត្តិ។

ទែម៉ូម៉ែត្រ
វាស់សីតុណ្ហភាពនៅទីតាំងបច្ចុប្បន្ន។*
វាស់សីតុណ្ហភាពនៅទីតាំងបច្ចុប្បន្ន។*

*នៅពេលវាស់សីតុណ្ហភាពជុំវិញ ត្រូវប្រាកដថាដោះនាឡិកាចេញពីកដៃ ដើម្បីកុំឱ្យមានការរំខានពីសីតុណ្ហភាពរាងកាយ ញើស (ដំណក់ទឹក) ពន្លឺថ្ងៃផ្ទាល់ និងកត្តាខាងក្រៅផ្សេងទៀត។
មុខងារវាស់សម្ពាធបរិយាកាស
ការជូនដំណឹងអំពីការផ្លាស់ប្តូរសម្ពាធបរិយាកាសភ្លាមៗ។
ការជូនដំណឹងអំពីការផ្លាស់ប្តូរសម្ពាធបរិយាកាសភ្លាមៗ។

មុខងារវាស់រយៈកម្ពស់
ចន្លោះពេលវាស់កម្ពស់ 1 វិនាទី។*
ឯកតារង្វាស់ 1 ម៉ែត្រ។

*វាស់ជារៀងរាល់វិនាទីរយៈពេល 3 នាទីដំបូង និងរៀងរាល់ 5 វិនាទី ឬ 2 នាទីបន្ទាប់ (អាចជ្រើសរើសបាន)។

ព័ត៌មានលម្អិត 1
រចនាសម្ព័ន្ធការពារស្នូលកាបូន
ប្រអប់ជ័រធ្វើពីសរសៃកាបូន* ការពារម៉ូឌុល មានកម្រិតខ្ពស់នៃភាពរឹងមាំ និងយូរអង្វែងដែលផលិតចេញពីវត្ថុធាតុកាបូន ដើម្បីឱ្យមានទំហំងាយស្រួលពាក់។
*ដោយសារតែលក្ខណៈនៃជ័រធ្វើពីសរសៃកាបូន លំនាំ និងពណ៌ដែលបង្ហាញលើផ្ទៃនាឡិកានឹងប្រែប្រួលទៅតាមម៉ូដែលមួយទៅម៉ូដែលមួយ។

ព័ត៌មានលម្អិត 2
ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត
សមាសធាតុជ័រសំខាន់ៗនៅលើកងមុខ ប្រអប់នាឡិកា និងខ្សែនាឡិកាត្រូវបានផលិតឡើងដោយប្រើជ័របែបជីវសាស្រ្ដ។ ផលិតដោយប្រើប្រាស់ធនធានសរីរាង្គកកើតឡើងវិញ ដោយរំពឹងថាវត្ថុធាតុដើមនោះនឹងជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន។
*ក្រាហ្វិកត្រូវបានរួមបញ្ចូលក្នុងគោលបំណងបង្ហាញជារូបភាពពន្យល់។

ព័ត៌មានលម្អិត 3
មុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យបំពាក់ដោយ Bluetooth® និងគ្រប់គ្រងដោយវិទ្យុដើម្បីបង្កើនភាពត្រឹមត្រូវ និងភាពជឿជាក់

ព័ត៌មានលម្អិត 4
Super Illuminator (ពន្លឺ LED ពីរស្វ័យប្រវត្តិពេញលេញដែលមានពន្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់នៅទីងងឹត
*រូបភាពបង្ហាញពី GWG-B1000-1A។

ព័ត៌មានលម្អិត 5
គ្រីស្តាល់ត្បូងកណ្តៀងដែលធន់នឹងការកោសឆ្កូត និងថ្លាច្បាស់ដែលមានកញ្ចក់ការពារចំណាំងផ្លាត
ការសម្ភាសអ្នកអភិវឌ្ឍន៍