*លក្ខណៈពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។
GWG-B1000EC-1A
-
-
ពីផ្នែកខាងឆ្វេង៖ GW-9500MEC-1, GWG-B1000EC-1A, GR-B300EC-1A
-
ការរចនារឹងមាំ និងមានលទ្ធផលប្រតិបត្តិការខ្លាំង
-
អំពូល LED
-
ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត
-
ពណ៌សម្គាល់ពេលមានអាសន្នដែលរំលេចនៅលើមុខនាឡិកាពណ៌ខ្មៅ
-
ការឆ្លាក់ខ្នង
-
-
ផ្ទាំងបង្ហាញត្រីវិស័យឌីជីថល
-
ផ្ទាំងបង្ហាញឧបករណ៍វាស់រយៈកម្ពស់
-
ផ្ទាំងបង្ហាញឧបករណ៍វាស់សម្ពាធបរិយាកាស
-
ផ្ទាំងបង្ហាញទែម៉ូម៉ែត្រ
មិនថាអ្នកកំពុងធ្វើអ្វី និងនៅទីកន្លែងណានោះទេ — ខ្សែស្រឡាយ G-SHOCK Master of G នៅការពារអ្នក។ ដោយផ្អែកលើម៉ូដែល GRAVITYMASTER, MUDMASTER និង MUDMAN ដែលផ្ដល់នូវលទ្ធផលប្រតិបត្តិការប្រសើរបំផុតនៅក្នុងលក្ខខណ្ឌពិបាកនានានៅលើអាកាស និងនៅលើដី ខ្សែស្រឡាយនេះរំលេចនូវប្រអប់នាឡិកាពណ៌ខ្មៅដែលតំណាងឱ្យភាពជាប់ធន់ជាមួយនឹងពណ៌សម្គាល់ពេលមានអាសន្នដែលផ្ដិតយកពិភពអ្នកជំនាញដែលបានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងបេសសកម្មសំខាន់ៗផ្សេងទៀត។ ដោយប្រើរចនាសម្ព័ន្ធដែលធន់នឹងធូលី ភក់ រំញ័រ និងការប៉ះទង្គិច នាឡិកា MUDMASTER GWG-B1000EC ផ្ដល់នូវភាពត្រឹមត្រូវនៃមុខងារកំណត់ពេលដើរដោយថាមពលពន្លឺព្រះអាទិត្យតាមរយៈ Bluetooth® និងការគ្រប់គ្រងវិទ្យុ, បច្ចេកវិទ្យាសិនស័របីគ្រាប់ និងអ្វីៗជាច្រើនទៀត។ ការរចនាដ៏មានអានុភាពនេះធានាថាប្រើជាប់ធន់ និងងាយស្រួលពាក់ តាមរយៈការរួមបញ្ចូលគ្នានៃវត្ថុធាតុដែលរួមបញ្ចូល ជ័រធ្វើពីសរសៃកាបូន និងលោហៈដែលលត់ដំ។ ប្រើមុខងារទ្រនិចបង្ហាញទីតាំង ដើម្បីមើលទិសនៃទិសដៅគោលដៅតាមរយៈទ្រនិចបង្ហាញនៅលើនាឡិកា។ *ដោយសារតែលក្ខណៈនៃជ័រធ្វើពីសរសៃកាបូន លំនាំ និងពណ៌ដែលបង្ហាញលើផ្ទៃនាឡិកានឹងប្រែប្រួលទៅតាមម៉ូដែលមួយទៅម៉ូដែលមួយ។
-
-
ពីផ្នែកខាងឆ្វេង៖ GW-9500MEC-1, GWG-B1000EC-1A, GR-B300EC-1A
-
ការរចនារឹងមាំ និងមានលទ្ធផលប្រតិបត្តិការខ្លាំង
-
អំពូល LED
-
ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត
-
ពណ៌សម្គាល់ពេលមានអាសន្នដែលរំលេចនៅលើមុខនាឡិកាពណ៌ខ្មៅ
-
ការឆ្លាក់ខ្នង
-
-
ផ្ទាំងបង្ហាញត្រីវិស័យឌីជីថល
-
ផ្ទាំងបង្ហាញឧបករណ៍វាស់រយៈកម្ពស់
-
ផ្ទាំងបង្ហាញឧបករណ៍វាស់សម្ពាធបរិយាកាស
-
ផ្ទាំងបង្ហាញទែម៉ូម៉ែត្រ
-
ធន់នឹងការប៉ះទង្គិច
-
ធន់នឹងភក់
-
ភាពធន់នឹងជម្រាបទឹកជម្រៅ 20 បារ
-
គ្រប់គ្រងពេលវេលារបស់អ្នកបានល្អ
-
ថាមពលពន្លឺព្រះអាទិត្យមានស្ថិរភាព
-
ងាយស្រួលប្រតិបត្តិការតាមរយៈទូរសព្ទឆ្លាតវៃ
លក្ខណៈបច្ចេកទេស
លក្ខណៈពិសេស
ពណ៌សម្គាល់ពេលមានអាសន្នដែលរំលេចមុខនាឡិកាពណ៌ខ្មៅ
ពណ៌ក្រហម ទឹកក្រូច និងពណ៌លឿងដ៏រស់រវើកដែលប្រើប្រាស់ដោយក្រុមសង្គ្រោះ និងអ្នកជំនាញផ្សេងទៀតត្រូវបានបង្ហាញជាពណ៌រំលេច។ ភាពខុសប្លែកគ្នាដ៏ទាក់ទាញរវាងពណ៌ទាំងនោះដោយដាក់ពីលើការរចនាពណ៌ខ្មៅដ៏រឹងមាំ ងាយស្រួលមើល ព្រមទាំងបង្កើតរូបរាងដែលស័ក្ដិសមនឹងឧបករណ៍សម្រាប់អ្នកជំនាញ។
*រូបភាពបង្ហាញពី GR-B300EC-1A។


ការរចនារឹងមាំ និងមានលទ្ធផលប្រតិបត្តិការខ្លាំង
MUDMASTER
GWG-B1000EC
ដោយមានរចនាសម្ព័ន្ធដែលផ្តល់ភាពធន់នឹងធូលី ភក់ រំញ័រ និងការប៉ះទង្គិច នាឡិកានេះរួមបញ្ចូលមុខងារកំណត់ម៉ោងដោយថាមពលពន្លឺព្រះអាទិត្យតាមរយៈ Bluetooth® និងការគ្រប់គ្រងវិទ្យុ បច្ចេកវិទ្យាបំពាក់ដោយសិនស័របីគ្រាប់ និងច្រើនទៀត។ ការរចនាដ៏មានអានុភាពដែលធានាបាននូវភាពធន់ និងងាយស្រួលពាក់ ប្រើប្រាស់បន្សំច្នៃប្រឌិតពីវត្ថុធាតុដើម រួមទាំងជ័រធ្វើពីសរសៃកាបូន*1 និងលោហធាតុតាមការលុតដំ។ ប្រើមុខងារសូចនាករទីតាំង ដើម្បីមើលទិសដៅគោលដៅជាក់លាក់ដែលបានចង្អុលបង្ហាញដោយទ្រនិចសូចនាករចង្អុលបង្ហាញនៅលើនាឡិកា។
*1 ដោយសារតែលក្ខណៈនៃជ័រធ្វើពីសរសៃកាបូន លំនាំ និងពណ៌ដែលបង្ហាញលើផ្ទៃនាឡិកានឹងប្រែប្រួលទៅតាមម៉ូដែលមួយទៅម៉ូដែលមួយ។
*រូបភាពទីពីរបង្ហាញពី GWG-B1000-1A។
ត្រីវិស័យឌីជីថល
ការវាស់វែងទិសដៅឥតឈប់ 60 វិនាទី។ រួមទាំងការកែតម្រូវកម្រិតស្មើស្វ័យប្រវត្តិ។

មុខងារវាស់សម្ពាធបរិយាកាស
ការជូនដំណឹងអំពីការផ្លាស់ប្តូរសម្ពាធបរិយាកាសភ្លាមៗ។

មុខងារវាស់រយៈកម្ពស់
ចន្លោះពេលវាស់កម្ពស់ 1 វិនាទី។*
ឯកតារង្វាស់ 1 ម៉ែត្រ។

*វាស់ជារៀងរាល់វិនាទីរយៈពេល 3 នាទីដំបូង និងរៀងរាល់ 5 វិនាទី ឬ 2 នាទីបន្ទាប់ (អាចជ្រើសរើសបាន)។
ទែម៉ូម៉ែត្រ
វាស់សីតុណ្ហភាពនៅទីតាំងបច្ចុប្បន្ន។*

*នៅពេលវាស់សីតុណ្ហភាពជុំវិញ ត្រូវប្រាកដថាដោះនាឡិកាចេញពីកដៃ ដើម្បីកុំឱ្យមានការរំខានពីសីតុណ្ហភាពរាងកាយ ញើស (ដំណក់ទឹក) ពន្លឺថ្ងៃផ្ទាល់ និងកត្តាខាងក្រៅផ្សេងទៀត។



*វាស់ជារៀងរាល់វិនាទីរយៈពេល 3 នាទីដំបូង និងរៀងរាល់ 5 វិនាទី ឬ 2 នាទីបន្ទាប់ (អាចជ្រើសរើសបាន)។

*នៅពេលវាស់សីតុណ្ហភាពជុំវិញ ត្រូវប្រាកដថាដោះនាឡិកាចេញពីកដៃ ដើម្បីកុំឱ្យមានការរំខានពីសីតុណ្ហភាពរាងកាយ ញើស (ដំណក់ទឹក) ពន្លឺថ្ងៃផ្ទាល់ និងកត្តាខាងក្រៅផ្សេងទៀត។
ព័ត៌មានលម្អិត
រចនាសម្ព័ន្ធការពារស្នូលកាបូនទាំងរឹងមាំ និងស្រាល
ប្រអប់ជ័រធ្វើពីសរសៃកាបូន*1 ការពារម៉ូឌុល មានកម្រិតខ្ពស់នៃភាពរឹងមាំ និងយូរអង្វែងដែលផលិតចេញពីវត្ថុធាតុកាបូន ដើម្បីឱ្យមានទំហំងាយស្រួលពាក់។
*1 ដោយសារតែលក្ខណៈនៃជ័រធ្វើពីសរសៃកាបូន លំនាំ និងពណ៌ដែលបង្ហាញលើផ្ទៃនាឡិកានឹងប្រែប្រួលទៅតាមម៉ូដែលមួយទៅម៉ូដែលមួយ។
*រូបភាពបង្ហាញពី GR-B300EC-1A។



រចនាសម្ព័ន្ធធន់នឹងភក់ដើម្បីទប់ទល់នឹងការប្រើប្រាស់ក្នុងស្ថានភាពដ៏ពិបាកបំផុត។
GWG-B1000EC និង GW-9500MEC
ប៊ូតុងត្រូវបានការពារដោយគ្រឿងដែកអ៊ីណុករាងស៊ីឡាំង ហើយដងប៊ូតុងត្រូវបានបំពាក់ដោយកងទ្រនាប់ ដើម្បីការពារមិនឱ្យប្រឡាក់ភក់ ឬធូលី។ GWG-B1000EC បំពាក់ដោយមកុដដែលមានគ្រោងវីសចាក់សោ ដើម្បីធានាថាបិទជិតតឹងណែនមិនជ្រាបទឹក។
*រូបភាពបង្ហាញពី GWG-B1000-1A។

មានសិនស័របីគ្រាប់ (ត្រីវិស័យឌីជីថល ឧបករណ៍វាស់សម្ពាធបរិយាកាស/ឧបករណ៍វាស់រយៈកម្ពស់ និងទែម៉ូម៉ែត្រ) បង្ហាញពីអារម្មណ៍នៃការផ្លាស់ប្តូរបែបធម្មជាតិ
GWG-B1000EC និង GW-9500MEC
*រូបភាពបង្ហាញពី GW-9500MEC-1។



ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត
សមាសធាតុជ័រសំខាន់ៗដែលត្រូវបានប្រើនៅក្នុងប្រអប់ កងមុខ ខ្សែនាឡិកា និងផ្នែកផ្សេងទៀតត្រូវបានផលិតឡើងដោយប្រើជ័របែបជីវសាស្រ្ដ។ ផលិតដោយប្រើប្រាស់ធនធានសរីរាង្គកកើតឡើងវិញ ដោយរំពឹងថាវត្ថុធាតុដើមនោះនឹងជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន។
*រូបភាពត្រូវបានរួមបញ្ចូលក្នុងគោលបំណងបង្ហាញជារូបភាពពន្យល់តែប៉ុណ្ណោះ។

មុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យបំពាក់ដោយការតភ្ជាប់ Bluetooth® និង/ឬគ្រប់គ្រងដោយវិទ្យុដើម្បីបង្កើនភាពត្រឹមត្រូវ និងភាពជឿជាក់
GR-B300EC៖ Bluetooth®
GWG-B1000EC៖ Bluetooth® និងការគ្រប់គ្រងដោយវិទ្យុ 6 ដែលមានកម្រិតបញ្ជូនច្រើន
GW-9500MEC៖ ការគ្រប់គ្រងដោយវិទ្យុ 6 ដែលមានកម្រិតបញ្ជូនច្រើន
*រូបភាពបង្ហាញពី GR-B300EC-1A។



Super Illuminator (អំពូល LED ដែលមានពន្លឺភ្លឺខ្លាំង) ដើម្បីអាចមើលនាឡិកាច្បាស់នៅទីងងឹត
GR-B300EC៖ មុខនាឡិកា
GWG-B1000EC៖ មុខនាឡិកា និង LCD (ពន្លឺពេញស្វ័យប្រវត្តិ)
GW-9500MEC៖ LCD (ពន្លឺពេញស្វ័យប្រវត្តិ)
*រូបភាពបង្ហាញពី GWG-B1000EC-1A។

គ្រីស្តាល់ត្បូងកណ្តៀងដែលធន់នឹងការកោសឆ្កូត និងថ្លាច្បាស់ដែលមានកញ្ចក់ការពារចំណាំងផ្លាត
GWG-B1000EC

